ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover
ទស្សន៍ទាយ

ម្ចាស់ឆ្នាំទាំង ៣ រាសីត្រជាក់ ក្នុងអំឡុងចូលឆ្នាំចិននេះ លាភទ្រព្យ កាក់កបហូរចូលដូចស្លឹកឈើជ្រុះ

ម្ចាស់ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រដែតក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ អ្នកនឹងមានការផ្លាស់ប្ដូរដ៏ធំក្នុងរឿងអាជីពការងារ ប្រែជាវិជ្ជមាន រកស៊ីមានបាន សំណាងល្អ លុយចូលដូចស្លឹកឈើជ្រុះ។ ១. ឆ្នាំរកា យោងតាមហោរាសាស្ត្ររបស់ឆ្នាំទាំង ១២ អ្នកឆ្នាំមាន់ជាមនុស្សដែលចូលចិត្តវិភាគគ្រប់ស្ថានភាព និងធ្វើការសម្រេចចិត្តដោយផ្អែកលើការគិតដោយប្រុងប្រយ័ត្ន។ ជាមួយនឹងសមត្ថភាពក្នុងការសិក្សា និងស្វែងរកចំណេះដឹង អ្នកឆ្នាំមាន់ច្រើនតែមានបញ្ញាជ្រៅជ្រះ និងមានសមត្ថភាពយល់ដឹងខ្ពស់ក្នុងវិស័យជាច្រើន។ អ្នក​កើត​ឆ្នាំ​រកា តែង​មាន​វាសនា​ជា​អ្នក​មាន ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភនៅ​ថ្ងៃ​អនាគត។ មនុស្សទាំងនេះកើតមកដើម្បីរីកចម្រើនបន្តិចម្តងៗ។ ទោះបីជាពួកគេធំឡើងក្នុងស្ថានភាពលំបាកក៏ដោយ ក៏តទៅថ្ងៃក្រោយអាចក្លាយជាអ្នកមាន ឬស្ត្រីឧត្តុងឧត្តម។ នៅចុងខែមករានេះ ឈានចូលឆ្នាំជិតចូលមកដល់ អ្នកដែលកើតក្នុងឆ្នាំរកា មានទ្រព្យសម្បត្តិច្រើន បើកឱកាសដ៏មានតម្លៃដើម្បីរកប្រាក់ចំណូលបន្ថែម។ នេះ​ជា​ពេល​វេលា​ដែលអ្នក​ត្រូវ​ការការខិតខំ​ប្រឹងប្រែង ធ្វើការ​ថែម​ម៉ោង…

New Copy
សង្គម

ដល់ពេលមួយអ្នកនឹងដឹងថា ការជ្រើសរើសគូជីវិតបែបណាទើបល្អសម្រាប់អ្នកទៅថ្ងៃមុខ

ការជ្រើសរើស គឺជារឿងសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើង មិនថាជ្រើសផ្លូវដើរឱ្យជីវិត ជ្រើសរើសការងារ ជ្រើសរើសការសម្រេចចិត្តណាមួយ ជាពិសេសគឺ ការជ្រើសរើសគូជីវិត រឹតតែសំខាន់ និងមិនអាចលេងសើចផ្ដេសផ្ដាសបានឡើយ។ ការជ្រើសរើសគូស្រករ ក៏មិនខុសអីពីការជ្រើសរើសស្បែកជើង ដល់ពេលមួយអ្នកនឹងដឹងថា ការពិតទៅ ការជ្រើសរើសស្បែកជើងធម្មតា សាមញ្ញ ជារឿងដែលល្អបំផុត ព្រោះអ្នកត្រូវតែជ្រើសស្បែកជើងមួយគូដែលសាមញ្ញ ងាយស្រួលធ្វើដំណើរ ងាយនឹងអាចសម្របនឹងអ្នកជុំវិញ ជាស្បែកជើងដែលអាចផ្ដល់នូវអារម្មណ៍សុខ សុវត្ថិភាព មិនគាបសង្កត់ មិនធ្វើឱ្យអ្នករបួស ឬមានអារម្មណ៍ថា ឈឺចាប់។ ដូចគ្នានឹងការជ្រើសរើសគូស្រករ ដល់ពេលមួយនោះ អ្នកនឹងដឹងថា អ្នកសុំត្រឹមតែមនុស្សធម្មតា សាមញ្ញម្នាក់ ដែលមានក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នា អាចសម្រប…

KNONGSROK
ប្លែកៗ

តោះ!មកដឹងពីរូបតំណាងនៃខែកំណើតទាំង១២ ជាមួយនឹងការបកស្រាយដ៏មានអត្ថន័យ ដែលអ្នកមិនដែលដឹង

យោងតាមការស្រាវជ្រាវជាច្រើន បានធ្វើការបកស្រាយពីគុណសម្បត្តិ បុគ្គលិកលក្ខណៈ និងដួងព្រលឹងរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ រូបតំណាងនៃខែកំណើតទាំង១២ ក៏មានការបកស្រាយឱ្យដឹងពីអត្តចរិតរបស់មនុស្សយើងផងដែរ។ ១. ខែមករា រូបតំណាង នាគ ខែ មករា គឺជាខែដំបូងនៃខែកំណើតទាំង១២ ដែលមានរូបតំណាងជាសត្វនាគ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានឫទ្ធិអំណាច អាចធ្វើឱ្យគ្រប់គ្នាគោរព និងធ្វើអ្វីៗតាមអ្នក។ អ្នកមានឆន្ទៈខ្ពស់ និងសក្កានុពលខ្លាំង ក្នុងការប្រឈមមុខ និងឆ្លងកាត់រឿងរ៉ាវទាំងអស់នៅក្នុងជីវិត។ តែទោះយ៉ាងណា អ្នកគួរតែចេះរក្សា និងគ្រប់គ្រងអារម្មណ៍ ចិត្ត គំនិត និងកំហឹងរបស់អ្នកឱ្យបាន ទើបអាចកាត់បន្ថយបញ្ហាទាំងឡាយ បើមិនដូច្នោះទេ កំហឹងរបស់អ្នកអាចជះផលអាក្រក់…

2
សេដ្ឋកិច្ច

តើអ្នកដឹងទេថា ខែកំណើតរបស់អ្នកតំណាងឱ្យផ្កាមួយណា? តោះ! មកស្គាល់ផ្កាដែលតំណាងឱ្យខែកំណើតរបស់អ្នកទាំងអស់គ្នា!

យើងប្រហែលជាបានដឹង និងស្គាល់ខ្លះៗអំពីឈ្មោះផ្កា និងអត្ថន័យនៃផ្កាមួយចំនួន តែក៏ប្រហែលជា យើងមិនទាន់ដឹងអំពីផ្កាដែលតំណាងឱ្យរាសីទាំង១២នោះឡើយ។ ដូច្នេះថ្ងៃនេះដែរ យើងមកសិក្សាឈ្វេងយល់ទាំងអស់គ្នា ជាមួយនឹងអត្ថន័យ និងផ្កាតំណាងឱ្យរាសីទាំង១២។ ១. ផ្កាគ្រីសាន – ផ្កាតំណាងឱ្យខែ មករា ផ្កាគ្រីសាន ជាផ្កាតំណាងឱ្យវណ្ណៈអភិជន រាជវង្ស​ ឬព្រះមហាក្សត្រ។ ធន់បានយូរ និងមានថាមពលឆ្លៀវឆ្លាត លាក់បង្កប់នូវអត្ថន័យជាច្រើន។ ដូច្នេះហើយទើបបុគ្គលដែលកើតក្នុងខែមករា ស្ថិតក្នុងរាសីនាគរាជ ពោរពេញដោយភាពឆ្លៀវឆ្លាត មានគំនិតជ្រាលជ្រៅ និងជាមនុស្សដែលមានផែនការជីវិតច្បាស់លាស់ យូរអង្វែង។ ផ្កាគ្រីសាន ក៏ជាផ្កាដែលតំណាងនៃយភាពជោគជ័យ អ្នកកើតខែមករានេះ ក៏តែងតែមានអ្នកជួយ ឬឧបត្ថម្ភ…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ៧ ក្នុងរឿង “សាមកុក” ដែលមានតម្លៃប្រើការបានដល់ពេលបច្ចុប្បន្ន

អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅ​ម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។ តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈ​ទេ​សៈ​​យ៉ាងច្បាស់ ជា​ពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃ​សតិ​បញ្ញារបស់អ្នកសិក្សា​គ្រប់​គ្នា។ “សាមកុក” ឬ “នគរបី” ជារឿងបែបប្រវត្តិសាស្ដ្រចិនដ៏ល្បីល្បាញបង្កប់ដោយយុទ្ធសាស្ដ្រ ល្បិចកល និងទ្រឹស្ដីជាច្រើនហូរហែល នាំឱ្យបែកគំនិតប្រាជ្ញាអ្នកទស្សនា។ ១. “មិត្តភក្ដិគ្មានអ្វីគួរឱ្យខ្លាច សត្រូវក៏គ្មានអ្វីគួរឱ្យខ្លាចដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផងទើបគួរឱ្យខ្លាចបំផុត!” មិនខុសទេ រាល់ថ្ងៃសម្បូរណាស់មនុស្សប្រភេទវ៉ៃអែបស៊ីអប និងចាំប៉ែងជើងផ្ដួលពេលដែលយើងភ្លេចខ្លួនឬលែងមានប្រយោជន៍សម្រាប់គេទៀត។ មនុស្សប្រភេទនេះជាមនុស្សបែបមិត្តផងសត្រូវផង…

New Copy
សង្គម

ប្រពន្ធខ្ញុំធ្លាប់ជាសង្សារគេ! បើអ្នកជាស្វាមី មានប្រពន្ធធ្លាប់មានសង្សារហើយ តើអ្នកនឹងគិតបែបណា?

មកដល់សម័យនេះហើយ គ្មានទេពាក្យថា គេជាមនុស្សទី១សម្រាប់យើង ព្រោះសូម្បីតែយើងក៏មិនមែនជាមនុស្សទី១សម្រាប់គូជីវិតដែរ ទោះមិនដែលមានសង្សារ តែយ៉ាងហោចក៏ធ្លាប់ ស្រឡាញ់នរណាម្នាក់ ទាំងដែលគេមិនស្រឡាញ់យើងវិញក៏ថាបាន ហាមបដិសេធថាមិនធ្លាប់ វាពិបាកជឿបន្តិចហើយ។ ជាកាពិតណាស់ ជាមនុស្សស្រីអាចនឹងរងពាក្យនិន្ទាច្រើនជាងមនុស្សប្រុស តែមិនមែនឱ្យតែមនុស្សស្រីទាំងអស់ សុទ្ធតែមិនល្អនោះទេ បើទោះជានាងធ្លាប់មានសង្សារច្រើនយ៉ាងណាក៏ដោយ តែសំខាន់គឺស្ថិតលើបច្ចុប្បន្នរបស់នាងបែបណា មានសង្សារ ឬនៅទំនេរ ជាពិសេសគឺ នាងស្រឡាញ់យើងទេ នាងព្រមទទួលយកយើងក្នុងពេលបច្ចុប្បន្ន និងរួមរស់ជាមួយយើងមួយជីវិតដែរទេ? រឿងហ្នឹង ត្រូវគិត កុំយកអតីតកាលមកប្រៀបធៀប ឬធ្វើជាបញ្ហាក្នុងការជ្រើសរើសមនុស្សម្នាក់ឱ្យសោះ។ ស្រឡាញ់មនុស្សម្នាក់កុំខ្វល់ពីអតីតកាលរបស់នាង ក៏រឹតតែកុំខ្វល់ពីសម្ដីរបស់អ្នកដទៃ ជាពិសេសគឺ ញាតិបងប្អូនរបស់យើង អ្វីដែលសំខាន់គឺ ជឿជាក់ទុកចិត្ត…

Cover Copy
ទស្សន៍ទាយ

ស្ត្រីឆ្នាំទាំង ៣ ចម្រុងចម្រើន ជួយលើករាសីស្វាមីណាស់ ក្នុងផ្ទះទាំងមូលមានតែក្ដីសុខ សំណាងល្អ ព្រោះមានស្ត្រីឆ្នាំទាំងនេះ

យោងតាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយថា មនុស្សស្រី​ដែលកើតក្នុង​ឆ្នាំ​ទាំង ៣ នេះ​ត្រូវ​បាន​គេ​ដឹងថា ​ជាស្រ្តីដែលនាំភាពរុងរឿង ចម្រុងចម្រើនដល់ស្វាមី ក៏ជាស្ត្រីដែលផ្ដល់ភាពកក់ក្ដៅដល់កូនៗផងដែរ។ លើសពីនេះ ស្ត្រីទាំងនេះ គឺជាប្រពន្ធដែលជួយស្វាមីបង្កើតអាជីព និងចិញ្ចឹមកូនឱ្យទទួលបានជោគជ័យធំក្នុងជីវិត។ ១. ស្ត្រីឆ្នាំថោះ ស្ត្រី​កើត​ឆ្នាំ​ថោះ ច្រើន​តែ​មាន​ភាព​ឯករាជ្យ មាន​ទំនុក​ចិត្ត និង​មាន​សមត្ថភាព​ដឹក​នាំ​ល្អ​បំផុត។ មនុស្សស្រីឆ្នាំនេះមានជំនាញទទួលភ្ញៀវល្អ គោរពមតិយោលបល់អ្នកក្បែរខ្លួន និងជោគជ័យក្នុងអាជីព បង្កើតហិរញ្ញវត្ថុរឹងមាំសម្រាប់គ្រួសាររបស់គាត់។ អ្នកកើតឆ្នាំទន្សាយ គ្រប់គ្រងហិរញ្ញវត្ថុបានល្អ វិនិយោគដោយឈ្លាសវៃ និងសម្រេចបាននូវសមិទ្ធផលធំៗក្នុងវិស័យហិរញ្ញវត្ថុ និងការវិនិយោគ។ ស្ត្រីទាំងនេះជាមនុស្សដែលហ៊ានគិត ហ៊ានធ្វើ មិនខ្លាចការលំបាក ហើយតែងតែត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាតូចធំទាំងពួង។ ក្រៅពីនេះ នារីឆ្នាំនេះក៏ពូកែក្នុងការសម្រេចគោលដៅ…

Cover Copy
ទស្សន៍ទាយ

ចាប់ពីថ្ងៃនេះដល់ដាច់ខែ! លាភសំណាងតូចធំប្រមូលផ្ដុំចូលគ្នា សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ លុយហូរចូលមកដូចទឹកបាក់ទំនប់

ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នឹងមានលាភសំណាងហូរចូលមក រកលុយក៏បានច្រើនដូចទឹកបាក់ទំនប់ គ្មានអ្វីអាចទប់សំណាងដែលចូលមករកអ្នកបានឡើយ។ ១. ឆ្នាំរោង អ្នកដែលកើតក្នុងឆ្នាំរោង តែងតែមានសំណាងពេញមួយជីវិត ពួកគេតែងតែបំពេញអ្វីៗគ្រប់យ៉ាងបានល្អ មានភាពរីករាយ និងចេញក្រៅ មានភាពរស់រវើក ស្វាហាប់ និងមានជំនាញវិជ្ជាជីវៈខ្ពស់។ មនុស្ស​ក្នុង​ឆ្នាំ​នេះ​តែង​តែ​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ការងារ មិន​ថា​ធ្វើ​អ្វី​ក៏​ងាយ​ទទួល​បាន​សមិទ្ធផល​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ចូលដល់ចុងខែនេះ រាសីអ្នកកើតឆ្នាំរោងនឹងឡើងខ្ពស់ត្រដែត មានលាភ មានជ័យ សំណាងគ្រប់ប្រការ។ អ្នក​នៅ​លីវ​ដែល​កើត​ក្នុង​ឆ្នាំ​រោង នឹងបានជួប​មនុស្ស​ភេទ​ផ្ទុយ​ដែល​អ្នកស្រឡាញ់ពេញចិត្ត។ ក្នុងអំឡុងពេលនេះ អាចនិយាយបានថា អ្នកមានទាំងលុយ មានទាំងស្នេហា ដែលជាសុភមង្គលពេញលេញពេញមួយជីវិត។ ២.…

Cover Copy
គ្រួសារ

ទំនាក់ទំនងរវាងមនុស្សពីរនាក់ នៅពេលដែលកាន់តែស្និទ្ធស្នាលនឹងគ្នា មនុស្សស្រីរឹតតែចង់ស្ដាប់ពាក្យទាំង ៥ ឃ្លានេះ ជាពិសេសស្រីៗក្នុងវ័យកណ្ដាល

នៅពេលដែលយើងឈានដល់វ័យកណ្តាល អារម្មណ៍រំភើបញាប់ញ័រលែងសូវមានទៀតហើយ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ស្វែង​រក​ស្នេហាមួយ​ឱ្យ​បាន​ស៊ី​ជម្រៅ ជា​ពិសេស​មនុស្ស​ស្រី។ ពេល​ស្ត្រី​ឈានដល់វ័យ​កណ្តាល​នៅ​ជិត​បុរស ពួកគេ​ច្រើន​តែ​ចូល​ចិត្ត​ស្តាប់​ប្រយោគ​ទាំង ៥ ឃ្លានេះពីដៃគូរបស់នាង។ ១. “អ្នកជា​សុភមង្គល​របស់ខ្ញុំ” ពាក្យ​នេះ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ និង​ការ​ឱ្យ​តម្លៃ​ចំពោះ​ស្ត្រី ជាពិសេស​ស្ត្រី​វ័យ​កណ្តាល វា​អាច​ប៉ះ​ពាល់​ដល់​ចិត្ត​របស់​ពួក​គេ។ នៅពេលពួកគេកាន់តែចាស់ ស្ត្រីជាច្រើនលែងវាយតម្លៃមនុស្សដោយរូបរាងទៀតហើយ ប៉ុន្តែផ្ទុយទៅវិញដោយគុណភាព និងអាកប្បកិរិយារបស់ពួកគេ។ ការ​ប្រើ​ពាក្យ​នេះ​ដើម្បី​បង្ហាញ​ពី​បេះដូង​របស់​អ្នក​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​តម្លៃ និងកាន់តែ​រីករាយ។ ២. “ថ្ងៃនេះអ្នកស្អាតណាស់” ស្ត្រីវ័យកណ្តាល ច្រើនតែមិនមានទំនុកចិត្តលើរូបរាងរបស់ពួកគេទេ។ ពួកគេបារម្ភពីការក្លាយជាមនុស្សអាក្រក់ ដូចជាធាត់ ជ្រីវជ្រួញ ជ្រុះសក់… ទោះជាយ៉ាងណាក៏ដោយ បុរសអាចបង្កើនទំនុកចិត្ត និងសុភមង្គលរបស់ស្ត្រីតាមរយៈការសរសើរនាង។…

Cover Copy
ទស្សន៍ទាយ

រដូវកាលលាភសំណាងចូលមកហើយ! អ្នកឆ្នាំទាំង ៣​នេះ ប្រឹងប្រែងខ្លាំងប៉ុនណា រកលុយបានកាន់តែច្រើនប៉ុណ្ណឹង ប្រឹងមិនអាសារបង់ទេ

នារដូវកាលចូលខែថ្មីខាងមុខនេះ ម្ចាស់ឆ្នាំទាំង ៣ នឹងមានលាភមានជ័យ រាល់សេចក្ដីប៉ងប្រាថ្នាទាំងប៉ុន្មាន នឹងជួយរុញច្រានជោគជតារាសី ឱ្យកាន់តែឡើងខ្ពស់ត្រដែត។ អ្វីដែលកាន់តែពិសេស លុយហូរចូលហូរហៀរ ការងារក៏ប្រសើរកាក់កប។ ១. ឆ្នាំឆ្លូវ ឆ្នាំរោង 2024 នេះ អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ពោពេញទៅដោយថាមពល និងគំនិតច្នៃប្រឌិត ចូលចិត្តឈ្វេងយល់ និងដោះស្រាយបញ្ហាដោយវិធីប្លែកៗ។ មនុស្សឆ្នាំនេះមានភាពវៃឆ្លាតក្នុងការសម្រេចចិត្ត បត់បែន និងរហ័សរហួនក្នុងការប្រឈមមុខនឹងបញ្ហា។ ទោះបីជួបការលំបាកក្នុងអាជីពនាពេលថ្មីៗនេះក៏ដោយ ក៏មនុស្សឆ្នាំនេះមិនបោះបង់ ហើយតែងតែស្វែងរកឱកាស ហើយក្រោកឡើង។ ជីវិត​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ កាន់តែ​អំណោយផល និង​មាន​ឧបសគ្គ​តិច​ជាង​មុន​។ ទេវតានៃទ្រព្យសម្បត្តិបញ្ជូនសំណាង ដូច្នេះសមត្ថភាពរបស់អ្នកក្នុងការប្រមូលផ្តុំមានភាពប្រសើរឡើង។…

New Project (2)
ប្លែកៗ

រាសី​ ៣ ខែ​បន្ទាប់ ម្ចាស់​ឆ្នាំ​ទាំង ៤ ចេញ​ក្រៅ​ផ្ទះ​ច្រើន នឹង​មាន​លាភ​ច្រើន

តាម​ក្បួន​ហោរាសាស្ត្រ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នៅ​រយៈ​ពេល ១៨០ ​ថ្ងៃ​បន្ទាប់ ឬ​ចន្លោះ​ពេល ៣ ខែ​ទៅ​មុខ ចំកំឡុងខែមេសា ឧសភា និង មិថុនា ពួក​គេ​នឹង​អាច​ទទួល​បាន​ជោគជ័យ រាសី​ឡើង​ខ្ពស់​ត្រដែត​ ល្មម​ឲ្យ​អ្នក​រាល់​គ្នា​មាន​ការ​ច្រណែន​ចង់​បាន៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ឯករាជ្យ និង​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ភាព​ច្នៃប្រឌិត។ មិន​ថា​តែ​បុរស​ឬ​ស្រ្តី​ទេ អាជីព​របស់​ពួក​គេ​នឹង​មាន​ការ​កើន​ឡើង​មួយ​ជំហាន​ធំ​នៅ​ពេល​បន្ទាប់។ អម​នឹង​ឆន្ទៈ​ខ្ពស់​ជាង​អ្នក​ដទៃ មនុស្ស​នេះ ក៏​នឹង​មាន​ស្មារតី​រីក​ចម្រើន ហើយ​ឆាប់​សម្រេច​អ្វី​ដូច​បំណង​ប្រាថ្នា។ ក្នុង​រយៈ​ពេល ១៨០ ​ថ្ងៃ​ខាង​មុខ អ្នក​កើត​ឆ្នាំ​ថោះ គួរ​តែ​ចេញ​ទៅ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន…

Cover Copy
ទស្សន៍ទាយ

លាភធំកំពុងផ្ទុះឡើង! ចាប់ពីថ្ងៃសីល ១៥ កើតខែពេញបូណ៌មីនេះតទៅ ម្ចាស់ឆ្នាំទាំង ៤ សំណាងធំផ្ទួនៗ លុយចូលពាន់លាន គ្មានអ្វីមករាំងស្ទះនោះឡើយ

សូមអបអរសាទរ នេះជាឱកាសដ៏ធំសម្បើមសម្រាប់ម្ចាស់ឆ្នាំង ៤ ដែលនឹងទទួលបានលាភសំណាងផ្ទួនៗ ចាប់ពីថ្ងៃសីល ១៥ កើតខែពេញបូណ៌មីនេះតទៅ លែងមានអ្វីចូលមករាំងស្ទះកិច្ចការងារ និងការរកលុយរបស់អ្នកទៀតហើយ។ ១. ឆ្នាំជូត អ្នកកើតឆ្នាំជូត ជាមនុស្សដែលមានភាពវៃឆ្លាត រហ័សរហួន ឯករាជ្យ និងុមានចិត្តចង់រីកចម្រើន។ វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថា ពួកគេជាមនុស្សដែលមានប្រាជ្ញាបំផុត មានស្មារតីច្នៃប្រឌិត និងតែងតែព្យាយាមស្វែងរកអ្វីដែលថ្មីៗ។ នៅថ្ងៃពេញបូណ៌មីខែនេះ ដោយសារការជួយជ្រោមជ្រែងពីមនុស្សថ្លៃថ្នូរ អ្នកឆ្នាំជូតធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន។ តាមហោរាសាស្ត្របានឱ្យដឹងថា អ្នកដែលកើតឆ្នាំជូត នឹងមានឱកាសថ្មីៗជាច្រើន មិនថាក្នុងការងារ ឬទំនាក់ទំនងផ្ទាល់ខ្លួន អ្នកនឹងអាចបង្ហាញពីគុណសម្បត្តិរបស់អ្នកបានពេញទំហឹង។ ពេលជួបការលំបាក អ្នកកើតឆ្នាំជូត មិនសូវព្រួយបារម្ភ…