
មនុស្សខ្លះ មិនបានធ្វើឱ្យយើងខូចចិត្តទេ តែគេធ្វើឱ្យយើងខូចអារម្មណ៍
មនុស្សខ្លះ មិនបានធ្វើឱ្យយើងខូចចិត្តទេ តែគេធ្វើឱ្យយើងខូចអារម្មណ៍ រឿងខ្លះ បញ្ហាខ្លះ ជាមួយមនុស្សខ្លះ កាលៈទេសៈខ្លះ យងើមិនបានខូចចិត្ត ឈឺចាប់អីនោះទេ តែវាជាការខូចអារម្មណ៍ ដែលជាហេតុធ្វើឱ្យយើង មិនសប្បាយចិត្ត មិនចង់និយាយស្ដីអ្វីទាំងអស់ គឺចង់តែនៅស្ងៀមៗស្ងាត់ៗតែម្នាក់ឯង។ ខូចអារម្មណ៍? ខូចអារម្មណ៍បែបណា? គឺខូចអារម្មណ៍បែប នៅសុខៗក៏លេចចេញមុខមនុស្សដែលយើងស្អប់ ឬមិនចូលចិត្តចេញមក ស្របពេល ដែលយើងកំពុងតែរីករាយសប្បាយចិត្ត វាក៏ធ្វើឱ្យយើង បិទមាត់ បែបសើចលែងចេញ ញញឹមលែងសម គឺចង់តែដើរចេញ។ ការដើរចេញ មិនមែនយើងខ្លាចគេទេ តែមកពីយើងមិនចង់ឃើញមុខគេ ព្រោះវាខូចអារម្មណ៍។ ខូចអារម្មណ៍ ពេលដែលយើងកំពុងតែមានក្ដីសុខ…











