
គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង
អ្នកជំនាញផ្នែកឆ្អឹង និងសន្លាក់ បាននិយាយថា ជំនួសឱ្យការចំណាយប្រាក់ច្រើនទៅលើអាហារថ្លៃៗសម្រាប់ជំនួយដល់ឆ្អឹង មនុស្សនៅតែអាចរក្សាឆ្អឹងឱ្យរឹងមាំជាមួយនឹងអាហារធម្មជាតិ ពោលគឺងាយស្រួលរក និងងាយស្រួលទិញដូចជាអាហារ 4 មុខខាងក្រោមនេះ៖ ១.ទឹកដោះគោ និងផលិតផលទឹកដោះគោ៖ ទឹកដោះគោគឺជាប្រភពដ៏សម្បូរបែបនៃកាល់ស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងថែរក្សាសុខភាពឆ្អឹង កាល់ស្យូមនៅក្នុងទឹកដោះគោត្រូវបានស្រូបចូលទៅក្នុងរាងកាយបានយ៉ាងងាយស្រួល ជួយពង្រឹងឆ្អឹង និងការពារជំងឺពុកឆ្អឹង។ លើសពីនេះ ទឹកដោះគោក៏មានវីតាមីន D ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមផងដែរ។ ២.ត្រីសាម៉ុន៖ ត្រីសាម៉ុនមិនត្រឹមតែជាប្រភពនៃប្រូតេអ៊ីនគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 វីតាមីន D និងកាល់ស្យូម ដែលសុទ្ធតែជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ឆ្អឹង។ អូមេហ្គា 3 នៅក្នុងត្រីសាម៉ុនជួយកាត់បន្ថយការរលាក…











