៩ប្រយោគ! អានហើយភ្លឺភ្នែក សម្រាប់ស្រីៗ មិនថារៀបការហើយ មានប្ដី ឬនៅលីវនោះឡើយ

៩ប្រយោគ! អានហើយភ្លឺភ្នែក សម្រាប់ស្រីៗ មិនថារៀបការហើយ មានប្ដី ឬនៅលីវនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី មិនថានៅលីវ ឬអ្នករៀបការ មានគ្រួសារហើយក៏ដោយ អ្នកគួរតែអានអត្ថន័យទាំងនេះឱ្យបានច្បាស់ នោះជីវិតអ្នកនឹងមិនមានទុក្ខ មានវិប្បដិសារីនោះឡើយ។

១. ឪពុកម្តាយស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ តែសម្រាប់មនុស្សមួយចំនួន ឬសូម្បីតែដៃគូរបស់អ្នក បែរជាមានលក្ខខណ្ឌដើម្បីស្រឡាញ់អ្នក។ នោះហើយជាអ្វីដែលស្ត្រីត្រូវដឹង។ ដូច្នេះកុំទទួលយកអំណោយ ឬអាហារដោយឥតគិតថ្លៃពីអ្នកណាផ្ដេសផ្ដាស។ កុំឱ្យពួកគេទាញយកផលប្រយោជន៍ពីអ្នក និងធ្វើបាបអ្នកបាន។ ហើយកុំបន្ទាបតម្លៃខ្លួនឯង ព្រោះតែការចេញថ្លៃអាហាររបស់នរណាម្នាក់ឱ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

២. ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដែលមានសុភមង្គល ចូរកុំទុកចិត្តលើនរណាម្នាក់ងាយពេក ជាពិសេសគឺមនុស្សដែលទើបតែនឹងស្គាល់គ្នា ព្រោះថាមនុស្សខ្លះ សូម្បីតែស្គាល់គ្នាជាមួយយើងយូរឆ្នាំហើយក្ដី ក៏គេនៅតែអាចក្បត់យើងបានដែរ។ ត្រូវចាំថា ខ្មាំងសត្រូវទាំងប៉ុន្មានតែងតែនៅជុំវិញ រួមទាំងអ្នកដែលនៅជិតអ្នកបំផុត។ ដូច្នេះ ត្រូវជឿលើខ្លួនឯងឱ្យបានច្រើន កុំស្តាប់អ្នកដទៃរបស់អ្នកដទៃផ្ដេសផ្ដាស ព្រោះសម្ដីមនុស្សខ្លះ មានចេតនាមិនល្អនោះឡើយ។ ដោយសារតែពួកគេអាចបង្វែរខ្នងរបស់អ្នក ហើយអាចនឹងចាក់អ្នកដោយកាំបិតធ្វើឱ្យអ្នកបាត់បង់អ្វីៗទាំងអស់នៅពេលណាមួយ។

2b32760e20b1021e82d7a97e845b0b78

ការផ្សាយពាណិជ្ជកម្ម

៣. កុំទំនេរអត់ប្រយោជន៍ បើអាចធ្វើការរកលុយបាន គួរតែខំប្រឹង។ ព្រោះអ្នកមិនអាច​ទៅសុំលុយអ្នកនេះ ឬអ្នកនោះចាយបានតាមតែអំពើចិត្តទេ សូម្បីតែឪពុកម្ដាយយើង ក៏គាត់មិនអាចចិញ្ចឹមយើងបានមួយជីវិតដែរ។ មានតែនៅពេលដែលអ្នកឯករាជ្យផ្នែកហិរញ្ញវត្ថុតែប៉ុណ្ណោះ ទើបអ្នកអាចរស់នៅក្នុងជីវិតដែលអ្នកចង់បាន។ ប្រសិនបើអ្នកចង់ទិញរបស់អ្វីគ្រប់យ៉ាង អ្នកគ្រាន់តែត្រូវចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់លើកដៃដើម្បីដើរសុំទានគេឡើយ។

៥. ទោះជាយ៉ាងណាក៏ដោយ កុំគ្រាន់តែរកលុយតែទុកខ្លួនឯងដោយមិនយកចិត្តទុកដាក់លើអ្វីផ្សេងទៀត។ ស្ត្រីគួរចងចាំថា មានសុខភាព និងសម្រស់ដើម្បីអាចមានអ្វីដែលគេចង់បាន។ ការរកលុយគឺសំខាន់ ប៉ុន្តែអ្នកមិនអាចកាត់ថ្លៃបាន និងមិនអាចជំនួសបាននូវអ្វីគ្រប់យ៉ាងឡើយ។ ដូច្នេះស្រឡាញ់ខ្លួនអ្នកបន្តិចបន្តួច កុំធ្វើជំនួញច្រើនពេក កុំដើម្បីតែរកលុយ រហូតដល់ធ្វើបាបខ្លួនឯង មិនថែសុខភាព បោះបង់សម្រស់ចោលឱ្យសោះ។

ការផ្សាយពាណិជ្ជកម្ម

792d9af448bdc73c199a07771c9120c8

៦. កុំប្រើយុវជនរបស់អ្នកដេញតាមលុយឱ្យសោះ។ អ្នកត្រូវដឹងថា ពេលណាជាពេលវេលាល្អដើម្បីរកលុយ ពេលណាជាពេលវេលាល្អដើម្បីថែរក្សាខ្លួនឯង។ លុយអាចរកបានមកវិញ តែពេលអ្នកធ្លាក់ខ្លួនឈឺ វាពិបាកក្នុងការស្តារសុខភាពឱ្យល្អដូចមុនណាស់។

ការផ្សាយពាណិជ្ជកម្ម

៧. កុំគិតអំពីអារម្មណ៍របស់អ្នកដទៃច្រើនខ្លាំងពេក។ ព្រោះអ្នកក៏មានអារម្មណ៍ មានបេះដូង ដែលគួរតែខ្វាយខ្វល់ពីខ្លួនឯងផងដែរ ដូច្នេះមុនពេលដែលអ្នកចង់យល់ពីអ្វីដែលអ្នកដទៃគិត សូមស្តាប់ និងព្យាយាមយល់ពីខ្លួនឯងខ្លះផង។ កុំចាត់ទុកផលប្រយោជន៍អ្នកដទៃជាអាទិភាព តែក៏មិនត្រូវគិតតែប្រយោជន៍ខ្លួនឯង រហូតដល់ហ៊ានបំពាន ឬបំផ្លាញអ្នកដទៃនោះដែរ។ ជីវិតខ្លីណាស់ ជំនួសឱ្យការដេញតាមដើម្បីផ្គាប់ចិត្តអ្នកដទៃ អ្នកគួរតែធ្វើឱ្យខ្លួនឯងរីករាយ ធ្វើអ្វីៗដើម្បីខ្លួនឯងខ្លះផង។

64eee72e4acdceeac147f3c947e9dd0b

ការផ្សាយពាណិជ្ជកម្ម

៨. កុំព្យាយាមរក្សាអាពាហ៍ពិពាហ៍ដែលបែកបាក់ ដើម្បីជាប្រយោជន៍ដល់កូនៗ របស់អ្នក។ មានតែមនុស្សស្រីល្ងីល្ងើតែប៉ុណ្ណោះ ដែលប្រើលេសដើម្បីរស់នៅជាមួយនឹងជីវិតប្ដីប្រពន្ធមានតែឈ្មោះដើម្បីកូន ៗ របស់ពួកគេ ហើយចងខ្លួនឯងជាមួយនឹងជីវិតដែលរងតែទុក្ខវេទនា ព្រោះខ្លាចខុសចំពោះកូនៗ។ អ្នកគួរចងចាំថាកូន ៗ មិនដែលជាលេសល្អឥតខ្ចោះសម្រាប់ការចងភ្ជាប់ជីវិតគូនោះឡើយ។ ដោយសារតែកូន ៗ នឹងមិនសប្បាយចិត្តទេ នៅពេលដែលឪពុកម្តាយតែងតែឈ្លោះប្រកែកគ្នា គ្រួសារគ្មានក្ដីសុខ សុភមង្គល គ្មានភាពកក់ក្ដៅបែបហ្នឹងនោះ។

៩. កុំជឿអ្វីដែលមិត្តភក្តិរបស់ប្តីអ្នកនិយាយ។ ដោយសារតែពួកគេតែងតែជាដៃគូរួមគំនិត ការពារ និងជួយគ្នាលាក់បាំងរឿងរ៉ាវប្ដីរបស់អ្នក។ ដូច្នេះ ប្រហែលជាគ្មាននរណាម្នាក់ នឹងប្រាប់អ្នកដោយស្មោះអស់ពីចិត្ត និងឈរនៅខាងអ្នកច្បាស់នោះឡើយ។ តែយ៉ាងណាក៏ដោយ ក៏មិនត្រូវស្ដាប់សម្ដីអ្នកដទៃផ្ដេសផ្ដាស នាំឱ្យកើតក្ដីក្ដៅក្រហាយជាមួយគ្រួសារ ឈ្លោះទាស់ ហែកហួរប្ដី ព្រោះតែពាក្យអ្នកដទៃដែរ។ ព្រោះមនុស្សខ្លះ ដូចបានដឹង គឺមិនល្អ មិនត្រង់ មិនចង់ឃើញគ្រួសារយើងមានក្ដូីសុខនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម