តេស្តចិត្តសាស្ត្រ! ជ្រើសកងដៃមួយដែលអ្នកស្រឡាញ់បំផុត ដើម្បីមើលពីអនាគតរបស់អ្នក មាន ឬក្រ?

តេស្តចិត្តសាស្ត្រ! ជ្រើសកងដៃមួយដែលអ្នកស្រឡាញ់បំផុត ដើម្បីមើលពីអនាគតរបស់អ្នក មាន ឬក្រ?
ការផ្សាយពាណិជ្ជកម្ម

នេះគឺជាការធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដោយគ្រាន់តែជ្រើសរើសនូវកងដៃមួយ ក្នុងចំណោមកងដៃទាំង៤ខាងក្រោមនេះ ដែលអ្នកស្រឡាញ់ និងពេញចិត្តជាងគេ នោះវានឹងបង្ហើបប្រាប់អ្នកអំពីអនាគតរបស់អ្នកទៅថ្ងៃមុខ មាន ឬក្រ?

១. កងដៃទី ១

ការផ្សាយពាណិជ្ជកម្ម

A1 1647504113 278 Width600height400

សម្រាប់អ្នកដែលបានជ្រើសយកកងដៃទី១ វាបង្ហាញឱ្យឃើញថា ទៅថ្ងៃខាងមុខអ្នកមានភាគរយខ្ពស់ ដែលនឹងក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដម្ភ។ អ្នកគួឺជាមនុស្សដែលមានការអត់ធ្មត់ តស៊ូ ព្យាយាម ហើយហ៊ានក្នុងការប្រឈមមុខជាមួយនឹងបញ្ហាគ្រប់បែបយ៉ាង ដើម្បីចាប់យកឱកាសដ៏ល្អ សម្រាប់កែប្រែខ្សែជីវិតរបស់អ្នក ឱ្យបានរួចចាកពីទុក្ខលំបាកទាំងឡាយ។

ការផ្សាយពាណិជ្ជកម្ម

អ្នកគឺជាប្រភេទមនុស្សដែលមានឆន្ទៈមុតមាំ រឹងប៉ឹង និងក្លាហាន មិនថាអ្នកជួបទុក្ខលំបាកខ្លាំងប៉ុនណា បញ្ហាច្រើនកម្រិតណាទេ ក៏អ្នកមិនងាយនឹងបោះបង់ចោលនូវអ្វីដែលអ្នកស្រមៃចង់បាននោះឡើយ។ ផ្ទុយទៅវិញ អ្នកតែងតែអរគុណដល់បញ្ហាទាំងអស់ និងទុក្ខលំបាកដែលអ្នកបានជួប ព្រោះតែគ្រប់យ៉ាងទាំងនេះហើយ ទើបធ្វើឱ្យអ្នកអាចបោះជំហាន ឈានទៅរកជីវិតរុងរឿងទៅថ្ងៃក្រោយ។

២. កងដៃទី ២

ការផ្សាយពាណិជ្ជកម្ម

2

សម្រាប់អ្នកជ្រើសយកកងដៃទី២ វាក៏បង្ហាញថា ទៅថ្ងៃក្រោយ អ្នកមិនបាច់បារម្ភរឿងការស្លៀកពាក់ ហូបចុកអ្វីនោះឡើយ ព្រោះខ្សែជីវិតរបស់អ្នក មិនអាចធ្លាក់ចុះជាដាច់ខាត។ អ្នកជាមនុស្សដែលចូលចិត្តលាក់បាំង ជាពិសេសគឺ ភាពខ្លាំងពូកែរបស់អ្នក មិនងាយនឹងឱ្យអ្នកណាបានដឹងឡើយ។ ដោយហេតុថា អ្នកជាមនុស្សឆ្លាតវាងវៃ ដូច្នេះ មិនថាអ្នកគិតអ្វី ធ្វើអ្វីក៏រហ័សរហួន អ្នកជាមនុស្សជោគជ័យបែបស្ងៀមស្ងាត់។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៀត អ្នកក៏ជាមនុស្សដែលពូកែគិត និងវិភាគបានយ៉ាងមត់ចត់ គ្មាននរណាម្នាក់ អាចបោកបញ្ឆោត ឬកេងប្រវញ្ចអ្នកបានឡើយ។ គុណសម្បត្តិដែលអ្នកមានទាំងប៉ុន្មាន នឹងជួយរុញច្រានឱ្យជីវិតអ្នករឹតតែល្អប្រសើរ អាចនិយាយបានថា អ្នកកាន់តែចាស់ កាន់តែសោយសុខ​ជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាល ដែលអ្នករកបានដោយកម្លាំងញើសឈាម និងបញ្ញារបស់អ្នក។

៣. កងដៃទី ៣

ការផ្សាយពាណិជ្ជកម្ម

3

កងដៃទី៣នេះ បង្ហាញថា វាអាចនឹងពិបាកសម្រាប់អ្នក ដែលនឹងក្លាយទៅជាអ្នកមាននៅថ្ងៃអនាគត។ តាមពិតទៅ អ្នកក៏ជាមនុស្សដែលមានការខិតខំ និងឧស្សាហ៍ព្យាយាមខ្លាំងណាស់ដែរ តែអ្នកអភិរក្សនិយមបន្តិច មិនសូវចេះបត់បែនតាមកាលៈទេសៈ និងអ្នកជុំវិញខ្លួនឡើយ។ អ្នកមិនសូវសកម្ម រារែក កំសាក អ្នកហាក់ខ្លាចរអា នឹងការប្រឈមមុខជាមួយនឹងរឿងរ៉ាវដែលនឹងកើតឡើង ដូច្នេះហើយ ឱកាសជោគជ័យរបស់អ្នកក៏មានតិចដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវដឹងថា រាល់ការងារជោគជ័យ និងភាពមានបានទាំងប៉ុន្មាន គឺទាមទារឱ្យមានការលះបង់ និងសេចក្ដីក្លាហាន រួមទាំងការខិតខំអំណត់ ទើបអាចទៅប្ដូរយកមកបាន តែបើអ្នកនៅតែបន្តរារែក មិនក្លាហាន មិនចេះសាកល្បងទេ អ្នកក៏មិនអាចផ្លាស់ប្ដូរជីវិតអ្នកបានដែរ។

៤. កងដៃទី ៤

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់អ្នកជ្រើសយកកងដៃទី៤ វាជាកងដៃបង្ហាញថា អនាគតរបស់អ្នក ងាយនឹងក្លាយជាអ្នកមានណាស់ ព្រោះអ្នកជាមនុស្សដែលចេះចង់ដឹងចង់ឃើញ មានៅភាពច្នៃប្រតិដ្ឋ​ ដូច្នេះ អ្នកតែងតែកែប្រែខ្សែជីវិតរបស់ខ្លួនឯង ព្រោះតែការចេះបត់បែន និងផ្លាស់ប្ដូរ ដូច្នេះហើយ គ្មានអ្វីដែលពិបាកសម្រាប់អ្នកសូម្បីតែបន្តិច។

អ្នកជាមនុស្សមុះមុត ម៉ឹងម៉ាត់ ក្លាហាន មានមហិច្ឆតា ចង់មានចង់បាន មនុស្សដូចជាអ្នក កាន់តែប្រឹង ជីវិតអ្នកនឹងកាន់តែប្រសើរ ទៅថ្ងៃអនាគត ជួបអ្វីក៏អ្នកដោះស្រាយបានដែរ ជាពិសេសរឿងលុយកាក់ គ្មានពាក្យថា ក្រសម្រាប់អនាគតអ្នកនោះឡើយ៕

ប្រភព ៖ EVA / Knongsrok

ការផ្សាយពាណិជ្ជកម្ម