ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Tarrot
ទស្សន៍ទាយ

បៀរ Tarot នឹងប្រាប់ថាតើជីវិតរបស់អ្នកភាគច្រើនស្ងប់ស្ងាត់ ឬ ជួបការលំបាក

ជ្រើសរើសបៀរ១ក្នុងចំណោមបៀរខាងក្រោម ផ្អែកទៅលើអារម្មណ៍របស់អ្នក រួចទៅមើលចម្លើយខាងក្រោម ដើម្បីទាយថា ជីវិតរបស់អ្នកភាគច្រើនស្ងប់ស្ងាត់ ឬ ជួបរលកធំៗដល់ចាស់កោងខ្នង! ១.ចម្លើយ A៖ ជីវិតរបស់អ្នកគឺត្រូវឆ្លងកាត់ព្យុះ ភាពស្ងៀមស្ងាត់ និងរលកដ៏ខ្លាំងក្លាដែលមកបុកទូករបស់អ្នក។ នៅពេលណាដែលមានការលំបាក អ្នកនឹងធ្លាក់ទឹកចិត្ដរហូតដល់បាត់បង់ស្មារតី ប៉ុន្តែនៅពេលដែលអ្នកស្ងប់ស្ងាត់ អ្នកនឹងសប្បាយចិត្ត និងមានសុទិដ្ឋិនិយមម្តងទៀត។ អ្នកមិនចូលចិត្តការលួងលោម ដូច្នេះទោះបីមានរលកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ង្នករាប់រងវាតែម្នាក់ឯងដែរ ពោលគឺអ្នកតែងតែអត់ធ្មត់រង់ចាំឱកាសដើម្បីជម្នះរាល់ការលំបាក។ ២.ចម្លើយ B៖ ភាពលំបាកដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកមានច្រើនរាប់មិនអស់ ផ្លូវទៅកាន់ការសម្រេចគោលដៅ និងក្តីសុបិន្តរបស់អ្នកតែងតែពិបាកជាងអ្នកដទៃ។ ក្តីប្រាថ្នាធំបំផុតរបស់អ្នកនាពេលនេះ គឺចង់រស់នៅក្នុងជីវិតដ៏សុខសាន្ត ។ បំណងនេះគឺតូចពិតមែន ប៉ុន្តែសម្រាប់អ្នកវាគឺមិនស្រួលប៉ុន្មានទេ។ ប្រសិនបើអ្នកឆ្លុះបញ្ចាំងពីអតីតកាល…

Cover Copy
សង្គម

ព្រះរាជជីវប្រវត្តិសង្ខេបរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

● ព្រះបរមនាថ នរោត្តម សីហមុនី ប្រសូត្រនៅថ្ងៃទៅ ១៤ ខែឧសភា ឆ្នាំ១៩៥៣ ● ឆ្នាំ ១៩៥៩​- ១៩៦២ សិក្សានៅសាលាបឋមសិក្សា នរោត្តម វិទ្យាល័យ ដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ● ឆ្នាំ ១៩៦២ – ​១៩៦៧ សិក្សានៅសាលាបឋមសិក្សា និងមធម្យសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី) ● ឆ្នាំ ១៩៦៧ – ១៩៧១…

Lipstick
ទស្សន៍ទាយ

រើសពណ៌ក្រែមដែលអ្នកស្រលាញ់ វានឹងបង្ហើបប្រាប់ពីចំណុចទាក់ទាញរបស់អ្នក

តើក្រែមលាបមាត់មួយណានៅខាងក្រោមដែលអ្នករកឃើញថាស្អាត និងទាក់ភ្នែកជាងគេ? សូមរើសយក១ក្នុងចំណោមនោះ រួចទៅមើលការបកស្រាយក្នុងចម្លើយខាងក្រោម៖ ១.ចម្លើយ A ស្ត្រីស្រស់ស្អាតនិងទាក់ទាញ៖ មិនថាអតីតកាលរបស់អ្នកមានលក្ខណៈបែបណានោះទេ តែបច្ចុប្បន្ន និងអនាគត អ្នកបន្តិចម្តងៗនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរូបរាង ហើយថែមទាំងយកចិត្តទុកដាក់លើខ្លឹមសារ និងការអប់រំផងដែរ។ បុគ្គលិកលក្ខណៈទូទៅរបស់អ្នកគឺទន់ភ្លន់ និងរួសរាយរាក់ទាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍បំផុតអំពីអ្នកគឺរូបរាងដ៏ឆ្នើមរបស់អ្នក។ ឈរក្នុងហ្វូងមនុស្ស ស្ទើរតែគ្រប់គ្នាចាប់អារម្មណ៍អ្នក។ អ្នកផ្ទាល់ក៏ចំណាយលុយច្រើនលើសម្លៀកបំពាក់ សក់ គ្រឿងម៉ូដ ព្រមទាំងការថែទាំរាងកាយ និងស្បែករបស់អ្នក។ សូមអរគុណដល់វា ជីវិតក្រោយៗទៀត អ្នកនឹងនៅតែរក្សានិស្ស័យ និងភាពស្រស់ស្អាតរបស់អ្នក។ ២.ចម្លើយ B ស្ត្រីដែលមានភាពវៃឆ្លាតនិងទាក់ទាញ៖ កាន់តែចាស់ បទពិសោធន៍ជីវិតកាន់តែច្រើន…

Cover Copy
ទស្សន៍ទាយ

រើសកាតអាថ៌កំបាំង ដើម្បីទាយថាតើអ្នកណាមានចេតនាអាក្រក់មកលើអ្នក?

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន តែយើងពិតជាមិនដឹងទេថានរណាខ្លះដែលចូលចិត្តយើងពិតប្រាកដ ឬ មានចេតនាអាក្រក់មកលើអ្នកនោះទេ ហេតុនេះសូមជ្រើសរើសកាតខាងក្រោមដោយវិចារណញាណ រួចទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A៖ អ្នកមានចិត្តស្មោះត្រង់ អ្នកកម្រនឹងមានការខឹងសម្បារនឹងអ្នកដទៃណាស់ ហើយសូម្បីតែអ្នកទៅទីណាក៏ដោយ មនុស្សភាគច្រើនតែងតែស្រឡាញ់ចូលចិត្តអ្នក។ ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលលួចច្រណែននឹងសមត្ថភាព និងភាពជោគជ័យរបស់អ្នកក្នុងការងារផងដែរ។ មិត្តរួមការងាររបស់អ្នក និងសូម្បីតែថ្នាក់លើរបស់អ្នកមានចេតនាអាក្រក់ ហើយចង់រារាំងការរីកចម្រើនរបស់អ្នក។ ទំនាក់ទំនងរបស់អ្នកជាមួយមនុស្សទាំងនោះមិនមានភាពស្និទ្ធស្នាលពេកទេ គ្រាន់តែទំនាក់ទំនងគឺផ្អែកលើផលប្រយោជន៍ និងភារកិច្ចការងារ ដូច្នេះត្រូវប្រយ័ត្នជាមួយពួកគេ! ២.ចម្លើយ B៖ អ្នកតែងតែជិតស្និទ្ធជាមួយមនុស្សភេទដូចគ្នា ព្រោះអ្នកមិនពូកែនិយាយ និងមិនចូលចិត្តរុញច្រាន។ ជាសំណាងល្អ ទំនាក់ទំនងភេទដូចគ្នារបស់អ្នកជាធម្មតាល្អ គ្មាននរណាម្នាក់មានចេតនាអាក្រក់ ឬ ចង់ធ្វើបាបអ្នកឡើយ។…

Cover Copy
ទស្សន៍ទាយ

ចាប់ពីខែឧសភា ដល់ខែមិថុនា ម្ចាស់ឆ្នាំទាំង ៣ រាសីឡើងខ្លាំង សំណាងគ្រប់ទិស លុយចូលគ្រប់ច្រក

ចាប់ពីចុងខែឧសភា ដល់ដើមខែមិថុនា គឺជាពេលវេលាដ៏ល្អខ្លាំងសម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ ដែលជួយឱ្យពួកគេទទួលបានភាពជោគជ័យក្នុងអាជីពការងារ។ អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពួក​អភិជន ការ​ងារ​ប្រកបទៅ​ដោយ​រលូន ហើយអ្នក​នឹង​មាន​ប្រាក់​កាស​ច្រើនដូចការចង់បាន។ ១. ឆ្នាំមមី ៖ អ្នកដែលកើតក្នុងឆ្នាំសេះ ជាមនុស្សមានភាពក្លាហាន និងចំណង់ចំណូលចិត្ត ដែលនឹងឈានចូលដល់សម័យកាលដែលពោរពេញដោយឱកាស ដែលនឹងបង្ហាញពីភាពខ្លាំង និងសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ។ អ្នកឆ្នាំនេះមានភាពជាអ្នកដឹកនាំពីកំណើត ដែលធ្វើឱ្យពួកគេមានទេពកោសល្យលេចធ្លោ។ អ្នកទាំងនេះតែងត្រៀមខ្លួនជា​ស្រេចដើម្បីទទួលស្គាល់យ៉ាងឆាប់រហ័សទាំងការផ្លាស់ប្តូរសំខាន់ៗ និងឱកាសលាក់កំបាំងនៅកន្លែងធ្វើការចាប់ពីសញ្ញាតូចៗ។ ចំពោះការផ្លាស់ប្តូរសំខាន់ៗនៅក្នុងយុទ្ធសាស្ត្រ និងផែនការ ជាមួយនឹងស្មារតីម៉ឺងម៉ាត់ អ្នកធ្វើការសម្រេចចិត្ត និងសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដូចជាចលនាដ៏ប៉ិនប្រសប់ក្នុងការប្រណាំងប្រជែង។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរចាប់ពីខែឧសភាដល់ខែមិថុនា មនុស្សដែលកើតក្នុងឆ្នាំសេះនឹងពឹងផ្អែកលើភាពក្លាហាន និងភាពក្លៀវក្លា ដើម្បីឈានជំហានឈានទៅមុខក្នុងអាជីព។…

New
សង្គម

ហេតុអីមនុស្សស្រីប្រែប្រួល? ហេតុអីមនុស្សស្រីស្ងៀមស្ងាត់? មនុស្សស្រីធ្លាប់តែស្លូតបូត ម៉េចប្រែជាកាច អាក្រក់ទៅវិញ?

ជាមនុស្សស្រីគប្បីមានចរិតស្លូតបូតរាបសារ ទន់ភ្លន់ ទើបអាចទាក់ទាញចិត្តមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែមនុស្សស្រីទន់ភ្លន់ពេក បែរជាទទួលបានតែការឈឺចាប់ និងអ្នកធ្វើឱ្យឆ្អែតចិត្តតែប៉ុណ្ណោះ។ មនុស្សស្រីភាគច្រើនប្រែប្រួល ផ្លាស់ប្ដូរ ព្រោះតែនាងទទួលបាននូវឥទ្ធិពលទង្វើពីមនុស្សដែលនៅជុំវិញខ្លួននាង។ ពីមនុស្សស្រីដែលធ្លាប់តែស្លូតបុត ប្រែទៅជាកាចគួរឱ្យខ្លាច ចិត្តដាច់នឹកស្មានមិនដល់… ពីមនុស្សស្រីដែលចូលចិត្តលេងសើចច្រើន សប្បាយរីករាយ ប្រែក្លាយជាមនុស្សស្ងៀមស្ងាត់ លែងនិយាយស្ដី លែងចង់នៅក្បែរអ្នកណាទាំងអស់ គ្រប់យ៉ាងទាំងនេះ វាក៏ព្រោះតែមនុស្សដែលនៅក្បែរ ស្និទ្ធស្នាលនឹងនាងបំផុត បានបំផ្លាញអារម្មណ៍ មនោសញ្ចេតនា ការស្រឡាញ់ដែលនាងបានឱ្យគេ … ធ្វើឱ្យនាងឈឺចាប់ និងមានអារម្មណ៍ថាឆ្អែតចិត្តខ្លាំង រហូតដល់លេងមានអារម្មណ៍អ្វីទាំងអស់។ ធ្វើជាមនុស្សស្រីទន់ជ្រាយពេក នឹងត្រូវគេធ្វើបាប បោកប្រាស់ កេងចំណេញ និងមើលងាយ…

New Copy
ទស្សនៈ

មាត់​បុរស​ កំណត់​ភាព​រុងរឿង និងសុភមង្គលទាំងមូល នៅក្នុងគ្រួសារ

បុរស​ជា​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារ ដូច្នេះ​មាត់​អាច​សម្រេច​សេចក្តី​ចម្រើន​ក្នុង​គ្រួសារ​ទាំង​មូល តែក៏អាចបំផ្លាញគ្រួសារបានដែរ ដូច្នេះហើយ បុរសទាំងឡាយ ត្រូវចេះគ្រប់គ្រងមាត់ និងពាក្យសម្ដីរបស់ខ្លួនឯងឱ្យបានល្អ។ ១. កុំនិយាយពាក្យអាក្រក់ដាក់ប្រពន្ធ បុរាណ​ថា ​៖ បុរស​ជា​ឋានសួគ៌ ស្ត្រី​ជា​ផែនដី ។ អាពាហ៍ពិពាហ៍​ដែល​មាន​សុភមង្គល​ច្រើន​ អាស្រ័យ​លើ​ប្ដី​មិន​និយាយ​ពាក្យ​អាក្រក់​ដាក់​ប្រពន្ធ។ ស្វាមីដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ ជាញឹកញាប់មានបុគ្គលិកលក្ខណៈសប្បុរសមិនឆេវឆាវផ្ដេសផ្ដាសឡើយ។ ផ្ទុយទៅវិញ បុរសដែលតែងតែឈ្លោះជាមួយប្រពន្ធអំពីរឿងតូចតាច ច្រើនតែជាមនុស្សចិត្តចង្អៀត ពិបាកក្នុងការជោគជ័យ និងបង្កើតរឿងអស្ចារ្យក្នុងជីវិត។ ជីវិត​ប្ដី​ប្រពន្ធ​ប្រៀប​ដូចចានៅក្នុងរាវ​ពិបាក​ចៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា បើ​គ្រប់​យ៉ាង​មាន​ជម្លោះ​ជាប់​រហូត​នឹង​​ មិនយូរទេ គ្រួសារច្បាស់ជាបែកបាក់ជាពីរមិនខាន។ ផ្ទះ​ជា​កន្លែង​រស់​នៅ​ជា​ទី​ស្រឡាញ់។ នៅក្នុងផ្ទះមិនគួរមានជម្លោះ ឬការឈ្លោះប្រកែកគ្នាទេ។ ព្រោះ​បើ​មាន​ជម្លោះ​ច្រើន​ពេក គ្រួសារ​នឹង​ត្រជាក់។…

New Copy
ទស្សនៈ

៧វិធី ជួយអ្នកឱ្យរំដោះខ្លួនចេញពីភាពច្របូកច្របល់ និងជំងឺបាក់ទឹកចិត្ត

ប្រសិនបើអ្នកកំពុងតែស្ថិតក្នុងអារម្មណ៍ច្របូកច្របល់ អ្នកអាចសាកល្បងធ្វើរឿងទាំង ៧ នេះភ្លាមៗ នោះជំងឺបាក់ទឹកចិត្តរបស់អ្នកនឹងរលាយបាត់ ហើយអ្នកនឹងមានថាមពលគ្រប់គ្រាន់ដើម្បីរស់នៅឱ្យបានល្អ ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ អ្នកត្រូវទទួលស្គាល់ថា ទោះបីជាយ៉ាងណា ក៏បញ្ហានៅតែមាន មានតែផ្លូវរុញខ្លួនឯងឱ្យដើរទៅមុខជានិច្ច ទើបអាចផ្លាស់ប្តូរវាសនាបាន។ មនុស្សដែលរស់នៅក្នុងពិភពលោកទាំងអស់ រមែងប្រឈមមុខនឹងការលំបាក និងឧបសគ្គ សុទ្ធតែមិនអាចគេចផុតបានឡើយ។ នៅត្រង់​ចំណុច​នេះដែរ ​វា​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ​ថា​នឹង​ក្រោក​ឡើង​បន្ត​ ឬ​មួយក៏ព្រមចុះចាញ់។ ដូច្នេះ​តើ​អ្នក​លើក​ទឹកចិត្ត​ខ្លួនឯង​ដោយ​របៀប​ណា​ ទើប​​អាច​ជម្រុញស្មារតីខ្លួនឯង ឱ្យក្រោកឈរឡើងមកវិញបាន? មនុស្សខ្លាំងនឹងធ្វើសកម្មភាពយ៉ាងម៉ឹងម៉ាត់ដោយមិនមានការលើកទឹកចិត្តអ្វីឡើយ ព្រោះពួកគេសាមញ្ញជាមួយនឹងព្រឹត្តិការណ៍នានា ដោយចាត់ទុកថាវាជារឿងធម្មតាទេដែលជំពប់ដួលលើវិថីជីវិត។ ប៉ុន្តែការពិតគឺថា មិនមែនគ្រប់គ្នាសុទ្ធតែមានចិត្តរឹងមាំតាំងពីដំបូងនោះទេ ប៉ុន្តែត្រូវហ្វឹកហាត់បន្តិចម្ដងៗ។ ពេលខ្លះមិនដឹងថាត្រូវធ្វើអ្វីដើម្បីបំបាត់ភាពនឿយហត់ អ្នកអាចធ្វើ ៧ យ៉ាងខាងក្រោមនេះ…

New Copy
ទស្សនៈ

មុខរបរ និងការងារដ៏ពេញនិយមទាំង ១៤ ដែលរកចំណូលបានខ្ពស់បំផុត ក្នុងបច្ចុប្បន្ននេះ

ខាងក្រោមនេះ​ជា​មុខរបរ​ចំនួន ៩ ដែល​កំពុងតែ​ពេញនិយម និង​មាន​ចំណូល​ខ្ពស់​បំផុត​ក្នុងពេលបច្ចុប្បន្ននេះ។ ១. ទីផ្សារ បច្ចុប្បន្ននេះ ទីផ្សារ គឺជាឧស្សាហកម្មដ៏ក្តៅគគុកមួយ ដែលមានប្រាក់ចំណូលខ្ពស់ ដោយសារតែក្រុមហ៊ុន និងម៉ាកយីហោភាគច្រើនត្រូវការមុខតំណែងនេះសម្រាប់ការងារដូចជា ការផ្សាយពាណិជ្ជកម្ម ការរៀបចំព្រឹត្តិការណ៍ ការថែទាំអតិថិជន។ ប្រាក់ខែចាប់ពី ១០០$ ទៅ ៨០០$ / ខែ ឬច្រើនជាងនេះ អាស្រ័យលើបទពិសោធន៍ និងសមត្ថភាពរបស់មនុស្សម្នាក់ៗ។ ២. ការគ្រប់គ្រង​ធនធានមនុស្ស ក្នុងឆ្នាំ ២០១៤ ស្ត្រីជាប្រធានផ្នែកធនធានមនុស្សដែលធ្វើការនៅក្នុងក្រុមហ៊ុនបរទេសមួយបានបង្ហាញប្រាក់ខែរបស់នាងចំនួន ១០០០ ដុល្លារ។ រហូតមកដល់ពេលនេះ…

New Copy
តេស្តIQ

ទេវតាទ្រព្យតាមថែរក្សា! ឆ្នាំទាំង ៤ មានឱកាសរកលុយបានច្រើន ៣ឆ្នាំជាប់គ្នា

យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម មានទេវតាទ្រព្យតាមឃុំគ្រង មានឱកាសរកលុយបានកាន់តែច្រើន។ ១. ឆ្នាំមមែ តាម​ហោរាសាស្ត្រ មនុស្ស​កើត​ឆ្នាំ​ពពែ ជា​តារា​សំណាង​ក្នុង​គ្រួសារ។ អ្នក​កើត​ឆ្នាំមមែភាគ​ច្រើន​មាន​ចរិត​ត្រង់គួរ​ឱ្យ​ទុក​ចិត្ត។ ពួកគេរស់នៅយ៉ាងសកម្ម តែងតែមើលថែគ្រួសាររបស់ពួកគេបានយ៉ាងើ្អ។ មនុស្សឆ្នាំពពែ ក៏មានភាពក្លាហាន មិនត្រឹមតែមានអាជីពរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងអាចជួយសមាជិកគ្រួសារដោះស្រាយការលំបាក និងបន្តការងារបន្ថែមទៀត។ ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំពពែអាចនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានក្នុងគ្រួសារ។ ទាំង​ខ្លួន​ និង​ញាតិ​មិត្ត​ដែល​នៅ​ជុំវិញ​ខ្លួន​មាន​លាភ​សំណាង​ល្អ មិន​មាន​ការ​ខ្វល់ខ្វាយ​រឿង​អាហារ​ និង​សម្លៀក​បំពាក់​ឡើយ ។ ២. ឆ្នាំវក អ្នក​កើត​ឆ្នាំ​ស្វា…

New Copy
តេស្តIQ

ឆ្នាំទាំង ៤ មានមាត់ទិព្វ គ្រាន់តែហាមាត់ ក៏លុយចូលដែរ

មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ​ ត្រូវបានហោរាសាស្ត្រទស្សន៍ទាយថា ជាមនុស្សដែលមានប្រាជ្ញាឈ្លាវៃ ចេះប្រើមាត់ដើម្បីរកលុយបានដោយងាយ។ មនុស្សទាំងនេះ មិនដែលបណ្ដោយឱ្យសំណាងរំលងហួសនោះឡើយ ។ ១. ឆ្នាំម្សាញ់ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សដែលល្អឥតខ្ចោះ តែងតែពេញចិត្តនឹងជីវិតខ្លួនឯង មនុស្សឆ្នាំពស់ មិនមើលងាយខ្លួនឯងឡើយ ហើយតែងតែប្រឹងប្រែងពុះពាររកលុយជានិច្ច ព្រោះគេមិនចេះឱ្យខ្លួនឯងខ្វះខាតទេ។ ពួកគេតែងតែមានឆន្ទៈក្នុងការក្រោកឡើងក្នុងជីវិត ការតាំងចិត្តផ្លាស់ប្តូរជោគវាសនារបស់ពួកគេ និងទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ពួកគេ។ ដោយ​សារ​តែ​ការ​និយាយ​ដ៏ប៉ិនប្រសប់​ ទើប​អ្នក​កើត​ឆ្នាំ​ម្សាញ់​ត្រូវ​បាន​គេ​ស្រឡាញ់ និង​ជួយ​ជ្រោមជ្រែង​ពី​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​លំបាក។ ពួកគេមានទេពកោសល្យល្អក្នុងការរកលុយ ដូច្នេះពួកគេមិនដែលខ្វល់ខ្វាយអំពីហិរញ្ញវត្ថុទេ។ ២. ឆ្នាំរកា មនុស្សឆ្នាំមាន់កើតមកមានភាពរីកចម្រើន ឧស្សាហ៍ព្យាយាម និងតែងតែប្រាថ្នាចង់បានជីវិតដ៏សម្បូរបែប ដូច្នេះហើយពួកគេនឹងស្វែងរកឱកាសល្អៗជានិច្ច…

New Copy
សង្គម

រឿងពីរយ៉ាងរបស់ប្ដី ស្រីៗកុំចង់ដឹងអី ដឹងច្រើន ទុក្ខច្រើន វេទនាតែខ្លួនឯងទេ

មនុស្ស​ស្រី​ ពេល​ខ្លះ​កើត​ទុក្ខ​ព្រួយ​ព្រោះ​គិត​ច្រើន​ពេក។ ពេលខ្លះគ្រាន់តែពាក្យមួយម៉ាត់ ទង្វើគ្មានបេះដូងរបស់ប្តី ក៏ធ្វើឱ្យគេស្មានថាទាំងចាស់ទាំងក្មេង ចាំតែដេកស៊ីបាយ។ មនុស្ស​ប្រុស ១០នាក់ មាន៩នាក់ហើយ ពេល​ស្រឡាញ់​គ្នា ហើយ​ពេល​រៀប​ការ ពួក​គេ​ជា​មនុស្ស​ពីរ​នាក់​ខុស​គ្នា​ទាំង​ស្រុង។ ពេល​ខ្លះ​ពួក​គេ​នឹង​មិន​បាន​ខ្វល់​ខ្វាយ ពួក​គេ​ត្រូវ​ការ​ទំនេរ​ដោយ​មាន​កន្លែង​ផ្ទាល់ខ្លួន​។ ដូច្នេះ​មិត្ត​នារី​ៗ​មាន​រឿង​ពីរ​យ៉ាង​ដែល​អ្នក​ច្បាស់​ជា​ត្រូវ​មិន​អើពើ។ ១. ពាក្យរបស់ប្តី អំពីប្រពន្ធរបស់គាត់ទៅកាន់មិត្តរបស់គាត់ តាមពិតរឿងនេះ ស្ត្រីយល់ច្រើនជាងអ្នកណាទាំងអស់ ព្រោះប្រពន្ធបង្ខូចប្តី គឺជារឿងធម្មតាទៅហើយ តែប្តីនិយាយអាក្រក់ពីប្រពន្ធ វារឹតតែគួរឱ្យខ្លាច។ នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ​ នៅ​ពី​ក្រោយ​ខ្នង​ប្រពន្ធ​ ប្រហែល​ជា​ប្ដី​នឹង​និយាយ​ពាក្យ​ល្អជាច្រើនប្រាប់មិត្តភក្តិ។ ប៉ុន្តែ​នោះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​មាន ជីវិត​រៀបការ​ពេល​ខ្លះ​ពោរពេញ​ទៅ​ដោយ​ការ​មិន​ពេញ​ចិត្ត​ដែល​មិន​អាច​បង្ហាញ​បាន។ ពេលនៅតុផឹកស៊ី ដល់ពេលមនុស្សប្រុសបញ្ចេញកំហឹង ឬពេលខ្លះជេរគេដើម្បីកិត្តិយស…