ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សនៈ

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

នៅពេលដែលអ្នកចង់សងសឹកដល់ក្រុមមនុស្សដែលបានក្បត់ និងធ្វើបាបអ្នក វាជារឿងសំខាន់ក្នុងការពិចារណាពីផលវិបាក និងផលប៉ះពាល់ដែលវាអាចមានលើសុខុមាលភាពរបស់អ្នក។ ការសងសឹកអាចនាំទៅរកវដ្តនៃភាពអវិជ្ជមាន និងគ្រោះថ្នាក់បន្ថែមទៀត មិនត្រឹមតែចំពោះអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងចំពោះខ្លួនអ្នកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកតាំងចិត្តថានឹងចង់សងសឹកគេ សូមពិចារណាវិធីសាស្រ្តទាំងនេះដែលផ្តោតលើការពង្រឹងអំណាចជាជាងការបំផ្លិចបំផ្លាញ។ ១) ផ្ទុយទៅការស្រឡាញ់ មិន​មែន​ជា​ការ​ស្អប់​ទេ តែជាការព្រងើយកន្តើយ និងមិនខ្វល់ ៖ គ្រប់គ្នាតែងតែមានការយល់ច្រឡំ នៅពេលដែលពួកគេឈប់ស្រឡាញ់នរណាម្នាក់ ឬអ្វីមួយ គឺតែងតែយកការស្អប់មកដាក់ពីមុខ តែការពិតទៅ វាមិនដូច្នោះទេ ផ្ទុយពីការស្រឡាញ់ អ្នកអាចជ្រើសយកជម្រើសផ្សេង មិនមែនជាការស្អប់ទេ គឺគារព្រងើយកន្តើយ កុំខ្វល់ ឈប់នឹកនា ឈប់អើពើ ជម្រើសមួយនេះ ជារឿងដែលល្អបំផុត…

Cover Copy
ទស្សន៍ទាយ

បើកទំព័រខែថ្មី ឆ្នាំទាំង ៣ សំណាងនឹងចូលមក ជួបឱកាសរកស៊ីច្រើន ជីវិតកាន់តែរីកចម្រើន និងសុខស្រួល រាសីនឹងប្រែជាល្អខ្លាំង

ហោរាសាស្ត្រប្រចាំខែថ្មីនេះសម្រាប់ម្ចាស់ឆ្នាំទាំង ៣ នឹងមានរាសីប្រែជាល្អខ្លាំង សំណាងចូលមក កាក់កប រកលុយបានច្រើន នឹងបើកឱកាសរកស៊ីធំ អាជីពមុខជំនួញកាន់តែរីកចម្រើន។ ១) ឆ្នាំរោង ៖ អ្នកកើតឆ្នាំរោង អាចទទួលបានរឿងល្អៗដែលកើតឡើងជុំវិញខ្លួន។ អ្នកឆ្នាំនេះមិនត្រឹមតែមានភាពឆ្លាតវៃ និងរួសរាយរាក់ទាក់ប៉ុណ្ណោះទេ ថែមទាំងមានគុណសម្បត្តិល្អៗជាច្រើនទៀត មានសមត្ថភាពពូកែ មានទាំងចិត្តរឹងមាំ និងត្រៀមខ្លួនជម្នះរាល់ការលំបាក។ ហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះបានចែងថា អ្នកឆ្នាំនាគនឹងទទួលបានដំណឹងល្អទាំងការងារ និងជីវិត។ មនុស្សឆ្នាំនេះត្រូវបានថ្នាក់លើជឿជាក់លើការងារសំខាន់ៗជាច្រើន។ ទោះបីជាមនុស្សទាំងនេះជួបប្រទះនឹងបញ្ហាខ្លះក៏ដោយ ក៏នៅតែអាចដោះស្រាយវាបានយ៉ាងលឿនបំផុត ដោយមិនពន្យារពេលដំណើរការរបស់គម្រោងនោះទេ។ ដោយសារឆ្លងកាត់ការលំបាក និងឧបសគ្គ មនុស្សឆ្នាំនាគនឹងធំឡើង ហើយរៀនចំណេះដឹង…

Cover Copy Recovered
សម្រង់

សកម្មភាព៣យ៉ាងដែលធ្វើឱ្យមនុស្សស្រី «មើលទៅអន់» ក្នុងក្រសែភ្នែកបុរស

មនុស្សស្រីមិនមែនស្អាតសុទ្ធតែមានអត្តចរិតល្អនោះទេ ហើយស្រីស្អាតខ្លះក៏មិនប្រាកដថាអាចទាក់ទាញមនុស្សប្រុសបាននោះដែរ ព្រោះកាលណាបើមនុស្សស្រីម្នាក់ប្រព្រឹត្តិនូវសកម្មភាពទាំងនេះ វានឹងធ្វើអោយនាងមើលទៅអន់នៅក្នុងក្រសែរភ្នែករបស់មនុស្សប្រុស និងធ្វើអោយនាងបាត់បង់នូវតម្លៃខ្លួនឯង៖ ១.អួត៖ បុរសភាគច្រើនពិតជាស្អប់មនុស្សដែលអួតលើសពីសមត្ថភាពរបស់ខ្លួន។ ដូច្នេះស្ត្រីកុំបង្ហាញខ្លួនខ្លាំងពេក ផ្ទុយទៅវិញអ្នកគួរតែរៀនបន្ទាបខ្លួន ហើយព្យាយាមរក្សាមាយាទថ្លៃថ្នូរអោយសមជាស្រ្តីមានសីលធម៌ខ្ពស់។ ត្រូវចាំថាការអួតមិនបានធ្វើអោយអ្នកមើលទៅឡូយនោះទេ វាបែរជាបង្ហាញពីអត្តចរិតក្រអើតក្រទមរបស់អ្នកទៅវិញទេ។ ២.និយាយអំពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀត៖ កើតមកជាមនុស្សអ្នកណាក៏ធ្លាប់ធ្វើខុសដែរ សំខាន់ត្រង់ថាចេះកែប្រែកំហុសរឺអត់! មនុស្សស្រីដែលឆ្លាត គេមិនចូលចិត្តអួតខ្លួនទេ រឹតតែមិនត្អូញត្អែរអំពីចំណុចខ្សោយរបស់ខ្លួនទៅអោយអ្នកដទៃបានដឹង ព្រោះនាងយល់ថាអ្នកណាក៏អាចពង្រឹងខ្លួនឯងម្តងទៀតបានដែរ ជាពិសេសរឿងអតីតកាលបើកន្លងហួសត្រូវចេះបំភ្លេចចោល កុំយកវាមកធ្វើជារនាំងឃាំងខ្លួនឯងទៅថ្ងៃមុខ។ ម្យ៉ាងទៀត កាលដែលយើងនិយាយពីចំណុចខ្វះខាតរបស់ខ្លួនម្តងហើយម្តងទៀតវានឹងធ្វើអោយអ្នកដទៃធុញទ្រាន់ និងយល់ថាអ្នកគ្មានភាពជឿជាក់លើខ្លួនឯង។ ៣.ការព្រួយបារម្ភហួសហេតុ៖ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងពេកទៅលើដៃគូ វានឹងធ្វើឱ្យបុរសមានអារម្មណ៍ចង្អៀត។ បើអ្នកបិទសិទ្ធគាត់ខ្លាំងពេក នៅក្នុងភ្នែករបស់គាត់អ្នកគ្រាន់តែជាមនុស្សដែលគួរអោយធុញទ្រាន់ម្នាក់ និង មិនយល់គាត់ប៉ុណ្ណោះ។ ដូច្នេះស្ត្រីឆ្លាតគួរផ្តល់សេរីភាពដល់ដៃគូក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ធ្វើ៕

Cover Copy Recovered
សង្គម

៤ យ៉ាង ដែលអាចរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល

មានរឿងខ្លះដែលមនុស្សជាច្រើនគិតថាធ្វើទៅគឺអាចសន្សំលុយបានច្រើន ប៉ុន្តែផ្ទុយទៅវិញវាកាន់តែធ្វើអោយចំណាយខ្ជះខ្ជាយជាងមុនដោយមិនដឹងខ្លួន។ ខាងក្រោមនេះជារឿង៤យ៉ាងដែលរារាំងអ្នកពីការសន្សំប្រាក់ យកល្អគួរតែកែទម្លាប់នេះចោល បើចង់សល់លុយខ្លះនឹងគេ៖ ១.ប័ណ្ណបញ្ចុះតម្លៃ៖ វាជាការប្រសើរណាស់ក្នុងការទិញឥវ៉ាន់ជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនអនុវត្តតាមគោលការណ៍ជាក់លាក់ទេ ការសន្សំនឹងមានឥទ្ធិពលផ្ទុយ។ ជាមួយនឹងការគិតដែលថាអ្នកអាចទិញផលិតផលក្នុងតម្លៃល្អជាមួយប័ណ្ណបញ្ចុះតម្លៃទាំងនោះ អ្នកនឹងងាយធ្លាក់ចូលទៅក្នុងការទិញរបស់ដែលមិនចាំបាច់ ព្រោះគិតថាវាថោក តែចុងក្រោយបែរជាទិញមកទុកចោល។ ២.លោភលន់នឹង Discount៖ មនុស្សតែងតែមានទំនោរជ្រើសរើសផលិតផលដែលមានលក្ខណៈស្រដៀងគ្នា ប៉ុន្តែក្នុងតម្លៃថោកជាង។ អ្នកគិតថាទិញរបស់ដែលមានបញ្ចុះតម្លៃនឹងចំណេញ តែប្រហែលអ្នកភ្លេចគិតថា បើរបស់នោះល្អគេនឹងមិនបាច់បញ្ចុះតម្លៃទេ ដរាបណាវាខូចគុណភាព ឬ ជិតហួសដឺឡេតែប៉ុណ្ណោះ។ ៣.ចាយមិនចេះគិត៖ វាដូចជាអ្នកចង់ទិញឧបករណ៍មួយមកប្រើប្រាស់ ប៉ុន្តែពេលទៅដល់ផ្សារទំនើបអ្នកបែរជាចង់ទិញនេះ ទិញនោះបន្ថែមទៀត ចុងក្រោយអ្នកទិញអស់ប្រហែល១០មុខ នេះហើយគេហៅថាមិនគណនាការចំណាយទុកមុន ចេះតែចាយដោយគ្មានមូលហេតុច្បាស់លាស់។ ៤.ចំណាយច្រើនលើរបស់លម្អ៖…

Untitled 1
កីទ្បា

កីឡាករ​បាល់ទាត់​អ៊ុយរូហ្គាយ Juan Manuel Izquierdo របស់ក្លិប Nacional ទទួល​មរណភាពដោយដាច់សរសៃឈាមខួរក្បាល

កីឡាករបាល់ទាត់ជនជាតិអ៊ុយរូហ្គាយ Juan Manuel Izquierdo បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ 27 ឆ្នាំនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ជាកន្លែងដែលគាត់បានសម្រាកនៅមន្ទីរពេទ្យតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយជំងឺសរសៃឈាមខួរក្បាល។ កីឡាកររបស់ក្លិប Nacional ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ក្នុងរដ្ឋធានីប្រេស៊ីល ជាកន្លែងដែលគាត់ត្រូវសង្គ្រោះឡើងវិញជាមួយនឹងឧបករណ៍អុកស៊ីសែននៅពេលមកដល់ បន្ទាប់ពីកើត​អការៈគាំងបេះដូង ដែលបណ្តាលឱ្យមានការខូចខាតសរសៃប្រសាទដែលមិនអាចបកក្រោយត្រឡប់វិញបាន។ ចាប់តាំងពីពេលនោះមក គ្រូពេទ្យបានទុកគាត់ឱ្យស្ងប់ស្ងាត់ និងពាក់ម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន នៅក្នុងបន្ទប់ថែទាំពិសេស។ ទោះបីជាមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យក៏ដោយ​ជំងឺរបដស់​គាត់​មិន​អាច​ត្រឡប់​ក្រោយបាន​ទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗកាលពីថ្ងៃចន្ទ ជាមួយនឹង “ស្ថានភាពសរសៃប្រសាទធ្ងន់ធ្ងរ” ។ កីឡាករដែលចូល​លេង​ក្នុង​នាម​ជាកីឡាករបម្រុងហើយចូលនៅតង់ទីពីរបានដួលសន្លប់ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងនៅនាទីចុងក្រោយនៃការប្រកួតរវាង Nacional និង…

Untitled 2
កីទ្បា

តើ Real Madrid ត្រូវ​បង់​លុយ​ប៉ុន្មាន ពេលកីឡាករវ័យក្មេង Endrick ស៊ុតបញ្ចូលទីម្ដងៗ?

កីឡាករ Endrick ដែល​ជា​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គេ​សម្រាប់ Real Madrid ក្នុង​ការ​ប្រកួត​ជាមួយ Valladolid កាល​ពី​ពេល​ថ្មីៗ​នេះ ហើយទទួល​បាន​ប្រាក់រង្វាន់​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​របស់​គាត់។ យោងតាមរបាយការណ៍ពី ge.globo រាល់ Endrick ស៊ុតបញ្ចូលទី ការបញ្ជូនបាល់(Assist) ឬក៏ការ​ស៊ុត​បាល់ប៉េណាល់ទី Real Madrid នឹង​ត្រូវ​បង់​លុយ​រង្វាន់​ម្ដងៗ ៣៥០០០ដុល្លារទៅឱ្យ Palmeiras រហូតដល់ឆ្នាំ២០៣០។ ការបង់ប្រាក់ទាំងនេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់រង្វាន់ដែលអាចសរុបរហូតដល់ 12.5 លានដុល្លារសម្រាប់ក្លិបប្រេស៊ីល អាស្រ័យលើការបង្ហាញគុណផលលេងរបស់កីឡាករ។ កិច្ចសន្យានេះក៏រួមបញ្ចូលផងដែរនូវការបង់ប្រាក់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតដូចជា $75,000 សម្រាប់ការប្រកួតនីមួយៗដែល Endrick ចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូង និងលេងយ៉ាងហោចណាស់…

Cover Copy Recovered
សង្គម

ជួយគេជារឿងល្អមែន តែមិនមែនគ្រប់រឿងទេ ក្នុងលក្ខខណ្ឌទាំង៥នេះហាមដាច់ខាតលូកដៃចូលជួយ

ធ្វើល្អ ក្រខ្លួន ជាពាក្យមួយដែលចង់ដាស់តឿនមនុស្សគ្រប់គ្នាថា ពេលខ្លះការជួយរបស់អ្នកទាំងអស់គ្នាមិនមែនសុទ្ធតែទទួលបាននូវផលល្អមកវិញទេ។ ជួយគេយូរៗ គេមិនអោយតម្លៃហើយ ថែមទាំងមើលងាយទឹកចិត្តយើងវិញទៀត ដូច្នេះមុននឹងជួយនរណាម្នាក់ត្រូវគិតអោយបានច្បាស់ទោះជាបងប្អូនបង្កើតក៏ដោយ ត្រូវចាំថាមនុស្សខ្លះចង់អោយតែយើងជួយរហូត គ្មានគំនិតចង់ជួយយើងវិញទេ ជាពិសេសពេលយើងពិបាក មិនប្រាកដថាមនុស្សទាំងនោះនឹងមកជួយយើងវិញទេ! ចង់ជួយមនុស្សត្រូវមើល ជាពិសេសកុំជួយក្នុងលក្ខខណ្ឌទាំង៥ខាងក្រោមនេះ៖ ១.កុំព្យាយាមជួយលើសពីសមត្ថភាព៖ ការធ្វើអំពើល្អទាមទារវិធានការមួយ កុំព្យាយាមជួយអ្វីដែលហួសពីសមត្ថភាពរបស់អ្នក។ នៅពេលអ្នកព្យាយាមធ្វើអ្វីដែលអ្នកមិនអាចធ្វើបាននឹងធ្វើឱ្យអ្នកស្ថិតនៅក្រោមសម្ពាធខ្លាំង ខ្ជះខ្ជាយថាមពល និងពេលវេលា ហើយថែមទាំងបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកជួយមនុស្សជាច្រើន ពួកគេនឹងទទួលយកវា ប៉ុន្តែនៅពេលដែលអ្នកបដិសេធ ពួកគេនឹងនិយាយថាអ្នកជាមនុស្សអាត្មានិយម។ ២.កុំធ្វើអ្វីដែលធ្វើឱ្យអ្នកដទៃឈឺចាប់៖ ក្នុងជីវិត ប្រសិនបើនរណាម្នាក់សុំជំនួយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សូមកុំទទួលយកជំនួយ។ អ្នកនឹងមិនដឹងថាអ្វីដែលគេហៅថាសុច្ឆន្ទៈរបស់អ្នកនឹងបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ដូច្នេះអ្នកត្រូវគិតអោយច្បាស់មុននឹងធ្វើអ្វីមួយ។…

Cover Copy
ប្លែកៗ

ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

តារានិករ​ទាំង ៤ នេះ​ជា​មនុស្ស​ដែល​មាន​បញ្ហា​ដោយសារ​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង គិត​ច្រើន​ពេក ទើប​បាត់បង់​ឱកាស​ល្អៗជាច្រើន។ ដូច្នេះ​បើ​មាន​អ្វី​មួយ​ដែល​អ្នក​គិត​ថា​ចង់​ធ្វើ ហើយ​វា​ជា​រឿង​ដែល​ស្រប​ច្បាប់ និង​សីលធម៌ ចូរ​ធ្វើ​ទៅ។ កុំបណ្តោយឱ្យពេលវេលាកន្លងផុតទៅ ព្រោះពេលវេលាដែលកន្លងផុតទៅមិនអាចត្រលប់មកវិញបានឡើយ កុំបណ្ដោយឱ្យខ្លួនឯង នៅតែជាមនុស្សស្មុគស្មាញ នាំឱ្យការសម្រេចចិត្តខុសទៀតអី។ ១) Gemini : ច្រើនលើកច្រើនសារហើយ ដោយសារតែភាពមិនប្រាកដប្រជា ចិត្តទន់ ចិត្តល្អខ្លាំងពេក ចូលចិត្តជួយអ្នកដទៃ ជាហេយុដែលធ្វើឱ្យមនុស្សស្ថិតក្នុងតារានិករនេះក្លាយជាមនុស្សទន់ជ្រាយ ខ្ជះខ្ជាយពេលវេលា និងធ្វើខុស សម្រេចចិត្តខុសក្នុងរឿងជាច្រើនដោយនឹកស្មានមិនដល់។ ២) Cancer : ជារឿយៗ អ្នកស្ថិតក្នុងតារានិករនេះជាមនុស្សចិត្តទន់ ចិត្តល្អ…

Cover Copy
សង្គម

ឧត្តមស្ត្រី ត្រូវតែរក្សាឱ្យបាននូវពរជ័យទាំង ៤ យ៉ាង ដែលនាំសំណាង និងភាពថ្លៃថ្នូរចូលក្នុងជីវិត

ស្ត្រីទាំងឡាយអ្នកត្រូវចាំថា នៅលើលោកនេះគ្មានអ្នកណាអាចធានាបាននូវជីវិតដ៏សុខសាន្តឱ្យយើងបាន ក្រៅពីខ្លួនយើងនោះឡើយ។ ដូច្នេះហើយ កាលណា​ចម្រើន​កម្លាំង បណ្ដុះ​ប្រាជ្ញា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជីវិត​ក៏​រឹត​តែ​មាន​ពរជ័យឧត្តុង្គឧត្តម។ ហេតុដូច្នេះហើយ ស្ត្រីត្រូវតែរក្សាឱ្យបាននូវពរជ័យទាំង ៤ យ៉ាងនេះ។ ១. មានគុណធម៌ ចិត្តសប្បុរស មនុស្សតែងតែប្រើរូបភាពទឹក ដើម្បីស្រមៃមើលសម្រស់ដ៏ទន់ភ្លន់ និងសុភាពរបស់ស្ត្រី។ ស្ត្រី​គួរ​មាន​គុណធម៌​ដូច​ទឹក សន្តិភាព ស្មោះត្រង់ និង​បរិសុទ្ធ។ ស្ត្រី​ដែល​មាន​ពរ​យ៉ាង​ជ្រាល​ជ្រៅ មាន​ចិត្ត​បរិសុទ្ធ​ដូច​ទឹក មាន​ទឹក​ដម​សំឡេង​ស្រទន់ មិន​មាន​ចិត្ត​ក្រអឺតក្រទម។ ពួកគេតែងតែដឹងពីរបៀបដាក់ខ្លួនឯងនៅក្នុងចិត្តអ្នកដទៃ ចេះយកចិត្តគេ ដាក់ក្នុងចិត្តខ្លួនឯង។ ២. មានសេចក្តីព្យាយាម និងប្រាជ្ញាដ៏អស្ចារ្យ លុយមិនមែនជាជោគជ័យដ៏ធំបំផុតរបស់ស្ត្រីនោះទេ…

Cover Copy
ទស្សនៈ

អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

ជាការពិតបច្ចុប្បន្ននេះ ដំណើរជីវិតប្រចាំថ្ងៃពោរពេញដោយភាពស្មុគស្មាញ​រញ៉េរញ៉ៃ ប្រកួតប្រជែងគ្នាខ្លាំងណាស់ ដែលជាហេតុនាំឱ្យមនុស្សយើងរស់នៅខ្វះសេចក្ដីស្ងប់សុខ ជីវិតជួបតែបញ្ហា ទុក្ខលំបាកជាប្រចាំ។ យ៉ាងណាមិញ បើយើងអាចអនុវត្តន៍នូចគោលការណ៍ទាំង ៣ នេះបាន ជីវិតអ្នកប្រាកដជាបានល្អប្រសើរមិនខាន។ ១. ថែរក្សាសុខភាព រាងកាយ គឺជាប្រភពចម្បងរបស់មនុស្សគ្រប់រូប។ ចរិត​សីលធម៌​អាច​បណ្តុះ​សំនៀង ចិត្ត​សុចរិត​អាច​បង្កើត​សិល្បៈ។ នៅពាក់កណ្តាលជីវិតខាងមុខ បើអ្នកចង់រស់នៅដោយសុខសាន្ត អ្នកត្រូវការរាងកាយដែលមានសុខភាពល្អ។ បើ​គ្មាន​ជំងឺ​ក៏​មិន​មាន​គ្រោះ​មហន្តរាយ​ដែរ ហើយ​សុខភាព​ល្អ​ប្រសើរ​ជាង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ នៅពេលដែលមនុស្សឈានដល់អាយុជាក់លាក់មួយ ពួកគេនឹងមានអារម្មណ៍ថាមិនអាចរក្សាល្បឿននៃរឿងជាច្រើន និងបាត់បង់ថាមពល។ មុន​អាយុ​ ៣០ ​ឆ្នាំ យើង​តែង​តែ​គេង​យប់ ផឹក​ស្រា​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​តែ​មាន​សុខភាព​ល្អ ។…

Cover
គ្រួសារ

ភាពទាក់ទាញបំផុតរបស់ស្ត្រីវ័យ ៣០ ឆ្នាំឡើង មិនមែនលើសម្រស់ តែស្ថិតលើរសជាតិទាំង ៥ យ៉ាងនេះ

ស្ត្រីដែលឈានចូលដល់វ័យ ៣០ ឆ្នាំឡើងទៅ គេលែងសម្លឹងមើលសម្រស់ទៀតហើយ ហើយរូបរាងសម្រស់ខាងក្រៅ ក៏មិនមានប្រសិទ្ធភាពដែរ តែសម្រាប់ស្ត្រីវ័យនេះ ភាពស្រស់ស្អាត និងទាក់ទាញបំផុតរបស់នាង គឺស្ថិតលើ ៥ ចំណុចនេះ។ ១. ភាពស្រស់ស្អាត និងភាពទាក់ទាញ សម្រាប់​មនុស្ស​ស្រី ភាព​ស្រស់​ស្អាត​ និង​ភាព​ទាក់​ទាញ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។ តែយ៉ាងណា តើធ្វើ​ម៉េច​ឱ្យ​មនុស្ស​ស្រី​កាន់​តែ​ស្អាត សម្រស់​ពី​ខាង​ក្នុង​ទៅ​ខាង​ក្រៅ​មិន​ឈប់? សម្រាប់ស្ត្រីទាំងនេះ មានពាក្យមួយ ដែលបង្ហាញពីអារម្មណ៍ខាងក្នុងបំផុតរបស់មនុស្ស។ សម្រស់ខាងក្រៅអាចធ្លាក់ចុះបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ប៉ុន្តែផ្ទុយទៅវិញ ភាពទាក់ទាញនៃព្រលឹងកំពុងតែកើនឡើងឥតឈប់ឈរ។ ការបណ្តុះព្រលឹងដ៏សម្បូរបែប សេចក្តីស្រឡាញ់នៃជីវិតដែលកើតចេញពីខាងក្នុង គឺជាការទាក់ទាញរបស់មនុស្សស្រី។ ២. ការចិញ្ចឹមបីបាច់បុគ្គលិកលក្ខណៈ…

Cover Copy
ទស្សនៈ

ធ្វើរឿងទាំង ៤ យ៉ាងនេះ នឹងជួយលើករាសី នាំសំណាង ជួយឱ្យអ្នកមានក្ដីសុខ និងរកស៊ីមានបាន

បើចង់ឱ្យខ្លួនឯងមានសំណាងល្អ មានក្ដីសុខចម្រើន និងមានរាសីរកស៊ីមានបាន អ្នកត្រូវតែធ្វើឱ្យបាននូវរឿងទាំង ៤ យ៉ាងនេះ។ ១. គ្រប់គ្រងកំហឹង ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្រៅ​ពី​ការ​សប្បាយ យើង​នឹង​មាន​ពេល​ខឹង​ និងអារម្មណ៍មិនល្អ។ អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផល​វិបាក​ជា​ច្រើន​ទៀត។ កំហឹង​នឹង​នាំ​មក​នូវ​ផល​វិបាក​ដែល​មិន​អាច​ដឹងមុន​សម្រាប់​មនុស្ស​ដែល​គ្រប់​គ្នា​ស្គាល់។ កំហឹងធ្វើឱ្យអ្នកនៅមិនសុខ និងធ្វើឱ្យអ្នកដទៃឈឺចាប់។ បើ​អ្នក​មិន​អាច​ទប់​កំហឹង​បាន​ក្នុង​ជីវិត​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ជីវិត។ ២. ពង្រឹងសមត្ថភាព ជាមួយនឹងល្បឿននៃការធ្វើបច្ចុប្បន្នភាព គ្រប់យ៉ាងកាន់តែដើរលឿន និងមានភាពទំនើបកាន់តែខ្លាំង។ ការរស់នៅក្នុងសម័យបែបនេះ តម្រូវឱ្យមនុស្សគ្រប់រូបត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជានិច្ច។ កាលពីមុន យើងបានយល់ពាក្យថា រៀនពេញមួយជីវិត មានន័យថា មនុស្សម្នាក់…