បណ្ឌិត ឯម រៀម អ្នកជំនាញច្នៃម៉ូដ ត្រូវបានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បករខ្មែរអណត្តិថ្មី អញ្ជើញចូលខ្លួនពិភាក្សារឿង ការច្នៃម៉ូដ កន្លងមក

បណ្ឌិត ឯម រៀម អ្នកជំនាញច្នៃម៉ូដ ត្រូវបានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បករខ្មែរអណត្តិថ្មី អញ្ជើញចូលខ្លួនពិភាក្សារឿង ការច្នៃម៉ូដ កន្លងមក
ការផ្សាយពាណិជ្ជកម្ម

នារសៀលកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។

បណ្ឌិត ឯម រៀម អ្នកជំនាញច្នៃម៉ូដ ត្រូវបានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បករខ្មែរអណត្តិថ្មី អញ្ជើញចូលខ្លួនពិភាក្សារឿង ការច្នៃម៉ូដ កន្លងមក
រូបភាពដំណាង

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។

ការផ្សាយពាណិជ្ជកម្ម

ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក​ ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។

448312616_869589745213547_5181291828075043597_n
រូបភាពដំណាង

ជាមួយគ្នានោះ លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។

ការផ្សាយពាណិជ្ជកម្ម

លោកសង្ឃឹមថា មហាជនទូទៅមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកផងដែរ។ ជាពិសេសកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងលឺក្នុងរឿងនេះ។

លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ។ កិច្ចប្រជុំត្រូវបានបញ្ចប់ទៅប្រកបដោយបរិយាកាសស្និទស្នាលក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នា ក្នុងន័យរួបរួមសាមគ្គី រួមគ្នាលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។

ការផ្សាយពាណិជ្ជកម្ម
448265274_869588521880336_6331817537240569232_n
រូបភាពដំណាង
448261348_869588471880341_4040222698437974900_n
រូបភាពដំណាង
448227767_869589698546885_1611318897015733055_n
រូបភាពដំណាង
448242871_869588568546998_6354850445796828313_n
រូបភាពដំណាង
448241760_869588985213623_2442405849180832460_n
រូបភាពដំណាង
448103544_869588958546959_3187631477506384239_n
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម