ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy Recovered
សង្គម

នារី៣ប្រភេទនេះ ទោះមិនសូវស្អាតតែទាក់ទាញខ្លាំង ធ្វើឱ្យប្រុសៗដណ្តើមគ្នាស្រលាញ់

មនុស្សស្រីមិនបាច់កើតមកមានរូបរាងស្អាតពេកក៏បានដែរ សំខាន់អោយតែមានអត្តចរិតខ្លឹម៣យ៉ាងនេះ ធានាថាមិនខ្វះអ្នកតាមស្រលាញ់ ព្រោះនេះសុទ្ធតែជាចំណុចទាក់ទាញបំផុត ដែលមនុស្សប្រុសគ្រប់រូបតែងតែប៉ងប្រាថ្នាចង់បានមកធ្វើជាគូគ្រងជីវិត៖ ១.ស្ត្រីយល់ពីចិត្តវិទ្យារបស់បុរស៖ ស្ត្រីដែលអាចយល់ពីចិត្តសាស្ត្ររបស់បុរស គឺជាប្រភេទស្រ្តីដែលធ្វើឱ្យបុរសមានការចាប់អារម្មណ៍ខ្លាំងបំផុត ។ មនុស្សស្រីប្រភេទនេះជាក្តីប្រាថ្នារបស់មនុស្សប្រុសជាច្រើន។ ពេលជួបមនុស្សស្រីបែបនេះ បុរសសុខចិត្តលះបង់ទាំងពេលវេលា លុយ និងចិត្តដើម្បីនាង។ ប៉ុន្តែស្ត្រីតិចតួចណាស់ដែលធ្វើបែបនេះ ព្រោះការយល់ពីមនុស្សម្នាក់មិនងាយស្រួលទេជាពិសេសគឺយល់ចិត្តមនុស្សប្រុស។ មនុស្សស្រីកាន់តែចេះយកចិត្តទុកដាក់នឹងបុរស នោះនាងនឹងកាន់តែមានភាពស្រស់ស្អាតនៅក្នុងភ្នែករបស់មនុស្សប្រុស។ ២.ស្ត្រីដឹងពីរបៀបដើម្បីស្កប់ស្កល់៖ មនុស្សស្រីដែលតែងតែទាមទារគឺនឹងមិនចេះគ្រប់គ្រាន់នោះទេ។ នារីបែបនេះតែងតែច្រណែននឹងអ្នកដទៃ មើលមិនឃើញការខិតខំរបស់បុរសនៅក្បែរខ្លួនឡើយ។ ខុសដាច់ពីស្ត្រីដែលចេះស្កប់ស្កល់ នោះនាងនឹងចេះអោយតម្លៃចំពោះមនុស្សប្រុសដែលនៅជិតខ្លួន នឹងមិនបង្កបញ្ហាដោយគ្មានហេតុផលធ្វើឱ្យបុរសឈឺក្បាលនោះទេ។ ហើយស្ត្រីដែលចេះស្កប់ស្កល់នឹងងាយរកសុភមង្គលនៅក្នុងជីវិតព្រោះនាងនឹងមិនទាមទារច្រើនលើសពីសមត្ថភាពរបស់ខ្លួននោះឡើយ។ ៣.ស្ត្រីឧស្សាហ៍ព្យាយាម៖ បើមនុស្សស្រីនិយាយថាបុរសធ្វើការគឺមានភាពទាក់ទាញ នោះបុរសក៏ដូចគ្នាដែរ នៅពេលដែលពួកគេមើលឃើញស្ត្រីធ្វើការជាមួយនឹងភាពឧស្សាហ៍ព្យាយាម ពួកគេយល់ថានារីនោះគឺគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ មនុស្សស្រីកាន់តែឧស្សាហ៍ព្យាយាម…

Cover Copy Recovered
គ្រួសារ

ដើម្បីក្លាយជាកូនល្អរបស់ឪពុកម្តាយ អ្នកត្រូវដឹងពីវិធីប្រកែកចំពោះករណីទាំង២នេះ

ការក្លាយជាកូនល្អមិនមែនមានន័យថាអ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដែលឪពុកម្តាយអ្នកនិយាយរហូតនោះទេ។ តែអ្នកត្រូវចេះប្រកែកចំពោះរឿងដែលមិនត្រឹមត្រូវ ជាពិសេសចមពោះ២ករណីខាងក្រោមនេះ ដើម្បីជួយទប់ស្កាត់ម្តាយឪពុកអ្នកក្នុងការធ្វើសកម្មភាពខុសឆ្គងដោយមិនដឹងខ្លួន៖ ១.អ្នកត្រូវតែប្រកែកពេលឪពុកម្តាយធ្វើអ្វីខុស៖ មួយជីវិតនេះមានឪពុកម្តាយស្រលាញ់កូនខ្លាំងណាស់ ប៉ុន្តែដោយសារកាន់ជើងកូនហួសហេតុពេកទើបធ្វើឱ្យពួកគាត់ធ្វើរឿងខុស…ដូច្នេះក្នុងនាមជាកូនកុំនៅស្ងៀមចំពោះការប្រព្រឹត្តខុសរបស់ឪពុកម្តាយ។ ការណែនាំឪពុកម្តាយឱ្យទប់ស្កាត់អាកប្បកិរិយាមិនសមរម្យគឺជាវិធីការពារសុខុមាលភាពគ្រួសារ។ កុមារអាចមានទស្សនៈ ចំណេះដឹង និងវិធីសាស្រ្តទំនើបសម្រាប់សង្គមជាងឪពុកម្តាយរបស់ពួកគេ។ ដូច្នេះ ពេលឃើញឪពុកម្ដាយធ្វើរឿងមិនត្រូវសូមកុំនៅស្ងៀម។ ក្នុងជីវិត បុគ្គលដែលអាចធ្វើឲ្យមនុស្សខុស ស្គាល់កំហុសរបស់ខ្លួន ហើយកែវា គឺជាពរជ័យដ៏អស្ចារ្យ។ ហេតុនេះ ក្នុងនាមយើងជាកូន យើងត្រូវដាស់តឿនឪពុកម្តាយខ្លះ ដើម្បីការពារសន្តិភាពគ្រួសារ និងការពារឪពុកម្តាយយើងពីព្រំដែននៃកំហុស។ អ្នកណាថាក្មេងមិនអាចណែនាំមនុស្សចាស់បាន? តាមពិតទៅក្មេងអាចរៀនបានច្រើន ឃើញពិភពលោកធំជាងឪពុកម្តាយទៅទៀត ដូច្នេះសូមយកចំណេះរបស់អ្នកទៅប្រើការ ដើម្បីជួយសង្រ្គោះឪពុកម្តាយអោយគាត់យល់ពីសម័យកាលទំនើប និងបច្ចេកវិទ្យាជឿនលឿនដែលពួកគាត់មិនធ្លាប់ដឹង។ ២.អ្នកត្រូវតែប្រកែកនៅពេលឪពុកម្តាយរបស់អ្នកដាក់សម្ពាធលើអ្នក៖ កូនល្អតែងតែស្តាប់បង្គាប់ឪពុកម្តាយ សុខចិត្តស្តាប់ឪពុកម្តាយធ្វើតាមការចាត់ចែងរបស់ឪពុកម្តាយ…

Cover Copy
ទស្សន៍ទាយ

សំណាងខ្លាំងហូរហៀរដល់ ៥ ឆ្នាំក្រោយ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ ជំនួញជោគជ័យ លុយកាន់ពេញដៃ

ហោរាសាស្ត្រឆ្នាំទាំង ១២ ក្នុងរយៈពេល ៥ ឆ្នាំពេញបន្ទាប់ពីពេលេះទៅ សម្រាប់អ្នកឆ្នាំទាំង ៣ ជំនួញជោគជ័យខ្លាំង លាភសំណាងកើនឡើងជាបន្តបន្ទាប់ លុយហូរចូលសន្ធាប់កាន់ពេញៗដៃ។ ១) ឆ្នាំខាល៖ យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អ្នកដែលកើតក្នុងឆ្នាំខ្លាអាចឈានចូលដំណាក់កាលនៃលាភសំណាងជាបន្តបន្ទាប់។ ដោយការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត ការងាររបស់មនុស្សឆ្នាំខ្លានឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ។ ឆ្នាំខ្លាជាមនុស្សមានភាពស្វាហាប់ ចូលចិត្តផ្សងព្រេង និងមិនភ័យខ្លាចក្នុងការប្រឈមមុខនឹងបញ្ហា ដូច្នេះមនុស្សឆ្នាំនេះមិនងាយបាក់ទឹកចិត្តនោះឡើយ។ ​អ្នក​កើត​ឆ្នាំ​ខ្លា​មាន​ចរិត​រឹងមាំ និង​មាន​ទេព​កោសល្យ​អាច​បញ្ចេញ​ពន្លឺ​បាន​គ្រប់​ទីកន្លែង​។ ជីវិត​សង្គម​របស់អ្នកឆ្នាំខ្លានៅ​ពេល​ខាង​មុខ​ក៏​នឹង​មាន​ពណ៌​ស្រស់​ស្អាត​។ ឆ្នាំខ្លាអាចពង្រីកទំនាក់ទំនងសង្គម បង្កើតមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍អាជីព។…

Cover Copy Recovered
គ្រួសារ

ហេតុផល ៦ យ៉ាងដែលស្ត្រីមានសុភមង្គលជាងបុរសបន្ទាប់ពីលែងលះគ្នារួច

បន្ទាប់ពីអាពាហ៍ពិពាហ៍មិនសមប្រកប ស្ត្រីតែងតែមានអារម្មណ៍រីករាយជាងមុន ហើយជារឿយៗមិនសោកស្តាយចំពោះការសម្រេចចិត្តរបស់ពួកគេក្នុងការលែងលះនោះទេ។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានស្ទង់មតិលើប្រជាជនអង់គ្លេសចំនួន 10,000 នាក់ដែលមានអាយុចន្លោះពី 16 ទៅ 60 ឆ្នាំ។ ការស្ទង់មតិនេះមានគោលបំណងវាយតម្លៃកម្រិតនៃសុភមង្គលរបស់ពួកគេមុន និងក្រោយពេលលែងលះ។ ក្នុងអំឡុងពេល 20 ឆ្នាំនៃការស្រាវជ្រាវ វាត្រូវបានគេរកឃើញថាស្ត្រីសប្បាយចិត្តនិងពេញចិត្តនឹងជីវិតរបស់ពួកគេបន្ទាប់ពីការលែងលះ។ ការស្ទង់មតិបង្ហាញថា វាអាចទៅរួចដែលថាការប្រើប្រាស់ជំនាញខាងលើ និងលក្ខណៈយេនឌ័រ ធ្វើឱ្យស្ត្រីភាគច្រើនមានឯករាជ្យ និងរីករាយជាងបុរសបន្ទាប់ពីលែងលះ។ ខាងក្រោមនេះជាហេតុផល ៦ យ៉ាងដែលស្រ្តីកាន់តែមានក្តីសុខជាងបុរសក្រោយពេលលែងលះ៖ ១.ស្ត្រីទំនងជាស្វែងរកការគាំទ្រជាវិជ្ជមានពីក្រុមគ្រួសារ និងមិត្តភក្តិជាងបុរស។ ២.មនុស្សស្រីមានវិធីផ្សេងៗក្នុងការដោះស្រាយអារម្មណ៍ ខណៈពេលដែលបុរសចេញទៅក្រៅស្វែងរកការលួងលោម។ ព្រោះសម្រាប់ស្រ្តី ពួកគេពិចារណាដោយស្ងប់ស្ងាត់ថាហេតុអ្វីបានជាអាពាហ៍ពិពាហ៍របស់ពួកគេបរាជ័យ។ ពួកគេព្យាយាមរំសាយចិត្តដើម្បីទទួលបានតុល្យភាពអារម្មណ៍របស់ពួកគេឡើងវិញ…

Cover Copy Recovered
សង្គម

បុរសដែលមានចរិត ៣ យ៉ាងនេះច្រើនតែមានសណ្តានផិតក្បត់ប្រពន្ធកូន

បុរាណតែងទូន្មានកូនចៅកុំឲ្យយកជីវិតទៅផ្ញើនឹងបុរសដែលមានចរិតទាំង៣ប្រភេទនេះ។ បុរសជាញឹកញាប់ត្រូវបានទាក់ទាញដោយភាពស្រស់ស្អាតខាងក្រៅហើយងាយនឹងទាក់ទាញដោយក្មេងស្រីដ៏ស្រស់ស្អាត។ ទោះក្រោយពេលរៀបការហើយ ពួកគេតែងឃ្លាតឆ្ងាយពីស្ត្រីដទៃ ដើម្បីរក្សាភាពស្មោះត្រង់ចំពោះភរិយា តែក៏នៅមានបុរសដែលរៀបការហើយនៅតែជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ផងដែរ។ ខាងក្រោមនេះជាលក្ខណៈ៣យ៉ាងនៃមនុស្សប្រុសមិនស្មោះត្រង់ដែលមនុស្សស្រីគួរប្រយ័ត្ន៖ ១.តែងតែនិយាយថា “ខ្ញុំមិនទាន់រៀបការ ឬ មានកូនទេ”៖ បុរសខ្លះទោះរៀបការហើយក៏នៅតែមិនពាក់ចិញ្ចៀន ហើយតែងអះអាងថានៅលីវ។ ពួកគេធ្វើបែបនេះដើម្បីទាក់ទាញក្មេងស្រីថ្មីៗ មនុស្សទាំងនេះតែងតែប្រើល្បិចនេះដើម្បីទាក់ទាញការចាប់អារម្មណ៍ពីស្ត្រីទោះបីជាពួកគេរៀបការហើយក៏ដោយ។ បុរសទាំងនេះមិនស្គាល់ពីតម្លៃនៃអាពាហ៍ពិពាហ៍នោះទេ ជាពិសេសធ្វើបាបចិត្តប្រពន្ធកូនមិនញញើតឡើយ។ ២.ចូលចិត្តពិធីជប់លៀង ជារឿយៗចូលរួមក្នុងសកម្មភាពសង្គម៖ បុរសតែងតែចូលរួមក្នុងព្រឹត្តិការណ៍សង្គមដើម្បីពង្រីកទំនាក់ទំនង ធ្វើជំនួញ ឬ បង្កើតមិត្ត។ ទោះជាយ៉ាងណាក៏ដោយ មិនមែនបុរសទាំងអស់ទៅជប់លៀងដើម្បីសង្គមនោះទេ។ មនុស្សមួយចំនួនអាចឆ្លៀតឱកាសនេះដើម្បីចែចង់ និងចាប់អារម្មណ៍មនុស្សស្រីជុំវិញខ្លួន។ មនុស្សទាំងនេះច្រើនតែមានជំនាញក្នុងការនិយាយស្តី និងចែចង់ ហើយបន្ទាប់ពីជួបគ្នា ពួកគេអាចរៀបចំកាលបរិច្ឆេទស្នេហា ដើម្បីណាត់ជួបគ្នា។…

Untitled 1
កីទ្បា

Thomas Muller នឹង​កាន់​កំណត់​ត្រាមួយក្នុងក្របខ័ណ្ឌ Champions League ប្រសិន​បើ​គាត់បង្ហាញខ្លួន Bayern Munich យប់​នេះ

Thomas Müller ត្រៀមខ្លួនក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League លើកទី 152 សម្រាប់ក្រុម FC Bayern Munich នៅយប់​នេះ ហើយ​បើ​គាត់​បាន​ចូល​លេង​ពិត​មែន​ គាត់​នឹងបង្កើតកំណត់ត្រាថ្មីក្នុងនាម​ជា​កីឡាករដែល​បង្ហាញខ្លួន​ក្នុងពាន​រង្វាន់មួយឱ្យ​ក្លិប​តែ​មួយ​បាន​ច្រើន​ជាង​គេ​បំផុត។ កំណត់ត្រាដែល​កំពុង​តែ​រក្សាសម្រាប់ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ UEFA Champions League ច្រើនជាងគេសម្រាប់ក្លិបតែមួយគឺលោក Xavi Hernandez អតីតគ្រូបង្វឹក FC Barcelona ដែលបានបង្ហាញខ្លួន 151 លើកសម្រាប់ក្រុមអ្នកមានបុណ្យ ទោះបីជាយ៉ាងណាក៏ដោយ Muller នឹងក្លាយជាម្ចាស់កំណត់ត្រាថ្មីសម្រាប់ពានរង្វាន់នេះក្នុងពេលឆាប់ៗនេះ។ អាជីពរបស់ Muller…

Untitled 1
កីទ្បា

ប្រធាន La Liga អំពាវនាវ​ឱ្យ​ស្ថាប័នតុលាការ​ដាក់​ទណ្ឌកម្ម Man City ឱ្យ​ធ្ងន់ធ្ងរ​

ប្រធាន La Liga លោក Javier Tebas បាននិយាយអំពីរឿងក្ដីរបស់ Manchester City ដោយជំរុញឱ្យ Premier League ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើក្លិបពិតជារកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្នែកហិរញ្ញវត្ថុចំនួន 115 ករណីពិតមែន។ Tebas បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពមិនលំអៀងដោយនិយាយថា៖ “ក្របខ័ណ្ឌ Premier League មិនគួរមានភាពខុសគ្នារវាងក្លិបធំឬតូចទេ … Manchester City គួរតែទទួលបានទណ្ឌកម្មដែលពួកគេសមនឹងទទួលបាន” ។ ដោយយោងទៅលើការដាក់ទណ្ឌកម្មពីមុនរបស់ UEFA ប្រឆាំងនឹង Man City…

Cover Copy Recovered
សង្គម

ពេលធ្លាក់ក្នុងអន្លង់ស្នេហ៍ ឬ មានស្នេហា ស្ត្រីវ័យកណ្តាលប្រាថ្នាចង់ស្តាប់ប្រយោគទាំង ៥ នេះ

នៅក្នុងទំនាក់ទំនងបុរសក៏គួរបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួនចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ឱ្យបានច្រើន តាមរយៈពាក្យផ្អែមល្ហែមទៅកាន់នាង។ ព្រោះមនុស្សស្រីមិនត្រឹមតែត្រូវការការស្រលាញ់ពីអ្នកប៉ុណ្ណោះទេ តែពាក្យលួងលោមដ៏ជ្រាលជ្រៅរបស់អ្នកក៏អាចធ្វើអោយនាងសប្បាយចិត្ត និងមានសុភមង្គលកាន់តែខ្លាំងផងដែរ ជាពិសេសគឺប្រយោគទាំង ៥ ខាងក្រោមនេះ ដែលមនុស្សស្រីចូលចិត្តស្តាប់បំផុត៖ ១.អ្នកគឺជាសុភមង្គលរបស់ខ្ញុំ៖ ពាក្យនេះមិនត្រឹមតែបង្ហាញពីក្តីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរពចំពោះស្ត្រីផងដែរ ជាពិសេសអ្នកដែលបានឆ្លងកាត់ជីវិតជូរចត់ជាច្រើនដង។ សម្រាប់ស្ត្រីវ័យកណ្តាល ពាក្យដ៏ស្មោះស្ម័គ្របែបនេះអាចផ្តល់ភាពកក់ក្តៅដល់បេះដូងរបស់ពួកគេ និងធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកផ្តល់តម្លៃខ្លួននិងកិត្តិយសដល់ពួកគេ។ ២.អ្នកតែងតែនាំឱ្យខ្ញុំមានអារម្មណ៍សន្តិភាព៖ ក្នុងដំណាក់កាលនៃជីវិតនេះ ស្ត្រីវ័យកណ្តាលតែងតែប្រឈមមុខនឹងសម្ពាធជាច្រើនពីការងារ គ្រួសារ និងសង្គម។ ការបញ្ជាក់ថាពួកគេនាំមកនូវសន្តិភាពដល់មនុស្សជាទីស្រឡាញ់របស់ពួកគេអាចបន្ធូរបន្ថយការព្រួយបារម្ភ និងភាពតានតឹង អំពីសុវត្ថិភាព និងស្ថិរភាពក្នុងទំនាក់ទំនង។ ៣.ថ្ងៃនេះអ្នកស្អាតណាស់៖ ស្ត្រីវ័យកណ្តាលអាចមិនសូវមានទំនុកចិត្តលើរូបរាងរបស់ពួកគេនោះទេ ប៉ុន្តែការសរសើររបស់អ្នកនឹងជួយឱ្យពួកគេមានអារម្មណ៍ជឿជាក់ និងរំភើបបំផុត។ ការសរសើរដោយសុភាពរាបសារបែបនេះនឹងធ្វើឱ្យនាងមានភាពរីករាយ និងមោទនភាព ហើយបញ្ជាក់ថាភាពស្រស់ស្អាតរបស់ពួកគេនៅតែដដែល…

Cover Copy Recovered
គ្រួសារ

ហាមធ្វើរឿងមួយនេះ បើមិនចង់ឱ្យកូនៗធំឡើងដោយមិនចេះគិត និងអកត្តញូចំពោះឪពុកម្ដាយ

ឪពុកម្តាយមិនគួរតឹងរ៉ឹងពេកជាមួយកូនទេ ប៉ុន្តែក៏មិនគួរផ្តល់ភាពស្មោះត្រង់ដល់ពួកគេពេកដែរ ហើយជាពិសេសកុំបំពេញរាល់សំណើរបស់ពួកគេ។ បើអ្នកពិតជាស្រឡាញ់កូនរបស់អ្នក សូមកុំតឹងរ៉ឹហជាមួយពួកគេពេក ហើយក៏កុំទម្រើសពួកគេពេក។ #មានរឿងមួយដែលបានតំណាលបែបនេះ៖ គ្រួសារនេះមានកូនតែមួយ ក្តីស្រលាញ់ និងទ្រព្យសម្បត្តិទាំងអស់ត្រូវបានលះបង់ចំពោះកូននេះ ដើម្បីសង្ឃឹមថាកូននឹងស្រលាញ់ឪពុកម្តាយនៅថ្ងៃអនាគត។ ទោះជាយ៉ាងណា កូននេះកាន់តែធំឡើង គាត់កាន់តែធ្វេសប្រហែស និងមិនខ្វល់ពីគ្រួសារ សូម្បីតែពេលឪពុកម្ដាយឈឺក៏មិនមកអើតដែរ។ រហូតមកដល់ពេលថ្មីៗនេះ ឪពុករបស់គាត់មានជំងឺមហារីក តែកូនប្រុសរូបនេះធ្លាប់បានកក់សំបុត្រយន្តហោះទៅក្រៅប្រទេស។ ដូច្នេះការជ្រើសរើសថានឹងនៅផ្ទះដើម្បីមើលថែឪពុក ឬ ទៅដើរលេងនោះ កូនប្រុសក៏សម្រេចចិត្តទៅដើរលេងចោលឪពុក ព្រោះកូនប្រុសគិតថា បើឪពុកគាត់មានគ្រូពេទ្យរួចហើយ ដូច្នេះគាត់មិននៅជួយក៏មិនអីដែរ។ អញ្ចឹងយើងឃើញថាក្នុងជីវិតពិតមានមនុស្សអកុសលច្រើនដូចកូនខាងលើ។ ពួកគេគ្មានសីលធម៌ មិនស្គាល់ភាពខុសគ្នារវាងត្រូវ និងខុស ជាមនុស្សអាត្មានិយមខ្លាំង។ តាមរយៈរឿងនេះ…

Cover Copy Recovered
សង្គម

មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ

មនុស្សដែលតែងតែចង់បង្ហាញថាខ្លួនជាមនុស្សល្អបំផុត ភាគច្រើនរស់នៅមិនចុះសម្រុងនឹងអ្នកដទៃទេ។ ហើយមនុស្សទាំងនេះក៏គ្មានភាពស្មោះត្រង់នៅក្នុងខ្លួននោះដែរ រឿងណាដែលគេធ្វើគឺទាល់តែអាចទទួលបានប្រយោជន៍ទើបគេចូលរួម បើថាអ្នកគ្មានប្រយោជន៍សម្រាប់គេទេកុំថាឡើយសុំអោយគេជួយ សូម្បីតែមុខអ្នកគេមិនចង់មើលផង។ ក្នុងជីវិតនេះបើអ្នកជួបមនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ចូរនៅអោយឆ្ងាយពីពួកគេទៅ ព្រោះនេះជាសញ្ញាបង្ហាញថាពួកគេជាមនុស្សពុតត្បុតបំផុត៖ ១.យល់ព្រមជួយអ្នកដទៃពេលឃើញវាជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៖ មនុស្សប្រភេទនេះធ្វើការបានល្អក្នុងគោលបំណងទទួលបានកេរ្តិ៍ឈ្មោះ និងបង្កើតមិត្ត។ ពួកគេតែងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចអំពីការដឹងគុណ។ បុរាណថាការជួយអ្នកដទៃគឺមិនចង់បានអ្វីតបស្នងមកវិញទេ បើអ្នកចង់បានតែការតបស្នងពីអ្នកដទៃនោះកុំជួយល្អជាង។ ការជួយមនុស្សត្រូវតែចេញពីចិត្ត និងបេះដូងសប្បុរសទើបមានន័យ។ ២.ធ្វើល្អដើម្បីកេរ្តិ៍ឈ្មោះ៖ ការធ្វើអំពើល្អគ្រាន់តែចង់លើកតម្កើងកេរ្តិ៍ឈ្មោះ ចង់បង្ហាញទេពកោសល្យរបស់ខ្លួននោះគឺមិនចេញពីចិត្តទេ។ បើធ្វើរឿងល្អដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ថាមានប្រយោជន៍សម្រាប់ជីវិតនិងរស់នៅឱ្យកាន់តែមានតម្លៃនោះទើបជាអត្ថន័យពិតប្រាកដ។ បើអ្នកធ្វើអំពើល្អដើម្បីតែកេរ្តិ៍ឈ្មោះនិងផលចំណេញរបស់ខ្លួន នោះអ្នកគ្រាន់តែជាមនុស្សអាត្មានិយមប៉ុណ្ណោះ។ ៣.ចូលចិត្តបង្ហាញថាខ្លួនជាមនុស្សល្អ៖ មនុស្សខ្លះពូកែសម្តែងណាស់ ចូលចិត្តអោយគេមើលមកថាខ្លួនជាមនុស្សល្អ មានសីលធម៌ ប៉ុន្តែតាមពិតសកម្មភាពទាំងអស់គឺគ្រាន់តែបង្ហាញដល់អ្នករាល់គ្នាថាគេលេចធ្លោក្នុងហ្វូងមនុស្សប៉ុណ្ណោះ។ មនុស្សទាំងនេះល្អតែចំពោះមុខអ្នកដទៃប៉ុណ្ណោះ ប៉ុន្តែចរិតពិតគឺពិសពុលបំផុត។  …

Photo_2024 09 16_17 11 01
PR

OPPO និង MLBB បានធ្វើកិច្ចសហការដ៏ពិសេសរួមគ្នាលើស្មាតហ្វូន OPPO Reno12 F Mobile Legends Limited Edition តម្លៃត្រឹមតែ $279

ដំណឹងដ៏រីករាយសម្រាប់អ្នកទាំងអស់គ្នា ជាពិសេសសម្រាប់ហ្វេនៗ MLBB ! ឥឡូវនេះ OPPO និង Mobile Legends: Bang Bang បានធ្វើកិច្ចសហការដ៏ពិសេសរួមគ្នា ដើម្បីនាំមកជូនអ្នកនូវបទពិសោធលេងហ្គេមដ៏អស្ចារ្យនៅលើស្មាតហ្វូន OPPO Reno12 F Mobile Legends Limited Edition ដែលជាស្មាតហ្វូនដៃគូលេងហ្គេមដ៏អស្ចារ្យ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលកាលពីល្ងាចមិញនេះក៏ឃើញមានវត្តមាន CHMA ជា Professional Gamer និងជា Game Ambassador របស់ក្រុមហ៊ុន OPPO។ នៅមិនទាន់អស់ទេ!…

Cover Copy Recovered
សង្គម

មនុស្ស៣ប្រភេទ រស់នៅច្រើនតែមិនសប្បាយចិត្ត និងវេទនាពេញមួយជីវិត

បុរាណបានបង្រៀនថា ក្រទ្រព្យសម្បត្តិមិនគួរឲ្យខ្លាចឡើយ ប៉ុន្តែក្រចិត្តគឺគំនិតដែលបំផ្លាញជីវិតយើងអោយរស់ដោយទោមនស្ស និងគិតមនុស្សនៅក្នុងផ្លូវអាក្រក់។ ភាគច្រើនមនុស្សដែលតែងតែរស់នៅដោយមិនសប្បាយចិត្ត កើតទុក្ខរាល់ថ្ងៃ និងវេទនាពេញមួយជីវិត គឺដោយសារតែពួកគេប្រព្រឹត្តិនូវសកម្មភាពទាំង៣ប្រភេទខាងក្រោមនេះ៖ ១.មនុស្សតែងតែគិតច្រើនពេក៖ សម្រាប់មនុស្សដែលគិតច្រើន មិនថាអ្នកដទៃនិយាយខំនិយាយបកស្រាយយ៉ាងណាក៏មិនដាក់ចូលក្នុងខួរក្បាលដែរ។ មនុស្សដែលចូលចិត្តគិតច្រើនពេក មិនមើលបញ្ហាក្នុងផ្លូវវិជ្ជមាន នោះនឹងមានតែធ្វើបាបចិត្តខ្លួនឯងទៅវិញទេ ព្រោះដរាបណាអ្នកគិត ចិត្តរបស់អ្នកក៏មិនស្ងប់ យូរៗទៅអ្នកនឹងក្លាយជាមនុស្សដែលរស់នៅក្នុងភាពភ័យខ្លាចចំពោះរឿងគ្រប់យ៉ាង។ ២.មនុស្សខ្ជិលតែចង់មាន៖ បុគ្គលដែលមានគំនិតអាត្មានិយម និងខ្ជិលច្រអូស ប្រៀបដូចកង្កែបរស់នៅក្នុងបាតអណ្ដូង។ ពួកគេតែងតែប្រាថ្នាចង់ជោគជ័យ ស្រមើលស្រមៃច្រើន ប៉ុន្តែខ្ជិលធ្វើការ មនុស្សបែបនេះចង់បានប្រាក់ខែខ្ពស់ ប៉ុន្តែជ្រើសរើសតែការងារណាដែលងាយស្រួល ហៅកាត់ស្រួលយល់ថា ខ្ជិលតែចង់សោយសុខ។ ពួកគេមិនដឹងគុណចំពោះអ្វីដែលពួកគេមាន ហើយថែមទាំងមិនចេះស្កប់ស្កល់។ ៣.មនុស្សពូកែពេក៖ មនុស្សមានសមត្ថភាពកាន់តែច្រើន…