ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 2
កីទ្បា

បិសាចក្រហម Man Utd តែងតាំងបុគ្គលមានឥទ្ធិពលក្នុងបាល់ទាត់២រូបមកជួយគ្រូធំ Erik Ten Hag

Man United បានបញ្ជាក់ថាលោក Rene Hake និង Ruud van Nistelrooy បានចូលរួមជាមួយក្លិបក្នុងនាមជាជំនួយការអ្នកចាត់ការលោក Erik ten Hag ។ អ្នកទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំ។ Ten Hag បាននិយាយថា ៖“ខ្ញុំរីករាយដែល Rene និង Ruud បានយល់ព្រមចូលរួមក្នុងគម្រោងរបស់យើង ដោយបានបន្ថែមបទពិសោធន៍ ចំណេះដឹង និងថាមពលថ្មីៗជាច្រើនដល់បុគ្គលិក។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយក្នុងការធ្វើឱ្យក្រុមគ្រូបង្វឹកថ្មីឡើងវិញ ខណៈដែលយើងសម្លឹងរកការកសាងសមិទ្ធិផលក្នុងរយៈពេល 2 ឆ្នាំកន្លងមក ហើយជំរុញឱ្យទៅកម្រិតបន្ទាប់»។ បុគ្គលិកគ្រូបង្វឹក…

Regret
សង្គម

មានកំហុស៥យ៉ាងក្នុងជីវិត ដែលគួរឱ្យខ្លាចជាងជាប់បំណុល និងភាពអត់ការងារធ្វើទៅទៀត

មានគេនិយាយថាកាលដែលយើងជាប់បំណុល ឬ គ្មានការងារធ្វើក៏មិនគួរឱ្យខ្លាចដូចកំហុសទាំង៥យ៉ាងខាងក្រោមនេះដែរ ព្រោះបើអ្នកបានប្រព្រឹត្តិវាហើយ ឱកាសបកក្រោយគឺមានតិចណាស់ ដោយសារតែអ្នកទម្លាប់ទៅនឹងសកម្មភាពទាំងនោះ។ ១.មិនរស់ជាខ្លួនឯង៖ ទោះបីជាអ្នកមិនមានជីវភាពធូរធារ ឬ មិនអស្ចារ្យដូចអ្នកដទៃ សូមអ្នករក្សានូវភាពជាខ្លួនឯង កុំសម្តែងអ្វីដែលមិនមែនជាការពិត កុំនិយាយបំប៉ោងខ្លួនដើម្បីអោយគេសរសើរ ព្រោះលើលោកនេះមានតែការពិតទេដែលស្ថិតស្ថេរជារៀងរហូត។ ចូររស់នៅជាមួយការពិត ធ្វើរឿងដែលអ្នកពេញចិត្ត ដើរតាមក្តីស្រមៃ ដែលអ្នកចង់បាន។ ២.អនុញ្ញាតឱ្យអ្នកដទៃសម្រេចចិត្តពីតម្លៃរបស់អ្នក៖ មនុស្សយើងកើតមកមិនមានការគិតដូចគ្នាទេ អ្នកណាគិតថាអ្នកជាមនុស្សល្អ អ្នកខ្លះគិតថាអ្នកជាមនុស្សអាក្រក់ វាស៊ីសងទៅលើវិចារណញ្ញាណរបស់ពួកគេ តែរឿងដែលអ្នកត្រូវចងចាំ គឺត្រូវជឿជាក់លើខ្លួនឯង ស្រលាញ់ខ្លួនឯង មើលថែខ្លួនឯង គោរពខ្លួនឯង កុំបណ្តោយអោយសម្តីអ្នកដទៃមានឥទ្ធិពលលើជីវិតរបស់អ្នកឱ្យសោះ។ ៣.តែងតែរកលេសគ្រប់រឿង៖ កុំធ្វើជាមនុស្សអាត្មានិយម ដើម្បីតែអាចគេចចេញពីបញ្ហា…

Untitled 1
កីទ្បា

ជម្រើសជាតិអង់គ្លេសផ្ញើសារបីពាក្យទៅកាន់ Declan Rice បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយហូឡង់

Declan Rice បានប្រឈមមុខនឹងការប្រកួតដ៏លំបាកជាមួយហូឡង់កាលពីយប់មិញ ដោយគាត់ទទួលបានការស្តីបន្ទោសពីអ្នកគាំទ្រ ចំពោះការបណ្ដោយឱ្យ Xavi Simons រកបានគ្រាប់បាល់។ ទោះបីជាមានការរិះគន់ក៏ដោយ ក្រុមតោបីអង់គ្លេសបាននបង្ហាញការគាំទ្រ និងសាមគ្គីភាពរបស់ពួកគេនៅលើបណ្តាញសង្គម។ Same, @_DeclanRice. Same. 😍 pic.twitter.com/pIpyqNrWr5 — England (@England) July 10, 2024 ក្រុមជម្រើសជាតិបានបង្ហោះរូបថតរបស់ Rice ជាមួយ Ollie Watkins និង Bukayo Saka ដោយដាក់ចំណងជើងថា “Same…

Cover Copy
ទស្សនៈ

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

តើអ្នកដឹងទេថា ហេតុអ្វីបានជាមនុស្សរាប់ពាន់លាននាក់នៅលើលោកនេះ គ្មាននរណាមានក្រយៅដៃដូចគ្នា? ស្នាមក្រយៅដៃត្រូវបានគេចាត់ទុកថាជាសញ្ញាសម្គាល់តែមួយគត់នៅលើរាងកាយរបស់មនុស្ស។ គម្រូស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗមានលក្ខណៈប្លែកពីគ្នា មិនដូចគ្នានោះឡើយ សូម្បីតែជាកូនភ្លោះនឹងក៏ដោយ។ បច្ចុប្បន្ននេះ ស្នាមក្រយៅដៃត្រូវបានប្រើប្រាស់ក្នុងការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងប្រជាសាស្រ្ត ការកំណត់អត្តសញ្ញាណសុវត្ថិភាព ជីវមាត្រ ការគ្រប់គ្រងឧក្រិដ្ឋកម្មជាដើម។ ១. ហេតុអ្វីបានជាស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗខុសគ្នា? ៖ មើលក្រយៅមេដៃរបស់អ្នកហើយអ្នកនឹងឃើញ ‘លំនាំ’ ។ ពេលមើលដំបូង ស្នាមក្រយៅដៃរបស់មនុស្សគ្រប់រូបមើលទៅស្រដៀងគ្នា ប៉ុន្តែតាមពិតទៅ ស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗគឺមានតែមួយគត់។ នេះជាមូលហេតុដែលស្នាមក្រយៅដៃរបស់មនុស្សគ្រប់រូបខុសគ្នាទាំងស្រុង។ ២. ដោយហ្សែន ៖ សព្វថ្ងៃនេះមានភស្តុតាងជាច្រើនដែលថាកត្តាបរិស្ថានអាចប៉ះពាល់ដល់សរីរវិទ្យានៃស្នាមម្រាមដៃ ប៉ុន្តែវានៅតែមិនគួរឱ្យជឿជាក់គ្រប់គ្រាន់ទេ ព្រោះហ្សែនគឺជាកត្តាចម្បងដែលកំណត់ស្នាមក្រយៅដៃរបស់មនុស្សម្នាក់ៗ។ DNA គឺជាលេខកូដហ្សែនតែមួយគត់…

Cover Copy
សង្គម

មនុស្សយើងបើកាលណា មានចិត្តប្រកាន់ខ្លាំងពេក ពិបាកចូលចំណោមគេណាស់

ធ្វើជាមនុស្សត្រូវចេះបើកចិត្តឱ្យទូលាយ ហើយរៀនបែងចែកកឱ្យបានល្អរវាងការនិយាយលេង ឬនិយាយមែន។ មនុស្សយើងត្រូវមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះយើងរស់នៅក្នុងសង្គម ដូច្នេះ មិនត្រូវខ្វះញាតិមិត្ត ខ្វះការទាក់ទងនឹងមនុស្សជុំវិញខ្លួនឡើយ។ ធម្មតាទេ មនុស្សរស់នៅក្នុងសង្គមតែមួយជាមួយគ្នា មិនថាជាមិត្ត ជាបងប្អូន ឬអ្នកស្គាល់គ្នា ធ្វើការជាមួយគ្នា រកស៊ីជាមួយគ្នា គឺសុទ្ធតែជាការទាក់ទងដ៏ល្អ អ្វីដែលសំខាន់នោះគឺ មនុស្សខ្លះ គាត់ចូលចិត្តលេងសើចច្រើន ព្រោះតែគាត់គិតថា គាត់មានភាពស្និទ្ធស្នាលជាមួយនឹងយើង ជិតស្និទ្ធនឹងគ្នា ទើបពេលខ្លះគាត់និយាយលេងច្រើន។ ចំណែកយើងវិញក៏ដូចគ្នាដែរ មនុស្សដែលចូលចិត្តលេងសើចច្រើន ប្រាកដជាដឹងច្បាស់ហើយថា ការលេងសើចនេះវាបែបណា។ ប៉ុន្តែក៏មានមនុស្សខ្លះគឺ ចូលចិត្តលេងទៅលេងមក មិនចេះប្រកាន់ទេ … អ្នកខ្លះចូលចិត្តលេងដែរ…

New
សង្គម

ក្រៅពីការក្បត់ចិត្ត! នេះគឺជាហេតុផលមួយផ្នែកផ្សេងទៀត ដែលធ្វើឱ្យមនុស្សយើងអស់អារម្មណ៍ លែងចង់ថែរក្សាទំនាក់ទំនងស្នេហា

គេថាស្នេហាមួយ បើមានការក្បត់ចិត្តហើយ ច្បាស់ណាស់ថា មិនអាចបន្តទៀតបានទេ គឺសុខចិត្តបែក ទោះបីត្រូវឈឺចាប់ក៏ដោយ។ ប៉ុន្តែ ក្រៅពីហេតុផលក្បត់ចិត្តនេះហើយ ក៏នៅមានហេតុផលមួយចំនួនទៀត ដែលអាចធ្វើឱ្យចិត្តមនុស្សយើងចាប់ផ្ដើមលែងចង់បន្តទំនាក់ទំនង អស់ចិត្ត អស់អារម្មណ៍ចំពោះស្នេហាទៀត។ ១. ស្នេហានាំមកនូវភាពទុក្ខព្រួយច្រើនជាងសុភមង្គល មិនមែនឱ្យតែពាក្យថាសង្សារ ឬស្រឡាញ់គ្នា សុទ្ធតែមានក្ដីសុខសុភមង្គលនោះទេ មនុស្សខ្លះ ឈ្មោះថាសង្សារមែន ស្រឡាញ់គ្នាមែន តែវាគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ តែផ្ទុយទៅវិញ ក្នុងទំនាក់ទំនងមួយនេះ តាំងពីចាប់ផ្ដើមជាមួយគ្នាមក គឺមានតែទុក្ខសោក ទឹកភ្នែក ការពិបាកចិត្តតែប៉ុណ្ណោះ ម្ល៉ោះហើយ បែកគ្នាឱ្យហើយទៅវាល្អជាង ព្រោះបើបន្តរហូតដល់ក្លាយជាប្ដីប្រពន្ធ ក៏គង់តែលែងគ្នានៅថ្ងៃណាមួយ។ ២.…

Cover Copy
ទស្សនៈ

ទម្លាប់សាមញ្ញទាំង ៧ យ៉ាង ដែលជម្រុញឱ្យលោក Bill Gates ក្លាយជាសេដ្ឋីនៅលើពិភពលោក

ជាការពិតណាស់ សម្រាប់បុគ្គលជោគជ័យ ឬសេដ្ឋីនៅលើពិភពលោក រមែងមានកត្តាជាច្រើន ដែលជម្រុញឱ្យពួកគេអាចមានថ្ងៃនេះ។ យ៉ាងណាមិញ សម្រាប់ មហាសេដ្ឋី Bill Gates ក៏មានទម្លាប់សាមញ្ញៗ ៧ យ៉ាងនេះ ដែលជម្រុញឱ្យលោកក្លាយជាបុគ្គលជោគជ័យ ហើយទម្លាប់ទាំងនេះ មនុស្សតិចណាស់ដែលធ្វើតាម។   ១. គេងឱ្យបានគ្រប់គ្រាន់ ដូចកត្តាដទៃទៀតដែរ ការគេងឱ្យបានគ្រប់គ្រាន់ក៏ជាទម្លាប់ដ៏សំខាន់សម្រាប់អ្នកដឹកនាំជាច្រើន។ មនុស្សជាច្រើនអះអាងថា អាចដំណើរការធម្មតាបាន សូម្បីតែគេងបានត្រឹមតែ 4 ម៉ោងក្នុងមួយយប់ ប៉ុន្តែវាគ្រាន់តែជារឿងបំផ្លើសប៉ុណ្ណោះ។ ការពិតគឺថា ការខ្វះការគេងរ៉ាំរ៉ៃបង្កើនហានិភ័យនៃការគាំងបេះដូង ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។…

New
សម្រង់

លើលោកនេះគ្មានទេ មនុស្សស្រីដែលគ្មានអ្នកណាយក មានតែមនុស្សស្រីដែល មិនព្រមយកអ្នកណា

មនុស្សស្រីទោះបីមិនស្អាតយ៉ាងណា ក៏នៅតែមានគូស្រករ មានអ្នកយកដែរ តែមនុស្សស្រីខ្លះស្អាតៗ ហេតុអ្វីបានជានៅលីវ គ្មានគូនឹងគេ មិនមែនមកពីគ្មានអ្នកណាយកនាងនោះទេ គឺមកពីនាងមិនយកអ្នកណា។ វាក៏មានពិតមែន មនុស្សស្រីដែលសុខចិត្តនៅម្នាក់ឯង មិនព្រមរៀបការ មិនយកអ្នកណា ព្រោះសម្រាប់នាងគឺ គ្មាននិស្ស័យក្នុងរឿងស្នេហា គ្មានអារម្មណ៍ចំពោះអ្នកណា និយាយជារួមគឺ នាងគ្មានកម្មជាមួយនឹងរឿងសាងគ្រួសារ។ ពេលខ្លះ អាចមកពីរឿងរ៉ាវដែលនៅជុំវិញខ្លួននាង ទើបធ្វើឱ្យនាងមិនព្រមរៀបការ។ អាចមកពីទំនាក់ទំនងស្នេហាកន្លងធ្វើឱ្យនាងឆ្អែតចិត្តខ្លាំង ទើបនាងសុខចិត្តនៅម្នាក់ឯង។ អាចមកពីមនុស្សដែលចូលមកក្នុងជីវិតរបស់នាងទាំងប៉ុន្មាន មិនដែលសាងទំនុកចិត្តដល់នាងក្នុងរឿងស្នេហា ទើបធ្វើឱ្យនាងគិតថា អ្នកណាក៏ដូចគ្នា ដូច្នេះ មានតែការនៅម្នាក់ឯងទើបមិនឈឺចាប់ មិនវេទនាចិត្ត។ មនុស្សស្រីខ្លះ គាត់ពិតជារើសគូស្រករ ឬដៃគូជីវិតពិតមែន…

New
ប្លែកៗ

ប្រជ្រុយ ១ ក្នុងចំណោម ៥ នាំសំណាងតដល់កូនចៅ

តាម​ហោរាសាស្ត្រ ប្រជ្រុយ​ទាំងនេះ​ល្អ​ខ្លាំង​ណាស់ ដែលអាច​ជួយ​ម្ចាស់​ឱ្យ​មាន​ទ្រព្យសម្បត្តិ នាំ​សំណាង​ដល់អ្នកតដល់កូនដល់ចៅ​។ ១. ប្រជ្រុយនៅនៅលើចង្កា នៅក្នុង​នរវិទ្យា ចង្កា​តំណាង​ឱ្យ​ស្ថានភាព​នៃ​ទ្រព្យសម្បត្តិ និង​លាភសំណាង​របស់​មនុស្ស​។ មាន​ពាក្យ​ចាស់​ពោល​ថា “បើ​អ្នក​បាន​ជំនួយ​ពី​ស្ថានសួគ៌ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន បើ​អ្នក​បាន​ជំនួយ​ពី​ផែនដី អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី”។ អ្នក​ដែល​មាន​ប្រជ្រុយ​ខ្មៅ​តូចៗ​ដុះ​ជុំវិញ​ចង្កា​ គឺជា​ប្រផ្នូល​ល្អ​ខ្លាំងណាស់។ អ្នក​ដែល​មាន​​ប្រជ្រុយ​នៅ​លើ​ចង្កា ច្រើន​តែ​មាន​សំណាង​ខ្លាំង​ណាស់។ ពួក​គេ​កើត​មក​ក្នុង​គ្រួសារ​មួយ​ដែល​មាន​គ្រឹះ​រឹងមាំ ហើយ​ជា​មនុស្ស​ចេះ​គ្រប់​គ្រង​ការ​ចំណាយ។ យោងតាមហោរាសាស្ត្រ មនុស្សទាំងនេះមិនត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រក្នុងជីវិតរបស់ពួកគេឡើយ។ មនុស្សមានប្រជ្រុយលើចង្កា មិនថាប្រុសឬស្រី លាភសំណាង កាន់តែចាស់ទៅៗ លាភសំណាងហូរចូលចៅៗ!។ ២. ប្រជ្រុយនៅលើថ្ងាស តាម​នរវិទ្យា ថ្ងាស​ជា​ផ្នែក​សំខាន់​នៃ​មុខ​ និងអាចបកស្រាយច្រើន​អំពី​មនុស្ស​។…

New
ប្លែកៗ

មនុស្សស្រីឆ្នាំទាំង ៣ សំណាងស្ដុកស្ដម្ភ សោយសុខ ៣ ជំនាន់

ហោរាសាស្ត្រ​និយាយថា មនុស្សដែលកើតក្នុងឆ្នាំ​ទាំង ៣ ខាងក្រោមនេះ​មាន​ខ្សែបន្ទាត់​ស្នេហា​ល្អ អាពាហ៍ពិពាហ៍​ល្អ និង​នាំ​ពរជ័យ​ជាច្រើន​ដល់​ប្តី​ និង​កូន។ ១. ឆ្នាំជូត ស្ត្រីឆ្នាំកណ្ដុរ ជាមនុស្សឆ្លាតតាំងពីក្មេង។ អាពាហ៍ពិពាហ៍ ​គឺជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​មួយ ដែលជា​ចំណុច​របត់​ដ៏​ធំ​មួយ​សម្រាប់​សញ្ញា​រាសីចក្រ​នេះ​។ អ្នក​កើត​ឆ្នាំ​ជូត មាន​ភាព​ប៉ិនប្រសប់ និងប្រយ័ត្ន​ប្រយែងខ្ពស់​។ នៅខាងក្នុងពួកគេជាមនុស្សទន់ខ្សោយខាងផ្លូវចិត្ត។ ពេល​ស្នេហា​ជួប​បញ្ហា កណ្តុរ​ងាយ​នឹង​រង​ឥទ្ធិពល​ខ្លាំង ។ ដូច្នេះហើយ ស្នេហា​ដ៏​ស្រស់​ស្អាត​ជួយ​ឱ្យ​កណ្តុរ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​។ មនុស្សឆ្នាំកណ្ដុរនេះ ក៏អាចបញ្ចេញកម្លាំងពេញលេញរបស់ពួកគេ ដោយអះអាងទីតាំងរបស់ពួកគេយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឆ្នាំមួយប្រភេទ ដែលអាចប្រសិទ្ធពរជ័យ ដល់ញាតិមិត្ត ជួយស្វាមី និងកូនៗ…

2
សង្គម

ស្នេហាខ្ញុំ មិនចេះបង្ខំ ក៏មិនចូលចិត្តដាក់គំនាបដៃគូដែរ

រាល់ស្នេហា គ្រប់ការស្រឡាញ់ រមែងទាមទារឱ្យចិត្តមនុស្សយើងចេះកំណាញ់ ចង្អៀតចង្អល់ ខ្វល់ខ្វាយ អាចក្លាយជាអារម្មណ៍អាត្មានិយមថែមទៀតផង។ តែបើអ្នកពិតជាស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងយល់ពីតម្លៃនៃការលះបង់ អ្នកនឹងចេះបើកចិត្តឱ្យទូលាយ និងចេះផ្ដល់សិទ្ធសេរីភាពឱ្យគ្នា ហើយក៏រឹតតែជឿជាក់ និងគោរពគ្នាថែមទៀត។ នៅពេលដែលអ្នកចេះជឿជាក់លើគ្នាហើយនោះ អ្នកនឹងមិនចាំបាច់ត្រូវទៅនឹកខ្វល់ ចង់ដឹងចង់ឮ ជីកឫសជីកគល់ពីគេទេ ហើយអ្នកក៏រឹតតែមិនចាំបាច់ត្រូវសួរនាំគ្រប់រឿង ចង់ដឹងគ្រប់សកម្មភាពរបស់ដៃគូនោះដែរ។ មនុស្សស្រឡាញ់គ្នាពិត មានចិត្តឱ្យគ្នាប្រាកដ ចេះគោរពគ្នា ចេះឱ្យតម្លៃគ្នា ចេះផ្ដល់ភាពសំខាន់ឱ្យគ្នា នោះគេនឹងដឹងពីតួនាទីរបស់ខ្លួនរៀងៗខ្លួនហើយ។ ទៅណាមកណា មិនបាច់សួរនាំ ក៏គេប្រាប់គ្នា ទៅណាមកណា ជាមួយអ្នកណា មិនបាច់សួរនាំ ក៏ត្រូវរាយការណ៍ប្រាប់គ្នា ទោះដៃគូមិនចង់ដឹង…

Cover Copy
ទស្សនៈ

តើលោក Bill Gates ជានរណា?

លោក Bill Gates ដែលត្រូវបានគេស្គាល់ថា William Henry “Bill” Gates III កើតនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៥៥ នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ គាត់គឺជាកូនប្រុសរបស់ William H. Gates, Sr. និង Mary Maxwell Gates ។ តើលោក Bill Gates…