សុភមង្គលមនុស្សស្រី មិនមែនបានប្ដីសេដ្ឋី ឬអ្នកមានទេ ដែលនាងបានប្ដីដែលល្អ ដឹងសុខ យល់ទុក្ខ មិនធ្វើឱ្យនាងអភ័ព្វ

1
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ សុទ្ធតែចង់រស់នៅស្រណុកសុខស្រួល មានគ្រួសារមួយដ៏ល្អ និងមានលុយចាយពេញដៃ តែបើសួរថា មនុស្សស្រី ពិតជាចង់បានប្ដីអ្នកមានមែនទេ? ជាការពិត នាងប្រាកដជាចង់បានហើយ តែបើឱ្យនាងជ្រើសរើស រវាងប្ដីអ្នកមាន និងប្ដីដែលល្អ នាងប្រាកដជាយកប្ដីដែលល្អ ទោះបីប្ដីក្រ ក៏នាងស៊ូទ្រាំរស់នៅជាមួយនឹងប្ដី តស៊ូ ប្រឹងប្រែងជាមួយគ្នា ល្អជាងយកប្ដីអ្នកមាន មានតែទ្រព្យ មានតែលុយ មានមុខមាត់ តែគ្មានសេរីភាព គ្មានក្ដីសុខសុភមង្គលក្នុងជីវិតគូ។

77202466_785674965206536_7944707139795156992_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចពាក្យគេថា ទោះមាស១០ក្រឡ ក៏មិនអាចស្មើនឹងប្ដីល្អម្នាក់របស់នាងឡើយ នេះជាពាក្យពិត បើអ្នកបានប្ដីល្អ ចេះដឹងខុស ស្គាល់ត្រូវ ល្អ៥ប្រការហើយនោះ ទ្រព្យសម្បត្តិយសសក្តិ មាសប្រាក់ វាក៏លែងសំខាន់សម្រាប់អ្នកទៀតហើយ ឱ្យតែបានប្ដីល្អ ប្ដីដែលដឹងសុុខទុក្ខ ចេះស្រឡាញ់ស្ម័គ្រស្មោះ មិនបោះបង់នាង នោះជាអ្វីដែលនាងចង់បាន ហើយបើបានប្ដីល្អហើយនោះ អ្វីក៏អ្នកមិនខ្វះដែរ ព្រោះប្ដីដែលល្អ រមែងផ្ដល់ឱ្យនូវគ្រប់យ៉ាងដែលប្រពន្ធចង់បាន មិនឱ្យខ្វះខាតឡើយ។

ការផ្សាយពាណិជ្ជកម្ម
79454170_791596427947723_8400323614221533184_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាចរកបានប្ដីល្អម្នាក់ ជាសំណាងផលបុណ្យពីជាតិមុនហើយ ព្រោះមនុស្សស្រីតិចនាស់ដែលមានសំណាងបានជួបគូជីវិតដែលល្អ សមនឹងចិត្តដែលនាងប្រាថ្នា មនុស្សស្រីខ្លះ បានប្ដីស្អាត ប្ដីសង្ហា ប្ដីអ្នកមានក៏ពិតមែន តែជាក់ស្ដែងជីវិតគូរបស់នាងគ្មានក្ដីសុខ សុភមង្គលឡើយ ហើយជិវិតនាងក៏គ្មានសេរីភាពដើរហើរទៅណាមកណាដែរ ខណៈពេលដែលមនុស្សស្រីខ្លះ ដ្បិតបានប្ដីជាមនុស្សសាមញ្ញ ធម្មតា គ្មានមុខមាត់ យសសក្តិ មាសប្រាក់ស្ដុកស្ដម្ភក៏ពិតមែន តែនាងបែរជាមានក្ដីសុខ សុភមង្គល នាងមានអ្វីៗគ្រប់យ៉ាង មានទាំងសំណាង បានទាំងសុភមង្គល អាចនិយាយបានថា ជីវិតនាង គ្មានអ្វីដែលខ្វះខាតឡើយ៕

20190529033909_6044327779.
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
79229382_791596401281059_2392167419457044480_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម