
រយៈចម្ងាយដែលនៅឆ្ងាយគ្នា លែងជាបញ្ហាសម្រាប់ស្នេហាអ្នកទៀតហើយ ឱ្យតែអ្នកចេះតិចនិចទាំង៥ចំណុចនេះ
Distant love ! អ្នកខ្លះគិតថា ស្នេហា ដែលនៅឆ្ងាយគ្នា វាពិតជាពិបាកនឹងទទួលយកណាស់ ជាពិសេសគឺ ពេលនឹកម្ដងៗ ពិបាកទ្រាំ និងពេលខ្លះទៀត ហាក់មានអារម្មណ៍ខ្លាចបាត់បង់មនុស្សខ្លួនស្រឡាញ់ ខ្លាចមានអ្នកផ្សេងចូលមកជ្រៀតជ្រែកទំនាក់ទំនងស្នេហារបស់អ្នក។ ប៉ុន្តែការពិតទៅ នេះគ្រាន់តែជាការបារម្ភ ខ្វាយខ្វល់ជ្រុលរបស់អ្នកតែប៉ុណ្ណោះ បើអ្នកចេះតិចនិច៥ចំណុចខាងក្រោមនេះ ធានាថា ស្នេហារបស់អ្នក នឹងមិនមានបញ្ហានោះឡើយ ទោះបីអ្នកទាំងពីរនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ ១. កុំឈ្លោះប្រកែកគ្នាហើយស្ងាត់បាត់ទំនាក់ទំនង ជារឿងធម្មតា គូស្នេហ៍ណា ក៏តែងតែឈ្លោះប្រកែកគ្នាដែរ អ្នកនៅក្បែរគ្នា ឈ្លោះគ្នាយ៉ាងណា ក៏គេមិនចេញពីផ្ទះ ចំណែកស្នេហាយើងនៅឆ្ងាយគ្នា ពេលឈ្លោះគ្នា ដាច់ខាតកុំស្ងាត់…











