
មើលពណ៌ឡាន ប្រើឱ្យត្រូវតាមថ្ងៃកំណើត ដើម្បីលើករាសី យឹតយោងយីអ៊ុន មុខមាត់ ទ្រព្យសម្បត្តិ
បើទោះជាសម្លៀកបំពាក់នៅតែមានពណ៌ដែលគួរពាក់ជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងកិត្យានុភាព និងវិបុលភាពក៏ពិតមែន តែជាស្ដែងចំពោះរថយន្តក៏ដូចគ្នាដែរ បើយើងជ្រើសរើសពណ៌ដែលសមស្របទៅតាមថ្ងៃកំណើតរបស់យើង វាក៏នឹងជួយលើកស្ទួយរាសី យឹតយោងយីអ៊ុននាំលាភសំណាង លើកមុខមាត់ ទ្រព្យសម្បត្តិដល់ម្ចាស់ផងដែរ។ ជាពិសេស ការមើលលើអត្ថន័យនៃពណ៌ដែលត្រូវនឹងថ្ងៃកំណើតរបស់ម្ចាស់។ វាថែមទាំងអាចជួយលើកតម្កើងកិត្យានុភាពអ្នកបើកបរ សុវត្ថិភាព នឹងជួយហៅលុយបានច្រើនផងដែរ។ តស់! យើងទៅមើលទាំងអស់គ្នា ថាតើរថយន្តពណ៌ណាដែលសក្តិសមសម្រាប់អ្នក តាមរយៈថ្ងៃដែលអ្នកកើត។ ១. សម្រាប់អ្នកកើតថ្ងៃច័ន្ទ – ប្រាក់សំរិទ្ធ លឿងស្រាល ស ៖ ពណ៌នៃទេសភាព លើកតម្កើងកិត្យានុភាព មានអ្នកបម្រើឆ្វេងស្ដាំ មានមនុស្សតាមជួយ និងមានអ្នកតាមថែរក្សា។ – ពណ៌ផ្កាឈូក…











