
បានអានអត្ថបទនេះហើយ អ្នកនឹងបានធូរស្បើយក្នុងចិត្ត មិនថាអ្នកតានតឹង សោកសៅប៉ុនណាក៏ដោយ
ប្រសិនបើអ្នកមានអារម្មណ៍ថាតានតឹង និងសោកសៅ អ្នកកំពុងតែជួបនូវរឿងរ៉ាវដែលធ្វើឱ្យឈឺចាប់ ខកចិត្ត ខកបំណង សូមអានអត្ថបទមួយនេះ អ្នកនឹងបានធូរស្បើយ ស្រឡះចិត្ត លែងមួហ្មង ហើយអ្នកក៏នឹងអ្នកឆ្លងផុតនូវដំណាក់កាលមួយនេះទៅបាន។ ១. មានតែយើងទេដែលមានសិទ្ធិ គ្មានអ្នកណាមកធ្វើបាបយើងបានឡើយ ៖ អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិត ពេលខ្លះយើងមិនអាចដឹងមុនបានឡើយ ប៉ុន្តែរបៀបដែលយើងទទួលយក និងផ្លាស់ប្តូរ វាអាស្រ័យលើខ្លួនយើង។ ឧទាហរណ៍ ៖ នៅពេលដែលមានបញ្ហាយល់ច្រឡំ មនុស្សឆ្លាតតែងតែខំរកវិធីដើម្បីបញ្ជាក់ អ្នកខ្លះធ្វើទារុណកម្មខ្លួនឯងដោយអយុត្តិធម៌ យំ ទួញសោក អ្នកខ្លះទៀតបោះបោក ក្បត់គ្នា ហើយអ្នកខ្លះ ក៏ភ្លេចនូវអតីតកាលដែលកន្លង។ ផ្តោតលើជីវិតថ្មីរបស់ពួកគេ ដើម្បីជួបមនុស្សដែលសក្តិសម…











