ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

ផ្ទះណាមានសមាជិកកើតចំឆ្នាំទាំងនេះនៅជាមួយគ្នា គ្រួសារនឹងមានតែភាពរុងរឿងល្អ

មនុស្សដែលកើតក្នុងឆ្នាំទាំងប៉ុន្មានខាងក្រោមនេះ ប្រសិនបើនៅក្នុងផ្ទះតែមួយជាមួយគ្នា នោះជីវិតគ្រួសារនឹងមានតែភាពសមប្រកបល្អ រុងរឿង មានសុភមង្គល ថែមទាំងជួយឱ្យអ្នករកលុយបានច្រើន មានទ្រព្យស្ដុកស្ដម្ភតែទៀតផង។ ១. ឆ្នាំរកា និងរោង អាច​និយាយ​បាន​ថា​គូស្នេហ៍មាន់ និងនាគ គឺជា​គូ​តារា​​សំណាង​ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​សរសើរ​មិន​ដាច់ពីមាត់។ ចំណែកអ្នកកើតឆ្នាំរកា ជាមនុស្សមានចិត្តក្តៅក្រហាយ និយាយត្រង់ ហេតុអ្វីក៏និយាយយ៉ាងនេះថា អ្នកដែលកើតឆ្នាំរោង ជាមនុស្សស្លូតបូត ចេះអត់ឱន និងមិនប្រកាន់ខ្លួន។ បុគ្គលិកលក្ខណៈរបស់ពួកគេបំពេញគ្នាទៅវិញទៅមក។ អ្នកដែលកើតឆ្នាំរកា ជាមនុស្សដែលតែងតែហ៊ានលះបង់ដោយមិនចាំបាច់តបស្នង ចំណែកអ្នកកើតឆ្នាំរោង មានភាពស្វាហាប់ រហ័សរហួន និងតែងតែមានទំនាក់ទំនងស្នេហាជាមួយ “លុយកាក់” ដូច្នេះការរួមផ្សំនៃ សត្វ​ទាំង​ពីរ​នេះ​នឹង​ទទួល​បាន​ជោគជ័យ ​និង​រក​ប្រាក់​ចំណូលប្រាក់ចំណេញតិចតួច។…

Untitled 2
កីទ្បា

Declan Rice ថា បើ​អង់គ្លេសឈ្នះ Euro 2024 គាត់​នឹងឈប់ផឹក Beer លាយទឹកក្រូចឆ្មាហើយ

ខ្សែបម្រើរបស់ Arsenal កីឡាករ Declan Rice បានសន្យាថាគាត់នឹងផឹកបៀរ ប្រសិនបើអង់គ្លេសអាចឈ្នះវគ្គផ្តាច់ព្រ័ត្រ Euro 2024 ។ មុនពេលការប្រកួតជាមួយអេស្ប៉ាញ គាត់បានប្រាប់កាសែត Daily Mail ថា៖ «ខ្ញុំចាំបានថា ខ្ញុំបាននិយាយ (មុនពេលវគ្គផ្តាច់ព្រ័ត្រ២០២២) តាំងពីពេលនោះមក ខ្ញុំផឹកស្រាបៀរតែម្ដងគត់ ប៉ុន្តែខ្ញុំមានវាជាមួយទឹកក្រូចឆ្មាបន្តិច» «បើ​យើង​ឈ្នះ ខ្ញុំ​នឹងផឹកឱ្យត្រឹមត្រូវ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ខ្ទប់​ច្រមុះ ព្រោះ​ខ្ញុំ​ស្អប់​ក្លិន»។ Rice គឺជាកីឡាករល្អបំផុតម្នាក់របស់អង់គ្លេសក្នុង Euro 2024 និងបានបាន​បង្ហាញទម្រង់លេងដ៏ល្អមួយចំនួននៅក្នុងការ​ប្រកួតថ្មីៗ។ គាត់នឹងត្រូវប្រឈមមុខនឹងការសាកល្បងដ៏ស្វិតស្វាញជាមួយនឹងខ្សែបម្រើសញ្ជាតិអេស្ប៉ាញដែលមានគុណភាពល្អៗ ប៉ុន្តែខ្សែបម្រើក្រុម…

Cover Copy
សង្គម

រឿងដ៏សាមញ្ញទាំង ៣ មនុស្សឆ្លាតដាច់ខាតមិនធ្វើនោះឡើយ

មនុស្សដែលមានភាពឆ្លាតវៃ រមែងដឹងអំពីអ្វីដែលខ្លួនគេនិយាយ និងធ្វើ តែងមានចិត្តប្រយ័ត្នប្រយែងមិនបណ្ដោយឱ្យខ្លួនខុសឆ្គងព្រោះតែទង្វើ ឬសម្ដីណាមួយនោះឡើយ។ ហេតុដូច្នេះហើយ ជាមួយនឹងរឿងដ៏សាមញ្ញទាំង ៣ នេះ ដែលមនុស្សជាច្រើនតែងតែមិនរំលង មិនខ្វល់ ប៉ុន្តែសម្រាប់មនុស្សឆ្លាត ដាច់ខាតមិនធ្វើនោះឡើយ។ ១. កុំលេងសើចនឹងអ្នកដទៃ ៖ មនុស្សម្នាក់ៗកើតមកមានវាសនារៀងៗខ្លួន។ ក្នុង​ជីវិត​មនុស្ស​មិន​ច្រើន​ទេ​ដែល​កើត​មក​ក្នុង​ភាព​ប្រណីត។ ព្យុះនៃជីវិតដោយក្តីបារម្ភអំពីអាហារ សម្លៀកបំពាក់ និងលុយកាក់ ធ្វើឱ្យយើងវិលវល់ និងគ្មានពេលសម្រាប់ខ្លួនឯងសោះ។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​យើង​សើច​ចំអកចំពោះអ្នក​ដទៃ​ឡើយ។ មនុស្សគ្រប់រូបមានពេលវេលា និងទីកន្លែងរបស់ពួកគេ។ មាន​តែ​អ្នក​ដែល​បាន​ឆ្លង​កាត់​ថ្ងៃ​វេទនា​ប៉ុណ្ណោះ ​ដែល​យល់​ពី​តម្លៃ​នៃ​សន្តិភាព។ មាន​តែ​អ្នក​ដែល​ធ្លាប់​អត់​ឃ្លាន ប៉ុណ្ណោះទើបយល់ច្បាស់ពីអារម្មណ៍ខ្វះខាត កុំ​គិត​ថា​អ្នក​ដទៃ​មិន​ល្អ​ដូច​អ្នក កុំសើចំអកឡកលើយពេលឃើញគេអត់…

Fam
គ្រួសារ

គ្រួសារដែលមានសញ្ញាទាំង៤នេះនឹងមានលាភសំណាងច្រើន ហើយនឹងមានភាពចម្រុងចម្រើនទៅថ្ងៃមុខ

ជីវិតគឺជាដំណើរបន្តទៅមុខជានិច្ច ដូច្នេះប្រសិនបើអ្នកបន្តផ្តោតលើការឈឺចាប់កាលពីអតីតកាល រាល់ពេលដែលអ្នកមើលទៅក្រោយ របួសនឹងកាន់តែជ្រៅ ហើយអ្នកនឹងគ្មានថ្ងៃអាចអភិវឌ្ឍន៍ខ្លួនឯងបាននោះទេ។ ខាងក្រោមនេះជាសញ្ញាទាំង៤យ៉ាង បើគ្រួសារណាមានលក្ខណៈទាំងនេះ ច្បាស់ជាមានលាភសំណាងច្រើន រីកចម្រើនខ្លាំង៖ ១.បំភ្លេចអតីតកាល៖ នៅពេលដែលអារម្មណ៍ល្អ បញ្ហាតូចតាចប្រហែលជាមិនបង្កបញ្ហាធំចំពោះអារម្មណ៍យើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពេលយើងសោកសៅ សូម្បីតែបញ្ហាតូចតាចក៏អាចក្លាយជារឿងធ្ងន់ធ្ងរសម្រាប់យើងដែរ។ ពេលខ្លះអតីតកាលដ៏ឈឺចាប់អាចកើតឡើងវិញនៅពេលដែលយើងមានអារម្មណ៍មិនល្អ ធ្វើឱ្យយើងមានអារម្មណ៍មិនពេញចិត្តនឹងអ្វីដែលកំពុងកើតឡើង។ បញ្ហាតូចតាចអាចក្លាយជាប្រភពនៃជម្លោះក្នុងទំនាក់ទំនង ជាពិសេសនៅពេលដែលយើងបរាជ័យក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ ជីវិតគឺជាដំណើរបន្តទៅមុខ។ ប្រសិនបើអ្នកបន្តផ្តោតលើការឈឺចាប់ រាល់ពេលដែលអ្នកមើលទៅក្រោយ របួសនឹងកាន់តែជ្រៅ។ យើងត្រូវផ្តោតលើបច្ចុប្បន្ន និងដោះស្រាយជម្លោះឥឡូវនេះ។ មានតែការបោះបង់ចោលអតីតកាលប៉ុណ្ណោះ ទើបយើងអាចទន្ទឹងរង់ចាំអនាគតដ៏ត្រចះត្រចង់បាន។ ២.មានចិត្តទូលាយក្នុងការធ្វើអំពើល្អ៖ ក្នុងជីវិត ការស្ម័គ្រចិត្ដ និងចិត្តល្អ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងគ្រួសារដែលមានសុភមង្គល…

Cover Copy
សង្គម

រឿង​មួយ​ដែល​ស្ត្រី​ត្រូវ​ចងចាំ​ដោយ​ប្រុងប្រយ័ត្ន…!

នៅពេលដែលបុរសមិនទាក់ទងទៅអ្នក មិនមែនដោយសារតែគាត់រវល់ពេក ហត់ពេក ឬដោយសារតែគាត់មានស្រីផ្សេងនោះទេ។ ស្ត្រីភាគច្រើនគិតថា វាជាហេតុផលមួយក្នុងចំណោមហេតុផលទាំងនេះ ប៉ុន្តែហេតុផលពិតប្រាកដគឺ 99% ដោយសារតែរយៈពេលនៃអារម្មណ៍ងប់ងល់របស់គាត់ចំពោះអ្នកបានកន្លងផុតទៅហើយ។ បុរសគឺសាមញ្ញណាស់ ពួកគេគឺជាតួយ៉ាងនៃប្រភេទមនុស្សដែលមានថ្មីចោលចាស់។ នៅដំណាក់កាលដំបូងនៃការស្គាល់គ្នា អ្នកនឹងឃើញថាគាត់មានភាពសកម្ម និងសាទរយ៉ាងខ្លាំង។ អ្នក​ទាំង​ពីរ​មិន​ដែល​នឿយហត់​នឹង​ការ​ជជែក​គ្នា តែងនឹងនាខ្វាយខ្វល់ពីគ្នា បាត់មុខគ្នាស្ទើរតែមិនបាន។ ពេល​នោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ការ​គិត​ និង​អារម្មណ៍​របស់​អ្នក ដោយ​ផ្ញើ​សារ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​ជ្រៅ​សួរ​គ្រប់​យ៉ាង។ ពេលខ្លះគាត់គ្រាន់តែរង់ចាំអ្នកអនឡាញដើម្បីនិយាយពាក្យ Good Morning ឬ Good Night ប៉ុណ្ណឹងក៏អស់ចិត្ត។ គាត់ក៏ឆ្លើយតបសាររបស់អ្នកយ៉ាងរហ័សផងដែរ ទោះបីជាអ្នកផ្ញើវានៅពេលណាក៏ដោយ ពួកគេនឹងឆ្លើយតបឆាប់រហ័សបំផុត ព្រោះអ្នកតែងតែជាអាទិភាពកំពូលរបស់គាត់។ ប៉ុន្តែបន្តិចម្ដងៗ…

Thumbnail1
PR

OPPO Reno12 Series 5G បោះជំហានថ្មីឆ្ពោះទៅជាយុគសម័យ AI Phone លើកដំបូង

តើលោកអ្នកធ្លាប់ស្រមៃទេថា ថ្ងៃណាមួយស្មាតហ្វូនដែលអ្នកកាន់នៅក្នុងដៃកាន់តែវៃឆ្លាត ហើយនឹងជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃលើសពីអ្វីដែលស្មាតហ្វូនធ្វើបានដែរឬទេ? ហើយមុខងារ បែបណាខ្លះដែលអ្នកចង់បាន? ក្នុងថ្ងៃនេះក្រុមហ៊ុន OPPO បានបង្ហើបថាខ្លួននឹងនាំមកនូវស្មាតហ្វូន AI ជំនាន់ថ្មី ដែលមានមុខងារជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ តើមុខងារ AI នោះនឹងមានអ្វីខ្លះ? ពិតណាស់ នៅពាក់កណ្តាលឆ្នាំ 2024 នេះ OPPO បានបោះជំហានឆ្ពោះទៅកាន់យុគសម័យ AI ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី ហើយក៏ជាលើកដំបូងលើនៃការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 Series 5G ជាមួយនឹងបទពិសោធថ្មី ផ្តល់ភាពងាយស្រួលជាងមុនទ្វេដងដែលមិនធ្លាប់មានពីមុនមកនៅលើត្រកូល Reno Series ដែលផ្តល់នូវមុខងារ…

ព្រះពុទ្ធ
សង្គម

បើចង់រួចផុតពីភាពក្រីក្រ ត្រូវចាំពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំង៤នេះ

មនុស្សជាច្រើនតែងត្អូញត្អែរ ដោយសារពួកគេខំប្រឹងធ្វើការយ៉ាងលំបាក ប៉ុន្តែនៅតែមានជីវភាពក្រីក្រដដែល រហូតពួកគេគិតថាវាពិតជាអយុត្តិធម៌ណាស់សម្រាប់ពួកគេ។ ប៉ុន្តែវាមិនមែនមានន័យថាជីវិតរបស់អ្នកនឹងចប់ត្រឹមនេះទេ ព្រោះបើអ្នកចង់រួចផុតពីភាពក្រីក្រ អ្នកអាចអនុវត្តតាម៤ប្រការខាងក្រោម ដែលព្រះពុទ្ធទ្រង់បានបង្រៀន ៖ ១.កុំរំពឹងថានឹងក្លាយជាអ្នកមាន៖ ជាធម្មតា មនុស្សគ្រប់រូបតែងប្រាថ្នាចង់ក្លាយជាអ្នកមាន ដូច្នេះហើយនៅពេលដែលពួកគេមិនបានសម្រេច ពួកគេនឹងពិបាកចិត្ត និងលែងមានកម្លាំងស៊ូទៅមុខទៀត។ មនុស្សជាច្រើនគិតថា អ្នកមាន សម្បូរលុយដោយសារតែវាជាសំណាងរបស់គេពីកំណើត។ តែការពិតវាមិនដូច្នោះទេ យើងត្រូវតែធ្វើអំពើល្អ យើងត្រូវតែប្រឹងអោយអស់ពីសមត្ថភាព ទើបយើងមានសំណាង និងមានលុយ។ បើគ្រាន់តែអង្គុយគិតពីលុយ ចង់បានលុយ តែមិនចេញទៅរកទេ ធ្វើម្តេចនឹងមានលុយច្រើននឹងគេបាន។ ២.ភាពក្រីក្រគឺដោយសារតែអ្នកបានធ្វើកំហុសមួយចំនួនកាលពីអតីតកាល ដូច្នេះអ្នកត្រូវតែកែប្រែចិត្តគំនិត៖ ពេលខ្លះវាអាចមកពីកំហុសក្នុងអតីតកាលរបស់អ្នក ដែលចាំបាច់អ្នកត្រូវប៉ះប៉ូវសងវិញ។ ការលុបបំបាត់កម្មផលចាស់បានយ៉ាងឆាប់រហ័ស…

Talkkkk
សង្គម

គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

កុំនិយាយពាក្យខឹងអី បើអ្នកកាន់តែខឹងក្នុងជីវិតនេះអ្វីៗនឹងកាន់តែអាក្រក់។ ដូច្នេះ វិធីល្អបំផុតគឺគ្រប់គ្រងមាត់របស់អ្នក ព្រោះគ្រោះអាចកើតព្រោះមាត់ មានរឿងខ្លះដែលអ្នកមិនគួរនិយាយ ដើម្បីជៀសវាងធ្វើឱ្យអ្នកដទៃមិនសប្បាយចិត្ត និងធ្វើឱ្យគេចាប់ផ្តើមស្អប់អ្នក។ ១.កុំនិយាយពាក្យឈឺចាប់៖ ការនិយាយពាក្យបំបាក់ទឹកចិត្ត ខ្វះស្មារតី ខ្វះឆន្ទៈនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែអាក្រក់ គ្មានថ្ងៃងើបរួចនោះទេ ព្រោះទម្លាប់របស់អ្នកគឺរអ៊ូរទាំតែរឿងអវិជ្ជមាន។ ២.កុំនិយាយពាក្យអាក្រក់៖ ការនិយាយស្តីសម្តីមិនល្អ ឬ គំរោះគំរើយមិនអាចដោះស្រាយបញ្ហាបាននោះទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យអ្នកក្រៀមក្រំ និងឃ្លាតឆ្ងាយពីអ្នកដទៃផងដែរ។ ៣.កុំនិយាយដោយចិត្តល្អពេក៖ ពេលណាដែលអ្នករំជួលចិត្ត អុ្នកងាយនឹងសន្យាធ្វើរឿងជាច្រើនជាមួយអ្នកដទៃ ដោយមិនបានគិតច្បាស់លាស់ វាជាដើមហេតុនៃការបង្កបញ្ហា ព្រោះការដែលសន្យាហើយធ្វើមិនបាន អ្នកនឹងក្លាយជាមនុស្សដែលនិយាយបានតែមាត់ ធ្វើឱ្យអ្នកដទៃលែងទុកចិត្ត។ ៤.កុំនិយាយពាក្យខឹង៖ អ្នកមិនគួរនិយាយពាក្យខឹងក្រោធចេញមកក្រៅនោះទេ អាចទុកក្នុងចិត្តបានក៏ទុកទៅ ព្រោះលើលោកនេះគ្មានអ្នកណាចង់ស្តាប់សម្តីពោរពេញទៅដោយកំហឹងរបស់អ្នកនោះទេ។…

Vietjet’s_regional_state_of_the_art_aircraft_maintenance_center
PR

ក្រុមហ៊ុន Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសវៀតណាម និងឡាវ

ភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។ ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតី​វៀតណាម លោក…

Cover Copy
ទស្សនៈ

ហេតុផលទាំង ១០ ដែលអ្នកមិនគួរបោះបង់!

១. ដរាបណាអ្នកនៅមានជីវិត អ្វីៗនឹងប្រែជាល្អបន្តិចម្ដងៗ។ លេសត្រឹមត្រូវតែមួយគត់ដែលអ្នកត្រូវតែបោះបង់ គឺប្រសិនបើអ្នកស្លាប់។ ដរាបណាអ្នកនៅមានជីវិត និងមានសុខភាពល្អ គ្រប់យ៉ាងនៅតែមានតម្លៃ អ្នកមានជម្រើសដើម្បីបន្តព្យាយាមរហូតដល់អ្នកជោគជ័យ។ ២. មានភាពប្រាកដនិយម ៖ ឱកាស​នៃ​ការ​ធ្វើ​ជា​ម្ចាស់​លើ​អ្វី​មួយ​នៅ​ពេល​ដែល​អ្នក​ធ្វើ​វា​ដំបូង​គឺ​ស្ទើរ​តែ​មិន​មាន។ គ្រប់យ៉ាងត្រូវការពេលវេលា ធ្វើខុស រៀនសូត្រពីវា ហើយធ្វើឡើងវិញ ឱ្យបានត្រឹមត្រូវ។ ៣. រឹងមាំដូចដើមឈើអុក ៖ ជឿខ្ញុំ អ្នកខ្លាំងជាងអ្នកគិត។ ការបរាជ័យតិចតួច មិនគ្រប់អាចរារាំងអ្នកពីការសម្រេចគោលដៅដែលអ្នកកំណត់បានឡើយ។ គោលដៅរបស់អ្នកគឺធំជាងការសង្ស័យទាំងអស់។ ស្រមៃមើលដើមឈើអុកតូចមួយ តើវាឈប់លូតលាស់រាល់ពេលដែលវាប្រឈមនឹងខ្យល់បក់ខ្លាំងឬ? ទេ ដូច្នេះហេតុអ្វីបានជាអ្នកគួរឈប់? អ្នកនៅរស់ទេមែនទេ? ដូច្នេះ…

Cover Copy
ទស្សនៈ

ទ្រឹស្តីទាំង ២០ ចំណុចរបស់មនុស្សឆ្លាត

មនុស្សដែលឆ្លាត គឺជាមនុស្សដែលមានការយល់ដឹង និងចេះបត់បែន តែមិនមែនក្រឡិចក្រឡុច ឆ្លាតដើរខ្សែលើ កេងចំណេញលើអ្នកដទៃនោះឡើយ។ ពាក្យថាឆ្លាត គឺសម្ដៅដល់ការដែលយើងជាមនុស្សដែលចេះយល់ការណ៍ ដឹងកាលៈទេសៈ ស្គាល់ពេលវេលា ដឹងពាក្យណាគួរនិយាយ ឬមិនគួរនិយាយ។ យ៉ាងណាមិញ ២០ ចំណុចនេះ ជាទ្រឹស្ដីដែលមនុស្សឆ្លាតតែងគិត និងយល់ឃើញ ក៏ជារឿងដែលត្រឹមត្រូវផងដែរ។ ១. កុំទូរស័ព្ទទៅនរណាម្នាក់លើសពីពីរដងជាប់ៗគ្នា។ ប្រសិនបើពួកគេមិនបានទទួលក៏មានន័យថា ប្រហែលជាពួកគេមានធុរៈ ជាប់រវល់រឿងអ្វីមួយ ឬអាចនឹង ពួកគេមិនចង់ទទួលក៏ថាបាន។ ២. ខ្ចីលុយគេ ត្រូវតែសងគេវិញ ច្បាស់លាស់ កុំគេចវេស ព្រោះនេះជាបង្ហាញពីភាពស្មោះត្រង់ គេឱ្យលុយយើងខ្ចី…

1២
តេស្តIQ

អ្នកណាបានប្រពន្ធ ឬកូនប្រសារឆ្នាំទាំង៣នេះ នឹងមានសំណាងខ្លាំង ព្រោះពួកគេគឺជាកំណប់ទ្រព្យរបស់គ្រួសារ តែងតែនាំរឿងល្អ លាភជ័យដល់អ្នកផ្ទះ

យោងតាមហោរាសាស្ត្រ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ គឺជាមនុស្សមានសំណាង ដែលដឹងពីរបៀបដាំដុះ និងនាំមកនូវសុភមង្គលដល់គ្រួសាររបស់ពួកគេ អាចនិយាយបានថា​ មនុស្សដែលកើតក្នុងឆ្នាំទាំងនេះ គឺជាកំណប់ទ្រព្យរបស់ក្រុមគ្រួសាររបស់ពួកគេហើយ។ ១. ឆ្នាំឆ្លូវ (គោ) សម្រាប់ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ត្រូវបានដឹងថា ជាមនុស្សដែលមានចរិតទន់ភ្លន់ មិនចូលចិត្តនិយាយដើមគេទេ ហើយក៏ជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងជាមួយអ្នកដទៃ។ ពួកគេសកម្ម និងដើរតួយ៉ាងសំខាន់ក្នុងគ្រួសារ។ បន្ទាប់ពីរៀបការរួច ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ក៏ជាមនុស្សដែលមានទំនួលខុសត្រូវច្រើនផងដែរ។ អ្នកខាងក្រៅ អាចឃើញថាពួកគេខំប្រឹង មិនចេះខ្ជិលច្រអូសនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សទាំងនេះ ការចិញ្ចឹមបីបាច់ថែរក្សាគ្រួសារពួកគេបានយ៉ាងល្អ ក៏ជាដៃគូដែលតែងតែជួយប្តី និងកូនៗ ឱ្យមានការអភិវឌ្ឍអាជីពកាន់តែច្រើន និងមានសុភមង្គលក្នុងគ្រួសារច្រើនផងដែរ។ ២.…