
កត់ត្រាទុកទៅ! ជាមួយនឹងមនុស្ស ២ ប្រភេទនេះ ដាច់ខាតកុំឱ្យខ្ចីលុយ បើមិនចង់ខាតបង់ទឹកចិត្ត និងលុយកាក់
ការពិតទៅ មនុស្សដែលមករកយើង ខ្ចីលុយយើង ក៏អាចថា មកពីគេស្គាល់យើង ជិតស្និទ្ធនឹងយើង ឬយល់ថា យើងអាចពឹងពាក់បាន។ តែយ៉ាងណា ក៏មានមនុស្សខ្លះ មកខ្ចីលុយយើងក្នុងបំណងបោកប្រាស់ផងដែរ។ ប៉ុន្តែ សម្រាប់មនុស្ស ២ ប្រភេទនេះ យកល្អ កុំឱ្យខ្ចីលុយឱ្យសោះ ព្រោះមនុស្សទាំងនេះ គេគ្មានបំណងសងយើងវិញទេ ក៏គ្មានលទ្ធភាពរកលុយមកសងយើងវិញនោះដែរ។ ១. ប្រភេទមនុស្ស សម្ភានិយម ខ្ចីលុយយកទៅឡូយឆាយហ៊ឺហា ច្បាប់នៃការខ្ចីលុយគឺ ខ្ចីហើយត្រូវតែសង។ ទោះជាយ៉ាងណា មានមនុស្សខ្លះខ្ចីលុយអ្នកដទៃ ដើម្បីតែយកទៅអួតសម្ញែង ឡូយឆាយហ៊ឺហា ដើរលេងស៊ីផឹក អួតសម្ញែងអ្នកដទៃតែប៉ុណ្ណោះ។…











