ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover000006
សុខភាព

៦ ជំហានដើម្បីបង្រៀនអ្នក ក្នុងការសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលព្រឹក

ពាក្យចាស់ពោលថាៈ មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសំបក។ ផ្ទៃមុខគឺជារូបរាងខាងក្រៅរបស់មនុស្សម្នាក់ វាបង្ហាញថាតើអ្នកជាមនុស្សដូចម្តេច? ដូច្នេះ រក្សារផ្ទៃមុខឲ្យបានស្អាតគឺជារឿងសំខាន់ណាស់ ។ ប៉ុន្តែ សុំសួរអ្នកថាតើអ្នកចេះសម្អាតមុខដែរឬទេ? មានមនុស្សជាច្រើនទុករឿងនេះជាការលេងសើចទៅវិញ។ ៦ជំហានសំអាតផ្ទៃមុខឲ្យបានត្រឹមត្រូវ ១. សម្អាតជាមួយនឹងទឹកអ៊ុនៗ ពួកយើងតែងនិយាយថាមិនអាចយកទឹកក្តៅមកលាងសម្អាតមុខបានទេ បែបនេះមិនល្អចំពោះស្បែកមុខឡើយ គួរតែយកទឹកត្រជាក់មកលាងសម្អាតមុខ ប៉ុន្តែនេះសុទ្ធតែជាទស្សនៈខុសឆ្គង។ វិធីលាងសម្អាតមុខដ៏ត្រឹមត្រូវនោះគឺប្រើទឹកអ៊ុនៗមកលាងសម្អាតមុខ ធ្វើរបៀបនេះអាចឲ្យរន្ធរោមនៅលើមុខបើកបានល្អ វាក៏អាចរក្សាសំណើមនៅលើមុខបានផងដែរ។ ជាពិសេសគឺនៅរដូវក្តៅ អាកាសធាតុក្តៅខ្លាំង គឺមិនអាចសម្អាតមុខនឹងក្តៅបានឡើយ ត្រូវប្រើប្រាស់ទឹកត្រជាក់ កាន់តែត្រជាក់កាន់តែល្អ សុភាពនារីទាំងឡាយ សូមយកចិត្តទុក្ខដាក់ ដាច់ខាតត្រូវផ្លាស់ប្តូរវិធីដ៏ខុសឆ្គងមួយនេះ។ ២. ហ្វូមលាងមុខដាច់ខាតត្រូវញីឲ្យឡើងពពុះ ហ្វូមលាងមុខ…

Cover000005
សង្គម

ធម្មជាតិមនុស្សប្រុស! ឱ្យតែអស់ចិត្តស្រឡាញ់ ប្រាកដជាបញ្ចេញឥរិយាបថទាំង ៦ នេះចេញមកហើយ

នៅក្នុងលោកនេះគ្មានមនោសញ្ចេតនាណាដែលមិនអាចប្រែប្រួលនោះទេ ជាពិសេសគឺរឿងស្នេហា តែងតេមានការប្រែប្រួលច្រើនបែបច្រើនសណ្ឋាន អ្នក “មានការយល់របស់អ្នក” ជាច្រើន អ្នកមាន “ការធ្វើចិត្តមិនបាន” ជាច្រើន អ្នកមាន “រឿងចិត្តមិនដាច់” ជាច្រើន អ្នកមានមនិ្ទលសង្ស័យជាច្រើន អ្នកយល់ថាមានពេលខ្លះគេស្រលាញ់អ្នក មានពេលខ្លះមិនស្រលាញ់អ្នក អ្នកក៏បានសួរខ្លួនឯងដែរថា តើគេស្រលាញ់អ្នកឬក៏អត់ ឬក៏លែងស្រលាញ់អ្នកហើយ? ដូច្នេះហើយ រឿងល្អដែលអ្នកនឹកស្មាននោះក៏ប្រហែលមិនមែនសុទ្ធតែជារឿងល្អអីដែរ ស្នេហាដែលអ្នករំពឹងក៏មិនប្រាកដថាមានលក្ខណៈល្អបំផុតដែរ បុរសម្នាក់ឲ្យតែមានសភាពទាំងនេះ គឺបញ្ជាក់ថាគេលែងស្រលាញ់អ្នកទៀតហើយ សង្ឃឹមថាអ្នករក្សាខ្ជាប់សេចក្តីថ្លៃថ្នូរបស់ខ្លួន រៀនចេះទៅដកខ្លួនចេញ ដកចិត្តស្រលាញ់ចោល រស់នៅដោយមិនមែនជាខ្លួនឯងកាលពីមុន។ ៦ចំណុចខាងក្រោមនេះ បង្ហាញឱ្យឃើញថា ឲ្យតែពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកហើយ តែងមានបញ្ចេញឥរិយាបថបែបនេះ ប្រសិនជាមានទង្វើទាំងនេះហើយ…

Cover000004
ទស្សនៈ

វាសនា មិនមែនទេវតាជាអ្នកចារទុកនោះទេ តែវាស្ថិតលើយើង ជាជ្រើសរើស និងកែប្រែដោយខ្លួនឯង

ការកែប្រែវាសនាពិតប្រាកដ គឺមិនមែនការជួបនឹងឱកាសនោះទេ តែគឺជាអាកប្បករិយាអ្នកទៅវិញ។ វាសនាគឺខ្លួនយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់រួចជាស្រេចនោះឡើយ។ តាមពិតទៅឱកាសតែងតែនៅចំពោះមុខយើងជានិច្ច គ្រាន់តែ … វាសនាគឺយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់ជាស្រេចនោះទេ។ ការចាប់ផ្តើមវាសនារបស់មនុស្សម្នាក់ៗសុទ្ធតែមិនដូចគ្នា បុគ្គលិកមួយចំនួនរស់នៅក្នុងគ្រួសារធូរធារ ខ្លះទៀតនោះជាគ្រួសារមធ្យម ក៏មានក្មេងមួយចំនួនទៀតមានការអប់រំល្អតាំងពីតូចមកម្ល៉េះ។ មនុស្សគ្រប់រូបសុទ្ធតែអាចកែប្រែវាសនារបស់ខ្លួន តែមនុស្សភាគច្រើនសុទ្ធតែយល់ថា ការជួបនឹងឱកាសទើបវាសនាអាចកែប្រែបានទៅវិញ។ គ្រប់ពេលវេលាមនុស្សគ្រប់រូបសុទ្ធតែអង្គុយរង់ចាំឱកាសល្អដើម្បីកែប្រែវាសនាមួយនេះ។ អ្វីដែលអាចកែប្រែវាសនាមួយនេះបាន មិនមែនការជួបនឹងឱកាសល្អដែលពួកយើងកំពុងនឹងជួបនោះឡើយ តែជាអាកប្បកិរិយារបស់ពួកយើងទៅវិញទេ។ ព្រហ្មលិខិតគឺត្រឹមត្រូវសុក្រិតខ្លាំងណាស់ វាមិនអាចយកការលំបាកដែលអ្នកទ្រាំមិនបាន ហើយបន្ថែមមកលើកអ្នកទៀតនោះឡើយ។ មនុស្សរាល់គ្នានិយាយថា ឲ្យតែបានជួបនឹងឱកាសគឺអាចក្តោបក្តាប់ឆាកជីវិតរបស់អ្នកបានហើយ តែខ្ញុំយល់ថាមិនមែនបែបនេះទេ។ តាមពិតទៅឱកាសគឺនៅចំពោះមុខយើងរហូតមក គ្រាន់តែយើងមិនចេះទៅស្រវាចាប់យកតែប៉ុណ្ណោះ។ ឧទាហរណ៍ថា ៖ ឱកាសប្រគល់ឲ្យមនុស្ស២នាក់…

Cover000003
ទស្សនៈ

អាកប្បកិរិយាដែលបង្ហាញថា មនុស្សប្រុសស្រឡាញ់អ្នក ចាប់ពី ១០% ដល់ ១០០%

ជាទូទៅពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ អាកប្បកិរិយាខ្លះគឺលាក់មិនជិតនោះទេ ថ្ងៃនេះខ្ញុំសុំវែកញែកឲ្យអ្នកទាំងអស់គ្នាដឹងអំពីអាកប្បកិរិយាមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងចាប់ពី ១០ % ទៅដល់ ១០០%។ ១. ស្រលាញ់ ១០% ពេលដែលចាប់ផ្តើមស្គាល់អ្នកដំបូង យល់ថាអ្នកជាមនុស្សល្អគ្រាន់បើ ដ្បិតតែរូបរាងមិនសូវស្អាត ប៉ុន្តែរៀបចំបន្តិចទៅគឺអាចទទួលយកបានហើយ ចម្បងនោះគឺអ្នកទាំងពីរជជែកគ្នាយ៉ាងសប្បាយចិត្ត។ ពេលនៅជាមួយអ្នក ពេលវេលាកន្លងទៅលឿនមែន ប៉ុន្តែអារម្មណ៍ម៉្យាងបានប្រាប់គេថាគេចូលចិត្តពេលវេលាបែបនេះណាស់ ។ តែអារម្មណ៍បែបនេះវាអាចកើតឡើងចំពោះនារីដទៃដូចគ្នា ឧទាហរណ៍ ៖ ដូចជាពេលដែលទៅរៀន ឬក៏ទៅធ្វើការ យល់ថានារីម្នាក់នោះល្អគ្រាន់បើគឺអាចនឹកឃើញដល់គេម្តងម្តាល។ ២. ស្រលាញ់២០% អ្នកទាំងពីរចាប់ផ្តើមរាប់អានគ្នាកាន់តែច្រើនឡើង សាច់រឿងដែលអ្នកទាំងពីរជជែកគ្នាគឺរាប់មិនអស់។ ជួនខ្លះសកម្មភាពរបស់អ្នកខ្លះបានទាក់ទាញដល់គេ ដូចជាខណៈពេលនោះព្រះអាទិត្យចាំងមកលើផ្ទៃមុខអ្នកមើលទៅស្រស់ស្អាត ជួនខ្លះពេលអ្នកអង្គុយមើលសៀវភៅមើលឃើញអ្នកទន់ភ្លន់ណាស់…

Cover000002
សង្គម

នារីណាបានរៀបការជាមួយបុរស ៤ ប្រភេទនេះ ច្បាស់ណាស់អ្នកនឹងមានសុភមង្គលពេញមួយជីវិត

បុរស និងនារីគឺមានលក្ខណៈមិនដូចគ្នាទេ ទោះបីជានៅផ្នែកអត្តចរិត ឬការរស់នៅ ធម្មជាតិរបស់បុរស គឺចូលចិត្តផ្តល់តម្លៃដល់ខ្លួនឯង និងមានចិត្តចង់ឈ្នះជាងនារី បុរសតែងតែពឹងលើភាពរឹងមាំមកទាក់ទាញចំណាប់អារម្មណ៍ពីនារីៗ។ បុរសគ្រប់រូបគួរតែប្រកបមាននូវសមត្ថភាព និងភាពជឿជាក់ ទើបអាចធ្វើឲ្យក្តីស្រម៉ៃក្លាយជាការពិតបាន។ ជាមួយគ្នានេះ អាចជាទីពុំនាក់ដ៏រឹងមាំសម្រាប់នារីផងដែរ។ បុរសដែលមានចំណុចពិសេសខាងក្រោមនេះ ទើបអាចធ្វើឲ្យនារីមានសុភមង្គលអស់មួយជីវិតបាន។ ១. សុខភាពមាំមួន គំនិតវាងវៃ មិនថាពេលណាទេ បុរសចង់ធ្វើរឿងឲ្យសម្រេចមួយ ខ្លួនឯងចាំបាច់ត្រូវមានសុខភាពដ៏រឹងមាំជាមុនសិន។ សុខភាពរឹងមាំអាចញុំាងឲ្យបុរសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងឧបសគ្គ។ ក្រៅពីកត្តាសុខភាពរឹងមាំហើយ គំនិតវាងវៃក៏ជាកត្តាដ៏ចាំបាច់ដែលបុរសជោគជ័យម្នាក់មិនអាចខ្វះបានឡើយ ទោះជាគំនិតវាងវៃរបស់គេមិនអាចជួយអ្នកក្នុងការរកប្រាក់ចំណូលបានច្រើនក៏ពិតមែន អ្នកត្រូវទទួលស្គាល់ថា បុរសដែលមានគំនិតវាងវៃរមែងអាចជួយពន្លឿនភាពជាក់ស្តែងដែលជាគុណតម្លៃនៃជីវិត ព្រមទាំងគោលដៅនៃការរស់នៅរបស់អ្នកបាន។ ២. មានស្មារតីទទួលខុសត្រូវខ្ពស់ យើងត្រូវដឹងថាមនុស្សប្រុសបានដើរតួរជាច្រើននៅក្នុងសង្គម គេអាចជាប្តី…

Cover000001
ទស្សនៈ

ចំណុចសំខាន់បំផុតសម្រាប់ជីវិត មិនមែនស្ថិតត្រង់ថា អ្នកនៅទីណាទេ តែវាស្ថិតត្រង់ថា តើអ្នកមានគោលដៅឆ្ពោះទៅណា?

ឆាកជីវិតមនុស្សប្រៀបដូចជាខ្សែលួសអ៊ីចឹង ត្រូវការគិតគូរដល់តុល្យភាពរបស់វា ឱ្យតែបាត់បង់ពីតុល្យភាពហើយ គឺអាចនឹងធ្លាក់ចុះមកក្រោមបាន។ ពេលដែលខ្សែលួសធូរពេកនឹងរយាលធ្លាក់ចុះមកក្រោម តែបើតឹងពេកងាយនឹងដាច់។ ដូច្នេះនៅក្នុងឆាកជីវិតមនុស្ស យើងចាំបាច់ត្រូវរក្សាពីតុល្យភាព ធ្វើរឿងអ្វីក៏ដោយមិនអាចហួសហេតុពេកទេ ឱ្យតែហួសហេតុពេកនឹងអាចធ្លាក់ក្នុងស្ថានភាពលំបាកជាមិនខាន។ ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបគឺមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ ក៏ដឹងច្បាស់ដែរថា ឆាកជីវិតគឺមិនមែននិយាយប៉ុន្មានម៉ាត់អាចបកស្រាយក្បោះក្បាយបាននោះទេ ពីព្រោះមនុស្សគ្រប់រូប គឺមានការសង្កត់ធ្ងន់ចំពោះឆាកជីវិតផ្សេងៗគ្នា។ ដំណើរផ្លូវជីវិតរបស់មនុស្សគ្រប់រូបគឺមិនដូចគ្នាទេ នៅក្នុងដំណើរជីវិតរបស់យើងដើមឡើយ គឺមិនរាបស្មើដូចផ្លូវថ្នល់ឡើយ មានពេលខ្លះផ្លូវថ្នល់ក៏អាចមានកន្លែងរឃិបរឃុប ឬមានអន្លង់នៅចំពោះមុខផងដែរ។ នៅក្នុងឆាកជីវិតរបស់យើង យើងស្ថិតនៅទីណាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអនាគតយើងឆ្ពោះទៅរកទីកន្លែងណា។ ទោះបីជាពេលនេះយើងជួបនឹងស្ថានភាពស្របចិត្ត និងបញ្ច្រាសចិត្តមែន តែយើងមិនអាចស្ថិតនៅទីតាំងដែលយើងឈរនេះបាននោះឡើយ ពីព្រោះផ្លូវអនាគតនៅវែងឆ្ងាយណាស់ យើងត្រូវពិចារណាអំពីអនាគតរបស់ខ្លួន។ ពេលជួបនឹងស្ថានភាពស្របចិត្ត ត្រូវចេះស្តាយស្រណោះ ពេលជួបនឹងស្ថានភាពបញ្ច្រាសចិត្ត មិនចាំបាច់យល់ថាជីវិតមួយនេះអស់សង្ឃឹមឡើយ…

Untitled 2
កីទ្បា

៥ឆ្នាំជាមួយ Man Utd ស្ថិតិ និង​ស្នាដៃរបស់ Harry Maguire អាច​ទទួល​យក​បាន​ឬទេ ក្នុងនាមជាខ្សែការពារកណ្ដាល?

ថ្ងៃនេះ  កាលពីប្រាំឆ្នាំមុន Harry Maguire បានចុះហត្ថលេខាជាមួយ Man United ក្នុងតម្លៃ 80 លានផោនពី Leicester City ។ អ្នកគាំទ្រជាច្រើននឹងនិយាយថាតម្លៃនេះធំពេកសម្រាប់ Harry ហើយពួកគេប្រហែលជាគិតត្រូវ។ យ៉ាងណាក៏ដោយ Maguire បាននាំមកឱ្យក្លិបជាច្រើន មិនមែនជាមួយនឹងជំនាញនោះទេ ប៉ុន្តែភាគច្រើនជាមួយនឹងអាកប្បកិរិយា វិជ្ជាជីវៈ និងចរិតរបស់គាត់។ ស្ថិតិរបស់ Maguire ក្នុងរយៈពេល 5 ឆ្នាំសម្រាប់បិសាចក្រហម៖ បង្ហាញខ្លួន​ ២០៦  ប្រកួត ស៊ុតបញ្ចូលទី…

Cover Copy
សង្គម

បើចង់ឱ្យគ្រួសារអ្នកមានភាពកក់ក្ដៅទាំងខាងក្នុង និងខាងក្រៅ កុំប្រាប់សាច់ញាតិរបស់អ្នកអំពីរឿងទាំង២នេះ

សព្វថ្ងៃនេះ មនុស្សខ្លះសូម្បីតែប្ដីប្រពន្ធមានជម្លោះក៏យកទៅនិយាយប្រាប់បងប្អូនប្រុសស្រីឱ្យជួយសម្រាលទុក្ខដែរ ដោយមិនដឹងថានេះជារឿងដែលនាំឱ្យប្ដីប្រពន្ធមានបញ្ហា និងធ្វើឱ្យគ្រួសារបាត់បង់សេចក្ដីសុខនោះទេ។ មូលហេតុនេះហើយបានជាគេហាមអ្នកមិនអោយប្រាប់រឿងសម្ងាត់២យ៉ាង ទៅកាន់មនុស្សជិតស្និទ្ធ ឬ សូម្បីតែសាច់ញាតិ ព្រោះវាអាចបង្កអោយមានបញ្ហាទៅថ្ងៃមុខ៖ ១.ត្រូវលាតត្រដាងប្រាក់ខែ និងចំណូលដល់សាច់ញាតិ៖ ច្រើនដងពេលជួបគ្នាម្ដងទៀត ញ៉ាំបាយឆ្ងាញ់ៗ ញាតិសន្ដានសួរពីប្រាក់ខែ មនុស្សជាច្រើនគិតថាមិនអីទេ បើកបង្ហាញ ព្រោះទាំងនេះក៏ជាសាច់ញាតិរបស់គេដែរ។ ប៉ុន្តែនៅពេលដែលពួកគេបានឮប្រាក់ខែរបស់អ្នក មនុស្សជាច្រើនបានដកដង្ហើមធំ។ មនុស្សចាប់ផ្ដើមប្រៀបធៀបប្រាក់ខែរបស់អ្នកជាមួយនឹងប្រាក់ខែរបស់ពួកគេ មានមនុស្សជាច្រើនឃើញថាអ្នកមានលុយហើយចង់ខ្ចីភ្លាម បើអ្នកមិនឲ្យគេនឹងបន្ទោសអ្នក។ ដូច្នេះបញ្ហាទាក់ទងនឹងលុយត្រូវរក្សាទុកជាឯកជនយ៉ាងល្អបំផុត ហើយកុំនិយាយច្រើនពេក។ ២.អ្នកមិនគួរបង្ហាញពីបញ្ហាគ្រួសារឯកជនរបស់អ្នកដល់បងប្អូន និងឪពុកម្ដាយរបស់អ្នកឡើយ៖ មនុស្សជាច្រើនជាមនុស្សចម្លែក ទោះបីពួកគេមានគ្រួសាររៀងខ្លួនក៏ដោយ ពួកគេប្រាប់ឪពុកម្តាយនិងសាច់ញាតិគ្រប់រឿងទាំងតូចឬធំក្នុងផ្ទះ។ ពេលត្រឡប់ទៅផ្ទះម្ដាយវិញ នាងបានប្រាប់រឿងរ៉ាវអំពីឪពុកម្ដាយដ៏លំបាករបស់ប្ដី និងបងថ្លៃដ៏អាក្រក់របស់នាង។…

Untitled 2
កីទ្បា

មិនសប្បាយចិត្តជាមួយប្រធានក្លិប Martin Braithwaite កំពុងពិចារណាទិញក្លិបដែលជាគូប្រជែងរបស់ Barca

Martin Braithwaite គិតចង់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្លិប Espanyol នេះបើយោងតាមសរសេរព័ត៌មាន ​​Diego Pico របស់កាសែត Marca ។ កីឡាករសញ្ជាតិដាណឺម៉ាក ត្រូវបានគេនិយាយថា មិនសប្បាយចិត្តជាមួយនឹងម្ចាស់ក្លិបបច្ចុប្បន្ន ដែលបានចោទ គាត់ថា​មិន​គោរពកិច្ចសន្យាក្នុងឆ្នាំ 2023 ។ Braithwaite ឥឡូវនេះបានចាកចេញពី Espanyol ទៅចូលរួមជាមួយក្លិបប្រេស៊ីល Gremio ជាក្លិបមួយដែលកីឡាករ Luis Suarez ធ្លាប់លេងឱ្យ។ បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​វិនិយោគ​យ៉ាង​ខ្លាំង​ក្នុង​អាជីវកម្ម​អចលនទ្រព្យ។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ទោះបីជាគាត់ផ្ទាល់បានបដិសេធពាក្យចចាមអារ៉ាមទាំងនោះក៏ដោយ។ Braithwate លេងឱ្យ Barcelona…

3
ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ

នៅព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ កម្ពុជា នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ គម្រោងព្រែកជីកហ្វូណនតេជោនឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងព្រែកជីកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ…

Untitled ៣
កីទ្បា

Hansi Flick នឹងណែនាំបច្ចេកវិទ្យាថ្មីដល់កីឡាករ Barca! Leicester ធ្លាប់ប្រើដើម្បីឈ្នះ Premier League ក្នុងឆ្នាំ 2016

Hansi Flick បានមកដឹកនាំនៅ Barcelona ប៉ុន្មានខែប៉ុណ្ណោះ ប៉ុន្តែគាត់បានកែប្រែបែបវិជ្ជមានរួចទៅហើយ។ ក្នុងចំណោមកម្មវិធីហ្វឹកហាត់ និងរឿងផ្សេងទៀត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នឹងណែនាំឱ្យមានការពិនិត្យសុខភាព ដោយប្រើឧបករណ៍វាស់ធាតុត្រជាក់ cryotherapy ទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ក្រុមនេះបើយោងតាមរបាយការណ៍របស់ AS ។ សម្រាប់អ្នកដែលមិនបានដឹង ការពិនិត្យ តាមដានសុខភាពដោយប្រើ cryotherapy ពាក់ព័ន្ធនឹងការប្រើភាពត្រជាក់ខ្លាំង ដើម្បីកាត់បន្ថយការរលាក និងបង្កើនល្បឿននៃការស្តារសាច់ដុំឡើងវិញ។ ការព្យាបាលនេះជួយការពាររបួស និងបង្កើនល្បឿននៃការជាសះស្បើយឡើងវិញ។ ការឈ្នះពានរង្វាន់ Premier League របស់ Leicester City ក្នុងឆ្នាំ 2016 ត្រូវបានសន្មតថាជាវិធីសាស្រ្តនេះ។…

Untitled 1
កីទ្បា

រូបថត Lamine Yamal ថតជាមួយកូនប្រុសរបស់ Cristiano Ronaldo កំពុងតែល្បីខ្លាំង

ខណៈពេលដែល Barcelona កំពុងធ្វើដំណើរកម្សាន្តមុនរដូវកាលរបស់ពួកគេនៅសហរដ្ឋអាមេរិក Lamine Yamal នៅតែសម្រាកលំហែកាយរបស់គាត់ បន្ទាប់ពីបានឈ្នះពានរង្វាន់ Euro ជាមួយអេស្ប៉ាញ។ កីឡាករវ័យ 17 ឆ្នាំរូបនេះនឹងមិនត្រលប់មកហ្វឹកហាត់វិញទេរហូតដល់ពាក់កណ្តាលខែសីហា មុនពេលរដូវកាលថ្មីចាប់ផ្តើម។ ទន្ទឹមនឹងនោះ កីឡាករវ័យក្មេងរូបនេះ កំពុងតែរីករាយនឹងរដូវក្តៅរបស់ខ្លួន ដោយរីករាយនឹងការជិះទូកកម្សាន្តដ៏ប្រណីត និងដើរលេងជាមួយមិត្តភក្តិ។ អ្វីដែលមិននឹកស្មានដល់បំផុតប្រចាំឆ្នាំ Yamal ក៏បានជួបកូនប្រុសរបស់ Cristiano Ronaldo គឺ Cristiano Ronaldo Junior ខណៈពេលដែលវិស្សមកាលនៅប្រទេសព័រទុយហ្គាល់។ ឪពុករបស់ Lamine បានចែករំលែករូបថតកូនប្រុសរបស់គាត់នៅលើ Instagram…