ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover000009
ទស្សនៈ

២០ឃ្លាចំៗ! បង្ហាញពីភាពសុខគ្នារវាង “ការចូលចិត្ត និងក្តីស្រឡាញ់”

មនុស្សជាច្រើនបានយកការចូលចិត្ត និងក្តីស្រលាញ់ដាក់ជាសញ្ញាស្មើ ពេលដែលអ្នកយល់ពី “ក្តីស្រលាញ់” ហើយនោះ អ្នកនឹងដឹងថា ការចូលចិត្ត និងក្តីស្រលាញ់ គឺមិនដូចគ្នាទេ។ ការចូលចិត្តគឺអាចបណ្តាលមកពី រូបសម្រស់ ការតុបតែង អត្តចរិតល្អជាដើម។ ចំណែកឯក្តីស្រលាញ់វិញ ទោះជានៅលើខ្លួនគេមានចំណុចខ្វះខាតច្រើនប៉ុនណាក៏ដោយ តែនៅតែចង់រួមរស់នៅជាមួយគេ ។ យើងគួរតែបែងចែកការចូលចិត្ត និងក្តីស្រលាញ់ឱ្យបានច្បាស់លាស់ ពីព្រោះការចូលចិត្តអាចផ្តល់ទៅឱ្យមនុស្សជាច្រើន តែក្តីស្រលាញ់អាចផ្តល់ឱ្យមនុស្សតែម្នាក់ប៉ុណ្ណោះ។ ២០ឃ្លាខាងក្រោមនេះ នឹងនាំឱ្យអ្នកយល់កាន់តែច្បាស់ពីភាពខុសគ្នារវាង ការចូលចិត្ត និងក្តីស្រលាញ់។ ១. ការចូលចិត្ត គឺរំពឹងចង់បានរបស់ល្អមកចែករំលែកជាមួយគ្នា ឯក្តីស្រលាញ់សុខចិត្តទទួលរ៉ាប់រងជាមួយគ្នាទោះល្អទោះអាក្រក់។ ២. ការចូលចិត្តគឺ “…

Cover000008
ទស្សនៈ

ចូលចិត្តភាពស្ងៀមស្ងាត់មែនទេ? ទាំងនេះជាគុណសម្បត្តិទាំង ៦ ចំណុច របស់មនុស្សស្ងប់ស្ងាត់

មនុស្សរាល់គ្នាតែងមានគំនិតថា មនុស្សស្ងប់ស្ងាត់ពិបាកចុះសម្រុងជាមួយមនុស្សដទៃ មិនសូវរីកចម្រើន ពិបាកចូលចុះសង្គម និងសម្របខ្លួនទៅនឹងស្ថានភាព។ គេតែងតែគិតថា មនុស្សស្ងប់ស្ងាត់ជាមនុស្សមិនរួសរាយរាក់ទាក់ អៀនខ្មាសច្រើន និងចូលចិត្តនៅតែឯង។ ផ្ទុយទៅវិញ អ្នកមិនបានដឹងពីគុណសម្បតិ្ត និងគុណប្រយោជន៍ដែលប្រភេទមនុស្សស្ងប់ស្ងាត់ទទួលបាននោះទេ។ ១. មនុស្សប្រភេទនេះ តែងតែមានការអង្កេតខ្ពស់ និងតែងតែប្រុងប្រយ័ត្ន ដែលជាអំណោយផលពីធម្មជាតិ។ ពួកគេអាចសម្គាល់ឃើញអ្វីដែលអ្នកផ្សេងមិនបានឃើញ ព្រោះអ្នកដទៃកំពុងរវល់នឹងការជជែកលេងសប្បាយ និងមមាញឹកនឹងអ្វីផ្សេងៗ។ ២. ពួកគេមានទំនោរក្នុងការគិតពីផលប៉ះពាល់នៃអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃ។ ពួកគេតែងតែមានការគួរសម មិនសូវច្របូកច្របល់ និងគិតមុនពួកគេនិយាយ ឬធ្វើអីមួយ។ នេះហើយ ទើបក្រុមមនុស្សនេះមិនសូវត្រូវបានគេចោទប្រកាន់ដែលបង្កភាពរំខាន និងមានកំហុសច្រើន។ ៣. ពួកគេក៏ត្រូវបានចាត់ចូលជាមនុស្សឯករាជ្យ និងមិនសូវចូលចិត្តនរណាត្រួតត្រា…

Cover000007
ទស្សនៈ

៨ យ៉ាងខាងក្រោមនេះ អាចធ្វើឱ្យអ្នកសប្បាយចិត្ត ក្នុងពេលអ្នកជួបទុក្ខលំបាក

នៅក្នុងស្ថានភាពសព្វថ្ងៃដែលមនុស្សម្នាក់ៗព្យាយាមយ៉ាងខ្លាំងដើម្បីជីវភាពរស់នៅ អ្នកខ្លះបានបាត់បង់សេចក្តីរីករាយ សុភមង្គល និងអស់សង្ឃឹមនៅពេលមានរឿងស្មុគស្មាញជាច្រើន។ ការរក្សាអារម្មណ៍វិជ្ជមានអាចជាកិច្ចការដ៏លំបាកមួយ តែអ្នកត្រូវចាំថាសុភមង្គលមានគ្រប់ទីកន្លែង ហើយបើអ្នកអាចផ្តល់ឱ្យខ្លួនអ្នកបានស្របពេលអ្នកកំពុងពិបាកចិត្ត នោះអ្នកនឹងរឹងមាំ ជម្នះ និងបន្តដំណើររបស់អ្នកបានជោគជ័យ។ ដូចច្នេះ យើងមកឈ្វេងយល់ថាចំណុចណាមួយខាងក្រោមអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកមកសប្បាយរីករាយក្នុងគ្រាលំបាក ៖ ១. រៀនយកចិត្តទុកដាក់ រៀនយកចិត្តទុកដាក់ចំពោះរឿងតូចៗ បន្តិចបន្តួចដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានអត្ថន័យក្នុងថ្ងៃនីមួយៗ ដូចជា រសជាតិនៃអាហារសម្រន់ដែលអ្នកចូលចិត្ត ក្លិនក្រអូបដែលអ្នកចូលចិត្ត សម្លៀកបំពាក់ដែលធ្វើឱ្យអ្នកកាន់តែមានស្រស់ស្អាត ពេលវេលាសម្រាកបន្តិចបន្តួចដ៏មានតម្លៃដែលអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។ បើអ្នកយកចិត្តទុកដាក់នឹងរឿងតូចៗទាំងនេះ អ្នកនឹងមើលឃើញចំណុចរីករាយក្នុងកន្លែងជាច្រើនដែលអ្នកមិនបានចាប់អារម្មណ៍ពីមុន។ ២. ហាត់ប្រាណ ការធ្វើលំហាត់ប្រាណសាមញ្ញៗ សូម្បីតែការដើររយៈពេល ១៥ នាទីក៏មានឥទ្ធិពលវិជ្ជមានដល់ការគិតរបស់អ្នកយ៉ាងខ្លាំងដែរ។ ជ្រើសរកលំហាត់ប្រាណណាដែលងាយស្រួល និងជាការចូលចិត្តរបស់អ្នក…

Cover Copy
សង្គម

ស្វាមីភរិយាដែលមានលក្ខណៈទាំង៣នេះ អាចស្រលាញ់គ្នាបានយូរ ជាងគូស្នេហ៍ដទៃទៀត

មនុស្សច្រើនតែនិយាយអំពីប្ដីប្រពន្ធដែលមានរូបរាងស្អាតបាត សរសើរថាពួកគេសមគ្នា និងមើលទៅគួរឱ្យច្រណែន។ តែបើយោងតាមសរីរវិទ្យាពីរូបរាងរបស់មនុស្ស គេអាចកំណត់បានទាំងស្រុងថាតើមនុស្សពីរនាក់មាន ភាពសក្តិសមគ្នាឬអត់ គឺមិនអាស្រ័យលើរូបរាងស្អាតនោះទេ តែគេអាចដឹងបានតាមរយៈលក្ខណៈដូចគ្នាទាំង៣ខាងក្រោមនេះ៖ ១.Yin និង Yang រួមបញ្ចូលគ្នា៖ ប្រសិនបើគូស្វាមីភរិយាមួយគូមានកម្ពស់ខ្ពស់ និងមួយខ្លី មើលទៅហាក់ដូចជាមិនស៊ីសង្វាក់គ្នា ប៉ុន្តែការពិតបើនិយាយពីវាសនា នេះគឺជា “រូបរាងប្តីប្រពន្ធ” ល្អណាស់។ ប្រភេទនៃរូបរាងនេះជាកម្មសិទ្ធិរបស់ប្រភេទនៃ “Yin និង Yang រួមបញ្ចូលគ្នា” ។ រូបរាង “Yin និង Yang” នេះមានន័យថាមនុស្សពីរនាក់ (ប្តីនិងប្រពន្ធ) ទាំងពីរឈានដល់ចំណុចកំពូលនៃទម្រង់មួយ។…

Cover Copy
ទស្សនៈ

នៅពេលដែលអ្នកមានភាពចាស់ទុំគ្រប់គ្រាន់ហើយ នោះទស្សនៈរបស់អ្នកទាំងនេះ នឹងកែប្រែខុសពីមុន

ភាពចាស់ទុំ មិនកំណត់បានតាមអាយុនោះទេ។ ភាពចាស់ទុំ គឺជាអ្វីៗដែលអ្នកបានឃើញ យល់ និងពិចារណាពីអ្វីដែលនៅជុំវិញអ្នក និងទំនោរនៃប្រតិកម្មរបស់អ្នក។ អាយុរបស់អ្នកកាន់តែចាស់ទៅ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចាស់ទុំនោះទេ។ ចំណុចទាំងប៉ុន្មានខាងក្រោម ដែលអាចរាប់បញ្ចូលបានថា អ្នកស្ថិតក្នុងភាពចាស់ទុំហើយ ៖ ១. ភាពចាស់ទុំ គឺជាពេលដែលមនុស្សម្នាក់ធ្វើបាបអ្នក ហើយអ្នកព្យាយាមស្វែងយល់ពីស្ថានភាពរបស់ពួកគេជាជាងការសងសឹកគ្នា ឬធ្វើការបាបគ្នាទៅវិញទៅមក ។ អ្នកនឹងមានអធ្យាស្រ័យខ្ពស់ និងចង់បានសន្តិភាពជាជាងធ្វើឱ្យអ្នកដទៃឈឺចាប់។ ២. អ្នកនឹងយល់ថាគ្រួសារ គឺមានសារៈសំខាន់ចំពោះអ្នក អ្នកនឹងលែងមានអារម្មណ៍ថា វាជាការរំខាននៅពេលឪពុកម្តាយរបស់អ្នកតេមករកអ្នកដូចពីមុន ឬអ្នកនឹងទូរស័ព្ទទៅសួរសុខទុក្ខពួកគាត់ជំនួសឱ្យរាល់ដងដែលអ្នកតេទៅដើម្បីត្រូវការអ្វីមួយពីគាត់ ព្រោះអ្នកចាប់ផ្តើមយល់ថា ពួកគាត់មានវ័យចំណាស់ ពួកគាត់ត្រូវការយកចិត្តទុកដាក់ពីអ្នក ហើយក៏ព្រោះតែខ្លួនអ្នកផ្ទាល់ចាប់ផ្តើមបារម្ភ និងស្រលាញ់ពួកគាត់ជាងមុន។…

Untitled 2
កីទ្បា

ស្ដេចល្បឿនពិភពលោក Usain Bolt ថាគាត់នឹងចាញ់ Cristiano Ronaldo បើរត់ប្រណាំងចម្ងាយ 100 ម៉ែត្រក្នុងពេលនេះ

កំណត់ត្រាពិភពលោក 100 ម៉ែត្ររបស់ Usain Bolt នៅតែរក្សាដដែល ប៉ុន្តែតើគាត់នឹងយកឈ្នះលើបុរសលឿនបំផុតរបស់កីឡាបាល់ទាត់យ៉ាងដូចម្តេច? កីឡាករសញ្ជាតិហ្សាម៉ាអ៊ីករូបនេះត្រូវបានគេសួរថាតើគាត់អាចឈ្នះការរត់ប្រណាំងជាមួយ Cristiano Ronaldo ដែរឬទេ ហើយគាត់បានផ្តល់ចម្លើយដ៏គួរឱ្យចាប់អារម្មណ៍មួយ។ គាត់បាននិយាយថា Ronaldo នឹងលឿនជាងគាត់ក្នុងរយៈពេលយូរជាង។ “គាត់ហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ គាត់ជាអត្តពលិកដ៏អស្ចារ្យម្នាក់ តើអ្នកដឹងទេថាខ្ញុំនិយាយនេះ ចង់មានន័យអ្វី? គាត់តែងតែនៅកម្រិតកំពូលនៃការប្រកួតរបស់គាត់។ គាត់ប្រឹងប្រែង គាត់ផ្តោតអារម្មណ៍។ ដូច្នេះឥឡូវនេះខ្ញុំច្បាស់ជាគិតថាគាត់លឿនជាងខ្ញុំ»។ Ronaldo នៅតែលេងឱ្យ Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីតនៅអាយុ 39 ឆ្នាំ ខណៈដែល Bolt…

Vietjet Passengers Served With Business Services
PR

ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត

ភ្នំពេញ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់ការកក់សំបុត្រសម្រាប់ដំណើរធុរកិច្ច (Business) និង SkyBoss (*)។ ការផ្តល់ជូនពិសេសនេះ ត្រូវបានអនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet ដែលកក់សំបុត្រតាម www.vietjetair.com, កម្មវិធីទូរស័ព្ទ Vietjet Air, ការិយាល័យកក់សំបុត្រ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ សំបុត្រត្រូវតែទិញមុនថ្ងៃទី 11 ខែសីហា ឆ្នាំ 2024 សម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី…

Untitled 1
PR

លោក Brad Edman ត្រូវបានតែងតាំងជាអនុប្រធានទីផ្សារនៃក្រុមហ៊ុន Marriott International ប្រចាំប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា

ក្នុងនាមជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចប្រកបដោយជំនាញ និងបទពិសោធន៍ខ្ពស់ លោក Brad នឹងបោះជំហានថ្មីមួយទៀតជាមួយក្រុមហ៊ុន Marriott International ក្នុងដំណើរអាជីពរយៈពេល ២៦ឆ្នាំ ទីក្រុងបាងកក ប្រទេសថៃ – ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤៖ ក្រុមហ៊ុន Marriott International បានប្រកាសតែងតាំងលោក Brad Edman ឱ្យកាន់តំណែងជាអនុប្រធានទីផ្សារប្រចាំប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា។ ការប្រកាសតែងតាំងតួនាទីថ្មីមួយនេះ គឺជាការចាប់ផ្តើមនៃទំព័រថ្មីដ៏គួរឱ្យរំភើបក្នុងអាជីព ការងារដ៏ជោគជ័យ​ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ២៦ឆ្នាំកន្លងមកជាមួយក្រុមហ៊ុន។ លោក Brad គឺជាអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចដ៏ឆ្នើមមួយរូប…

Cover Copy
សង្គម

ជឿឬអត់ គេថាមនុស្សស្រីភាគច្រើនផិតក្បត់ក្នុងវ័យនេះ

ការផិតក្បត់គឺជាអំពើបាបដែលសម្លាប់អាពាហ៍ពិពាហ៍លឿនបំផុត។ ទោះបីពួកគេដឹងយ៉ាងច្បាស់ក៏ដោយ ក៏មនុស្សជាច្រើននៅតែប្រព្រឹត្តិវាដោយគ្មានភាពអៀនខ្មាស់។ វាជាការពិតដែលថាសព្វថ្ងៃនេះអត្រាផិតក្បត់របស់ស្ត្រីគឺមិនតិចជាងបុរសនោះទេ សម័យកាន់តែជឿនលឿនការក្បត់គ្នាហាក់ដូចជាងាយស្រួលជាងជំនាន់មុន។ តែតាមការសន្និដ្ឋាន គេប៉ាន់ប្រមាណថាមនុស្សស្រីដែលក្បត់នឹងប្តីភាគច្រើននៅក្នុងវ័យខាងក្រោមនេះ៖ ១.បន្ទាប់ពីអាយុ 35 ឆ្នាំ៖ នៅអាយុ 35 ឆ្នាំ ស្ត្រីច្រើនតែមានកូនធំឡើងដែលអាចមើលថែខ្លួនឯងបាន ហើយពួកគេមិនចាំបាច់ត្រូវបានបង្ហាត់បង្រៀនដូចកាលកូននៅក្មេង ដូច្នេះស្ត្រីនឹងមានពេលទំនេរច្រើន។ នៅពេលនេះស្ត្រីនឹងចាប់ផ្តើមយកចិត្តទុកដាក់លើខ្លួនឯងពួកគេចង់សប្បាយកាន់តែច្រើន ដូច្នេះពួកគេនឹងព្យាយាមតែងខ្លួនដោយស្លៀកពាក់និងថែរក្សារូបរាងរបស់ពួកគេ។ នៅអាយុ 35 ឆ្នាំ ស្ត្រីអាចធ្លាក់ក្នុងមនោសញ្ចេតនាក្នុងការិយាល័យបានយ៉ាងងាយ។ ដោយសារតែក្នុងអំឡុងពេលនេះពួកគេនឹងវិនិយោគយ៉ាងសកម្មនៅក្នុងការងាររបស់ពួកគេពួកគេនឹងមានឱកាសប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារនៃភេទផ្ទុយ។ នៅពេលដែលពួកគេជួប “ប្រភេទមនុស្សត្រូវចិត្ត” ដែលជាមិត្តរួមការងារបុរសគួរឱ្យចាប់អារម្មណ៍ ពួកគេអាចមានអារម្មណ៍មិនស្ថិតស្ថេរបានយ៉ាងងាយ។ ក្រោយអាយុ៤០ឆ្នាំ ប្តីរបស់ពួកគេច្រើនតែស្ងួតហួតហែងក្នុងការងារយ៉ាងមមាញឹក និងមិនខ្វល់ពីប្រពន្ធ។ ដែលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែត្រជាក់ និងបែកបាក់។…

Cover Copy
សង្គម

មនុស្សដែលអាចស៊ូទ្រាំនឹងទុក្ខលំបាក ៣ យ៉ាងនេះ ជីវិតនឹងអាចជោគជ័យជាងមុន

មុននឹងចាប់ផ្តើមធ្វើអ្វីមួយ ត្រូវចំណាយពេលគិតពីគោលបំណង និងវិធីនៃការអនុវត្ត បន្ទាប់មកត្រូវធ្វើតាមផែនការដែលបានកំណត់ ព្រោះប្រសិនបើយើងមិនមានផែនការសម្រាប់ជីវិតទេ យើងនឹងធ្លាក់ចូលទៅក្នុងការរស់នៅមួយដែលគ្មានគោលដៅ គ្មានអនាគត និងរស់ត្រឹមកំដរជីវិតប៉ុណ្ណោះ។ អ្នកត្រូវតែហ៊ានសាកល្បង ដើរចេញទៅកាន់ពិភពខាងក្រៅដើម្បីទទួលបានបទពិសោធន៍ជីវិតថ្មីៗ ហើយបើអ្នកអាចឆ្លងកាត់ទុក្ខលំបាកទាំង៣ខាងក្រោមនេះបាន អ្នកនឹងទទួលបានជីវិតថ្មីដែលជោគជ័យ និងមានពន្លឺជាងមុន៖ ១.កុំខ្លាចក្នុងការគិត៖ ក្រៅពីការប្រឹងប្រែងធ្វើការ មនុស្សឆ្លាតនឹងចំណាយពេលច្រើនក្នុងការគិត បញ្ចូលគំនិតទៅក្នុងគ្រប់រឿងតូចតាច និងខិតខំប្រឹងប្រែងធ្វើវា។ ជំនួសអោយពេលទំនេរអង្គុយលេងទូរស័ព្ទ អ្នកអាចសាកល្បងគិតធ្វើអ្វីដែលមានប្រយោជន៍ ដូចជាសិក្សា ឬ អនុវត្តចំណេះដឹងដែលខ្លួនមាន ដើម្បីពង្រឹងសក្តានុពលខ្លួនឯងអោយមានអនុភាពជាងមុន។ បើអ្នកចេះគិតល្អិតល្អន់ហើយ កុំភ័យថានឹងទំនេរចោល ព្រោះអ្នកនឹងចេះបែងចែកពេលវេលាទៅតាមកាលវិភាគដើម្បីធ្វើរឿងដែលមានប្រយោន៍ដល់អនាគត។ ២.ស៊ូទ្រាំដោយអត់ធ្មត់៖ សារៈសំខាន់នៃវិន័យគឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើដោយបេះដូង ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលអាចធ្វើតាមបាន ដោយសារតែការលំបាកក្នុងការថែរក្សាការងារជារៀងរាល់ថ្ងៃ។…

១
សម្រង់

❌️ត្រណមធំៗទាំង ១០ ក្នុងខែ ទ្វារនរកបើក❗️❌️

១. ហាមនិយាយពាក្យថា [យីអ៊ុកដាក់អារក្ស័ជាន់][ស៊យ][ចង្រៃ] បងប្អូនល្អស្តាប់ឮហើយនឹងមកតាមអ្នកមិនខាន។ ២. ហាមទៅលេងទឹកក្បែរមាត់អូរ មាត់ស្ទឹង មាត់ទន្លេ មាត់សមុទ្រ ស្រះ បឹង។ កាត់បន្ថយការទៅស្ទូចត្រី ក្នុងខែ ៨ ចន្ទគតិ ហាមសម្លាប់សត្វ។ ៣. បើអត់ការងារអី កុំផ្អែកជញ្ជាំងផ្តេសផ្តាស ព្រោះបងប្អូនល្អចូលចិត្តនៅកៀនជញ្ជាំង អាចរំខានដល់ពួកគេ។ ៤. កណ្តាលអាធ្រាត ហាមហួច ងាយនឹងទាក់ទាញបងប្អូនល្អមកក្បែរ។ ៥. បើនៅផ្ទះមានព្យួរកណ្តឹងខ្យល់ សូមដកចេញ។ ចាំដល់ខែ ៨ ចន្ទគតិចាំព្យួរដាក់វិញ។ ៦.…

Cover Copy
គ្រួសារ

បងប្អូនបង្កើតក្នុងគ្រួសារតែមួយ មិនគួរនិយាយរឿងទាំងនេះដាក់គ្នាទៅវិញទៅមកទេ

មនុស្សជាច្រើនគិតថាបងប្អូនបង្កើតអាចចែករំលែកអ្វីៗគ្រប់យ៉ាងឱ្យគ្នាទៅវិញទៅមក ប៉ុន្តែតាមពិតវាមិនដូច្នោះទេ។ នៅក្នុងជីវិត មានសេចក្តីពិតដ៏ឈឺចាប់មួយ ដែលពេលខ្លះមនុស្សងាយច្រណែនអ្នកដែលនៅជិតពួកគេ ហើយសរសើរអ្នកដែលនៅឆ្ងាយ។ ដូច្នេះហើយ បងប្អូនក្នុងគ្រួសារពេលខ្លះច្រណែននឹងគ្នាជាងអ្នកខាងក្រៅ បងប្អូនក្នុងគ្រួសារខ្លះចិត្តមិនបាននឹងអ្នកខាងក្រៅផង។ ដូច្នេះហើយមានរឿងមួយចំនួន ដែលបងប្អូនមិនគួរបើកបង្ហាញទៅកាន់គ្នានោះទេ៖ ១.រឿងសេដ្ឋកិច្ច៖ នៅពេលដែលសមាជិកគ្រួសារធ្វើការ មានប្រាក់ចំណូល និងមានជីវិតផ្ទាល់ខ្លួន ពួកគេមិនគួរនិយាយច្រើនពេកអំពីសេដ្ឋកិច្ច ដូចជាសួរអំពីប្រាក់ខែរបស់គ្នាទៅវិញទៅមក ឬ អួតពីប្រាក់ចំណូលផ្ទាល់ខ្លួននោះទេ។ ជាពិសេសនៅពេលដែលមានភាពខុសប្លែកគ្នាមិនស្មើគ្នាក្នុងគ្រួសារ គួរតែជៀសវាងព្រោះរឿងសេដ្ឋកិច្ចអាចក្លាយជាឧបសគ្គរវាងបងប្អូនបង្កើត។ ជាងនេះទៅទៀត សេដ្ឋកិច្ចគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដូច្នេះហើយ យកល្អកុំនិយាយច្រើនពេកអំពីបញ្ហានេះ។ ជាងនេះទៅទៀត បងប្អូនត្រូវមានយុត្តិធម៍អំពីហិរញ្ញវត្ថុ ដោយសន្មត់ថាពេលគេឲ្យ ឬ ខ្ចីគេត្រូវសងវិញ ជៀសវាងភាពមិនច្បាស់លាស់ដែលនឹងបំផ្លាញទំនាក់ទំនងរវាងបងប្អូន។ ២.រឿងអំពីគូស្នេហ៍៖…