
ខែសីហា ជាខែសំណាងសម្រាប់ឆ្នាំទាំង៣ ពោរពេញដោយលាភសំណាង និងមានស្នេហាសមប្រកប
ខែសីហាត្រូវបានគេទទួលស្គាល់ថាជាខែមួយនាំសំណាងដល់មនុស្សគ្រប់គ្នា តែក្នុងនោះវាមានលក្ខណៈពិសេសសម្រាប់ឆ្នាំតែ៣ប៉ុណ្ណោះ ដែលមានសំណាងទទួលបានលាភហូរចូលគគ្រឹកគគ្រេង និងអាចមានឱកាសរកបានស្នេហ៍ពិតតាមចិត្តប៉ង។ ១.ឆ្នាំឆ្លូវ៖ ខែសីហាមិនត្រឹមតែជាឱកាសដើម្បីបង្ហាញការដឹងគុណ និងការគោរពកោតខ្លាចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់បើកទ្វារសំណាងជាច្រើនផងដែរ។ សម្រាប់អ្នកកើតឆ្នាំឆ្លូវ នេះជាពេលវេលាដ៏ស័ក្តិសមក្នុងការឆ្លុះបញ្ចាំងពីអ្វីដែលបានជួបប្រទះ និងស្វែងរកឱកាសថ្មីៗ ជាពិសេសក្នុងអាជីពការងារ។ ក្នុងឆ្នាំនេះ វិថីការងាររបស់អ្នកកើតឆ្នាំឆ្លូវ នឹងមានភាពរីកចម្រើនទៅមុខជាលំដាប់គួរឱ្យកត់សម្គាល់។ មិនថាធ្វើការក្នុងបរិយាកាសជាក្រុម ឬ ព្យាយាមអភិវឌ្ឍគម្រោងផ្ទាល់ខ្លួនទេ អ្នកនឹងអាចសម្រេចបាននូវសមិទ្ធិផលលេចធ្លោ បង្ហាញពីសមត្ថភាពរបស់អ្នក។ ទីផ្សារអាចប្រែប្រួល ប៉ុន្តែដោយការអត់ធ្មត់ ការតស៊ូ និងសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍យ៉ាងប៉ិនប្រសប់ មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ មិនត្រឹមតែអាចជម្នះរាល់ឧបសគ្គប៉ុណ្ណោះទេ ថែមទាំងចេះពីរបៀបប្រែក្លាយវាទៅជាឱកាសសម្រាប់ការអភិវឌ្ឍន៍ផងដែរ។ ២.ឆ្នាំខាល៖ នៅពេលដែលខែសីហា ដែលជាខែនៃការគោរពបូជា និងការដឹងគុណ ខិតជិតមកដល់…











