
ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ?
មានអ្នកថាឱ្យខ្ញុំថា ៖ អាយុច្រើនហើយ ម៉េចមិនទាន់មានសង្សារទៀត ខ្មាសក្មេងៗណាស់ អាយុប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកណាស្រឡាញ់ទៀត។ ខ្ញុំចង់ប្រាប់ថា ៖ ព្រោះតែខ្ញុំអាយុច្រើន ទើបខ្ញុំមិនយកសង្សារ ព្រោះមិនចង់ទាក់ទងអ្នកណាដោយគ្មានភាពច្បាស់លាស់ មិនចង់សាងទំនាក់ទំនងហើយក៏បែកគ្នានោះឡើយ។ ម៉េចក៏ហ៊ាននិយាយថាខ្ញុំគ្មានអ្នកណាស្រឡាញ់ ដឹងអត់ថា ខ្ញុំធ្លាប់បានបដិសេធមនុស្សប៉ុន្មាននាក់ ហើយដោយសារតែហេតុផលអ្វីទេ? ខ្ញុំបដិសេធគេ ព្រោះតែមនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាប្រភេទមនុស្សដែលខ្ញុំស្រឡាញ់ និងចង់បាន មនុស្សដែលចង់ចូលមកសុទ្ធតែកូនក្មេង លេងសើច តាមតែអារម្មណ៍មួយឆាវ សួរថា បើម្នាក់នោះ មិនមែនជាមនុស្សដែលមានចរិតលក្ខណៈដែលខ្ញុំចង់បានផងនោះ តើទាក់ទងគ្នាធ្វើអ្វី មុននឹងក្រោយគង់តែបែកគ្នាដដែលហ្នឹង បើគេមិនមែនជាមនុស្សដែលខ្លួនស្រឡាញ់ផង ទាក់ទងគ្នា ដើម្បីតែបែក…











