គន្លឹះពីរ ជួយថែរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យគង់វង្សយូរអង្វែង

គន្លឹះពីរ ជួយថែរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យគង់វង្សយូរអង្វែង
ការផ្សាយពាណិជ្ជកម្ម

ការរៀបការ មិនមែនត្រឹមតែចង់មានមនុស្សម្នាក់កាន់ដៃ ឬមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាទេ។ តែការដែលរៀបការ គឺដើម្បីស្វែងរកមនុស្សម្នាក់មកផ្ដល់ក្ដីសុខ សុភមង្គល កាន់ដៃគ្នាឆ្លងកាត់បញ្ហា ការលំបាក និងឧបសគ្គទៅជាមួយគ្នា។

រូបសម្រស់ មុខមាត់ ទ្រព្យធន យសសក្តិ គឺជាគ្រឿងលំអរខាងក្រៅតែប៉ុណ្ណោះ តែសំខាន់គឺ ទឹកចិត្តស្មោះស្ម័គ្រ ដាក់ចិត្តស្រឡាញ់ មើលថែ ការពារ គោរព និងឱ្យតម្លៃគ្នាទៅវិញទៅមក។ វាមិនសំខាន់ទេថា យើងបានរៀបការជាមួយនឹងអ្នកមាន ឬក្រ តែសំខាន់គឺជាមនុស្សដែលល្អ មានគំនិតចេះធ្វើការរកស៊ី មានចំណេះ ចេះដឹងខុសត្រូវពិតប្រាកដ និងមានចិត្តអំណត់ អត់ធ្មត់ អត់ឱនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

ការផ្សាយពាណិជ្ជកម្ម
គន្លឹះពីរ ជួយថែរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យគង់វង្សយូរអង្វែង
រូបភាពដំណាង

តើប្ដីប្រពន្ធ គួរមានទំនួលខុសត្រូវ និងគោរពតួនាទី រួមផ្សំនឹងការផ្ដល់ឱ្យគ្នាបែបណាខ្លះ ទើបអាចថែរក្សា និងការពារជីវិតអាពាហ៍ពិពាហ៍បានយូរអង្វែង? ច្បាស់ណាស់ថា មិនអាចប្រពន្ធខំតែម្នាក់ ឬស្វាមីប្រឹងប្រែងតែម្ខាងបានទេ អ្វីៗគ្រប់យ៉ាង ត្រូវកើតឡើងដោយអ្នកទាំងពីរចេះគិតគូរ ខ្វាយខ្វល់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមក។

១. អាពាហ៍ពិពាហ៍ត្រូវកើតឡើងដោយសេចក្ដីស្រឡាញ់ពិតប្រាកដ

ការផ្សាយពាណិជ្ជកម្ម

ការចាប់ផ្ដើមរវាងប្ដីប្រពន្ធ គឺអ្នកត្រូវតែច្បាស់លាស់ចំពោះសេចក្ដីស្រឡាញ់ចំពោះគ្នា ចាប់ផ្ដើមដោយសេចក្ដីស្រឡាញ់ មិនមែនរៀបការនឹងគ្នាព្រោះតែសម្លឹងឃើញទ្រព្យធន យសសក្តិ មុខមាត់គ្រួសារ ឬដោយសារតែផលប្រយោជន៍ណាមួយនោះឡើយ។ បើជីវិតអាពាហ៍ពិពាហ៍របស់អ្នកចាប់ផ្ដើមដោយសេចក្ដីស្រឡាញ់ មិនថាមានជួបបញ្ហា ការលំបាកយ៉ាងណាទេ ប្ដីប្រពន្ធក៏នឹងមិនបោះបង់គ្នាចោលដែរ គឺប្ដេជ្ញាតស៊ូពុះពារជាមួយគ្នាពេញមួយជីវិត។

89a4896481beadc68a419b12c920b6c5
រូបភាពដំណាង

២. បំពេញតួនាទីឱ្យបានល្អ និងមានទំនួលខុសត្រូវឱ្យបានខ្ពស់

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាប្ដីប្រពន្ធ អ្នកទាំងពីសុទ្ធតែមានតួនាទី និងកាតព្វកិច្ចរៀងៗខ្លួន ដូច្នេះ អ្នកទាំងពីរត្រូវដឹងពីភារៈរបស់ខ្លួន និងបំពេញឱ្យបានត្រឹមត្រូវ ហើយក៏ត្រូវតែមានទំនួលខុសត្រូវឱ្យបានខ្ពស់ចំពោះជីវិតគូរបស់អ្នកទាំងពីរផងដែរ។ លើសពីនេះក៏ត្រូវតែមានការចេះជួយជ្រោមជ្រែង ចែករំលែក លះបង់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមក។ កុំមើលបំណាំ កុំចាំតែចាប់កំហុសគ្នា ប្ដីប្រពន្ធគឺត្រូវចេះកែលំអរគ្នា ចេះកែតម្រូវគ្នាទើបជាប្ដីប្រពន្ធពិតប្រាកដ។ មិនថាប្ដី ឬប្រពន្ធទេ គឺសុទ្ធតែមានការងារធ្វើហត់នឿយរៀងៗខ្លួន ដូច្នេះហើយ កុំចេះតែស្ដីបន្ទោស ឬរករឿងគ្នាបន្ថែមទៀតអី។ ត្រូវចាំថា ការចេះអត់ឱន លើកលែង និងចែករំលែក​គ្នា ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចគង់វង្ស ឋិតថេរ យូរអង្វែង៕

ការផ្សាយពាណិជ្ជកម្ម