
សញ្ញាទាំង ៥ បញ្ជាក់បានថា អ្នកចាប់ផ្ដើមឆ្លាតជាងមុនច្រើនហើយ គ្មានអ្នកណាអាចយកប្រៀប ធ្វើបាបអ្នកបានឡើយ
ប្រសិនបើអ្នកមានសញ្ញាទាំង ៥ នេះ បញ្ជាក់បានច្បាស់ណាស់ថា អ្នកជាមនុស្សឆ្លាត វាងវៃច្រើនហើយ ដែលអាចធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានប្រសិទ្ធភាពជាងមុន។ ១. រៀនទទួលយកអ្វីដែលមិនអាចគ្រប់គ្រងបាន ៖ ការភ័យខ្លាច និងបញ្ហាដ៏អាក្រក់បំផុតជាច្រើននៅក្នុងជីវិតរបស់យើង កើតចេញពីការព្រួយបារម្ភ កំហឹង និងទុក្ខព្រួយចំពោះរឿងដែលហួសពីការគ្រប់គ្រងរបស់យើង។ វាអាចជាមនុស្សដែលយើងស្រលាញ់ចូលចិត្តយើង ឬអត់ ឬសោកនាដកម្មនៃការបាត់បង់មនុស្សដែលអ្នកស្រលាញ់។ នៅពេលអ្នកឆ្លាតជាងមុន អ្នកគួរតែដឹងថាផ្នែកជាច្រើននៃជីវិតពិតជាហួសពីការគ្រប់គ្រងរបស់អ្នក ហើយអ្នកមិនគួរបន្ទោសខ្លួនឯងទេ ប៉ុន្តែត្រូវតែរកវិធីដើម្បីទទួលយកការពិត ទើបជារឿងល្អ។ ២. គ្រប់គ្រងអារម្មណ៍របស់អ្នកកាន់តែមានប្រសិទ្ធភាព ៖ សញ្ញាសំខាន់មួយទៀតដែលបង្ហាញថា អ្នកបានឈានចូលដល់វ័យកាន់តែឆ្លាត គឺថាអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកប្រហែលជានៅតែមានអារម្មណ៍ខ្លាំង ប៉ុន្តែអ្នកយល់ និងដោះស្រាយវាដោយប្រាជ្ញា…











