
ហេតុអ្វីត្រូវសើចចំអក ឡកលើយឱ្យអ្នកដែលអាយុច្រើន តែមិនទាន់រៀបការ?
ក្នុងសង្គមយើងនេះ រឿងដែលតែងតែកើតឡើងជាបន្តបន្ទាប់គឺ មនុស្សស្រីដែលមានវ័យក្រាស់ ឬអាយុច្រើន នៅមិនទាន់រៀបការ គឺតែងតែត្រូវបាន មិត្តភក្តិ ឬសាច់ញាតិ អ្នកភូមិផងរបងជាមួយនិយាយលេង សើចចំអកថា ” ជាមនុស្សគ្មានអ្នកណាស្រឡាញ់ ចាំមើលនៅព្រៅរហូតហើយ ” ។ ឃ្លានេះ អ្នកខ្លះគឺគ្រាន់តែនិយាយលេងតាមរបៀបអ្នកស្គាល់ ស្និទ្ធស្នាល តែអ្នកខ្លះទៀត គឺក្នុងន័យ សើចចំអកឱ្យគេ ថាគេជាមនុស្សមិនកើត មិនស្អាត មិនល្អ ទើបគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាចូលស្ដីបែបហ្នឹង។ តែបើឱ្យក្រឡេកមកវិញម្ដងទៀត មនុស្សស្រីសម័យថ្មីយើងនេះ ភាគច្រើន គឺស្ទើរតែ ៩០% សម្រាប់បច្ចុប្បន្ន…











