
ជីវិតរស់នៅងាយណាស់ តែមនុស្សយើងទេ ដែលចូលចិត្តធ្វើខ្លួនផ្ដេសផ្ដាស សាំញុំា នាំឱ្យស្មុគស្មាញ
យើងត្រូវបើកចិត្ត បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯង នូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ? ១. វាជារឿងធម្មតា មានជីវិត តែមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អ៊ីចឹង។ ២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេក ក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។ ៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ…











