ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
គ្រួសារ

សញ្ញាទាំង ៦ យ៉ាង​នៃ​គូស្នេហ៍​ដែល​មាន​សុភមង្គលពិតៗ មិនមែនបានត្រឹមតែសម្ដែងបង្អួតគេនោះទេ

គូស្នេហ៍​ដែល​មាន​សុភមង្គលបិត ​ប្រាកដ​ជា​មាន​ «សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់» ​ដូច​ខាង​ក្រោមនេះ។ សាកល្បងមើល ថាតើគូស្នេហ៍របស់អ្នក មានប៉ុន្មានចំណុចដែរ? ១. ងូតទឹកជាមួយគ្នា ប្ដី​ប្រពន្ធ​ជា​ច្រើន​គូ​ រស់​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មាន​កូន​ច្រើន​ តែ​មិន​ដែល​ងូត​ទឹក​ជាមួយ​គ្នាឡើយ។ នេះ​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​នៅ​មាន​ចម្ងាយ​ឆ្ងាយ​មិន​យល់​ចិត្ត​គ្នាប៉ុន្មានទេ។ គូស្វាមីភរិយាដែលមានសុភមង្គល តែងតែហៅដៃគូចូលងូតទឹកជាមួយ។ អ្នក​ទាំង​ពីរ​អាច​ត្រាំ​ក្នុង​អាង​ជាមួយ​គ្នា ជូត​ខ្នង​ឱ្យ​គ្នា ហើយ​ថែម​ទាំង​ម៉ាស្សា​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ វា​ពិត​ជា​ពេល​វេលា​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​កសាង​ទំនាក់​ទំនង​កាន់​តែ​កក់​ក្ដៅ។ ២. ញុំាអាហារពេលល្ងាចជាមួយគ្នា ជាមួយនឹងល្បឿននៃជីវិតនាពេលបច្ចុប្បន្ននេះ អាហារពេលល្ងាចតែងតែជាអាហារតែមួយគត់នៃថ្ងៃដែលគូស្នេហ៍អាចអង្គុយជាមួយគ្នា និងរីករាយជាមួយអាហារដោយមិនចាំបាច់ខ្វល់ខ្វាយអ្វីទាំងអស់។ គូស្វាមីភរិយាដែលមានសុភមង្គលមានតម្លៃអាហារពេលល្ងាច។ ទោះ​រវល់​ប៉ុនណា​ក៏​ដោយ គាត់​នឹង​ព្យាយាម​មក​ផ្ទះ​ញុំា​អាហារ​ពេល​ល្ងាច​ជាមួយ​ដៃគូ។ ៣. ចូលគេងក្នុងពេលតែមួយ ទាំង​ប្តី​ប្រពន្ធ​ខំ​ទៅ​ដេក​ជាមួយ​គ្នា ។ កុំនាំការងារ…

Cover Copy
ទស្សន៍ទាយ

សំណាង ៣ ខែជាប់គ្នា មិថុនា កក្កដា សីហា សម្រាប់អ្នកឆ្នាំទាំង ៣ ធ្វើអ្វី ប្រាថ្នាអ្វីក៏សម្រេចបានដូចចិត្ត រាសីឡើងខ្ពស់ដូចខ្លែងហោះប៉ះខ្យល់

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​រយៈពេល​ ៣​ ខែ​ខាង​មុខ​នេះ រាសី​អ្នកកើត​ក្នុង​ឆ្នាំ​ទាំង ៣ នេះ​នឹង​មាន​លាភ​ឡើង​ខ្លាំង អ្វីៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន សមបំណង ជោគជ័យគ្រប់កិច្ចការងារតូចធំ។ ១. ឆ្នាំឆ្លូវ ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ ជាមនុស្សឧស្សាហ៍​ព្យាយាម មិន​ខ្លាច​ការ​លំបាក ឬ​បញ្ហា ឧបសគ្គអ្វី​ឡើយ។ នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះមានទំនួលខុសត្រូវខ្ពស់ ក៏ជាមនុស្សដែលមានជំនឿចិត្ត និងការគិតបានយ៉ាងមត់ចត់។ អ្នកឆ្នាំគោរមែងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លយន។ មនុស្សឆ្នាំនេះក៏មានបុគ្គលិកលក្ខណៈរឹងមាំ មានទេពកោសល្យខ្លាំងពីកំណើត មានការគិតទុកជាមុន និងចេះគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​សីហា រាសី​ហិរញ្ញវត្ថុ​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹងកើន​ឡើង​រឹតតែខ្លាំង។…

Cover Copy
ទស្សនៈ

ធ្វើជាមនុស្សត្រូវគប្បីនឹងខ្លួនឯង ដោយធ្វើរឿងទាំង ៤ យ៉ាងនេះ ដើម្បីឱ្យជីវិតរស់នៅកាន់តែមានន័យ និងមានតម្លៃ

ចង់ឱ្យជីវិតខ្លួនឯងរស់នៅប្រចាំថ្ងៃមានន័យមានតម្លៃ យើងត្រូវតែធ្វើរឿងល្អៗ និងគប្បីនឹងខ្លួនឯង ដោយចាប់ផ្ដើនធ្វើរឿងទាំង ៤ យ៉ាងនេះឱ្យបានល្អ ជីវិតតទៅថ្ងៃមុខ ទោះបីបែបណា ក៏យើងមិនស្ដាយក្រោយឡើយ។ ១. កាត់បន្ថយភាពលោភលន់ និងចំណង់មហិច្ឆតា ៖ មនុស្ស​ដែល​មាន​ចំណង់​នឹង​មាន​ចំណុច​ខ្សោយ ហើយ​កាល​ណា​គេ​ចាប់​បាន​យ៉ាង​ម៉ឺងម៉ាត់ នោះ​គេ​នឹង​មាន​ចិត្ត​រាប​ទាប។ សេចក្តីប្រាថ្នាប្រៀបដូចជាដាវមុខពីរ វាអាចធ្វើឱ្យមនុស្សម្នាក់ឡើងដល់កម្ពស់រាប់ពាន់ម៉ែត្រ ឬក៏អាចធ្វើឱ្យបុគ្គលនោះធ្លាក់ទៅក្នុងទីជ្រៅបានដូចគ្នា។ នៅពេលដែលមនុស្សមិនអាចគ្រប់គ្រងភាពលោភលន់ខ្លួនឯងបានទេ ពួកគេនឹងបណ្ដោយខ្លួនតាមពាក្យសម្ដី និងទង្វើរបស់ពួកគេដោយសារតែវា។ បើ​មនុស្ស​ខ្វល់ខ្វាយ​ខ្លាំង​ពេក​អំពី​ការ​ចំណេញ ឬ​ខាត នោះ​គេ​នឹង​រង​ទុក្ខ។ អ្វី​ដែល​ពិត​ជា​គួរ​ស្វែង​រក​ក្នុង​ជីវិត​នេះ​គឺ​ភាព​រីករាយ។ ២. បណ្តុះទេពកោសល្យ ៖ មនុស្ស​ក្រអឺតក្រទម​តែង​តែដំឡើងឫក ចេញចរិតអំនួត ហើយ​បំផ្លាញ​ខ្លួន​ឯង។…

២
សង្គម

មនុស្សស្រីមានលក្ខណៈសម្បត្តិទាំង៣នេះ ច្រើនតែមានជីវិតអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គល និងសប្បាយរីករាយ

មានមនុស្សជាច្រើនតែងតែគិតថា ស្ត្រីដែលកើតក្នុងត្រកូល ឬគ្រួសារអភិជន ដែលនាងមានការគាំទ្រ និងមើលថែអប់រំបានយ៉ាងល្អពីសំណាក់ក្រុមគ្រួសារ នាងប្រាកដជាទទួលបានជីវិតល្អប្រសើរ មានក្ដីសុខ សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ទៅថ្ងៃមុខ។ តែយ៉ាងណាមិញ សម្រាប់ស្ត្រីដែលមានបុគ្គលិកលក្ខណៈទាំង៣ចំណុចនេះ នាងច្បាស់ណាស់ថា ប្រាកដជាទទួលបានភាពកក់ក្ដៅ និងសុភមង្គលយ៉ាងពេញលេញនៅក្នុងជីវិតអាពាហ៍ពិពាហ៍។ ១. មានភាពស្មោះត្រង់ ភាពស្មោះត្រង់ តែងតែបង្កើតបានជាខ្លឹមសារដ៏មានតម្លៃចំពោះស្ត្រី។ ដួងចិត្តស្មោះត្រង់តែងតែជាមុខមាត់ដ៏ស្រស់ស្អាត ឬជាឥស្សរជនដ៏ថ្លៃថ្នូ។ ជាមួយនឹងបុរសដែលមានគំរូល្អ និងទទួលបានជោគជ័យ ពួកគេនឹងស្គាល់ និងជ្រើសរើសបានយ៉ាងងាយស្រួលនូវជម្រើសដែលពួកគេជ្រើសរើសនៅជាមួយនារីដែលមិនចាំបាច់មានសម្រស់ស្រស់ស្អាត តែស្មោះត្រង់ដោយមានព្រលឹងភ្លឺថ្លាដូចព្រះច័ន្ទពេញបូណ៌មី។ ភាពស្មោះត្រង់ មិនមែនចេះតែអាចធ្វើឡើងដោយបង្ខំបានឡើយ។ អាកប្បកិរិយាជាមួយមនុស្សនៅជុំវិញ គឺជារង្វាស់ត្រឹមត្រូវនៃភាពថ្លៃថ្នូររបស់ស្ត្រី។ ស្ត្រីមានភាពស្មោះត្រង់ ឬអត់ អធ្យាស្រ័យ ឬអត់…

Cover Copy
គ្រួសារ

គន្លឹះពិសេសទាំង ២ ជួយអ្នករក្សាចំណងអាពាហ៍ពិពាហ៍ ប្ដីប្រពន្ធស្រឡាញ់គ្នា និងមានតែក្ដីសុខ និងសុភមង្គល

ការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអំពីសុភមង្គលអាពាហ៍ពិពាហ៍ គឺស្វាមីភរិយាត្រូវស្មោះត្រង់ចំពោះគ្នា។ ថ្វីដ្បិតតែប្ដីប្រពន្ធជាអ្នកដទៃក៏ដោយ ក៏ទំនាក់ទំនងរបស់ពួកគេគឺពិសិដ្ឋ ស្រស់ស្អាត ដែលត្រូវតែរក្សាឱ្យគង់វង្ស មិនអាចលិចលង់បាត់បង់បានទេ។ យ៉ាងណាមិញ បើប្ដីប្រពន្ធមាន ២ ចំណុចនេះច្បាស់ណាស់ថា ជីវិតរៀបការរបស់អ្នកនឹងមានតែរឿងល្អៗ ស្រឡាញ់គ្នាគ្មានថ្ងៃប្រេះឆាទេ។ ១. ការអត់ធ្មត់ គឺជាអាថ៌កំបាំង ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ ព្រះពុទ្ធ​បាន​បង្រៀន​ថា ប្ដីប្រពន្ធ ដ្បិតផ្ដើមឡើងដោយ​មិន​ស្គាល់​គ្នា ជាអ្នកដទៃ តែ​អាច​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​គ្នា​បាន នោះ​គឺ​វាសនា។ វាសនាត្រូវបានកំណត់ដោយឋានសួគ៌ វាសនាត្រូវបានកំណត់ដោយមនុស្សជាតិ។ វាជាការពិត ទោះការជួបចារដោយទេវតាជាអ្នកកំណត់ តែការបែក គឺមនុស្សជាអ្នកសម្រេច។ ក្នុង​ជីវិត​តែង​មាន​ការ​ជួប​ និងការបែកជារឿងធម្មតា។ មិនមែនរាល់ការជួបបង្កើតទំនាក់ទំនងដែលបានកំណត់ទុកជាមុននោះទេ…

New Copy
ហុងស៊ុយ

បម្រាម! ប្ដីប្រពន្ធទាំងឡាយ កុំព្យួររូបថតអាពាហ៍ពិពាហ៍លើក្បាលដំណេក វាមិនល្អដល់ជីវិតប្ដីប្រពន្ធអ្នកទេ!

គោលការណ៍ក្នុងក្បួនហុងស៊ុយនេះ នឹងជួយដល់ក្រុមគ្រួសារដែលមានសន្តិភាព និងភាពសុខដុមរមនារវាងប្តី និងប្រពន្ធ។ គ្រួសារជាច្រើនជារឿយៗ មានទម្លាប់ព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលគ្រែរបស់ពួកគេ។ ពួកគេជឿជាក់ថានេះជាទីតាំងស្អាត និងសមរម្យសម្រាប់រូបថតអនុស្សាវរីយ៍។ ទោះយ៉ាងណាក៏ដោយ ការព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលគ្រែមានសក្តានុពលគ្រោះថ្នាក់ខ្លាំងសម្រាប់ជីវិតប្ដីប្រពន្ធរបស់អ្នក។ រូបថតដ៏ធំមួយដែលមានស៊ុមធ្ងន់អាចធ្លាក់មកលើគ្រែបានគ្រប់ពេល ដែលបង្កើតឱ្យមានអារម្មណ៍ភ័យខ្លាច និងគ្រោះថ្នាក់ដល់គូស្នេហ៍ពេលគេងលក់។ តាមក្បួនហុងស៊ុយនេះដែរ ក៏បានបញ្ជាក់ថា ការតាំងរូបថតលើក្បាលដំណេកគឺជាទីតាំងព្យួររូបថតអាពាហ៍ពិពាហ៍ដ៏អាក្រក់មួយដែលជះឥទ្ធិពលដល់ជីវិតរបស់គូស្នេហ៍។ រូបថតមង្គលការព្យួរលើក្បាលគ្រែនឹងដាក់សម្ពាធលើប្ដី និងប្រពន្ធបង្កឱ្យមានអារម្មណ៍ថាអាពាហ៍ពិពាហ៍មិនមានសុវត្ថិភាព ងាយបង្កើតការសង្ស័យទាំងសងខាងកើតឡើង។ លើសពីនេះទៀត អ្នកមិនគួរដាក់រុក្ខជាតិស្លឹកផ្កាតូច ឬស្មៅនៅក្បាលគ្រែរបស់អ្នកឡើយ ពីព្រោះវត្ថុទាំងនេះច្រើនតែតំណាងឱ្យវត្ថុតូចតាចដែលមិនសំខាន់ប៉ះពាល់ដល់អារម្មណ៍របស់មនុស្ស។ ផ្កាក៏ជារបស់ដែលមិនគួរដាក់នៅក្បាលគ្រែដែរ។ ភួងផ្កាអាចធ្វើឱ្យបន្ទប់កាន់តែស្រស់បំព្រងរស់រវើកជាងមុន ប៉ុន្តែការដាក់ផ្កានៅលើគ្រែនឹងធ្វើឱ្យគូស្វាមីភរិយាមានភាពអាក់ខានក្នុងការរីកចំរើនរីកលូតលាស់ ឬទំនងជាកើតឡើងនូវទំនាក់ទំនងផ្សេងខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់គូស្វាមីភរិយាអ្នក។ ជំនួសឱ្យការព្យួររូបថតអាពាហ៍ពិពាហ៍នៅក្បាលគ្រែរបស់អ្នក ឬដាក់ផ្កានៅក្បាលគ្រែដាក់ចង្កៀងពេលយប់ពីរនៅតំបន់នេះ ដើម្បីជម្រុញសំណាង និងជួយដល់ជីវិតគ្រួសារដែលមានសន្តិភាព។…

Cover Copy
គ្រួសារ

ប្តី​ប្រពន្ធ​ជម្នះ​វិបត្តិ​ ៤ ​យ៉ាង​នេះបាន អាពាហ៍ពិពាហ៍អ្នក​នឹង​មានតែ​សុភមង្គល គ្មាន​ជន​ទី​៣​ណា​មក​ជ្រៀតជ្រែកបានឡើយ

បើ​អ្នក​ចង់​បាន​សុភមង្គល​ក្នុង​ជីវិតអាពាហ៍ពិពាហ៍ អ្នក​ត្រូវតែឆ្លងកាត់ឱ្យផុតនូវវិបត្តិទាំង ៤ ដំណាក់កាលនេះឱ្យបាន បើអ្នកអាចធ្វើបាន ធានាថាជីវិតប្ដីប្រពន្ធរបស់អ្នក គ្មានជនទីបីមកបំបែកបំបាក់ជ្រៀតជ្រែកបានឡើយ។ ១. ដំណាក់កាលទី 1 ៖ ពេលវេលាបន្ទាប់ពីរៀបការថ្មីថ្មោង ពេលមានស្នេហា អ្វីទាំងអស់ដែលអ្នកឃើញ គឺជាគុណសម្បត្តិរបស់ដៃគូ អ្នកអាចអភ័យទោសឱ្យពួកគេបានយ៉ាងងាយស្រួល។ ប៉ុន្តែបន្ទាប់ពីរៀបការរួច អ្នកនឹងមានអារម្មណ៍ថា ដៃគូរបស់អ្នកប្រែប្រួល លែងដូចពេលស្រលាញ់គ្នាដំបូង។ ក្រោយពេលរៀបការហើយ មិនត្រឹមតែមានស្នេហារវាងមនុស្សពីរនាក់ប៉ុណ្ណោះទេ ថែមទាំងត្រូវចាត់ចែងកិច្ចការទាំងសងខាង ធ្វើយ៉ាងណាឱ្យប្ដីប្រពន្ធរស់នៅចុះសម្រុងគ្នា ទើបមិនមានជម្លោះធំដុំកើតឡើង។ “អ្នកបានផ្លាស់ប្តូរ” នេះប្រហែលជាប្រយោគដែលគូស្នេហ៍វ័យក្មេងជាច្រើនតែងតែនិយាយទៅកាន់គ្នាទៅវិញទៅមកបន្ទាប់ពីរៀបការរួច។ ២. ដំណាក់កាលទី 2 ៖ ឆ្នាំដំបូងបន្ទាប់ពីសម្រាលកូន…

Cover Copy
គ្រួសារ

៤ ដំណាក់កាល​ដ៏​គ្រោះថ្នាក់​បំផុតនៅក្នុង​ជីវិតអាពាហ៍ពិពាហ៍ មានប្ដីប្រពន្ធច្រើនណាស់ដែលត្រូវ «​បែកបាក់​គ្នា​នៅ​ពាក់កណ្តាលទី​»

នៅក្នុងជីវិត​អាពាហ៍ពិពាហ៍​ គូស្នេហ៍​ទាំងអស់ត្រូវ​ឆ្លងកាត់​ដំណាក់កាល​លំបាក និង​គ្រោះថ្នាក់​ជាច្រើន​ដើម្បី​អាច​បណ្ដុះ​បណ្ដាលថ្នាលសុភមង្គល​បាន។ ចាប់​តាំង​ពី​ពេល​ដែល​​ចាប់​ផ្ដើម​ស្រលាញ់​គ្នា ​រហូត​ដល់​ពេល​ដែលក្លាយជា​ប្ដី​ប្រពន្ធ គឺ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើនរាប់មិនអស់។ ជារឿយៗមនុស្សគិតថា ក្រោយពេលរៀបការ អ្វីៗនឹងប្រែជាមានស្ថិរភាព ប៉ុន្តែការពិតវាមិនដូចនោះទេ អាពាហ៍ពិពាហ៍គឺជាការចាប់ផ្តើមថ្មី។ មិនថាស្នេហាទេ អាពាហ៍ពិពាហ៍នៅតែជាជីវិតថ្មី ជាមួយនឹងបញ្ហាប្រឈម និងបទពិសោធន៍ផ្សេងៗ។ ទោះបីជាអ្នកមានអារម្មណ៍ស្នេហាដូចគ្នាក៏ដោយ ក៏មិនមែនគូស្នេហ៍គ្រប់រូបចេះអាណិតអាសូរគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃនោះដែរ។ យើងច្រើនតែនិយាយថា អាពាហ៍ពិពាហ៍ត្រូវសាងសង់នៅលើមូលដ្ឋាននៃសេចក្តីស្រឡាញ់ ប៉ុន្តែការពិតមានអាពាហ៍ពិពាហ៍ជាច្រើនដែលរៀបការជាមួយសេចក្តីស្រឡាញ់ ប៉ុន្តែមិនអាចដោះស្រាយជម្លោះក្នុងជីវិត និងបញ្ចប់ការបែកបាក់ដោយការលែងលះ។ អាពាហ៍ពិពាហ៍មិនងាយស្រួលទេ គូស្វាមីភរិយាជាច្រើនបានជម្នះការលំបាកក្នុងការមានកូន ប៉ុន្តែក្រោយមកជួបការលំបាកផ្សេងទៀតដែលពួកគេមិនអាចយកឈ្នះបាន។ ជីវិត​អាពាហ៍ពិពាហ៍​មាន​ដំណាក់កាល​លំបាក​ចំនួន​ ៤ បើ​អ្នក​អាចយកឈ្នះ​ដំណាក់កាលទាំងនេះបាន ​ទើប​ជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាច​មាន​សុភមង្គល​ពិតប្រាកដ​។ តែទោះជាយ៉ាងណាក៏ដោយ មានគូស្វាមីភរិយាជាច្រើនបានបរាជ័យក្នុងដំណាក់កាលទី ៣។…

New Copy
គ្រួសារ

បន្ទាប់ពីរៀបការរួច មនុស្សស្រីទទួលបានរឿងទាំង៣នេះពីស្វាមី រាប់ទុកថា នាងសំណាង បានកំណប់ទ្រព្យក្នុងជីវិតអាពាហ៍ពិពាហ៍ហើយ

បើនិយាយចំពោះរឿងរៀបការ ច្បាស់ណាស់ថា មនុស្សស្រីតិចណាស់ ដែលមានសំណាង ទទួលបានអាពាហ៍ពិពាហ៍ដែលល្អគាប់ចិត្ត។ តែយ៉ាងណា ក្នុងជីវិតគូ ប្រសិនបើមនុស្សស្រី ទទួលបានរឿងទាំង៣នេះពីស្វាមីរបស់នាង នោះរាប់ថា នាងជានារីដែលមានសំណានៅក្នុងជីវិតអាពាហ៍ពិពាហ៍ហើយ។ ១. ស្វាមីចែករំលែកពេលវេលា ជួយការងារផ្ទះ និងមើលថែទាំកូនៗ បុរសដែលស្រឡាញ់ភរិយាពិត គាត់ប្រាកដជាមិនស្ទាក់ស្ទើរក្នុងការធ្វើកិច្ចការងារផ្ទះ បោសជ្រះ ស្លស្លុក និងជួយមើលថែទាំកូនៗនោះឡើយ បើទោះបីជាគាត់មកពីធ្វើការងារខាងក្រៅហត់នឿយក៏ដោយ ក៏គាត់មិនប្រកាន់ការងារដែរ ព្រោះតែគាត់ដឹងពីទុក្ខធុរៈ និងប្រពន្ធរវល់។ យ៉ាងណាមិញ ចំពោះរឿងកូនៗ បុរសដែលឱ្យតម្លៃគ្រួសារ និងស្រឡាញ់ប្រពន្ធកូន គាត់ពិតជាសកម្មយ៉ាងខ្លាំង ក្នុងការមើលថែទាំកូន មិនថាយប់ព្រលប់យ៉ាងណា ក៏គាត់មិនត្អូញត្អែរដែរ។…

Cover Copy
គ្រួសារ

សោកនាដកម្មដ៏ធំបំផុតក្នុងអាពាហ៍ពិពាហ៍របស់ស្ត្រី គឺស្ថិតនៅក្នុងរឿងទាំង ៣ នេះ

ទំនាក់ទំនង​«​គ្មាន​អ្វី​និយាយ​»​ចំពោះ​គ្នា​ទៀត​គឺ​ពិតជា​គ្រោះថ្នាក់​លាក់លៀម​។ ទំនាក់ទំនងដែលមនុស្សពីរនាក់អាចចែករំលែកអ្វីៗគ្រប់យ៉ាង គឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល ដែលជាអាថ៌កំបាំងនៃអារម្មណ៍រំជើបរំជួល។ ១. រស់នៅជាប្ដីប្រពន្ធ តែគ្មានក្ដីស្រឡាញ់ចំពោះគ្នា តែទ្រាំរស់ជួបជុំដើម្បី​កូន នេះ​ជា​ស្ថានភាព​ទូទៅ​ដែល​មនុស្ស​តិច​ណាស់​ដឹង​ថា​ វា​ជា​សោកនាដកម្ម​ក្នុង​អាពាហ៍ពិពាហ៍​សម្រាប់​ស្ត្រី។ គូស្វាមីភរិយាជាច្រើនរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយហេតុផលតែមួយគត់គឺពួកគេចង់ឱ្យកូនរបស់ពួកគេទទួលបានភាពកក់ក្ដៅពីឪពុកម្ដាយ។ ពួកគេលែងមានអារម្មណ៏ចំពោះគ្នាទៀតហើយ រហូតទាល់តែឃើញគ្រួសារជាកន្លែងសម្រាប់ត្រលប់មកវិញជារៀងរាល់ថ្ងៃ ពួកគេជ្រើសរើសដើរលេងជាមួយមិត្តភក្តិ ឬធ្វើការដើម្បីភាពសប្បាយរីករាយ។ ដូច្នេះ តើ​ការ​រៀបការ​មាន​ន័យ​យ៉ាង​ណា​ពេល​ដែល​ការពិត​មាន​មនុស្ស​តែ​ពីរ​នាក់​នៅ​ក្បែរ​គ្នា ដូច​ជា​មនុស្ស​ចម្លែក? ហើយ​តើ​កូន​ដែល​រស់​នៅ​ក្នុង​គ្រួសារ​បែប​នេះ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? ប្ដី​ប្រពន្ធ​បែប​នេះ​តែង​គិត​ថា​រស់នៅ​បែប​នេះ​​លះបង់​ដើម្បី​កូន។ ប៉ុន្តែតាមការពិត វានាំមកនូវការឈឺចាប់ដ៏មានសក្តានុពលបំផុតដល់កូនរបស់អ្នក។ ពេលកូនធំឡើង កូនដឹងការពិត ពួកគេនឹងមានការឈឺចាប់មិនខានឡើយ។ ២. ប្តី​ប្រពន្ធ​លែង​ខ្វល់​ពី​គ្នា​​ បើ​អ្នក​ណា​ម្នាក់​បោះបង់ មិន​ស្និទ្ធស្នាល ហើយ​លែង​ខ្វល់​ពី​អ្នក​ម្ខាង​ទៀត ទោះ​នៅ​ជា​មួយ​គ្នា​ក៏​ដោយ…

Article 000049
សង្គម

តើកត្តាអ្វីដែលនាំឱ្យមានការអន់ចិត្ត និងស្អប់ក្នុងជីវិតអាពាហ៍ពិពាហ៍?

គូស្វាមីនីមួយៗមានរឿងផ្សេងៗ និងរឿងខ្លះដែលអាចនាំអោយមានការអាក់អន់ចិត្តយ៉ាងខ្លាំង។ តើវាកើតឡើងយ៉ាងដូចម្តេច? វាជាចំណុចមួយចំនួនដែលអាចកើតមានឡើង ៖ ១. ធ្វេសប្រហែស ឬមិនសូវយកចិត្តទុកដាក់ នៅពេលពួកគេបានរៀបការហើយ គេតែងគិតថា គេបានរៀបការរួចហើយ ភាគច្រើនគឺបុរស ដូចនេះការខិតខំរបស់គេក្នុងសេចក្តីស្នេហានេះត្រូវបាត់បង់បន្តិចម្តងៗ គេលែងចង់រវល់ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើភរិយារបស់គេ ដែលទាំងនេះបណ្តាលឱ្យមានការអន់ចិត្ត លែងមានមនោសញ្ចេតនា និងភាពស្និទ្ធស្នាលដូចពីមុន ។ អ្នកត្រូវចាំថា គ្មាននរណាចង់ធ្វើជាអ្នកចាំផ្ទះរបស់អ្នក ដែលអ្នកតែម្ខាងចាំតែទទួលប្រយោជន៍នោះទេ។ ២. អាតា្មនិយម នៅពេលដែលមានបុគ្គលណាមួយខ្ជិល ឬធ្វេសប្រហែស គឺមកពីភាពអាត្មានិយមដែលចង់បានតែម្ខាង។ វានឹងធ្វើឱ្យអាពាហ៍ពិពាហ៍ប្រេះឆា ឬល្អក់កករ។ ទំនាក់ទំនងនៅក្នុងសេចក្តីស្នេហា វាជាការខិតខំរបស់មនុស្សពីរនាក់ដែលផ្តល់ឱ្យគ្នា។…

Cover Copy
គ្រួសារ

ទម្លាប់សាមញ្ញៗទាំង ៤ ដែលប្ដីប្រពន្ធធ្វើរួមគ្នា នឹងជួយឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ មិនងាយបែកបាក់ឡើយ

បច្ចុប្បន្ននេះ សង្គមកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអាពាហ៍ពិពាហ៍កាន់តែផុយស្រួយ។ ដូច្នេះហើយ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានយូរ គូស្វាមីភរិយាគួរឆ្លៀតពេលធ្វើរឿងមានប្រយោជន៍ជាមួយគ្នា ដើម្បីជួយចិញ្ចឹមបីបាច់ថែរក្សាអារម្មណ៍របស់អ្នកទាំងពីរជារៀងរាល់ថ្ងៃ។ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនថាការងារមមាញឹក ឬទំនួលខុសត្រូវក្នុងភាពជាឪពុកម្តាយធ្វើឱ្យអ្នកតានតឹង និងនឿយហត់ប៉ុនណាទេ តែកុំភ្លេចចំណាយពេលជាមួយដៃគូឱ្យបានច្រើន។ មានវិធីជាច្រើនសម្រាប់អ្នក ដើម្បីពង្រឹងទំនាក់ទំនងរវាងស្វាមី និងភរិយា។ នេះគឺជាគន្លឹះទាំង ៤ ដែលប្ដីប្រពន្ធគួរតែធ្វើរួមគ្នា ដើម្បីអង្រឹងចំណងជីវិតគូរបស់អ្នក។ ១. ចម្អិនអាហារជាមួយគ្នា ៖ នៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នក និងស្វាមីរបស់អ្នកមិនមានគម្រោងអ្វីទេ សូមសាកល្បងធ្វើម្ហូបជាមួយគ្នានៅក្នុងផ្ទះបាយ។ វាអាចជាម្ហូបដែលអ្នកចូលចិត្ត ប្តីរបស់អ្នកចូលចិត្ត កូនរបស់អ្នកចូលចិត្ត ឬគ្រួសារទាំងមូលចូលចិត្ត ឬអាចជាមុខម្ហូបថ្មីដែលអ្នក និងស្វាមីរបស់អ្នកទើបតែបង្កើតឡើង។…