
លក្ខណៈទាំង ៥ របស់មនុស្សគ្មានក្ដីសុខនៅក្នុងជីវិត
ប្រសិនបើអ្នកមានចំណុចមួយ ក្នុងចំណោមទាំង ៥ ខាងក្រោមនេះ អ្នកគួរតែកែប្រែឱ្យបានឆាប់ បើមិនដូច្នោះទេ ជីវិតអ្នកនឹងមានតែទុក្ខព្រួយ បញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ រស់នៅគ្មានក្ដីសុខនោះឡើយ។ ១. ចូលចិត្តចាប់កំហុស សម្លឹងមើលតែចំណុចខ្សោយអ្នកដទៃ មានមនុស្សច្រើនណាស់ដែលតែងតែចាត់ទុកខ្លួនឯងថាថ្លៃថ្នូរ ខ្ពង់ខ្ពស់ ហើយមើលងាយអ្នកដទៃ ជាពិសេសពេលអ្នកដទៃនិយាយអ្វីមួយ មនុស្សទាំងនេះតែងតែតបផាំងៗ លើកយកតែចំណុចខ្សោយ និងចំណុចអវិជ្ជមានរបស់អ្នកដទៃ ព្យាយាមជាន់ពន្លិចគេ។ ប៉ុន្តែដោយមានចំណុចខ្វះខាតរបស់ខ្លួន មនុស្សប្រភេទនេះ មិនដែលមើលឃើញ និងកែលម្អទេ ហើយក៏មិនអនុញ្ញាតឱ្យអ្នកដទៃមើលងាយ ឬលើកយកមកនិយាយដែរ។ អ្នកដែលមើលតែចំណុចខ្សោយរបស់អ្នកដទៃ ក្រៅពីបង្ហាញថាខ្លួនមិនទាន់បានបណ្ដុះបណ្ដាលនូវសុជីវធម៌បានគ្រប់គ្រាន់ហើយនោះ គេក៏បន្ទាបតម្លៃខ្លួនដែរ។ មនុស្សម្នាក់មានសំណាងអាក្រក់ ដោយសារពួកគេមិនបានបណ្ដុះសីលធម៌គ្រប់គ្រាន់។ ពួកគេតែងតែនិយាយពាក្យបង្អាប់អ្នកដទៃ…











