ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover
PR

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាសដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន…

Cover Copy
ទស្សនៈ

គន្លឹះពិសេសទាំង ៣ ដើម្បីកម្ចាត់ភាពខ្ជិលច្រអូសចេញពីក្នុងខ្លួន លើករាសី យីអ៊ុន នាំសំណាងមកវិញ

កុំចាំដល់ចាស់ទើបភ្ញាក់ខ្លួន ឈឺចង្កេះ ឈឺខ្នង ទើបចង់ធ្វើការ វាហួសពេលហើយ។ ទាន់នៅក្មេង កម្លាំងពេញ ឆាប់កែទម្លាប់មិនល្អ កម្ចាត់ភាពខ្ជិលច្រអូសទាំងអស់ចេញពីក្នុងខ្លួន ដើម្បីឱ្យជីវិតរឹតតែបានល្អប្រសើរឡើងវិញ និងជួយលើករាសី តម្លើងយីអ៊ុន កុំឱ្យស្ដាយក្រោយ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា​៖ ការ​ខ្ជិល​មិន​ធ្វើការ​ គឺជា​ទម្លាប់​អាក្រក់​ និង​គ្រោះថ្នាក់​បំផុត វា​នឹង​ធ្វើ​ឱ្យ​មនុស្ស​អស់កម្លាំង និង​បាក់​ទឹកចិត្ត បង្ហូរ​ថាមពល​ជីវិត​ទាំងអស់ ហើយ​ថែមទាំង​បំផ្លាញ​អនាគត​របស់គេ​ទៀតផង​។ មនុស្ស​គួរ​ចងចាំ​ថា​ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​តម្លៃ​ខាង​វិញ្ញាណ ​និង​សម្ភារៈ​ពិត។ រស់នៅជាមនុស្សខ្ជិលច្រអូស ពឹងអ្នកដទៃ តែងតែដូចប៉ារ៉ាស៊ីត គ្មានប្រយោជន៍ ដឹងតែទាមទារ ចាំសំណាង ទម្លាប់បែបនេះគ្រោះថ្នាក់ជាងអាកប្បកិរិយាមិនល្អនៅផ្ទះ ការនៅទំនេរពេក…

Cover
សង្គម

បុរសដែលមានលក្ខណៈទាំង ៥ យ៉ាងនេះ ​ច្បាស់​ជា​ជោគជ័យ ហើយ​ឆាប់​បង្កើត​អាជីព​ដ៏​អស្ចារ្យ ជីវិតរឹតតែរុងរឿង

លក្ខណៈ​ទូទៅទាំង ​៥ ​យ៉ាង​របស់​បុរស​ក្លាហាន​ ដែល​ងាយ​នឹង​ក្លាយជា​អ្នកមាន និង​ជោគជ័យ​បំផុត ជីវិតរឹតតែរុងរឿងយ៉ាងឆាប់រហ័ស។ ១. មនុស្សគោរពពាក្យសម្ដី និយាយហើយត្រូវតែធ្វើឱ្យបាន ក្នុងជីវិត បើអ្នកនិយាយអ្វីមួយ អ្នកត្រូវតែធ្វើវា។ បើអ្នកស្បថ អ្នកត្រូវតែធ្វើវា “កុហកម្ដង លែងជឿមួយជីវិត”។ ប្រាកដណាស់ គ្មាននរណាម្នាក់នឹងជឿអ្វីដែលអ្នកនិយាយនោះទេ ព្រោះអ្នកបាននិយាយ តែធ្វើមិនបាន។ សម្រាប់​មនុស្ស​ក្លាហាន រាល់​ពាក្យ​ដែល​គេ​និយាយ​ត្រូវ​បាន​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ​ហើយ​ពេល​គេ​និយាយ​គេ​ច្បាស់​ជា​ធ្វើ​ ហើយ​ពេល​ខ្លះ​ល្អ​ជាង​អ្វី​ដែល​គេ​និយាយទៅទៀត។ បុរស​ដែល​មាន​ភាព​ក្លាហាន​ត្រូវ​តែ​អាច​ធ្វើ​ការងារ​បាន​ពិត​ប្រាកដ មិន​និយាយ​អួតអាង មិន​ប្រាថ្នា​ចង់​បានលាភសក្ការៈ ហើយ​នៅ​ឆ្ងាយ​ពី​ការពិតនោះឡើយ។ ពួកគេនឹងបង្ហាញការគោរពចំពោះអ្នក ដោយធ្វើតាមអ្វីដែលពួកគេបាននិយាយ។ ២. ​មាន​ចិត្ត​ខ្ជាប់ខ្ជួន…

Cover Copy
គ្រួសារ

បើ​ប្ដី​ប្រពន្ធ​អាចធ្វើ​រឿង​ទាំង​ ៦​ នេះ​រួម​គ្នា នោះ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​រឹង​មាំ និង​មាន​សុភមង្គល កក់ក្ដៅទ្វេដង

គន្លឹះទាំង ៦ ចំណុចនេះជា​សកម្មភាព​ប្រចាំថ្ងៃ​ ដែលប្ដីប្រពន្ធទាំងឡាយគួរតែធ្វើរួមគ្នា ដើម្បី​ជួយ​ឱ្យ​ជីវិត​អាពាហ៍ពិពាហ៍​កាន់តែ​រឹងមាំ និង​មាន​សុភមង្គល កក់ក្ដៅទ្វេដង។ ១. ផ្ញើសារឱ្យគ្នាទៅវិញទៅមក ការផ្ញើសារទៅកាន់ដៃគូរបស់អ្នកឱ្យបានញឹកញាប់ ទោះបីជាវាគ្រាន់តែជាការសរសើរ ឬរូបថតកំប្លែងៗតិចតួចក៏ដោយ។ ព្រោះនេះនឹងបង្កើតអារម្មណ៍នៃភាពស្និទ្ធស្នាលរវាងមនុស្សពីរនាក់។ ការផ្ញើសារបង្ហាញពីការយកចិត្តទុកដាក់របស់អ្នក ហើយក៏ជាការចង់បានរបស់ដៃគូរ ធ្វើឱ្យពួកគេមានអារម្មណ៍ពេញចិត្តចំពោះទំនាក់ទំនងនេះផងដែរ។ លើសពីនេះ ការឆ្លើយតបសារក៏មានសារៈសំខាន់ខ្លាំងដែរ វាបង្ហាញពីការទទួលស្គាល់អ្នកដទៃ។ ២. ធ្វើកិច្ចការផ្ទះជាមួយគ្នា សព្វថ្ងៃនេះ បុរសជាច្រើនដឹងពីរបៀបចែករំលែកការងារផ្ទះ ជាមួយប្រពន្ធរបស់ពួកគេ។ សារព័ត៌មាន American Journals បានរាយការណ៍ថា គូស្វាមីភរិយាកាន់តែសប្បាយរីករាយ នៅពេលដែលពួកគេធ្វើការងារផ្ទះជាមួយគ្នា ជាពិសេសការលាងចាន។ ការចែករំលែកកិច្ចការផ្ទះបានក្លាយជាគន្លឹះនៃអាពាហ៍ពិពាហ៍ដ៏រីករាយ។…

Cover
សង្គម

បុរសជោគជ័យធំបំផុត ព្រោះចេះប្រព្រឹត្តិចំពោះភរិយាដោយស្មោះ មានចិត្តសប្បុរសចំពោះដៃគូជីវិត ដោយលក្ខណៈទាំង ៣ យ៉ាងនេះ

ហេតុអ្វីគូស្នេហ៍ខ្លះស្រលាញ់គ្នាខ្លាំងម្ល៉េះ តែពេលនៅជាមួយគ្នាក្នុងផ្ទះតែមួយ អារម្មណ៍ក៏ធ្លាក់ទឹកចិត្ដ និងស្អប់គ្នាទៅវិញទៅមកភ្លាមៗ? ស្វាមីល្អពិតមិនត្រឹមតែទទួលខុសត្រូវក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យប្រពន្ធរបស់គាត់នូវសុវត្ថិភាពក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ផងដែរ។ ក្នុង​ជីវិត ស្ត្រី​គ្រប់រូប​ចង់​រៀបការ​ជាមួយ​ស្វាមី​សុភាពរាប់សារ។ ​ចង់​ឱ្យ​ប្តីផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ និងសេចក្ដីស្រឡាញ់ពេញលេញឱ្យនាង។ ប្តី​ល្អ​មិន​អាស្រ័យ​លើ​ប្រាក់​ចំណូលច្រើន​ប៉ុន្មាន ឬ​ថា​គាត់​ជា​អ្នក​មាន​នោះ​ទេ។ ទិដ្ឋភាព​ទាំង​នោះ​មិន​អាច​វិនិច្ឆ័យ​ថា​បុរស​ល្អ​ឬ​អត់​នោះ​ទេ។ រឿងចម្បងគឺអាកប្បកិរិយារបស់គាត់ចំពោះគ្រួសាររបស់គាត់។ បុរស​មិន​ចាំបាច់​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​ក៏​មិន​ចាំបាច់​មាន​ជំនាញ​ក្នុង​ការ​មើល​ថែ​កូន​នោះឡើយ។ ដរាបណា​គេ​ចេះ​គិត​ពី​ប្រពន្ធ និង​មើល​ថែ​គ្រួសារ​បន្តិច នោះ​មនុស្ស​ស្រី​នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ប្តី​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ធ្វើការងារ​ខាង​ក្រៅ ត្អូញត្អែរ​ថា​គេង​មិន​លក់​ជា​រៀង​រាល់​ថ្ងៃ ទុក​ឱ្យ​មើល​ថែ​កូន​តែ​ម្នាក់​ឯង។ ប្តី​ប្រពន្ធ​ជា​ច្រើន​មាន​ទំនាស់​ព្រោះ​រឿង​នេះ ប្រពន្ធ​រវល់​តែ​មាន​កូន​តូច ហើយ​ប្តី​មាន​ភាព​ច្របូកច្របល់​ក្នុង​ការ​ចិញ្ចឹម ។ ប៉ុន្តែទោះបីជាមានជម្លោះ និងការឈ្លោះប្រកែកគ្នាក៏ដោយ ក៏ស្វាមីល្អនឹងផ្សះផ្សា និងថែរក្សាប្រពន្ធកូនបានយ៉ាងល្អ។ ១. បុរសល្អត្រូវតែជឿនលឿន…

Cover Copy
សង្គម

មូលហេតុទាំងនេះហើយ ដែលធ្វើឱ្យប្រពន្ធឆាប់អាក់អន់ស្រពន់ចិត្ត និងកើតអារម្មណ៍ធុញទ្រាន់នឹងប្ដីរបស់នាង

ជាធម្មតា មនុស្សស្រីនាងមិនងាយនឹងកើតមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងស្វាមីនាងឡើយ តែក៏ព្រោះតែមនុស្សប្រុស មានចំណុចអស់ទាំងនេះហើយ ដែលធ្វើឱ្យនាងធុញទ្រាន់ និងចាប់ផ្ដើមអស់ចិត្តបន្តិចម្ដងៗចំពោះស្វាមីរបស់នាង។ ដូច្នេះ បុរសៗគួរតែអាន ដើម្បីឱ្យបានដឹង និងឆាប់កែប្រែ មុននឹងអ្វីៗត្រូវហួសពេល។ ១. ប្ដីអត់ចិត្ត ស្ត្រីពួកគេអាចរងទុក្ខ និងទទួលរងនូវភាពអត់ឃ្លាន លំបាកបាន ប៉ុន្តែពួកគេមិនអាចទ្រាំទ្រនឹងការធ្វេសប្រហែសរបស់ស្វាមីបានឡើយ។ ពួកគេមិនអាចទទួលយកបានទេ ក្នុងការនៅជាមួយប្តីដែលមិនស្រឡាញ់ និងអត់ចិត្ត​ មិនចេះយកចិត្តទុកដាក់ចំពោះនាង។ សម្រាប់ស្ត្រីដែលជាប្តីប្រពន្ធ ត្រូវគោរព និងស្រឡាញ់គ្នាទៅវិញទៅមក។ កុំពិចារណាគ្នាទៅវិញទៅមក ពាក្យថាដៃគូ ឬស្នេហា វាអាចនឹងចូលមក ហើយក៏ចាកចេញទៅវិញ។ តែទោះជាយ៉ាងណាក្នុងនាមជាបុរសម្នាក់ អ្នកត្រូវតែរស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ។ ២.…

Cover Copy
សង្គម

ស្រីៗកុំព្យាយាមដេញតាម ៣ យ៉ាងនេះពេក បើមិនចង់ឱ្យខ្លួនឯងកាន់តែលំបាក និងបាត់បង់សុភមង្គលក្នុងជីវិត

មនុស្សស្រីដឹងចាំថា ការដែលអ្នកព្យាយាមដេញតាមអ្វីមួយ វានឹងធ្វើឱ្យអ្នកកាន់តែលំបាក វេទនា បាត់បង់តម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនបន្តិចម្ដងៗ។ តួយ៉ាង ដូចការដែលអ្នកដេញតាមក្នុងរឿងទាំង៣យ៉ាងខាងក្រោមនេះ វានឹងធ្វើឱ្យជីវិតអ្នកកាន់តែបាត់បង់ពេលវេលាដ៏មានតម្លៃ ចុងក្រោយ សូម្បីតែតម្លៃ និងសេចក្ដីសុខផ្ទាល់ខ្លួនអ្នក ក៏អ្នកមិនមានសល់ដែរ។ ១. កុំចេះតែដេញតាមរកលុយកាក់ ការររកលុយគឺជារឿងដែលមនុស្សយើងម្នាក់ៗត្រូវតែធ្វើ បើទោះបីជាមានទ្រឹស្តីខ្លះនិយាយថា លុយមិនសំខាន់ តែត្រូវចាំថា លុយវាចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ដូច្នេះ ការរកលុយ គឺជាអ្វីដែលយើងត្រូវតែបំពេញ ដោយមិនអាចបោះបង់ចោលបានឡើយ។ ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចដោយសារតែការខិតខំរកលុយជ្រុលហួសហេតុពេក រហូតធ្វើឱ្យខ្លួនឯងបាត់បង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជួបជុំ និងមើលថែគ្រួសារ កុំដោយសារតែការខំរកលុយពេក រហូតធ្វើឱ្យអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការមើលថែសម្រស់…

Cover Copy
ទស្សនៈ

គ្មានជម្រើសទេ! ស្ថិតក្នុងស្ថានភាពដ៏អាក្រក់ទាំង ៧ នេះហើយ ដែលធ្វើឱ្យអ្នកត្រូវបង្ខំចិត្តប្រឈមមុខជាមួយរឿងគ្រប់យ៉ាង ធ្វើឱ្យអ្នករឹងមាំកាន់តែខ្លាំង

ជីវិតគឺជារបស់អ្នក មានតែអ្នកទេដែលអាចជួយជីវិតខ្លួនអ្នកបាន មានតែអ្នកទេដែលធ្វើឱ្យខ្លួនអ្នកមានសេចក្តីសុខ និងសុភមង្គល… កុំរង់ចាំអ្នកដទៃឱ្យខ្ជះខ្ជាយពេលវេលា អ្នកត្រូវតែធ្វើជាខ្លួនអ្នក ទើបជីវិតមានន័យ។ ដល់​ពេល​ត្រូវ​ប្រឈម​មុខ​នឹង​ការពិត​ដ៏​អាក្រក់​ក្នុង​ជីវិត ហើយ​កែប្រែ​ខ្លួន​ឯង ចុំណុចទាំង​នេះ​ជា​រឿង ៧ យ៉ាង​ដែល​នឹង​ធ្វើឱ្យអ្នកបើកភ្នែកធំៗ និងកាន់តែរឹងមាំជាងមុន។ ១. ក្នុងពេលលំបាក គ្មានអ្នកណាអាចជួយអ្នកបាន ក្រៅពីខ្លួនអ្នកនោះឡើយ នៅក្នុងជីវិត យើងតែងតែរង់ចាំអ្វីមួយ។ វា​អាច​ជា​ការ​រង់​ចាំ​ជួប​មនុស្ស​ថ្លៃថ្នូរ ឬ​មិត្ត​យល់ចិត្ត រង់ចាំ​សុបិន​ក្លាយ​ជា​ការ​ពិត ឬ​រង់ចាំ​លទ្ធផល​ជាទីពេញចិត្ត។ នៅពេលដែលយើងមិនពេញចិត្តនឹងជីវិតបច្ចុប្បន្នរបស់យើង យើងសង្ឃឹមថាអព្ភូតហេតុមួយនឹងកើតឡើងដើម្បីជួយយើងដោះស្រាយបញ្ហាទាំងអស់របស់យើង។ ប៉ុន្តែការពិតគឺជីវិតមិនដូចនោះទេ។ ហានិភ័យ​ជា​កត្តា​មួយ​ដែល​គ្មាន​នរណា​អាច​ដឹង​ទុក​មុន​បានឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នកជួបប្រទះនឹងការលំបាក ពួកគេមិនអាចដោះស្រាយបានដោយសាមញ្ញដោយប្រើដំបងវេទមន្តនោះទេ។ វាមានសារៈសំខាន់សម្រាប់អ្នកដើម្បីឯករាជ្យ និងគ្រប់គ្រងជីវិតរបស់អ្នក…

3
ប្លែកៗ

លក្ខណៈ៤ចំណុចបង្ហាញថា មនុស្សស្រីមានវាសនាខ្លី ជីវិតមិនសូវមានសំណាងក្នុងរឿងលុយកាក់ ទ្រព្យសម្បត្តិឡើយ

យោងទៅតាមវិទូវិទ្យាសាស្រ្តទាំងនេះ គឺជាលក្ខណៈមិនល្អសម្រាប់ស្ត្រីដោយព្យាករណ៍ពីជីវិតលំបាកដែលជាជោគវាសនា។ ១. ស្ត្រីមានបបូរមាត់មានស្នាមអុចៗ និងមានធ្មេញស យោងតាមវេជ្ជសាស្ត្រទូទៅ ប្រសិនបើមនុស្សស្រីណាម្នាក់មានបបូរមាត់ស្លេក ហើយធ្មេញស បង្ហាញថា គាត់មិនមានសុខភាពល្អប៉ុន្មានឡើយ។ នៅក្នុងជីវិតពួកគេជួបប្រទះការលំបាកជាច្រើន សំណាងអាក្រក់កើតមានជាបន្តបន្ទាប់ ដូច្នេះវាពិបាកសម្រាប់ពួកគេដើម្បីទទួលបានជោគជ័យក្នុងជីវិត ហើយមិនមានទ្រព្យសម្បត្តិច្រើនទេ។ ២. ស្ត្រីដែលមានច្រមុះហៀរសំបោរជាប់ជាប្រចាំ រោគវិទូទូទៅជឿថាមិនថាបុរស ឬស្ត្រីដែលមានច្រមុះខើច ច្រមុះតូច និងមានពិការភាព គាត់ច្រើនតែមានសុខភាពមិនសូវល្អ រាងកាយផ្ទុកជំងឺជាច្រើនពេញមួយឆ្នាំ ឈឺរុំារ៉ៃ។ ជាពិសេសអ្នកដែលច្រមុះមានស្នាមជ្រីវជ្រួញ ឬស្នាមរលាកច្រើនមានន័យថា អាយុកាលខ្លី ពិបាករស់នៅពេញវ័យកណ្តាលណាស់។ ប្រសិនបើពណ៌នៃច្រមុះមានពណ៌ប្រផេះងងឹត នោះមានន័យថា ជីវិតគឺជាកត្តាចាំបាច់ដែលជាមនុស្សវង្វេងស្មារតី និងពិបាកជាប់ជានិច្ច។ ៣.…

New Copy
ទស្សនៈ

ភាគច្រើនមនុស្សរៀនខ្សោយ ងាយទទួលបានជោគជ័យក្នុងជីវិត ដោយសារតែហេតុផលទាំង ៧ ចំណុចនេះ

ស្តាប់ទៅដូចជាគួរឱ្យអស់សំណើចបន្តិចមែន ប៉ុន្តែជាការពិត ដែលមនុស្សមួយភាគធំ ពុំជោគជ័យលើការងារ រៀនខ្សោយ ប៉ុន្តែពេលរៀនចប់ បែរជាជោគជ័យក្នុងជីវិតការងារ ដែលធ្វើឱ្យគ្រប់គ្នាច្រណែន និងនឹកស្មានមិនដល់។ ១. ពួកគេមិនខ្វល់ច្រើនអំពីចំណាត់ថ្នាក់សិក្សាទេ សម្រាប់អ្នករៀនខ្សោយ វាមិនចាំបាច់ដើម្បីបង្ហាញថាខ្លួនឯងជោគជ័យតាមថ្នាក់នោះទេ។ នៅពេលស្វែងរកគោលដៅ ជំនួសឱ្យការយកចិត្តទុកដាក់លើអាកប្បកិរិយារបស់អ្នកដទៃ ពួកគេយកចិត្តទុកដាក់ចំពោះលទ្ធផលដែលពួកគេសម្រេចបានតែប៉ុណ្ណោះ។ ២. ពួកគេ​មិន​ចាំ​បាច់​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​នោះ​ទេ សម្រាប់សិស្សល្អ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងកិច្ចការឱ្យបានល្អ ដើម្បីធ្វើឱ្យគ្រូចាប់អារម្មណ៍ និងសរសើរ។ ប៉ុន្តែសម្រាប់អ្នករៀនខ្សោយ ពួកគេមិនចាំបាច់ព្យាយាមធ្វើឱ្យនរណាម្នាក់ចាប់អារម្មណ៍នោះទេ គ្រាន់តែធ្វើបានល្អតាមលទ្ធភាពរបស់ពួកគេ គឺគ្រប់គ្រាន់ហើយ។ ៣. ពួកគេមិនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងទេ សិស្សល្អតែងតែសិក្សាដោយខ្លួនឯង និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង។ ប៉ុន្តែជាមួយនឹងសិស្សរៀនខ្សោយ ពួកគេតែងតែស្វែងរកវិធីងាយៗ…

New Copy
គ្រួសារ

ស្រីៗ បើមិនចង់ឱ្យប្ដីធុញទ្រាន់ និងទើសទាល់ចិត្ត ឈប់មានគំនិតសួរនាំរឿងទាំង ៣ យ៉ាងនេះទៀត

មនុស្សជាច្រើនគិតថា បើជាប្ដីប្រពន្ធ អាចនិយាយជាមួយគ្នាបានគ្រប់រឿង ពុំគួរមានរឿងលាក់លៀម បិទបាំងចំពោះគ្នានោះឡើយ។ ហើយក៏មានមនុស្សស្រីខ្លះគិតថា រាល់សំណួរដែលនាងសួរទៅប្ដី ស្វាមីត្រូវតែឆ្លើយតបប្រាប់នាងវិញទាំងអស់ តែយ៉ាងណាមិញ ស្ត្រីដែលឆ្លាត ពុំគួរសួរនាំប្ដីអំពីរឿងទាំង ៣ យ៉ាងខាងក្រោមនេះឡើយ បើមិនចង់ឱ្យទំនាក់ទំនងប្ដីប្រពន្ធមានបញ្ហា បើមិនចង់ឱ្យគ្រួសារត្រូវបែកបាក់។ ១. ហាមសួរថា តើគាត់ស្រឡាញ់អ្នកឬអត់? ក្នុង​រឿង​ស្នេហា ប្រសិនបើ​បុរស​ម្នាក់​ពិតជា​ស្រឡាញ់​អ្នក គាត់​នឹង​បង្ហាញ​ការស្រលាញ់​ចំពោះ​អ្នក​ដោយ​ទង្វើ និង​កាយវិការ។ ដូច្នេះ​ហើយ ស្ត្រី​មិន​ចាំ​បាច់​សួរ​ប្តី​ថា​ស្រលាញ់​ខ្លួន​ឬ​អត់នោះទេ។ ស្ត្រីត្រូវជឿជាក់លើខ្លួនឯង និងសេចក្តីស្រឡាញ់ដែលស្វាមីមានចំពោះអ្នក។ ការ​ដែល​អ្នក​សួរ​សំណួរ​បែប​នេះ​ វាបង្ហាញ​ពី​ភាព​អសន្តិសុខ និង​ការ​ខ្វះ​ទំនុក​ចិត្ត​លើ​ស្នេហា​ដែលគាត់បានផ្ដល់ឱ្យអ្នក។ ស្ត្រី​ឆ្លាត​ដឹង​ពី​របៀប​មាន​ទំនុក​ចិត្ត និង​គ្រប់គ្រង​ជីវិត​របស់​ខ្លួន។ ពួកគេមិនខ្លាចបុរសចាកចេញ…

New Copy
ប្លែកៗ

វត្ថុទិព្វ! ដាក់របស់ ៣ យ៉ាងនេះនៅក្រោមគ្រែ ជួយថែរក្សាគ្រួសារ នាំសំណាង និងសុភមង្គល ប្ដីប្រពន្ធស្រឡាញ់គ្នារយឆ្នាំ

ក្នុងក្បួន​ហុងស៊ុយ ក្រោម​គ្រែ​ក៏​ជាកន្លែងដែល​សំខាន់​ដែរ ​បើ​អ្នក​បានដាក់​របស់​ទាំង ៣ នេះ នៅខាងក្រោមវា​ នោះគ្រួសារនឹងរឹតតែ​មាន​សុភមង្គល ប្ដីប្រពន្ធស្រឡាញ់គ្នាកាន់តែខ្លាំង​ ទ្រព្យក៏កើនឡើងទ្វេដងផងដែរ។ ១. កន្ថោស្ដោះទឹកមាត់ ការ​ដាក់​កន្ថោស្ដោះទឹកមាត់នៅក្រោម​គ្រែ​ ក៏​អាច​ជួយ​ឱ្យ​គ្រួសារ​មាន​សុភមង្គល​​រយ​ឆ្នាំ​ដែរ​ នេះបើយោងតាមក្បួនហុងស៊ុយ។ វត្ថុនេះនឹងជួយប្តីប្រពន្ធដោះស្រាយជម្លោះក្នុងជីវិតប្រចាំថ្ងៃ។ វាថែមទាំងជួយកាត់បន្ថយជម្លោះដ៏អាក្រក់បានយ៉ាងច្រើន រួចធ្វើឱ្យអារម្មណ៍របស់មនុស្សទាំងពីរកាន់តែរឹងមាំ កក់ក្តៅ និងផ្អែមល្ហែមដូចពេលដែលពួកគេស្រលាញ់គ្នាដំបូងៗថ្មីថ្មោង។ ជាងនេះកាន់តែបញ្ចៀសជនទី ៣ មិនឲ្យចូលមក ហ៊ានមកពីឆ្វេង នឹងត្រូវរសាត់បាត់ មកពីស្តាំត្រូវខ្ចាត់ខ្ចាយ ពោលកើតតែភាពក្សេមក្សាន្តជុំកូនជុំចៅ។ ២. ដាក់ស៊ុតឆ្អិននៅក្រោមគ្រែ ស៊ុត​ជា​អាហារ​ដែល​មាន​គុណ​តម្លៃ​អាហារូបត្ថម្ភ​ជា​ច្រើន​ ដែលល្អ​សម្រាប់​សុខភាព។ យ៉ាងណានៅក្នុងក្បួនហុងស៊ុយ ស៊ុតមាន់ក៏មានអត្ថន័យរបស់វាផងដែរ។…