
មនុស្សស្រី បើមិនមានរឿងអ្វី មិនមែននៅសុខៗ នាងក៏ស្ងាត់នោះឡើយ
ជាធម្មតា ដូចពាក្យគេថា ចិត្តមនុស្សស្រីតែងតែប្រែប្រួល តែសកម្មភាពខ្លះ ទង្វើខ្លះរបស់នាង ក៏អាចបញ្ជាក់ពីអារម្មណ៍របស់នាងបានដូចគ្នា។ មនុស្សស្រី បើនាងសប្បាយចិត្ត នាងប្រាកដជានិយាយមិនឈប់ តែបើនាងកើតទុក្ខវិញ កុំថាឡើយនិយាយ សូម្បីតែចេញក្រៅជួបមុខគេឯង ក៏នាងមិនចង់ជួបដែរ។ អ្នកខ្លះនិយាយថា មនុស្សស្រីពូកែរករឿង មនុស្សស្រីពិបាកយល់ចិត្ត មនុស្សស្រីគ្មានហេតុផល តែជាការពិត ចិត្តមនុស្សស្រី មិនពិបាកយល់ទេ ហើយក៏មិនពិបាកលួងដែរ មានហេតុផល និយាយចេះស្ដាប់គ្នាបំផុត គឺមនុស្សស្រីហ្នឹងហើយ។ ភាគច្រើននៃមនុស្សស្រី គឺនាងអត់ធ្មត់ណាស់ ស៊ូទ្រាំណាស់ ព្យាយាមរកហេតុផលគ្រប់យ៉ាង ដើម្បីមនុស្សដែលនាងស្រឡាញ់ នាងតែងតែព្យាយាមធ្វើគធ្វើថ្លង់ ក្នុងរឿងជាច្រើន ដោយមិនខ្វល់ទេថា…











