
កុំបន្ទោសនាងដែលមិនទុកចិត្តអ្នក តែគួរបន្ទោសខ្លួនឯង ដែលធ្វើឱ្យនាងមិនទុកចិត្ត …
មនុស្សពីរនាក់ស្រឡាញ់គ្នា ច្បាស់ណាស់ថា ត្រូវតែជឿជាក់ ទុកចិត្តគ្នា បើមិនទុកចិត្តគ្នា កុំស្រឡាញ់គ្នាអី។ ប៉ុន្តែមនុស្សស្រីមួយចំនួន ចូលចិត្តខឹងរករឿង សង្ស័យមិនទុកចិត្ត ជាហេតុធ្វើឱ្យមនុស្សប្រុស ធុញទ្រាន់ ខឹងសម្បារ ហើយគិតថា នាងមិនទុកចិត្តខ្លួន នាងពូកែតែរករឿង … តែមុននឹងអ្នកខឹងនឹងនាង ធុញទ្រាន់តែនាងមិនទុកចិត្តអ្នក ចុះអ្នកមានបានសួរខ្លួនឯងហើយឬនៅថា តើអ្នកធ្វើខ្លួនបែបណា? អ្នកមានបានសាងទំនុកចិត្ត និងភាពជឿជាក់ឱ្យនាងឃើញដែរទេ? ជាការពិត មនុស្សប្រុសខ្លះ ធ្វើខ្លួនផ្ដេចផ្ដាស ដើរហើយចេញក្រៅ ចូលចិត្តធ្វើខ្លួនគួរឱ្យសង្ស័យ លេងសើចនៅក្រោយខ្នងនាង បើធ្វើខ្លួនបែបហ្នឹង តើឱ្យនាងជឿជាក់ និងទុកចិត្តអ្នកបានដោយរបៀបណា? ទោះមនុស្សស្រីចិត្តទូលាយបែបណា…











