ទ្រឹស្តីទាំង ២០ ចំណុចរបស់មនុស្សឆ្លាត

Cover Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលឆ្លាត គឺជាមនុស្សដែលមានការយល់ដឹង និងចេះបត់បែន តែមិនមែនក្រឡិចក្រឡុច ឆ្លាតដើរខ្សែលើ កេងចំណេញលើអ្នកដទៃនោះឡើយ។ ពាក្យថាឆ្លាត គឺសម្ដៅដល់ការដែលយើងជាមនុស្សដែលចេះយល់ការណ៍ ដឹងកាលៈទេសៈ ស្គាល់ពេលវេលា ដឹងពាក្យណាគួរនិយាយ ឬមិនគួរនិយាយ។ យ៉ាងណាមិញ ២០ ចំណុចនេះ ជាទ្រឹស្ដីដែលមនុស្សឆ្លាតតែងគិត និងយល់ឃើញ ក៏ជារឿងដែលត្រឹមត្រូវផងដែរ។

Cover Copy
រូបភាពដំណាង

១. កុំទូរស័ព្ទទៅនរណាម្នាក់លើសពីពីរដងជាប់ៗគ្នា។ ប្រសិនបើពួកគេមិនបានទទួលក៏មានន័យថា ប្រហែលជាពួកគេមានធុរៈ ជាប់រវល់រឿងអ្វីមួយ ឬអាចនឹង ពួកគេមិនចង់ទទួលក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

២. ខ្ចីលុយគេ ត្រូវតែសងគេវិញ ច្បាស់លាស់ កុំគេចវេស ព្រោះនេះជាបង្ហាញពីភាពស្មោះត្រង់ គេឱ្យលុយយើងខ្ចី បានន័យថា គេជួយយើងហើយ ដូច្នេះ កុំឱ្យគេអស់សង្ឃឹមនឹងការខ្ចីមិនសងរបស់យើងឱ្យសោះ។

៣. បើមាននរណាម្នាក់ ប៉ាវអ្នកហូបអី គេចេញលុយ ដាច់ខាតកុំកម្មង់ម្ហូបថ្លៃៗឱ្យសោះ បើអាច ទុកឱ្យគេជាអ្នកកម្មង់ គឺជាការល្អបំផុត។

ការផ្សាយពាណិជ្ជកម្ម

៤. កុំសួរសំណួរដែលឆ្គាំឆ្គងដូចជា “ពេលណាការ? ប្រាក់ខែប៉ុន្មាន? ពេលណាយកកូន? ម៉េចមិនទិញផ្ទះ? ម៉េចមិនទិញឡាន? ថីបានបែកគ្នា? ចំពោះរឿងទាំងអស់នេះ បើគេនិយាយប្រាប់ ក៏ស្ដាប់ទៅ តែដាច់ខាតហាមសួរ ព្រោះវាជាសំណួរគ្មានសីលធម៌ វាប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់។​ មួយវិញទៀត ​វាមិនមែនជារឿងរបស់យើងទេ អត់ពាក់ព័ន្ធនឹងយើងនោះឡើយ។

៥. សីលធម៌ដ៏ល្អ ត្រូវតែបើកទ្វារសម្រាប់មនុស្សដែលនៅពីក្រោយអ្នក។ មិន​សំខាន់​ថា​គេជា​ប្រុស ឬ​ស្រី ចាស់ ឬ​ក្មេងនោះទេ។ នេះជារឿងសមគួរ មិនថោក មិនអន់ ដោយសារតែធ្វើរឿងទាំងនេះ នៅទីសាធារណៈនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម
5fd6a8b144f4d1703196a546cd0fa8bb
រូបភាពដំណាង

៦. ប្រសិនបើអ្នកជិះតាក់ស៊ីជាមួយមិត្តភ័ក្តិ ហើយគាត់ ឬនាងចេញលុយឱ្យអ្នក ដូច្នេះ អ្នកត្រូវតែចេញឱ្យពួកគេវិញនៅពេលក្រោយ។

៧. គោរព​ការ​យល់​ឃើញ​ខុស​គ្នា​ ទោះនោះជាគំនិតផ្ទុយពីយើងក៏ដោយ ត្រូវចាំថា​ យើងមើលឃើញលេខ 6 គេមើលឃើញ លេខ 9 ព្រោះគេឈរចំណុចខុសពីយើង ដូច្នេះ ការយល់ឃើញក៏ខុសគ្នា តែមិនមែនមានន័យថា គេខុសនោះឡើយ។ ត្រូវដឹងថា មនុស្សម្នាក់គំនិត ១ មនុស្សពីរនាក់ គំនិត ៣ នេះជារឿងល្អ។

ការផ្សាយពាណិជ្ជកម្ម

៨. កុំរំខាន ឬកាត់សម្ដីរបស់នរណាម្នាក់ ពេលគេកំពុងតែនិយាយ បើគេនិយាយ យើងត្រូវស្ដាប់ កុំកាត់ពាក្យគេ កុំនិយាយប្រជែងគេ កុំនិយាយប្រណាំងគេ វាជារឿងអសីលធម៌។

៩. ប្រសិនបើអ្នកលេងសើចនរណាម្នាក់ ហើយពួកគេហាក់ដូចជាមិនរីករាយ មិនសប្បាយ ត្រូវបញ្ឈប់ជាបន្ទាន់ ហើយកុំធ្វើវាទៀតឱ្យសោះ។ ព្រោះការនិយាយសើចចំពោះអ្នកដទៃ ទាំងដែលគេមិនពេញចិត្ត វាមិនមែនជារឿងកំប្លែងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១០. កុំភ្លេចនិយាយថា “អរគុណ” នៅពេលនរណាម្នាក់បានជួយអ្នក បើទោះជាការជួយនោះតិចតួច តូចតាចក៏ដោយ។

619f3fd83b668eaf28c5eb2a64701c61
រូបភាពដំណាង

១១. សរសើរជាសាធារណៈ តែបើចង់រិះគន់នរណាម្នាក់ ត្រូវរិះគន់ជាលក្ខណៈឯកជន ស្ងាត់ៗ ទើបជាការប្រពៃ។

ការផ្សាយពាណិជ្ជកម្ម

១២. ស្ទើរតែគ្មានហេតុផលទាល់តែសោះ ក្នុងការបញ្ចេញមតិយោបល់លើទម្ងន់របស់នរណាម្នាក់ឡើយ។ ប្រសិនបើពួកគេចង់និយាយអំពីការសម្រកទម្ងន់ ពួកគេុនឹងសុំយោបល់ពីអ្នកមិនខាន។

១៣. នៅពេលដែលនរណាម្នាក់បង្ហាញអ្នកនូវរូបថតនៅលើទូរសព្ទរបស់ពួកគេ សូមកុំអូសទៅឆ្វេង ឬស្តាំ។ អ្នកមិនដឹងថាមានអ្វីបន្ទាប់ទេ អាចថា ម្ចាស់គេ ក៏មិនចង់ឱ្យយើងបានឃើញក៏ថាបានដែរ។

ការផ្សាយពាណិជ្ជកម្ម

១៤. ប្រសិនបើមិត្តរួមការងារប្រាប់អ្នកថា ពួកគេមានការណាត់ជួបគ្រូពេទ្យ កុំសួរថាតើជួបធ្វើអ្វី ត្រឹមតែនិយាយថា “ខ្ញុំសង្ឃឹមថាអ្នកមិនអីទេ” ។ កុំដេញដោលសួរនាំអំពីជំងឺផ្ទាល់ខ្លួនគេ។ ប្រសិនបើពួកគេចង់ឱ្យអ្នកដឹង ពួកគេច្បាស់ជាប្រាប់អ្នកហើយ។

១៥. ប្រព្រឹត្តិចំពោះអ្នកបោសសម្អាតដោយការគោរព ដូចគ្នានឹងនាយកប្រតិបត្តិ។ គ្មាននរណាម្នាក់ស្ងើចសរសើរចំពោះភាពឈ្លើយ ព្រហើនដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ប៉ុន្តែមនុស្សនឹងសម្គាល់ឃើញ ប្រសិនបើអ្នកប្រព្រឹត្តចំពោះពួកគេដោយការគោរព។

387885c7ec570620da7a2a688c3639c9
រូបភាពដំណាង

១៦. ប្រសិនបើមនុស្សម្នាក់ កំពុងតែនិយាយដោយផ្ទាល់ទៅកាន់អ្នក តែអ្នកនៅតែសម្លឹង និងអូសទូរសព្ទ ហើយនិយាយតបទៅកាន់ពួកគេវិញ វាជាការឆ្លើយតបដ៏ឈ្លើយបំផុត។

១៧. កុំផ្តល់ដំបូន្មាន ឬនិយាយអ្វីណែនាំអ្នកដទៃច្រើនពេក បើគេមិនបានសួរ ឬសុំយោបល់ពីអ្នក នៅស្ងៀមៗ ធ្វើមិនដឹងមិនឮ គឺជារឿងសមគួរហើយ។

១៨. ប្រសិនបើបានជួប មនុស្សដែលខានជួបគ្នាយូរមកហើយ សំណួរដែលហាមសួរបំផុតគឺ​ ប្រាក់ខែប៉ុន្មាន អាយុប៉ុន្មាន?

១៩. ដោះវ៉ែនតារបស់អ្នកចេញ ប្រសិនបើអ្នកកំពុងនិយាយជាមួយនរណាម្នាក់នៅតាមផ្លូវ។ វាជាសញ្ញានៃការគោរព ទំនាក់ទំនងភ្នែកមានសារៈសំខាន់ដូចការនិយាយរបស់អ្នកដែរ។

២០. កុំនិយាយអំពីទ្រព្យសម្បត្តិរបស់អ្នកនៅចំពោះមុខ ឬក្នុងចំណោមអ្នកក្រ។ ដូច​គ្នា​នេះ​ដែរ កុំ​និយាយ​ពី​កូន​នៅ​កណ្ដាល​ព្រៃ៕

ប្រភព ៖ បរទេស / Knongsrok

ការផ្សាយពាណិជ្ជកម្ម