
សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ
មានរូបមានទុក្ខ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ តួយ៉ាងដូចសេចក្ដីទុក្ខទាំង ៣ ប្រភេទនេះ ដែលយើងត្រូវតែឆ្លងកាត់។ នៅពេលដែលយើងបានជួប វានឹងបង្រៀនឱ្យយើងបានដឹង និងយល់អំពីជីវិតនេះរឹតតែច្បាស់។ ១. សេចក្ដីទុក្ខពីធម្មជាតិ ៖ ទុក្ខធម្មជាតិដូចជា ឃ្លានពេក ឆ្អែតពេក ក្តៅពេក ត្រជាក់ពេក… គឺជារបស់ដែលមនុស្សគ្រប់រូបកើតក្នុងលោកនេះ តាំងពីព្រះពុទ្ធ ដល់សត្វតិរច្ឆាន ត្រូវតែមាន។ ការរងទុក្ខនេះមានតម្លៃខ្លាំងណាស់ ដែលជាអំណោយពីធម្មជាតិដល់មនុស្សម្នាក់ៗ។ បើគ្មានការរងទុក្ខនេះទេ មនុស្សម្នាក់ក្លាយជាថ្ម (ដោយគ្មានអារម្មណ៍ក្តៅ ឬត្រជាក់…)។ ការរងទុក្ខនេះគឺជាធម្មជាតិ និងចាំបាច់ ដោយសារសភាវគតិនៃការរស់រានមានជីវិត ជួយយើងឱ្យដឹងយ៉ាងច្បាស់ពីកម្រិតគ្រោះថ្នាក់ដល់ជីវិតដើម្បីចៀសវាង។…











