
បុគ្គលជោគជ័យពិត! មហាសេដ្ឋីចិន លោក Jack Ma ជម្រុញឱ្យមានការសម្រាក ឬគេងឱ្យបានគ្រប់គ្រាន់ បើចង់ជោគជ័យ
លោក Jack Ma ជាមហាសេដ្ឋីជនជាតិ ជាប្រធានក្រុមហ៊ុន Alibaba។ មហាសេដ្ឋីរូបនេះ បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញខាងជំនួញ មហាសេដ្ឋីចិនរូបនេះ ត្រូវបានគេដាក់នាមឱ្យថា ជាអ្នកចែករំលែកដំបូន្មានដ៏ល្អមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ ជាពិសេស គឺការទូន្មានដែលជម្រុញដល់ផលិតភាពរបស់មនុស្ស។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ ២០១៩ នៅទីក្រុង Davos លោក Jack Ma បានប្រាប់ទស្សនិកជនថា គាត់ផ្តល់អាទិភាពដល់ការសម្រាក និងការគេង នៅពេលដែលគាត់ប្រឈមមុខនឹងភាពតានតឹងខ្លាំងពីការងារ ដោយលោកបាននិយាយថា ” ស៊ូស្លាប់នៅលើឆ្នេរ ប្រសើរជាង…










