
ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?
ពាក្យចាស់តែងពោលថា “ស្រឡាញ់ ចាញ់អាណិត” ឬ “អាណិតស្អិតជាងស្រឡាញ់” ពាក្យពីរនេះ ពិតជាឆ្លុះបញ្ចាំងពីអារម្មណ៍ និងចិត្តអាណិតពិតជាធំធេង ដែលពោរពេញទៅដោយមនោសញ្ចេតនាចាក់ជ្រៅ ប៉ុន្តែអារម្មណ៍ដែលស៊ីជម្រៅ កក់ក្ដៅ និងសុភមង្គល គឺចិត្តដែលស្រឡាញ់ទៅវិញទេ។ ការអាណិត វាជាអារម្មណ៍មួយដែលកើតឡើងដោយសារតែពាក្យថា ” មិនអាច … “ ព្រមជាមួយនឹងពាក្យថា “សុំទោស! ដែលមិនអាចស្រឡាញ់អ្នក” ជាក់ស្ដែង “ការស្រឡាញ់” កើតដោយពាក្យថា “អរគុណសម្រាប់ក្ដីស្រឡាញ់ … អរគុណដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ”។ ជាការពិត ការអាណិត គឺបានត្រឹមតែអាណិត បានត្រឹមតែសុំទោស…











