
ពងទាកូនជាអាហារពេញនិយម! ប៉ុន្តែអ្នកមានជំងឺ ៥ ប្រភេទនេះ ហាមដាច់ខាត កុំទទួលទានពងទាកូន-v2
ពងទាកូនគឺជាអាហារ ដែលផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ។ ទោះយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចញុំាបាននោះទេ។ សម្រាប់អ្នកដែលមានជំងឺណាមួយ ក្នុងចំណោមជំងឺទាំង៥ខាងក្រោមនេះ មិនគួរញ៉ាំពងទាកូនជាដាច់ខាត។ ១. កំពុងគ្រុនក្តៅ ពងទាកូនសម្បូរទៅដោយឮសារធាតុប្រូតេអ៊ីនច្រើន។ នៅពេលវាចូលក្នុងខ្លួនវាបង្កើតកំដៅបាន ៣០ ភាគរយច្រើនជាងធម្មតា។ ហេតុដូច្នេះហើយ អ្នកដែលមានគ្រុនក្តៅបរិភោគពងទាកូន សីតុណ្ហាភាពរាងកាយនឹងឡើងខ្ពស់ ងាយនឹងបង្កឱ្យមានការប្រកាច់ និងផលវិបាកគ្រោះថ្នាក់ផ្សេងៗទៀត។ ២. អ្នកដែលមានជំងឺលើសឈាម អ្នកទាំងឡាយណាដែលទទួលរងសម្ពាធឈាមខ្ពស់ គួរតែកំណត់ការបរិភោគពងទាកូន។ ដោយសារតែពងទាកូននេះផ្ទុកនូវប្រូតេអ៊ីន និងកូលេស្តេរ៉ុលច្រើន។ សារធាតុទាំងនេះគឺជាភ្នាក់ងារចម្បងក្នុងការស្ទះសរសៃឈាម បង្កើនសម្ពាធឈាម បង្កឱ្យមានហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ៣. អ្នកដែលមានជំងឺថ្លើម ស្លេកស្លាំង ថ្លើម…











