
ទម្លាប់សាមញ្ញៗទាំង ៤ ដែលប្ដីប្រពន្ធធ្វើរួមគ្នា នឹងជួយឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ មិនងាយបែកបាក់ឡើយ
បច្ចុប្បន្ននេះ សង្គមកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអាពាហ៍ពិពាហ៍កាន់តែផុយស្រួយ។ ដូច្នេះហើយ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានយូរ គូស្វាមីភរិយាគួរឆ្លៀតពេលធ្វើរឿងមានប្រយោជន៍ជាមួយគ្នា ដើម្បីជួយចិញ្ចឹមបីបាច់ថែរក្សាអារម្មណ៍របស់អ្នកទាំងពីរជារៀងរាល់ថ្ងៃ។ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនថាការងារមមាញឹក ឬទំនួលខុសត្រូវក្នុងភាពជាឪពុកម្តាយធ្វើឱ្យអ្នកតានតឹង និងនឿយហត់ប៉ុនណាទេ តែកុំភ្លេចចំណាយពេលជាមួយដៃគូឱ្យបានច្រើន។ មានវិធីជាច្រើនសម្រាប់អ្នក ដើម្បីពង្រឹងទំនាក់ទំនងរវាងស្វាមី និងភរិយា។ នេះគឺជាគន្លឹះទាំង ៤ ដែលប្ដីប្រពន្ធគួរតែធ្វើរួមគ្នា ដើម្បីអង្រឹងចំណងជីវិតគូរបស់អ្នក។ ១. ចម្អិនអាហារជាមួយគ្នា ៖ នៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នក និងស្វាមីរបស់អ្នកមិនមានគម្រោងអ្វីទេ សូមសាកល្បងធ្វើម្ហូបជាមួយគ្នានៅក្នុងផ្ទះបាយ។ វាអាចជាម្ហូបដែលអ្នកចូលចិត្ត ប្តីរបស់អ្នកចូលចិត្ត កូនរបស់អ្នកចូលចិត្ត ឬគ្រួសារទាំងមូលចូលចិត្ត ឬអាចជាមុខម្ហូបថ្មីដែលអ្នក និងស្វាមីរបស់អ្នកទើបតែបង្កើតឡើង។…











