ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Jhjh
ប្លែកៗ

ថើប​មាត់​ថើប​ថ្ពាល់​បាន តែ​កុំ​ប៉ះពាល់​តំបន់​ទាំង ៤ នេះ ប្រយ័ត្ន​អាយុ​ខ្លី

ការ​ថើប​គឺ​ជា​សិល្បៈ​មួយ​របស់​មនុស្ស​សម្រាប់​បន្ថែមឱជារសស្នេហ៍ ហើយ​ការ​ថើប​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ថើប​ខ្លះ​ពុំ​បាន​ផ្តល់​ក្តី​សុខ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​ទេ ផ្ទុយ​ទៅ​វិញ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សម្រាប់​អ្នក​ទាំង​សង​ខាង​ទៀត​ផង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហើប​ថា​ដៃ​គូ​ស្នេហា​ទាំង​អស់​សូម​បញ្ចៀស​ឲ្យ​បាន​នៅ​ការ​ថើប​តំបន់​ទាំង ៤ នេះ ព្រោះជាការពិតវាអាចប៉ះពាល់ដល់អាយុជីវិតបាន៖ ១) ការ​ថើប​ត្រចៀក ត្រចៀក​ជា​ផ្នែក​តូច​មួយ​នៃ​រាងកាយ ហើយ​បណ្តុំ​ទៅ​ដោយ​សរសៃប្រសាទ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​រំញោច​និង​រសើប​លឿន​បំផុត។ ប៉ុន្តែ​តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​លោក Levi Reiter នៃ​សកលវិទ្យាល័យ Hofstra របស់​សហរដ្ឋអាមេរិក ស្រាវជ្រាវ​ឃើញ​ថា​ការ​យក​បបូរ​មាត់​ទៅ​ថើប​ត្រង់​ផ្នែក​ត្រចៀក អាច​បណ្តាល​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​ជំងឺ​ថ្លង់ ឬ​ងាយ​ខូច​ត្រចៀក​បាន។ ២) ការ​ថើប​ក ​កញ្ចឹង​ក​គឺ​ជា​ផ្នែក​ខ្សោយ​បំផុត​នៃ​រាងកាយ ហើយ​ផ្នែក​ប្រហោង​ឆ្អឹង​ទាំង​សង​ខាង​មាន​ផ្ទុក​សរសៃ​ប្រសាទ​ដែល​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ គ្រប់គ្រង​សម្ពាធ​ឈាម​និង​ចង្វាក់​បេះដូង។ នៅ​ពេលដែលអ្នកបបោសថើប ឬ​ប៉ះពាល់ត្រង់​ផ្នែក​នោះ អាច​ធ្វើ​ឲ្យ​វា​មាន​សភាព​ខ្សោយ​លែង​ដំណើរការ ហើយ​ពិបាក​ដក​ដង្ហើម រហូត​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។…

Ttr
ប្លែកៗ

ជ្រើសរើស​កែវគ្រីស្ទាល់​មួយ ដើម្បី​ទម្លាយ​នូវ​រឿង​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

ជីវិត​តែងតែ​ថ្មី លាយឡំ​នឹង​អាថ៌កំបាំង​ដែល​យើង​មិន​អាច​ដឹង​ទុក​មុន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​មិន​ល្អ តែ​ពុំ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​បោះបង់​ត្រឹម​ហ្នឹង​នោះ​ដែរ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​កែវគ្រីស្ទាល់មួយ ដើម្បី​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ កែវគ្រីស្ទាល់​ទី ១ ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។ យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។ កែវគ្រីស្ទាល់​​ទី ២ របស់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង​នេះ មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ឡើយ។ វា​ពុំ​មែន​ជា​ការ​បាត់បង់​អ្វី​ដែល​ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​របស់​ប្រើប្រាស់​មួយ​ចំនួន​របស់​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ត្រូវ​ខូចខាត ឬ​ខូច​ទ្រង់ទ្រាយ​ផ្អែក​ទៅ​តាម​អាយុកាល​ដែល​អ្នក​បាន​ប្រើប្រាស់​វា។ យ៉ាង​ណា​សូម​ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​លើសលប់​ពេក​ទៅ​លើ​សម្ភារៈ​និយម​ដែល​មិន​ចាំ​បាច់ រាប់​បញ្ចូល​ទាំង​របស់របរ​បច្ចេកវិទ្យា​មួយ​ចំនួន…

Ytyt
ប្លែកៗ

ក្រោក​មក​ពេល​ព្រឹក​ ឃើញ​ចេញ​សញ្ញា​ ៥ នេះ​ទេ? បើ​មាន​ ២ ​មាន​ន័យ​ថា​តម្រង​នោម​អ្នក​នៅ​ល្អ​ណាស់

តម្រង​នោម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ ហើយ​យើង​ត្រូវ​តែ​មាន​ការ​ថែរក្សា​វា​ឲ្យ​បាន​ល្អ ព្រោះ​បើ​វា​មាន​ការ​ចុះ​ខ្សោយ​សមត្ថភាព នោះ​នឹង​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​ទៀត​ក្នុង​រាងកាយ​ទាំង​មូល។​ ខាង​ក្រោមគេហទំព័រ Knongsrok បង្ហាញ​ពី​វិធី​សង្កេត​មើល​ថា​តម្រង​នោម​អ្នក​នៅ​ល្អ​ឬ​អត់​ តាម​សញ្ញា​ទាំង ៥៖ ៥) នោម​ទៀងទាត់ ពេល​ក្រោក​ពី​គេង​ភ្លាម មនុស្ស​ទូទៅ​គឺ​រត់​ទៅ​បន្ទប់​ទឹក មាន​អារម្មណ៍​ចង់​ឈឺ​នោម​ភ្លាម ដូច្នេះ​បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ដូច​ជា​ពួក​គេ គឺ​ជា​សញ្ញា​ល្អ​ហើយ។ នោះ​មាន​ន័យ​ថា តម្រង​នោម​ដល់​ពេល​ត្រូវ​បញ្ចេញ​កាកសំណល់​ទឹក​នោម ក៏​ដូច​ជា​ជាតិ​ពុល​ផ្សេងៗ​បាន​ល្អ​ទាំង​ព្រឹក​ព្រលឹម ដោយ​វា​មិន​កក​ស្ទះ​រំខាន​ថ្ងៃ​ថ្មី​របស់​អ្នក​នោះ​ទេ។ ចំណាំមើល មនុស្សដែលងើបមក មិនឈឺបត់ជើងតូច ឬឈឺនោម សភាពរាងកាយរបស់ពួកគេ តែងដំណើរការមិនស្រួលឡើយ ហើយពណ៌នៃស្បែក ក៏រំលេចចេញមក មិនជាភ្លឺស្អាតនោះដែរ ព្រោះតែមានការកកស្ទះនូវជាតិពុលខាងក្នុងខ្លួន។ ៤) នោម​មក​គ្មាន​ពពុះ…

Rtt
ប្លែកៗ

វីតាមីន ៣ ទម្លាប់ ៤ មិន​ត្រូវ​មើល​រំលង ធានា​ជួយ​ឲ្យ​ស្បែក​នៅ​ក្មេង​ជាង​​វ័យ​កាន់​ឆ្នាំ

តាម​រយៈ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​ដូច​បង្ហាញ​ខាង​ក្រោម​ទាំង ៥ ចំណុច ធានា​អាច​ជួយ​ឲ្យ​អ្នក​នឹង​មាន​សម្រស់​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៖ ១) ការ​ផ្គត់ផ្គង់​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ការ វីតាមីន C: វា​ដើរ​តួ​ជួយ​បង្កើន​ភាព​ធន់​ដល់​រាងកាយ ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ស្រួល​និង​ជំរុញ​ដល់​ការ​ផលិត​កូឡាជែន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជា​រួម​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ថែ​រក្សា​ស្បែក។ វីតាមីន A: វា​ដើរ​តួ​ក្នុង​ការ​បញ្ចៀស​ការ​ឡើង​មុន និង​ការ​គ្រប់គ្រង​ក្រពេញ Sebaceous។ ទន្ទឹម​នេះ វា​ក៏​ជំរុញ​ដល់​ការ​ផលិត​កោសិកា​ថ្មី​ផង​ដែរ។ វីតាមីន E: វា​ជួយ​ប្រឆាំង​ស្បែក​ស្ងួត ជ្រីវជ្រួញ និង​កោសិកា​ងាប់។ ការ​បន្ថែម​វីតាមីន E នឹង​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់ល្មើយ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​អ៊ុលត្រាវីយូឡេ។ ២) ការ​ធ្វើ​លំហាត់ប្រាណ គួរ​ឆ្លៀត​ធ្វើ​លំហាត់ប្រាណ​ជា​រៀងរាល់​ថ្ងៃ មិន​ថា​តែ​លំហាត់ប្រាណ​ស្រាល​ដូច​ជា​យូហ្គា​ជា​ដើម​នោះ…

Rtrtg
ប្លែកៗ

ជាន់​បន្លា​ជីវិត​ឆ្អែត​ហើយ ៣ ឆ្នាំ​បន្ទាប់ អ្នក​កើត​ឆ្នាំ ៣ នឹង​ដើរ​ជួប​ជង្រុក​ទ្រព្យ​ធំ

ពេល​ខ្លះ​ជីវិត​មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​តែ​ឱកាស ១ ទៅ​ ២ សារ​ប៉ុណ្ណោះ សម្រាប់​ផ្លាស់ប្តូរ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន ប្រសិន​ជា​អ្នក​ចេះ​ចាប់​យក​វា​ឲ្យ​បាន​ល្អ។ ដោយឡែក​ងាក​មក​ហោរាសាស្រ្ត​ក្នុង​អត្ថបទ​នេះ យើង​ប្រមើល​មើល​ ៣ ឆ្នាំ​ទៅ​មុខ គឺ​គេ​បាន​កត់​ឈ្មោះ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដែល​អាច​មាន​ឱកាស​មាស​ឱកាស​ប្រាក់ អាច​ដើរ​ប៉ះ​ជង្រុក​ទ្រព្យ​ធំ ហើយ​បើ​កាយ​យក​បាន នោះ​នឹង​អាច​បត់​ជីវភាព ១៨០ ដឺក្រេ​មិន​ខាន៖ អ្នក​កើត​ឆ្នាំ​សេះ – មមី ជា​មនុស្ស​បុិនប្រសព្វ ឈ្លាសវៃ តែ​ក៏​បាន​ជួប​ការ​លំបាក​ច្រើន​ណាស់​ដែរ កាល​ពី​នៅ​ក្មេង​ខ្ចី។ មនុស្ស​នេះ មាន​ចរិត​ធ្វើ​អ្វី​មួយ​រាង​ប្រញាប់ប្រញាល់ ហើយ​ជួន​ខ្លះ​មិន​សូវ​បាន​គិត​ល្អិតល្អន់​ទេ ទើប​ងាយ​ឲ្យ​ការ​សម្រេច​ចិត្ត​ខ្លះ ទទួល​រង​បរាជ័យ។…

Ytty
ប្លែកៗ

អ្នក​ខ្លះ​ថា​អាក្រក់​មើល តែ​អត់​ដឹង តាមពិត​ផ្នែក​ទាំង​ ៣ លើ​ដង​ខ្លួន​ស្ត្រី បើ​ដុះ​ក្រាស់ឃ្មឹក​គឺ​ជា​សញ្ញា​អាយុ​វែង​ទៅ​វិញ​ទេ

ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ខាង​ក្រោម​នេះ​ ដុះ​ក្រាស់ឃ្មឹក​ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា នាង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​ទាប ដែល​នាំ​ឲ្យ​នាង​អាច​រស់នៅ​ដោយ​មានសុខភាពល្អ ​អាយុ​វែងតទៅមុខ៖ ៣) សក់​ក្រាស់ មនុស្ស​ស្រី​ដែល​មាន​សក់​ក្រាស់​ ជា​មនុស្ស​មាន​សុខភាព​ល្អ។ សក់​ក្រាស់​មើល​ទៅ​ឃើញ​ក្មេង​ជាង​វ័យ ហើយ​តាម​ទស្សនៈ​វេជ្ជសាស្រ្ត​គេ​និយាយ​ថា ជា​សញ្ញា​បង្ហាញ​ច្បាស់ តម្រង​នោម​និង​ចរន្ត​ឈាម​គឺ​នៅ​ល្អណាស់។ ជា​ទូទៅ​នៅ​ពេល​ខ្សោយ​តម្រង​នោម វា​មិន​អាច​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ទេ នាំ​ឲ្យ​ស្ទះ​ឈាម បណ្តាល​ឲ្យ​សក់​ជ្រុះ ដូច្នេះ​បើ​សក់​របស់​អ្នក​នៅ​ក្រាស់​ល្អ ខ្មៅ​រលើបរលោង មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​រស់នៅ​យូរ​ឆ្នាំ​ទៅមុខ​ទៀត។ ២) រោម​ចិញ្ចើម​ក្រាស់ រោម​ចិញ្ចើម​ក្រាស់ ក៏​ជា​សញ្ញា​បង្ហាញ​ច្បាស់​ផង​ដែរ ថា​រាងកាយ​របស់​អ្នក​នៅ​ពោរពេញ​ដោយ​សុខភាព​ល្អ ព្រោះ​ចរន្ត​ឈាម​នៅ​រត់​ស្រួល ហើយ​មាន​តុល្យភាព​ខាង​ក្នុង​រាងកាយ មិន​ងាយ​មានជំងឺផ្សេងៗមកបៀតបៀនឡើយ។ ១)…

Uyu
ប្លែកៗ

កម្រ​មាន​អ្នក​ដឹង! សំបក​ក្រូច​លាយ​យ៉ាអួរ​ ធ្វើ​តាម ៣ របៀប​នេះ​ជួយ​កម្ចាត់​មុន ស្បែក​មុខ​ភ្លឺ​ស្អាត

សំបក​ក្រូច​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ ហើយ​យើង​ងាយ​ស្រួល​ប្រមូល​វា​មក​ប្រើប្រាស់ និង​មិន​ទាមទារ​ការ​ចំណាយ​ច្រើន​ឡើយ។ វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​សម្រស់​របស់​អ្នក​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បើ​អ្នក​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ ៣ របៀប​ខាង​ក្រោម៖ ៣) ព្យាបាល​មុខ​មុន សំបក​ក្រូច​មាន​សមត្ថភាព​ក្នុង​ការ​ជម្រុះ​កោសិកា​ងាប់ និង​មុន​ក្បាល​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​អាច​ព្យាបាល​មុខ​មុន ផ្តល់​ឲ្យ​ស្បែក​ភ្លឺ​ចែងចាំង​ថែម​ទៀត​ផង។ លើស​ពី​នេះ​វា​ក៏​អាច​បំបាត់​ស្លាក​ស្នាម​ដែល​ជាប់​នៅ​លើ​ស្បែក ដែល​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ។ វិធី​ធ្វើ គឺ​អ្នក​គ្រាន់​តែ​យក​សំបក​ក្រូច​មក​លាង​ជាមួយ​អំបិល ដើម្បី​កម្ចាត់​មេរោគ​ផ្សេងៗ​ជាប់​នៅ​លើ​នោះ ហើយ​ដាក់​សំបក​ក្រូច​លាយ​ចូល​ជាមួយ​យ៉ាអួរ​ ១ ស្លាប​ព្រា​បាយ ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់ និង​ទឹក​ឃ្មុំ ១ ស្លាប​ព្រា​កាហ្វេ ហើយ​កូរ​ចូល​គ្នា​ឲ្យ​សព្វ។ បន្ទាប់​មក​យក​ល្បាយ​ដែល​យើង​បាន​លាយ​នោះ មក​លាប​លើ​ផ្ទៃ​មុខ ហើយ​ទុក​ចោល​មួយ​ម៉ោង សឹម​លាង​ដោយ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា​ជា​ការ​ស្រេច។ ២) ប្រៀប​ដូច​របាំង​ពង្រឹង​ស្បែក​មុខ…

Ytty
ប្លែកៗ

ឆ្នាំ​នេះ​លំបាក​ច្រើន​ហើយ តែ​​ដល់​ឆ្នាំ​ក្រោយ ២០២៤ អ្នក​កើត​ឆ្នាំ ៣ ចូលង៉ូវហេង កេណ្ឌលាភ ៨ ទិស

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ឆ្នាំ​ក្រោយ ២០២៤ ពួក​គេ​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត ង៉ូវហេងចូលមកឆឹបៗ ដឹក​ទ្រព្យ​ធំ មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ថ្មី​ឡាន​ថ្មី៖ អ្នក​កើត​ឆ្នាំ​ជូត​ (កណ្តុរ) ពួក​គេ​រមែង​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត ហ៊ាន​និយាយ​ហ៊ាន​ធ្វើ មិន​សូវ​ចេះ​រុញរា​។ មនុស្ស​នេះ​ពីធម្មជាតិ អំណោយទាននូវភាព​មាន​ស្មារតី​ល្អ ហើយ​ពូកែ​គិត​ខ្លាំង​ណាស់ មើលឃើញអ្វីយ៉ាងឆាប់រហ័ស សឹងតែពេលខ្លះ រឿងខ្លះ មើលឃើញមុននូវផលចំណេញ ការខាតបង់ ក៏ដូចជាផ្លូវក្រោយទុកបម្រុងដើរ។ យ៉ាងណា ចូល​ដល់​ឆ្នាំ ២០២៤ ខាង​មុខ តាម​ហោរាសាស្រ្ត​ ម្ចាស់ឆ្នាំកណ្តុរ នឹង​មានវិញ្ញាណ​ល្អ​តាម​ថែ​រក្សា​ ហើយ​ផ្កាយលើក​យីអ៊ុន​នឹង​នៅ​ក្បែរ​ពួកគេ​ជានិច្ច។ ប្រសិន​បន្ត​ចេះ​ចាប់​យក​ឱកាស​…

Trtfg
ប្លែកៗ

ជ្រើសរើសសន្លឹកបៀរមួយ ដើម្បីបើកមើល ថាអ្វីដែលកំពុងរង់ចាំអ្នកនៅខែក្រោយនេះ?

ទំព័រខែមេសា ជាខែចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងត្រៀមចូលមកដល់នៅប៉ុន្មានថ្ងៃបន្ទាប់ទៀត ចុះឆ្លងកាត់រយៈពេលកន្លងមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? ដោយឡែក តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសន្លឹកបៀរមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅកំឡុងសប្តាហ៍ក្រោយ៖ សន្លឹកបៀរទី ១ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅខែមេសាខាងមុខ។ នៅកន្លែងធ្វើការ កន្លែងរកស៊ី បើកអាជីវកម្មតូចធំ អ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។ ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារ ជាមួយថ្នាក់លើ ឬជាមួយអតិថជនក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែចាស់ ប្រាកដនឹងរកឃើញដំណោះស្រាយនៅក្នុងខែថ្មីនេះ។ បន្ថែមពីលើនោះផងដែរ ខ្សែចង្វាក់ជីវិត ក៏កំណត់ឲ្យទៅជួបតែមនុស្សល្អ ជៀសផុតអស់អ្នកដែលមានកិចកល់ សល់តែអ្នកដែលនាំស្នាមញញឹម…

Ty
ប្លែកៗ

ត្រៀមបើក​ទំព័រ​ខែថ្មីមេសា តើ​អ្នក​គួរ​ទទួល​បាន​សារ​ណែនាំ​អ្វី​សម្រាប់​ជីវិត?

ពេល​ខ្លះ​យើង​មិន​ដឹង​នោះ​ទេ ថា​យើង​មាន​វិញ្ញាណ​ល្អ​តាម​ជួយ​ថែ​រក្សា ហើយ​ពេល​ខ្លះ​ទៅ​យើង​ខ្លួន​ឯង​បម្រុង​នឹង​ដើរ​ផ្លូវ​ខុស​ តែ​ដូច​មាន​អ្វី​មួយ​មក​ទាញ​ឲ្យ​យើង​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ត្រូវ​វិញ។ តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើស​យក​នៅ​រូបភាព​ទេវតា​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​សម្រាប់​ជីវិត​នៅ​ខែ​ថ្មី​ ខែមេសា​ខាង​មុខ​នេះ៖ ១) ដំរី អ្វី​ដែល​អ្នក​ត្រូវ​ការ​នៅ​ពេល​នេះ គឺ​ការ​យល់​ពី​គោលបំណង​នៃ​ផែនការណ៍​ជីវិត​ឲ្យ​បាន​ច្បាស់ ព្រោះ​អាច​នឹង​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ ត្រៀម​នឹង​កើត​ឡើង​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ។ អ្នក​សក្តិសម​នឹង​ទទួល​បាន​សំណាង​ល្អ ហើយ​បំណង​ប្រាថ្នា​ទាំង​ឡាយ​របស់​អ្នក​នឹង​សម្រេច​បាន​ក្លាយ​ជា​ការ​ពិត។ មុន​ពេល​ចាប់ផ្តើម​ចំណុច​ថ្មី​នេះ​ យើង​សូម​ណែនាំ​ឲ្យ​អ្នក​សម្រាក​បន្តិច​សិន ហើយ​មើល​ឲ្យ​បាន​ច្បាស់​ពី​ផែនការណ៍​ជីវិត ជៀសវាង​ដើរ​ខុស​ដោយ​សប្បាយ​មួយ​ពេល​ហើយ​គ្មាន​ន័យ​នៅ​ពេល​ក្រោយ។ ២) បាតដៃព្រះ Fatima គ្រប់​ការ​អភិវឌ្ឍ​ទាំង​អស់ សុទ្ធ​តែ​មាន​បញ្ហា​រាំងស្ទះ។ គ្មាន​ផ្លូវ​ណា​មួយ ដែល​ថា​ដើរ​ហើយ​មិន​ជួប​បញ្ហា​នោះ​ទេ តែ​សំខាន់​ជួប​ហើយ​យើង​មាន​ចិត្ត​ចង់​ដោះស្រាយ ចង់​ជម្នះ​វា​ឬ​អត់? អ្នក​ត្រូវ​តែ​រៀន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​គឺ​ជា​មេរៀន ហើយ​នរណា​ក៏​ជួប​ដែរ…

2 Thu Khong Nen De O Phong Khach Neu Khong Muon Tan Gia Bai San So 1 Nhieu Nha Mac Phai 154218 (1)
សង្គម

របស់​អ្វី​ដាក់​បាន តែ​ហាម​វត្ថុ ២ នេះ​មិន​ត្រូវ​មាន​ដាច់​ខាត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

តាម​ក្បួន​ហុងស៊ុយ ការ​ដាក់​វត្ថុ​ទាំង ២ ខាង​ក្រោម ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ៖ ២) ធុង​សំរាម បើ​ទោះ​បី​ជា​ត្រូវ​ចោល​សំរាម​តូច​ធំ គួរ​ទម្លាប់​យក​ទៅ​ចោល​នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ខាង​ក្រៅ​ផ្ទះ ដែល​មាន​ធុង​សំរាម កុំ​ទម្លាប់​ដាក់​ធុង​សំរាម​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​សោះ។ តាម​ហុងស៊ុយ​ មិន​ជា​រឿង​ល្អ​ទេ ព្រោះ​អី​បន្ទប់​ទទួល​ភ្ញៀវ ជា​កន្លែង​តំណាង​ឲ្យ​លាភ និង​លុយ ដូច្នេះ​បើ​ពាំនាំ​បរិយាកាស​អាក្រក់ ស្អុយ មក​លាយឡំ​ជាមួយ​ នោះ​នឹង​នាំ​ឲ្យ​អាប់​លាភ។ ១) កុំ​ដាក់​ផ្កា ឬ​រុក្ខជាតិ​សិប្បនិម្មិត ដើម្បី​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ មាន​ភាព​រស់រវើក ​គ្រួសារ​ខ្លះ បាន​រៀបចំ​ដាក់​រុក្ខជាតិ​លម្អ តែ​ពួក​គេ​បែរ​ជ្រើសរើស​យក​របស់​ជ័រ ព្រោះ​គិត​ថា រក្សា​ទុក​បាន​យូរ…

Doan Van Tien Tai Cua Mot Nguoi Thong Qua Ke Ho Ban Tay 110f3f
សង្គម

លាត​ដៃ​ឡើង ម្រាម​ដៃ​អ្នក​សល់​ប្រឡោះ​ប៉ុន្មាន អាច​ទាយ​ដឹង​ពី​ផ្នែក​ទ្រព្យ​នៅ​ពេល​ទៅ​មុខ

អ្នក​សាកល្បង​លាត​ដៃ​របស់​អ្នក​ឡើង ហើយ​ផ្ទឹម​ម្រាម​ទាំង​អស់​ចូល​គ្នា ដើម្បី​ឲ្យ​ពួក​យើង​អាច​ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ និង​ទ្រព្យសម្បត្តិ​ពេល​ទៅ​មុខ​របស់​អ្នក។ តុះ​ទៅ​ស្វែងយល់​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម៖ ១) គ្មាន​ចន្លោះ ម្រាម​បិទ​ជិត ប្រសិន​ដៃ​របស់​អ្នក មាន​ម្រាម​បិទ​ជិត មិន​ឃើញ​ចន្លោះ​ណា​មួយ នោះ​អ្នក​រមែង​ជា​មនុស្ស​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ មាន​ភាព​ចាស់ទុំ​មុន​វ័យ មាន​ភាព​ម៉ត់ចត់ ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ អ្នក​ក៏​តែងតែ​មើល​ថែ និង​គិតគូរ​ដល់​អ្នក​ផ្ទះ​ជា​អាទិភាព។ និយាយ​អំពី​ទ្រព្យ អ្នក​ជា​មនុស្ស​ដែល​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ឡើយ ពោល​គឺ​ពូកែ​ខាង​រក​លុយ ហើយ​មិន​ថា​បរិយាកាស​ប្រែប្រួល​បែប​ណា គឺ​តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មិន​ងាយ​បោះបង់​អ្វី​មួយ​ចោល​ឡើយ។ ២) ឃើញ​មាន​ប្រឡោះ​មួយ ប្រសិន​បាត​ដៃ​នោះ មើល​ឃើញ​ប្រឡោះ​មួយ​រំលេច​ឡើង ឬ​ចំហ នោះ​អ្នក​រមែង​ជា​មនុស្ស​ស្វាហាប់ ហើយ​តែងតែ​ស្រលាញ់​សេរីភាព ឯករាជ្យ ​ការ​រស់នៅ​ភាព​ជា​ខ្លួន​ឯង។…