
គ្រូបង្វឹកសម្បទាដ៏ល្បីរបស់ Real Madrid ម្នាក់ជួយ NASA ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ
គ្រូបង្វឹកផ្នែកកាយសម្បទារបស់ក្លិប Real Madrid លោក Antonio Pintus បានសហការជាមួយអង្គការ NASA ក្នុងកម្មវិធី Artemis របស់ពួកគេ ដែលសង្ឃឹមថានឹងបញ្ជូនមនុស្សទៅឋានព្រះច័ន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ 1972 នេះបើយោងតាមការបញ្ជាក់របស់ The Athletic’s Guillermo Rai ។ បុរសអាយុ 61 ឆ្នាំរូបនេះបានទៅទស្សនាមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុង Houston រដ្ឋតិចសាស់ ដើម្បីពន្យល់ពីរបៀបដែលវិធីសាស្រ្តហ្វឹកហាត់របស់គាត់អាចត្រូវបានប្រើនៅក្នុងលំហ និងរបៀបដែលអវកាសយានិកអាចរក្សាលំនឹងបាន។ Pintus មានភាពជាដៃគូជាមួយអង្គការ NASA តាំងពីរដូវក្ដៅមុន…











