ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 05 09_18 09 34 806
ទស្សនៈ

11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង

11 និស្ស័យរបស់នារីស្អាតទាំងកាយទាំងចិត្ត នេះហើយជានារីមានគុណភាព ដែលនរណាៗក៏ចង់បានជាគូគ្រង 1. មិនបោះបង់ដោយងាយៗ ជាការពិតណាស់ភាពជោគជ័យដែលមនុស្សជាច្រើនប៉ងប្រាថ្នាវាមិនងាយស្រួលទេ វាត្រូវការការព្យាយាម ហើយក៏ត្រូវជួបការខកចិត្តជាច្រើនដែរ ដូច្នេះការធ្វើអ្វីមួយពិតជាគ្មានពាក្យងាយស្រួលនោះទេ តើនារីៗធ្លាប់លឺពាក្យនេះទេ easy come, easy go so! ប្រសិនបើអ្នកចង់ជោគជ័យ ចូលកំណត់គោលដៅហើយតស៊ូជាមួយវា ហត់បានតែកុំបោះបង់ ។ 2. មិនពន្យារពេល តើអ្នកធ្លាប់និយាយពាក្យ “ចាំតិចទៀត” ឬ “ចាំធ្វើ​នៅ​ថ្ងៃ​ស្អែកទៅ” ឬស្វែងរកលេសផ្សេងៗ សម្រាប់ខ្លួនឯង ឬឲ្យនរណាម្នាក់ឬទេ? ភ្ញាក់រឭកឡើងនារីៗឈប់​ប្រព្រឹត្ត​បែប​នេះ​ទៅវាមិន​ឡូយទេ ការពន្យារពេលប៉ះពាល់ដល់អាកប្បកិរិយាអវិជ្ជមានឲ្យមនុស្ស​ជា​ច្រើន​ទៀត​ធ្វើ​តាម ដូចជាការបញ្ជូន​ការងារ​មិនទាន់​ពេល…

Picsart_22 07 01_09 27 47 290
មិត្តអ្នកអាន

អ្នកអត់គូតោះមកតេស្ដមើល ចង់ដឹងថាគូព្រេងនៅថ្ងៃអនាគតរបស់អ្នក នឹងមានភិនភាគ បុគ្គលិកលក្ខណៈ និងការងារបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការបុគ្គលិកលក្ខណះគូព្រេងនៅថ្ងៃអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ចិញ្ចៀនទី1៖ អត្តសញ្ញាណគូព្រេងរបស់អ្នក មានពណ៌សម្បុរស​, រាងមានសាច់មានឈាមបន្តិច តែអ្នកខ្លះក៏អាចជួបមនុស្សរាងស្គមបន្តិចដែរ ហើយវាអាចជាសេចក្តីស្រឡាញ់តាំងពីជួបគ្នាគ្រាដំបូង មានបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារ ចេះយកចិត្តយកថ្លើម ចេះនិយាយគួរសម រួសរាយរាក់ទាក់ មានឋានៈសមរម្យ ឬអាចមានឱកាសជួបជនបរទេស ជាមនុស្សមកពីចម្ងាយ និយាយភាសាផ្សេង ឬជាអ្នកជំនួញ ម្ចាស់អាជីវកម្ម ។ ចិញ្ចៀនទី2៖…

Picsart_22 06 29_08 24 21 267
មិត្តអ្នកអាន

ព្រះច័ន្ទចិត្តសាស្ត្រទស្សន៍ទាយអនាគត! រើសរូបមួយដែលទាក់ភ្នែកអ្នកបំផុត ដើម្បីដឹងពីរឿងដែលនឹងកើតឡើងនាពេលខាងមុខ

តើប្រិយមិត្តចង់ដឹង ពីអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ? បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីធ្វើតេស្តចិត្តសាស្ត្រ មកទស្សទាយពីសំណាង មើលពីអនាគតដ៏ខ្លីខាងមុខពីរូបព្រះច័ន្ទចិត្តសាស្ត្រដែលអ្នកចាប់អារម្មណ៍បំផុត ។ មុននិងធ្វើតេស្ត សូមបិទភ្នែកហើយធ្វើសមាធិមួយភ្លែត ហើយព្រលែងចិត្តរបស់អ្នកឲ្យធូរស្រាល បន្ទាប់មកជ្រើសរើសរូបភាពព្រះច័ន្ទដែលអ្នកមើលហើយមានអារម្មណ៍ថាចូលចិត្តបំផុត រួចរំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។ រូបទី1៖ ប្រសិនបើអ្នកចូលចិត្តលេខ ១ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះគឺល្អណាស់សម្រាប់អ្នក អាចទទួលបានដំណឹងល្អ ពីអ្វីដែលអ្នកបានរង់ចាំ អាចជាបានទទួលបានការងារធ្វើ អាច​ទទួលបានប្រាក់ពីការអនុម័ត ឬសំណាងល្អអ្វីមួយជាក់ជាមិនខាន ។ ប្រសិនបើកាលពីអតីតកាលកំលាំងចិត្តរបស់អ្នកបានធ្លាក់ចុះ មានអារម្មណ៍ធុញទ្រាន់នឹងការរស់នៅ ចាប់ពីពេលនេះទៅកំលាំងចិត្តរបស់អ្នកនឹងត្រលប់មកវិញ ធ្វើឱ្យពិភពលោករបស់អ្នកកាន់តែភ្លឺ ។…

New Copy 23
សុខភាព

សញ្ញាទាំង ៨ ព្រមានដល់អ្នក បញ្ឈប់ការផឹកកាហ្វេជាបន្ទាន់

ប្រសិនបើអ្នកជាអ្នកញៀននឹងកាហ្វេ នោះពេលអ្នកឃើញសញ្ញានេះ ទោះអ្នកឃ្លានខ្លាំងប៉ុនណាក៏ដោយ អ្នកគួរតែឈប់ទៅ បើមិនចង់ឱ្យឈឺកាន់តែធ្ងន់ជាងនេះ។ ១. អ្នកមានសម្ពាធឈាមខ្ពស់ ប្រសិនបើអ្នកចាប់ផ្តើមបង្ហាញសញ្ញានៃជំងឺលើសឈាម អ្នកគួរតែឈប់ផឹកកាហ្វេ។ ដោយសារតែជាតិកាហ្វេអ៊ីនក្នុងកាហ្វេបង្កើនសម្ពាធឈាមយ៉ាងលឿន។ យោងតាមការសិក្សាមួយ អត្រានៃជំងឺលើសឈាមដែលទាក់ទងនឹងអាយុ គឺខ្ពស់ជាងចំពោះបុរសដែលផឹកកាហ្វេច្រើន។ ទន្ទឹមនឹងនេះ ការផឹកកាហ្វេច្រើនចំពោះអ្នកដែលរំលាយកាហ្វេយឺតៗ បណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ២. តើអ្នកមានជម្ងឺច្រាលអាស៊ីតទេ? ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចជម្រុញរោគសញ្ញានៃការចាល់អាស៊ីត ព្រោះវាអាចជួយបន្ធូរបន្ថយ sphincter esophageal បណ្តាលឱ្យច្រាលក្រពះពោះវៀន។ ការផឹកកាហ្វេ តែ និងសូដា ភេសជ្ជៈប៉ូវកម្លាំង… ភេសជ្ជៈទាំងអស់ដែលមានជាតិកាហ្វេអ៊ីន ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃរោគសញ្ញា GERD ។…

1
សង្គម

ជឿទៅថា! គ្មាននរណាម្នាក់ អាចបំភ្លេចមនុស្សដែលខ្លួនស្រឡាញ់បានទេនៅក្នុងជីវិតនេះ ការស្រឡាញ់មានតែ បន្ថែម ឬបន្ថយតែប៉ុណ្ណោះ

មានមនុស្សជាច្រើន តែងតែព្យាយាមចង់បំភ្លេចមនុស្សដែលខ្លួនស្រឡាញ់ ព្រោះតែការបែកបាក់ បង្កើតឱ្យក្លាយទៅជាអារម្មណ៍ខឹងស្អប់ និងចង់បំភ្លេចគេចោលនៅក្នុងជីវិតនេះ។ ចំណែកអ្នកខ្លះទៀតក៏និយាយថា ខ្លួនបានបំភ្លេចមនុស្សអតីត ឬស្នេហាចាស់បានហើយ ប៉ុន្តែវាមិនអាចទៅរួចទេ ដែលយើងអាចបំភ្លេចនរណាម្នាក់បាននោះ ជាពិសេសគឺ​ មនុស្សដែលខ្លួនធ្លាប់ស្រឡាញ់ខ្លាំង ឬមនុស្សដែលខ្លួនស្អប់ខ្លាំង។ មិនថាអារម្មណ៍ខឹងស្អប់ ឬស្រឡាញ់នោះទេ សុទ្ធតែជាការបង្កើននូវការចងចាំនៅក្នុងចិត្ត និងខួរក្បាលតែប៉ុណ្ណោះ។ តួយ៉ាង ដូចជាការស្រឡាញ់ក៏មិនខុសគ្នាដែរ ការស្រឡាញ់របស់យើង ចំពោះនរណាម្នាក់ មិនអាចបញ្ឈប់ ឬឈប់ទៅទាំងស្រុងនោះឡើយ ជាពិសេសចំពោះមនុស្សដែលយើងស្រឡាញ់ខ្លាំង យ៉ាងច្រើន ការស្រឡាញ់នោះ ត្រូវបានបន្ថែម ឬបន្ថយតែប៉ុណ្ណោះ។ ការស្រឡាញ់មួយ ចំពោះមនុស្សម្នាក់ បើទោះជាយើងប្រែចិត្តទៅស្រឡាញ់អ្នកថ្មី ក៏យើងអាចត្រឹមតែបន្ថយក្ដីស្រឡាញ់…

៣
ទស្សនៈ

តោះ! មកដឹងពីដំណើរជីវិតស្នេហារបស់អ្នក តាមរយៈខែកំណើតដែលអ្នកកើត

តើអ្នកកំពុងតែអាន កើតខែអ្វីដែរ? តោះ! មកអានលម្អិតអំពីដំណើរនៃជីវិតស្នេហារបស់អ្នក តាមរយៈខែកំណើតដែលអ្នកទាំងអស់គ្នាកើត។ 1. អ្នកកើតខែ មករា ប្រសិនបើអ្នកកើតក្នុងខែដំបូងនៃឆ្នាំ នេះមានន័យថាអ្នកពិតជាមានមន្តស្នេហ៍ខ្លាំងណាស់ មានមនុស្សជាច្រើនដែលលង់ស្នេហ៍អ្នក។ អ្នកនឹងមានដៃគូនៃជម្រើសរបស់អ្នកជានិច្ច។ អ្នកជាមនុស្សដែលមានមនោសញ្ចេតនា ហើយនៅពេលអ្នករកឃើញមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត អ្នកក៏នឹងមិនរារែក ឬស្ទាក់ស្ទើរក្នុងការបង្ហាញសេចក្ដីស្រឡាញ់ឱ្យគេបានដឹងឡើយ។ អាទិភាពបំផុតរបស់អ្នក គឺតែងតែធ្វើឱ្យដៃគូអ្នករីករាយ។ អ្នកក៏មានភាពអស្ចារ្យនៃការរក្សាសន្តិភាពនៅក្នុងផ្ទះដែរ។ អ្នកគឺជាដៃគូ ដែលមានសេចក្ដីស្រឡាញ់ដ៏ល្អបំផុត!។ 2. អ្នកកើតខែ កុម្ភៈ សម្រាប់អ្នកកើតនៅក្នុងខែនៃក្តីស្រឡាញ់ ដូច្នេះអ្នកមានគោលដៅតែមួយគត់របស់អ្នកនៅក្នុងជីវិត គឺស្វែងរកនរណាម្នាក់ពិសេសរបស់អ្នក។ ទំនាក់ទំនងតែងតែជាអាទិភាពកំពូលសម្រាប់អ្នក។ សម្រាប់ឱកាសនៃការជួបដៃគូដ៏សក្តិសម គឺអាស្រ័យលើភាពចៃដន្យ ច្រើនជាងមនុស្សដែលអ្នកតែងតែទាក់ទងជាមួយ។ ខែកំណើតរបស់អ្នកផ្តល់ឱ្យអ្នកនូវអំណោយនៃភាពទាក់ទាញ…

៣
ទស្សនៈ

តោះ! មកដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលមានចំណុច និងលក្ខណៈទាំង៣នេះ

ជាក់ស្ដែងណាស់ នេះគឺជាការពិសោធន៍ពីក្រុមទស្សនៈវិទូ ដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សប្រុសដែលមានរូបរាង និងចំណុចទាំង៣ខាងក្រោមនេះ គឺសុទ្ធតែជាមនុស្សដែលមានចរិតមិនល្អ ខ្វះការយល់ដឹង និងមិនអាចក្លាយជាដៃគូល្អសម្រាប់មនុស្សស្រីនោះឡើយ។ ១. បបូរមាត់​ស្តើង យោងទៅតាមទស្សនៈវិទូមនុស្សប្រុសដែលមានបបូរមាត់ស្តើង គឺភាគច្រើនជាមនុស្សដែលមានចរិតឆេវឆាវ និងមិនចេះអត់ធ្មត់ ហើយក៏ជាប្រភេទមនុស្សដែលពូកែនិយាយជាងធ្វើ ថែមទាំងពូកែនិយាយអួត ចរិតក្អេងក្អាង និងមិនស្មោះត្រង់ចំពោះស្នេហាឡើយ។ ជាពិសេសសុភាពបុរសទាំងនេះ អំនួតខ្លាំងណាស់ ដែលតែងតែអួតអាងថាពួកគេពូកែ«អ្វីៗដឹងទាំងអស់»តែការពិតមិនដឹងអ្វីទាំងអស់។ ក្នុងការងារ និងក្នុងជីវិត មនុស្សទាំងនេះក៏ត្រូវបានគេចាត់ទុកថាជាប្រភេទមនុស្សចូលចិត្តបង្កបញ្ហាដែរ ដែលតែងតែនិយាយមិនចេះគិត ហើយធ្វើឱ្យមនុស្សជាច្រើននៅជុំវិញខ្លួនអាក់អន់ចិត្ត។ លើសពីនេះទៅទៀតពួកគេក៏ជាប្រភេទនៃមនុស្សដែលប្រហោងក្នុងដូចគ្នា ហើយនេះកាន់តែក្អេងក្អាង នៅពេលដែលពួកគេចាប់ផ្តើមធ្វើសកម្មភាពអាជីវកម្ម។ ការទទួលបានបុរសដែលមានរូបរាងបែបនេះ នឹងធ្វើឱ្យអ្នកកាន់តែមានការព្រួយបារម្ភ និងពិបាកកាន់តែខ្លាំង កាន់តែរងទុក្ខវេទនាអស់មួយជីវិត។ ២.…

New Copy
ទស្សនៈ

១០ចំណុចនេះហើយ ដែលបញ្ជាក់ថា អ្នកជាមនុស្សស្រីដែលឆ្លាត និងរឹងមាំបំផុត

មកដល់សម័យនេះហើយ មិនមានអ្នកណាអាចធ្វើជាមនុស្សស្រីគ្រប់ល័ក្ខណ៍ ដែលមានចំណុចល្អ ឬគុណសម្បត្តិដល់ទៅ៩៩ចំណុចនោះឡើយ។ ប៉ុន្តែមនុស្សស្រីត្រូវចាំថា ប្រសិនបើអ្នកមានចំណុចត្រឹមតែ១០ខាងក្រោមនេះ នោះក៏អាចបង្ហាញថា អ្នកជាមនុស្សស្រីដែលឆ្លាត ពូកែ និងរឹងមាំបំផុតហើយ។ 1. ចេះដឹងគុណ នាងនឹងមិនភ្លេចពីគុណធម៌របស់មនុស្សឡើយ។ ហើយនាងនឹងតបស្នងដល់មនុស្សដែលតែងតែមានចិត្តល្អចំពោះអ្នក ជាពិសេសគឺ ឪពុកម្ដាយ គ្រូបាអាចារ្យ ដែលតែងតែបីបាច់ថែរក្សា ការពារនាងតាំងពីតុច រហូតដល់ធំដឹងក្ដី។ 2. មិនអំនួត ក្រអើតក្រទម នាងជាមនុស្សស្រីម្នាក់ដែលមើលទៅស្អាតជាងអ្នកដទៃ ចំណេះដឹង និងអត្តចរិតក៏ល្អ អ្វីដែលសំខាន់ នាងពូកែចេះដឹង ប៉ុន្តែនាងនៅតែជាមនុស្សស្រីម្នាក់ដែលសាមញ្ញបំផុត មិនអំនួត មិនមើលងាយ ឬប្រមាថអ្នកណាម្នាក់…

នាយកប្រតិបត្តិក្រុមហ៊ុន_Vietjet_លោក_Michael_Hickey_ទី_2_ខាងឆ្វេង
PR

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍

(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទ្វេ​ដង​ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​ទស្សនាវដ្ដី​បោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវបាន​ប្រសិទ្ធនាម​ថា «ក្រុមហ៊ុន​​អាកាសចរណ៍​តម្លៃ​ទាបដ៏​​ល្អ​​​បំផុត​នៅ​អាស៊ីអាគ្នេយ៍​» និង «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ​បំផុត ចំពោះក្រុមហ៊ុន​អាកាសចរណ៍នៅ​វៀតណាម​»។ ពិធី​ប្រគល់​ពានរង្វាន់​ដ៏​ធំ​ដែល​បាន​ប្រារឰ​ឡើង​នៅ​ទីក្រុង​បាងកក​បាន​ប្រមូលផ្តុំ​ធុរកិច្ច និង​អ្នកដឹកនាំ​រាប់រយ​នាក់ទូទាំង​ពិភពលោក​​។​ ​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិនេះ​​ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ដោយ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ​ជា​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឈានមុខ​គេ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ពានរង្វាន់​នេះ​ ផ្តល់​កិត្តិយស​ដល់​អាជីវកម្ម​ អ្នក​មាន​ទេពកោសល្យ អ្នក​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ ធានារ៉ាប់រង ថាមពល សេវាកម្មឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​សកលលោកជាដើម​​។​…

New Copy
ទស្សនៈ

ប្រើជីវិតនៅលីវឱ្យមានន័យ ដោយអនុវត្តន៍ចំណុចទាំង ៥ នេះ ដើម្បីកុំឱ្យស្ដាយក្រោយ

ជូនចំពោះមនុស្សស្រីទាំងអស់ ជាពិសេសអ្នកនៅលីវ ចូរថែរក្សាខ្លួនអ្នកក្នុងជីវិតនៅលីវឱ្យបានល្អ ព្រោះភាពជាយុវវ័យរបស់យើង មិនអាចឋិតថេរបានយូរឡើយ ថ្ងៃណាមួយវានឹងកន្លងហួសទៅ។ ដូច្នេះចំណុចទាំង ៥ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរតែបំពេញឱ្យបានល្អ សម្រាប់ជីវិតនៅលីវរបស់អ្នក។ ១. គេងឱ្យបានគ្រប់គ្រាន់ ស្ត្រីតើអ្នកដឹងទេថា ការគេងគឺជាការសម្រាកដ៏សំខាន់បំផុត? ព្រោះប្រសិនបើរាងកាយមិនបានសម្រាកគ្រប់គ្រាន់ទេនោះ វាអាចធ្វើឱ្យងាយរងគ្រោះពីជំងឺផ្សេងៗ។ ស្នាមរង្វង់ខ្មៅនៅក្រោមភ្នែក មើលទៅស្រអាប់ណាស់ វាបង្ហាញពីទឹកមុខរបស់អ្នកគ្មានពន្លឺរស្មី ប្រៀបបីដូចជាមនុស្សដែលមានជំងឺអ៊ីចឹង។ ដូច្នេះអ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ សម្រាប់មនុស្សពេញវ័យគួរតែគេងឱ្យបាន៨ម៉ោង វានឹងជួយឱ្យអ្នកមានទឹកមុខភ្លឺថ្លា ចំណែកខួរក្បាលក៏ស្រឡះល្អ វាជាផ្នែកមួយដែលជួយឱ្យអ្នកអាចបំពេញកិច្ចការងារបានយ៉ាងល្អផងដែរ។ ២. ដឹងពីរបៀបជ្រើសរើស ជាពិសេសអំពីការបរិភោគ ការញុំាឱ្យបានត្រឹមត្រូវ និងមានសុខភាពល្អ គឺជាទិដ្ឋភាពដ៏សំខាន់បំផុតរបស់ស្ត្រីសម័យថ្មី…

Cover Copy
ទស្សនៈ

បាបកម្មធ្ងន់ធ្ងរណាស់! កូនៗទាំងឡាយចាំទុក ដាច់ខាតកុំត្អូញត្អែរដាក់ឪពុកម្ដាយ ជាពិសេសក្នុងរឿងទាំង ៤ នេះ

បើគ្មានឪពុកម្ដាយ ក៏គ្មានយើងដែរ។ ការត្អូញត្អែរ និងការមិនយល់ចិត្តឪពុកម្តាយរបស់អ្នក គឺជាការមិនគោរពចំពោះអ្នកមានគុណ។ ជាពិសេសក្នុងរឿងទាំង ៤ នេះ ដាច់ខាតកុំរអ៊ូរទាំ ឬត្អូញត្អែរដាក់ឪពុកម្ដាយឱ្យសោះ។ ១. កុំត្អូញត្អែរ ពេលឪពុកម្ដាយរអ៊ូរទាំ ស្ដីបន្ទោស មានការពិតដែលយើងត្រូវយល់ថា ក្រៅពីឪពុកម្តាយយើង មនុស្សជុំវិញយើងគ្មានអ្នកណាហ៊ានស្ដីថា ប្រៀនប្រដៅយើងដូចម្ដាយយើងឡើយ ពួកគេមិនខ្វល់ថាអ្នករស់នៅរបៀបណា សកម្មភាពប្រចាំថ្ងៃរបស់អ្នកទៅជាយ៉ាងណានោះទេ។ ក្តីស្រលាញ់គ្មានព្រំដែន ដែលឪពុកម្តាយមានចំពោះកូន។ គិតទៅ ឪពុកម្តាយមិនដែល ចង់ឱ្យកូនអាក្រក់នោះឡើយ ដូច្នេះហើយ កុំខឹងពេលម្ដាយឪពុកស្ដីថា ព្រោះគាត់ចង់ឱ្យយើងល្អតែប៉ុណ្ណោះ។ ២. កុំត្អូញត្អែរអំពីភាពអសមត្ថភាពរបស់ឪពុកម្តាយ កុំបន្ទោស ឬត្អូញត្អែរថា…

Cover Copy
ទស្សនៈ

បើមិនចង់គ្រោះថ្នាក់ លិចលង់ផុងខ្លួន ចាំរឿងទាំង ២ នេះទុក្ខ “៣ កុំផឹក ផ្លូវ ៤ កុំដើរ”

នេះជាមេរៀនដែលគ្រប់គ្នាគួរតែចងចាំទុក តាមពិតទៅ វាមិនមែនជារឿងដែលប្លែកនោះទេ វាជារឿងដែលសាមញ្ញបំផុតនៅក្នុងជីវិតប្រចាំថ្ងៃមនុស្សយើងម្នាក់ៗ គ្រាន់តែអ្នកខ្លះ គាត់មិនបានយកចិត្តទុកដាក់ មើលរំលង ព្រោះយល់ថាវាមិនមានអ្វីដែលធ្ងន់ធ្ងរ។ តែយ៉ាងណាក៏ដោយ ប្រសិនបើយើងមើលរំលងរឿងតូចតាចបែបនេះ ច្បាស់ណាស់ថា វាអាចនឹងធ្វើឱ្យយើងលិចលង់ដោយមិនដឹងខ្លួន ដូចពាក្យគេថា “គ្រាប់ក្រួសតូចៗ ក៏អាចឱ្យយើងដួលបានដែរ”។ ហេតុនេះហើយ មេរៀននេះអ្នកគួរចងចាំទុក “៣ កុំផឹក ផ្លូវ ៤ កុំដើរ”។ ១. ៣ កុំផឹក – កុំ​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ភាព​សោកសៅ​ នៅពេល​អារម្មណ៍​មិន​ស្ថិតស្ថេរ បើមានរឿងក្នុងចិត្ត រឿងពិបាកចិត្ត កុំផឹកស្រាដើម្បីបំបាត់ទុក្ខតែម្នាក់ឯង។ ប្រសិនបើ​គ្មាន​អ្នក​នៅ​ជុំវិញ​ទេ…