កត់ត្រាទុកទៅ! ជាមួយនឹងមនុស្ស ២ ប្រភេទនេះ ដាច់ខាតកុំឱ្យខ្ចីលុយ បើមិនចង់ខាតបង់ទឹកចិត្ត និងលុយកាក់

កត់ត្រាទុកទៅ! ជាមួយនឹងមនុស្ស ២ ប្រភេទនេះ ដាច់ខាតកុំឱ្យខ្ចីលុយ បើមិនចង់ខាតបង់ទឹកចិត្ត និងលុយកាក់
ការផ្សាយពាណិជ្ជកម្ម

ការពិតទៅ មនុស្សដែលមករកយើង ខ្ចីលុយយើង ក៏អាចថា មកពីគេស្គាល់យើង ជិតស្និទ្ធនឹងយើង ឬយល់ថា យើងអាចពឹងពាក់បាន។ តែយ៉ាងណា ក៏មានមនុស្សខ្លះ មកខ្ចីលុយយើងក្នុងបំណងបោកប្រាស់ផងដែរ។ ប៉ុន្តែ សម្រាប់មនុស្ស ២ ប្រភេទនេះ យកល្អ កុំឱ្យខ្ចីលុយឱ្យសោះ ព្រោះមនុស្សទាំងនេះ គេគ្មានបំណងសងយើងវិញទេ ក៏គ្មានលទ្ធភាពរកលុយមកសងយើងវិញនោះដែរ។

Cover Copy
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

១. ប្រភេទមនុស្ស សម្ភានិយម ខ្ចីលុយយកទៅឡូយឆាយហ៊ឺហា

ការផ្សាយពាណិជ្ជកម្ម

ច្បាប់​នៃការខ្ចីលុយគឺ ​ខ្ចី​ហើយត្រូវតែ​សង។ ទោះ​ជា​យ៉ាង​ណា មាន​មនុស្ស​ខ្លះ​ខ្ចី​លុយ​អ្នក​ដទៃ ដើម្បីតែយកទៅអួតសម្ញែង ឡូយឆាយហ៊ឺហា ដើរលេងស៊ីផឹក អួតសម្ញែងអ្នកដទៃតែប៉ុណ្ណោះ។ មនុស្សទាំងនេះ គេមិនខ្វល់ទេថាលុយនោះបានមកពីណា គេហ៊ានទាំងខ្ចីអ្នកដទៃ ដើម្បីតែធ្វើរឿងអត់ប្រយោជន៍ ដូច្នេះហើយ គេប្រាកដជាគ្មានបំណងរកលុយមកសងយើងវិញនោះទេ ប្រភេទមនុស្សសម្ភារនិយមបែបនេះ ចាយលុយដៃធំណាស់ មិនចេះទុកដាក់ មិនគិតថាលុយពិបាករកនោះឡើយ។

ជាមួយនឹងមនុស្សប្រភេទនេះ យកល្អ កុំឱ្យគេខ្ចីឱ្យសោះ ដើម្បីកុំឱ្យខាតបង់ទាំងទឹកចិត្ត និងលុយកាក់ សុខចិត្តទុកលុយនៅនឹងខ្លួនឯង កុំឱ្យពិបាក ហត់ចិត្ត ឈឺចិត្តនឹងតាមទារពីគេមកវិញ។ ព្រោះថា ពេលខ្លះ ខ្លួនយើងមិនហ៊ានទាំងយកលុយទៅធ្វើរឿងដែលពួកគេធ្វើ យកលុយទៅទិញរបស់ដែលពួកគេទិញនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម
97812442c6e9d13b480d663547f7bd00
រូបភាពតំណាងនិងក្រេឌីតទៅម្ចាស់ដើម

២. កុំឱ្យមនុស្សខ្ជិលខ្ចីលុយ

មិនមែន​ថា​មនុស្ស​ខ្ជិល​មិន​អាច​រក​លុយ​បាន​នោះ​ទេ ប៉ុន្តែមនុស្សខ្ជិលគេមិនខ្វល់ គេមិនចង់រកលុយ។ មនុស្សទាំងនេះបានត្រឹមតែដេកស្រមៃលុយចាយពេញដៃ រង់ចាំលុយធ្លាក់ពីលើមេឃតែប៉ុណ្ណោះ។ ដូច្នេះហើយ បើអ្នកឱ្យមនុស្សបែបនេះខ្ចីលុយ គឺគ្មានផ្លូវគេអាចរកលុយមកសងអ្នកវិញបានឡើយ។ ម្យ៉ាងវិញទៀត បើគិតតែឱ្យលុយគេខ្ចីស្រួលៗ គឺដូចធ្វើបាបពួកគេ នឹងធ្វើឱ្យពួកគេកាន់តែខ្ជិលច្រអូសថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា មនុស្សដែលខ្ជិលច្រអូស រង់ចាំតែបានមកដោយស្រួលៗ ពួកគេខ្លាចហត់ ខ្លាចពិបាកណាស់ គេមិនខ្វល់ពីអនាគតទៅថ្ងៃមុខឡើយ។ ជួនកាល ទោះយើងឱ្យការងារគេធ្វើ ដើម្បីបានលុយក៏គេមិនធ្វើដែរ ដូច្នេះ សម្រាប់មនុស្សដែលមិនខំប្រឹងប្រែងធ្វើការ មិនព្រមបញ្ចេញញើស ក៏មិនគួរមានលុយចាយវាយនោះដែរ៕

ការផ្សាយពាណិជ្ជកម្ម