ទស្សន៍ទាយមើលចរិត បុគ្គលិក្ខណៈ និងផ្លូវនៃអាជីពនាពេលអនាគតរបស់អ្នក តាមរយៈគម្លាតនៃម្រាមដៃ

ទស្សន៍ទាយមើលចរិត បុគ្គលិក្ខណៈ និងផ្លូវនៃអាជីពនាពេលអនាគតរបស់អ្នក តាមរយៈគម្លាតនៃម្រាមដៃ
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការសង្កេតមើលគម្លាតនៃម្រាមដៃរបស់អ្នក ក៏អាចទស្សន៍ទាយដឹងអំពីចរិត បុគ្គលិកលក្ខណៈ និងផ្លូវនៃអាជីពនាពេលអនាគតរបស់អ្នកបានយ៉ាងច្បាស់ដែរ។ តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា!

A. ចម្ងាយរវាងចង្អុកនៃ និងម្រាមដៃកណ្តាល គឺដាច់ឆ្ងាយបំផុត

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 23 At 4.32.17 PM

ប្រសិនបើអ្នកមានដៃដូច្នេះ អ្នកមានជំនាញផ្នែកចក្ខុវិស័យ និងវិភាគ ដូច្នេះមនុស្សជាច្រើនពេញចិត្តនឹងនឹងសមត្ថភាពដ៏អស្ចារ្យមួយនេះរសប់អ្នក ដែលជាហេតុធ្វើឱ្យមនុស្សជុំវិញតែងតែមករកអ្នក ដើម្បីប្រឹក្សាសុំដំបូន្មាន និងយបល់ល្អៗ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងជីវិត អ្នកគឺជាអ្នកដឹកនាំដែលមានទេពកោសល្យ មានចំណេះដឹងខ្ពស់ក្នុងការដោះស្រាយការងារ និងបង្កើតភាពសុខដុមរមនាប្រកបដោយស្ថiរភាពនៅក្នុងក្រុម ហើយត្រូវបានមនុស្សគ្រប់គ្នានៅជុំវិញអ្នកស្រលាញ់គោរពថែមទៀតផង។

B. ចម្ងាយរវាងម្រាមដៃកណ្តាល និងម្រាមដៃនាង គឺឆ្ងាយបំផុត

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 23 At 4.32.23 PM

ប្រសិនបើអ្នកមានម្រាមដៃទម្រង់បែបនេះ នោះបង្ហាញថា អ្នកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង ហើយអ្នករក្សាពួកគេដោយស្មោះត្រង់ មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទន្ទឹមនឹងនេះ អ្នកក៏ជាមនុស្សដែលមានទឹកចិត្តល្អខ្លាំងណាស់ក្នុងការជួយអ្នកដទៃ ដូច្នេះមនុស្សគ្រប់គ្នាគោរពអ្នក និងស្រឡាញ់អ្នកដូចគ្នា។ នៅក្នុងអាជីពរបស់អ្នក អ្នកអាចក្លាយជាអ្នកដឹកនាំដែលមានទេពកោសល្យ ដែលមានប្រជាប្រិយភាពពីសំណាក់មហាជនផងដែរ។

ការផ្សាយពាណិជ្ជកម្ម

C. គម្លាតរវាងម្រាមដៃនាង និងម្រាមដៃកូន គឺដាច់ឆ្ងាយបំផុត

Screen Shot 2021 02 23 At 4.32.27 PM

ការផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកដែលមានដៃទម្រង់នេះ បញ្ជាក់ថា អ្នកពូកែស្តាប់គំនិត និងយោបល់របស់អ្នកដទៃ ជាពិសេសការចែករំលែកនៅក្នុងចិត្ត។ អ្នកជាមនុស្សពូកែវិភាគក្នុងចរិតរបស់អ្នក ដូច្នេះអ្នកច្រើនតែប្រើវាដើម្បីដោះស្រាយបញ្ហារបស់អ្នកដទៃ។ នៅកន្លែងធ្វើការអ្នកមានហេតុផល តែនៅតែមានអារម្មណ៍ខ្លាំង អ្នកមានឱកាសបញ្ចាំងពន្លឺ និងទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក។

D. គម្លាតយរវាងដៃចង្អុល និងម្រាមដៃកណ្តាល គឺនៅជិតគ្នាបំផុត

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 23 At 4.32.32 PM

ប្រសិនបើអ្នកមានម្រាមដៃបែបនេះ អាចនិយាយបានថា អ្នកជាមនុស្សពូកែម្នាក់នៅក្នុងវិស័យជាច្រើន។ អ្នកដឹងពីរបៀបធ្វើការជាក្រុម មានមិត្តភាព និងទំនាក់ទំនងមិត្តរួមការងាររឹងមាំឆ្ពោះទៅរកគោលដៅរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

អ្នកតែងតែនាំមកនូវថាមពលរីករាយរបស់អ្នក ដែលអាចសាយភាយទៅដល់មនុស្សគ្រប់គ្នានៅជុំវិញ ហើយធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយនៅពេលដែលបាននៅជាមួយអ្នក។ នៅក្នុងអាជីពរបស់អ្នក អ្នកទំនងជាធ្វើការជាក្រុមជាជាងធ្វើការដោយឯករាជ្យ។

E. គម្លាតរវាងម្រាមដៃកណ្តាល និងម្រាមដៃនាងគឺជិតបំផុត

Screen Shot 2021 02 23 At 4.32.36 PM

អ្នកជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្ពស់ ពូកែវោហាស្ដី ចេះកំប្លុកកំប្លែង និងទំនាក់ទំនងរបស់អ្នកភាគច្រើនល្អណាស់។ លើសពីនេះ អ្នកក៏មានសេរីភាព និងឯករាជ្យផងដែរ ដូច្នេះអ្នកដទៃតែងតែមានអារម្មណ៍ងាយស្រួលចំពោះអ្នក យ៉ាងណាមិញ ចំពោះអាជីពការងារវិញ អ្នកសមជាមួយនឹងការងារសិល្បៈបំផុត៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម