
ហេតុអី មនុស្សយើង អាយុកាន់តែច្រើន សល់មិត្តភក្តិកាន់តែតិច?
វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សយើងអាយុកាន់តែច្រើន មានមិត្តកាន់តែតិច ព្រោះថាការដែលយើងកាន់តែដឹងក្ដី យើងក៏បានជួបប្រទះនូវរឿងរ៉ាវក្នុងជីវិតច្រើនរាប់មិនអស់ ស្គាល់ចរិតពិតរបស់មនុស្សមួយចំនួនកាន់តែច្បាស់ ដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណាគ្រាន់តែចូលមកព្រោះចង់បានប្រយោជន៍ ហើយមនុស្សខ្លះ គ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងមួយពេលប៉ុណ្ណោះ ជាពិសេស មនុស្សដែលយើងបានជួប បានស្គាល់ទាំងប៉ុន្មាន គឺសុទ្ធតែជាគ្រូ និងបានផ្ដល់បទពិសោធន៍ឱ្យយើងថែមទៀត។ កាលយើងនៅតូចៗ យើងមានមិត្តភក្តិច្រើន អ្នកណាក៏យើងស្គាល់ អ្នកណាក៏យើងឆាប់ចុះសម្រុងក្នុងការលេងជាមួយ ក៏ព្រោះតែកាលនោះ យើងគ្រាន់តែមិនចង់នៅម្នាក់ឯង យើងគ្រាន់តែចង់មានគ្នាកំដរលេង យើងមិនទាន់ចេះគិត ពេលមានរឿងឈ្លោះទាស់ ក៏ខឹងនឹងគ្នាមិនយូរដែរ មិនប៉ុន្មានក៏ភ្លេចអស់ហើយ។ ប៉ុន្តែនៅពេលដែលយើងធំដឹងក្ដី មានរឿងខ្លះ យើងក៏ដាក់ចិត្តប្រកាន់ មានរឿងខ្លះ យើងក៏មិនអាចបំភ្លេច មានមនុស្សខ្លះ…











