គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញផ្នែកឆ្អឹង និងសន្លាក់ បាននិយាយថា ជំនួសឱ្យការចំណាយប្រាក់ច្រើនទៅលើអាហារថ្លៃៗសម្រាប់ជំនួយដល់ឆ្អឹង មនុស្សនៅតែអាចរក្សាឆ្អឹងឱ្យរឹងមាំជាមួយនឹងអាហារធម្មជាតិ ពោលគឺងាយស្រួលរក និងងាយស្រួលទិញដូចជាអាហារ 4 មុខខាងក្រោមនេះ៖

Cover Copy
រូបភាពដំណាង

១.ទឹកដោះគោ និងផលិតផលទឹកដោះគោ៖ ទឹកដោះគោគឺជាប្រភពដ៏សម្បូរបែបនៃកាល់ស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងថែរក្សាសុខភាពឆ្អឹង កាល់ស្យូមនៅក្នុងទឹកដោះគោត្រូវបានស្រូបចូលទៅក្នុងរាងកាយបានយ៉ាងងាយស្រួល ជួយពង្រឹងឆ្អឹង និងការពារជំងឺពុកឆ្អឹង។ លើសពីនេះ ទឹកដោះគោក៏មានវីតាមីន D ដែលជួយបង្កើនការស្រូបយកជាតិកាល់ស្យូមផងដែរ។

ការផ្សាយពាណិជ្ជកម្ម
IMG_1285
រូបភាពដំណាង

២.ត្រីសាម៉ុន៖ ត្រីសាម៉ុនមិនត្រឹមតែជាប្រភពនៃប្រូតេអ៊ីនគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 វីតាមីន D និងកាល់ស្យូម ដែលសុទ្ធតែជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ឆ្អឹង។ អូមេហ្គា 3 នៅក្នុងត្រីសាម៉ុនជួយកាត់បន្ថយការរលាក ធ្វើឱ្យឆ្អឹង និងសុខភាពប្រសើរឡើង ខណៈដែលវីតាមីន D និងកាល់ស្យូមជួយឱ្យឆ្អឹងលូតលាស់ និងរក្សាភាពរឹងមាំ។ អ្នកគួរតែញ៉ាំត្រីសាលម៉ុនយ៉ាងហោចណាស់ 2-3 ដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ឆ្អឹងរបស់អ្នក។

IMG_1284
រូបភាពដំណាង

៣.បន្លែបៃតង៖ បន្លែបៃតងដូចជា spinach, kale, collard greens និង broccoli មិនត្រឹមតែសម្បូរជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែក៏មានវីតាមីន K ដែលជាវីតាមីនចាំបាច់សម្រាប់ការបង្កើតឆ្អឹង និងរក្សាដង់ស៊ីតេឆ្អឹងផងដែរ។ វីតាមីន K ជួយធ្វើឱ្យប្រូតេអ៊ីនភ្ជាប់កាល់ស្យូមនៅក្នុងឆ្អឹង និងធ្វើឱ្យឆ្អឹងរឹងមាំ។

ការផ្សាយពាណិជ្ជកម្ម
IMG_1283
រូបភាពដំណាង

៤.អាល់ម៉ុន៖ អាល់ម៉ុនគឺជាគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយជាតិកាល់ស្យូម ម៉ាញេស្យូម និងប្រូតេអ៊ីន ដែលជាសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ជំនួយឆ្អឹងអោយរឹងមាំ។ ម៉ាញ៉េស្យូមជួយគ្រប់គ្រងការស្រូបយកជាតិកាល់ស្យូម និងវីតាមីន D គាំទ្រដល់ការពង្រឹងសុខភាពឆ្អឹង។ លើសពីនេះ គ្រាប់អាល់ម៉ុនក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ដែលជួយកែលម្អសុខភាពទូទៅ។ ការបន្ថែមអាល់ម៉ុនពីរបីគ្រាប់ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនឹងជួយបង្កើនសុខភាពឆ្អឹងយ៉ាងមានប្រសិទ្ធភាពបំផុត។
ចំណាំ៖បន្ថែមពីលើការរក្សារបបអាហារមានតុល្យភាព និងបង្កើនអាហារសម្បូរជាតិកាល់ស្យូម និងវីតាមីន D ដូចជាអាហារទាំងបួនប្រភេទដែលបានរៀបរាប់ខាងលើ អ្នកជំនាញផ្នែកឆ្អឹង និងសន្លាក់ក៏រំលឹកមនុស្សអំពីកំណត់ចំណាំសំខាន់ៗមួយចំនួនក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរក្សាសុខភាពឆ្អឹងឱ្យរឹងមាំផងដែរ៖

IMG_1282
រូបភាពដំណាង

– បង្កើនលំហាត់ប្រាណដូចជា ការដើរ ការរត់ និងលើកទម្ងន់ ដើម្បីជួយពង្រឹងឆ្អឹង។
– កំណត់ការទទួលទានអាហារដែលបង្កគ្រោះថ្នាក់ដល់ឆ្អឹងដូចជា បង្អែម គ្រឿងស្រវឹង អាហារកែច្នៃ អាហារសម្បូរអំបិល និងខ្លាញ់។
– ពិនិត្យសុខភាពជាប្រចាំ និងធ្វើតេស្តដង់ស៊ីតេឆ្អឹង ដើម្បីរកមើលបញ្ហាឆ្អឹង និងសន្លាក់ឱ្យបានឆាប់៕

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម