សញ្ញាទាំង១០ដែលបញ្ជាក់ថា អ្នកចាស់ហើយ ចាស់ទាំងចិត្ត ចាស់ទាំងគំនិត ហើយក៏ចាស់ទាំងវ័យផងដែរ

៧
ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ៗ សុទ្ធតែមានការវិវឌ្ឍន៍វ័យបន្តិចម្ដងៗ តែជាក់ស្ដែង មនុស្សខ្លះចាស់ចិត្ត ចាស់គំនិត តែរូបរាង និងអាយុ មិនទាន់ចាស់នោះឡើយ។ ចំណែកឯអ្នកខ្លះ ចាស់តែអាយុ ចាស់តែរូបរាង តែចិត្តគំនិតមិនទាន់ចាស់ទុំសោះ ហើយក៏មានមនុស្សខ្លះវិញ ចាស់ទាំងចិត្ត ចាស់ទាំងគំនិត ចំណែកឯរូបរាង អាយុក៏ចាស់ទៅតាមហ្នឹងដែរ។ ដូច្នេះ ប្រសិនបើអ្នកមាន១០ចំណុចដូចខាងក្រោមនេះ វាក៏ជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែវិវឌ្ឍន៍ទាំងរូបរាង វ័យ ក៏ដូចជាចិត្តគំនិតរបស់អ្នក ទៅរកភាពចាស់បន្តិចម្ដងៗហើយ។

១. អ្នកស្រាប់តែ អាឡែរហ្សីជាមួយនឹងបទចម្រៀងសម័យថ្មី ជាពិសេសគឺបទញាក់ៗ កន្ត្រាក់ រាំឡកខ្លាំងៗ។

ការផ្សាយពាណិជ្ជកម្ម

1

២. អ្នកតែងតែនឹកនាដល់រឿងកាលពីមុន ចេះតែនឹករឭកដល់អនុស្សាវរីយ៍ចាស់ៗ ហើយក៏មានរឿងខ្លះ ធ្វើឱ្យអ្នកកើតទុក្ខ ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

2

៣. អ្នកតែងតែមានកម្មវិធីជប់លៀងតែម្នាក់ឯងនៅផ្ទះបែបស្ងាត់ៗ សូម្បីតែអ្នកជិតខាងផ្ទះរបស់អ្នក ក៏មិនដឹងផង។ អ្នកចាប់ផ្ដើមចង់មានពេលវេលានៅតែម្នាក់ឯង ដោយមិនខ្វល់ ឬចង់មានគ្នាច្រើនឡើយ។

ការផ្សាយពាណិជ្ជកម្ម

3

៤. ពេលមានកម្មវិធីជួបជុំសប្បាយនៅខាងក្រៅ អ្នកបែរជាចេះតែចង់ត្រឡប់មកផ្ទះវិញ ឬតែងតែងងុយគេងខុសគេខុសឯង។

ការផ្សាយពាណិជ្ជកម្ម

4

៥. ប្ដូរទម្លាប់ និងចំណង់ចំណូលចិត្ត មកស្ដាប់បទចាស់ៗ ពេលខ្លះ ស្ដាប់តែបទជំនាន់ពុកម៉ែយាយតាថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

5

៦. ឆ្អឹង និងសន្លាក ចាប់ផ្ដើមមានសមត្ថភាព និងទទួលនូវប្រតិកម្មជាមួយនឹងអាកាសធាតុយ៉ាងឆាប់រហ័ស។

ការផ្សាយពាណិជ្ជកម្ម

6

៧. នៅក្នុងបណ្ដាញសង្គម ចាប់ផ្ដើមបង្ហាញពីរូបភាព នៃទិដ្ឋភាពផ្សេងៗ ជាពិសេសម្រាប់អ្នកមានគ្រួសារ គឺបង្ហាញតែរូបកូនៗ ឬបង្ហាញតែពីការរៀបចំផ្ទះសម្បែង លែងបង្ហោះរូបថតខ្លួនឯងដូចមុនហើយ។

ការផ្សាយពាណិជ្ជកម្ម

7

៨. ពេលតានតឹង និងធុញថប់ បែរជាចូលចិត្តយកពេលទៅរៀបចំក្នុងផ្ទះ សម្អាតនេះសម្អាតនោះ ដើម្បីរំសាយអារម្មណ៍ទៅវិញ។

8

៩. ងងុយគេងស្ទើរតែគ្រប់ពេលវេលា សូម្បីតែកន្លែងខ្លះ ក៏អាចគេងបានដែរ នេះបង្ហាញពីប្រព័ន្ធភាពសុំារាងកាយ បានចុះខ្សោយ ដូច្នេះហើយ ទើបធ្វើឱ្យចេះតែងងុយគេង គេងកន្លែងណាក៏បាន។

9

១០. ការដើរទិញអីវ៉ាន់ លែងចង់ទៅកន្លែងណាថ្មីៗហើយ គឺទិញតែកន្លែងចាស់ៗដែលធ្លាប់ទិញ។ លើសពីនេះ ត្រូវការទិញអី គឺទៅទិញតែរបស់ហ្នឹង មិនមានចំណាប់អារម្មណ៍ ចំពោះការទិញរបស់របរ ឬសម្ភារផ្សេងៗ ក្រៅតែពីរបស់ដែលជាតម្រូវការឡើយ៕

10

ប្រភព ៖​ iOne / Knongsrok

ការផ្សាយពាណិជ្ជកម្ម