ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
កីទ្បា

ថាម៉េច?BELLINGHAM មិនស្ថិតក្នុងបញ្ជីកីឡាករល្អ១១នាក់ក្នុងបេក្ខភាព Ballon d’Or ប្រចាំឆ្នាំ ២០២៤?

ពិធី​ប្រគល់​ពាន Ballon d’Or ជិត​ដល់​ហើយ ដោយ​អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា​។ ពិធីដ៏ធំនឹងប្រព្រឹត្តទៅនៅ Theatre du Chatelet ក្នុងទីក្រុងប៉ារីស។ Score 90 បានបង្ហាញកីឡាករ១១នាក់ល្អបំផុតរបស់ពួកគេពីបេក្ខភាព Ballon d’Or ។ គួរ​ឱ្យ​កត់​សម្គាល់​កីឡាករ​ Real Madrid ប្រាំ​នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង​ប្រាំពីរ​រូប​មាន​វត្តមានក្នុងបញ្ជីនេះ​។  ទោះយ៉ាងណាក៏ដោយ ក៏គ្មានកន្លែងសម្រាប់ Jude Bellingham នោះដែរ។  

Untitled 1
កីទ្បា

Lionel Messi លក់អាវបានច្រើននៅលីគកំពូលអាមេរិករដូវកាលនេះ តែកីឡាករល្បី២នាក់នេះមិនជាប់ក្នុងចំណោមកំពូលទាំង 10

Lionel Messi ត្រូវបានគេរំពឹងថានឹងឈរនៅលើកំពូលតារាងនៃអាវដែលលក់ដាច់បំផុតរបស់លីគកំពូលអាមេរិក Major League Soccer នៅរដូវកាលនេះ។ Luis Suarez ឈរនៅ​លេខ​រៀង​ទី​២ ខណៈ Denis Bouanga កីឡាករសញ្ជាតិកាបុងរបស់ LAFC ដែល​ភាគ​ច្រើន​លេង​នៅ Ligue 1 ​របស់បារាំងបញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣។ កីឡាករ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ផ្សេង​ទៀត​ក្នុង​ក្រុម​កំពូល​ទាំង​១០​រួម​មាន Olivier Giroud (ទី​៦) និង Riqui Puig (ទី៧)។ Sergio Busquets និង Jordi Alba…

Cover Copy Recovered
សង្គម

បុរាណបានបង្រៀនថា «បើចង់បានសុខកុំទៅផ្ទះមនុស្ស៣ប្រភេទនេះ» ជាពិសេសមនុស្សប្រភេទទី១

បុរាណថាបើចង់បានសុខកុំសេពគប់នឹងមនុស្ស៣ប្រភេទខាងក្រោមនេះ ព្រោះពួកគេជាមនុស្សដែលមានអត្តចរិតមិនល្អ មិនសក្តិសមក្នុងការរាប់អានជាមួយឡើយ ដើម្បីកុំអោយជួបបញ្ហាដោយសារតែបុគ្គលទាំងនោះ។ ត្រូវចាំថា ទំនាក់ទំនងពិតជាសំខាន់ណាស់ ហេតុនេះមុនរាប់អានអ្នកណាម្នាក់ សូមវិភាគអោយបានច្បាស់លាស់អំពីកាយវិការ ឬ ការនិយាយស្តីរបស់បុគ្គលនោះថាតើជាមនុស្សល្អ ឬ អាក្រក់។ ១.មនុស្សដែលចូលចិត្តនិយាយដើមគេ៖ មនុស្សខ្លះរស់នៅឯកជនតែពេលមានមនុស្សខ្លះចូលចិត្តនិយាយដើមបង្វែររឿងតូចឲ្យទៅជារឿងធំ ច្រើនតែបំផ្លើស និងបំប៉ោងបញ្ហា។ ពួកគេដូចជា ព្រាបនំាសារ ជំនាញក្នុងការប្រមូល និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត។ នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ មនុស្សឆ្លាតនឹងជ្រើសរើសរក្សាចម្ងាយរបស់ពួកគេ និងកំណត់ការទំនាក់ទំនង។ ជំនួសឱ្យការចែករំលែកច្រើនពេក អ្នកគួរតែរក្សាទំនាក់ទំនងរបស់អ្នកជាសង្គមអោយបានល្អ ព្រោះការចែករំលែកជាមួយពួកគេអាចនាំឱ្យពួកគេបង្កើតពាក្យចចាមអារ៉ាម និងធ្វើឱ្យអ្នកត្រូវបានគេសើចចំអក។ ពួកគេអាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នក ដោយនិយាយដើមគ្រួសារអ្នក ដូច្នេះយកល្អគួរតែចៀសវាងទៅផ្ទះមនុស្សទាំងនេះ។ ២.មនុស្សដែលឈ្លោះគ្នា…

Cover Copy Recovered
សង្គម

មនុស្សដែលមានសមត្ថភាពពិតប្រាកដនឹងមានលក្ខណៈទាំង៥យ៉ាងនេះ ទោះធ្វើអ្វីក៏ជោគជ័យយ៉ាងរលូន

ក្នុងជីវិតនេះ យើងនឹងជួបការលំបាក និងបរាជ័យផ្សេងៗគ្នា ដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចងើបឡើងវិញ និងបាត់បង់ជំនឿ។ ប៉ុន្តែប្រភេទមនុស្សដែលមានសមត្ថភាពនឹងមិនចាញ់ដោយសារតែការលំបាកទាំងនេះឡើយ។ ផ្ទុយទៅវិញពួកគេនឹងកាន់តែខិតខំប្រឹងបន្ថែមទៀត យកបរាជ័យធ្វើជាបទពិសោធន៍ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ ភាគច្រើនមនុស្សដែលមានសមត្ថភាពពិតប្រាកដនឹងមានលក្ខណៈទាំង៥យ៉ាងនេះ ដែលជួយអោយជីវិតពួកគេអាចជោគជ័យបានយ៉ាងរលូនបំផុត៖ ១.ពួកគេធ្វើការប្រកបដោយទំនួលខុសត្រូវ៖ ការធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងស្មោះត្រង់តាំងពីដើមដល់ចប់ គឺជាគុណភាព និងគោលការណ៍ជាមូលដ្ឋានរបស់មនុស្សពូកែ។ អ្នកមានសមត្ថភាពតែងតែតស៊ូដល់ទីបញ្ចប់។ ពួកគេនឹងបញ្ចប់ការងារមួយអោយចប់សព្វគ្រប់ មុនពេលចាប់ផ្តើមការងារបន្ទាប់។ មនុស្សដែលមានជំនាញនឹងព្យាយាមដល់ទីបញ្ចប់ដើម្បីឱ្យពួកគេសមនឹងទទួលបានលទ្ធផល។ ២.ពួកគេមិនចុះចាញ់នឹងការលំបាកទេ៖ ក្នុងជីវិត មនុស្សគ្រប់រូបនឹងជួបប្រទះការលំបាកផ្សេងៗគ្នាក្នុងការងារ និងជីវិត។ ប៉ុន្តែពេលជួបការលំបាក មនុស្សជាច្រើនរត់គេចមិនមានភាពក្លាហានប្រឈមមុខនឹងបញ្ហានោះទេ។ ពួកគេតែងតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការលំបាក ជំនួសឱ្យការរត់ចេញ។ ពួកគេមានឆន្ទៈខ្លាំង និងការតស៊ូដើម្បីប្រឈមមុខនឹងអ្វីទាំងអស់ក្នុងជីវិតនេះ។ ៣.កម្លាំងផ្ទៃក្នុង៖ ក្នុងជីវិតនេះ យើងនឹងជួបការលំបាក…

Cover Copy Recovered
សង្គម

បុរសល្អតែងតែបញ្ចេញសញ្ញាទាំងនេះ ដែលបង្ហាញថាគាត់ជាសុភាពបុរសពិតៗ

ក្នុងដំណើរស្វែងរកស្នេហារបស់អ្នក ការកំណត់អត្តសញ្ញាណបុរសល្អគឺមានសារៈសំខាន់ណាស់។ បុរសដែលមានគុណសម្បត្តិល្អមិនត្រឹមតែនាំមកនូវសុភមង្គលប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតទំនាក់ទំនងដែលស្ថិតស្ថេរមួយផងដែរ។ ខាងក្រោមនេះជាសញ្ញាបញ្ជាក់ថាអ្នកបានរកឃើញបុរសដ៏ល្អម្នាក់ក្នុងជីវិតរបស់អ្នកហើយ បើគាត់មានលក្ខណៈសម្បត្តិមួយក្នុងចំណោមចំណុចទាំង៨នេះ៖ ១.ភាពស្មោះត្រង់៖ បុរសល្អតែងតែស្មោះត្រង់ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ គាត់មិនត្រឹមតែនិយាយអ្វីដែលអ្នកចង់ឮប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានឆន្ទៈចែករំលែកអារម្មណ៍ និងគំនិតរបស់គាត់យ៉ាងច្បាស់ផងដែរ។ បុរសដែលគោរពការពិត ហើយមិនខ្លាចនឹងសារភាពកំហុស នឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែមានសុវត្ថិភាពនៅក្នុងទំនាក់ទំនងជាមួយគាត់។ ២.តែងតែស្តាប់និងយល់ជានិច្ច៖ សញ្ញាច្បាស់លាស់នៃបុរសល្អគឺគាត់មានសមត្ថភាពក្នុងការស្តាប់។ គាត់មិនត្រឹមតែស្តាប់អ្នកប៉ុណ្ណោះទេ ថែមទាំងបង្ហាញការយល់ចិត្តទៀតផង។ នៅពេលអ្នកចែករំលែកសុភមង្គល ឬ ទុក្ខសោករបស់អ្នក គាត់តែងតែនៅទីនោះដើម្បីលើកទឹកចិត្ត និងគាំទ្រ ជួយអ្នកឱ្យមានអារម្មណ៍ថាមានមនុស្សយកចិត្តទុកដាក់ និងស្រលាញ់។ ៣.គោរពអ្នក និងមនុស្សជុំវិញខ្លួន៖ បុរសល្អតែងតែបង្ហាញការគោរពចំពោះអ្នក និងមនុស្សដែលនៅជុំវិញគាត់។ គាត់មិនត្រឹមតែគួរសមចំពោះអ្នកប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ប្រព្រឹត្តចំពោះគ្រួសារ…

Cover Copy
ទស្សនៈ

ក្នុងស្ថានភាពទាំង ៥ នេះ ត្រូវបើកខួរក្បាលគិតសិន មុននឹងបើកមាត់និយាយ

មានមាត់កុំចេះតែនិយាយអ្វីផ្ដេសផ្ដាស ដូច្នេះហើយ ក្នុងស្ថានភាពទាំង ៥ នេះ ត្រូវគិតឱ្យបានច្បាស់លាស់ មត់ចត់ មុននឹងហើបមាត់និយាយ ដើម្បីកុំឱ្យមានគ្រោះ ព្រោះតែមាត់ឱ្យសោះ។ ១) ពេលខឹង៖ ប្រសិនបើ​អ្នក ឬ​អ្នក​ដែល​អ្នក​កំពុង​ទាក់ទង​ជាមួយ​មាន​អារម្មណ៍​ខឹងសម្បារ វា​ដល់​ពេល​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​ខ្លួន​ឯង​ស្ងប់​សិន​មុន​នឹង​និយាយ​អ្វី​មួយ។ អ្នកអាចរក្សាគម្លាត និងស្ងៀមស្ងាត់សិនទៅ ដើម្បីទុកចន្លោះឱ្យមានភាពឯកជន។ នៅពេលដែលយើងខឹង ឬអារម្មណ៍មិនល្អ យើងងាយនឹងនិយាយអ្វីដែលមិនអាចគ្រប់គ្រងបាន ដែលអាចប៉ះពាល់ដល់មនុស្សដែលយើងស្រលាញ់បំផុត។ ២) ពេលដែលគេមិនឱ្យតម្លៃសម្ដីអ្នក៖ ប្រសិនបើអ្នកបានជួយនរណាម្នាក់ឱ្យឆ្លងកាត់បញ្ហា ឬច្រើនដងពីមុនមក ហើយពួកគេកំពុងធ្វើម្តងទៀតនូវវដ្ដដដែលៗនោះ វាដល់ពេលដែលត្រូវយល់ថា ទោះបីជាអ្នកធ្វើអ្វីក៏ដោយ អ្នកមិនអាចផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេបានទេ។ ដូច្នេះហើយ បើអ្នកនិយាយហើយគេនៅតែធ្វើដដែលៗ…

Cover Copy
សង្គម

ហេតុទាំង ៥ នេះហើយ ដែលធ្វើឱ្យជីវិតអ្នកកាន់តែហត់នឿយឥតស្រាកស្រាន្ត

កុំបណ្ដោយឱ្យខ្លួនឯងហត់នឿយខ្លាំងពេក ជាមួយនឹងទម្លាប់ទាំង ៥ នេះ គួរតែកាត់គ្រវាត់ចោលទៅ បើចង់ឱ្យជីវិតនេះរស់នៅបានល្អប្រសើរ គ្មានសម្ពាធ មិនវេទនា។ ១) ខ្វល់នឹងអតីតកាលខ្លាំងពេក៖ អ្វីៗ​ដែល​គួរ​ចងចាំ និង​អ្វីៗ​ដែល​មិន​គួរ​ចងចាំ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ការ​ចងចាំ​របស់​យើង។ យើងតែងតែចងចាំរឿងដែលគួរបំភ្លេច និងបំភ្លេចរឿងដែលគួរចងចាំ។ បុរាណ​ធ្លាប់បាន​និយាយ​ថា​ «​មនុស្ស​ល្ងីល្ងើ​ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​! មូលហេតុដែលមនុស្សល្ងីល្ងើគួរឱ្យស្រលាញ់គឺព្រោះគេអាចភ្លេចរឿងដែលមិនសប្បាយចិត្ត ការសើចចំអក និងរឿងសៅហ្មងទាំងគាយ ភ្លេចទុក្ខសោកក្នុងជីវិត ភ្លេចកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិក្នុងលោកិយ ភ្លេចអ្វីៗទាំងអស់ក្នុងលោកនេះ។ ពួកគេរស់នៅក្នុងពិភពលោករបស់ពួកគេ គិតល្អៗ គិតរឿងវិជ្ជមាន គិតតែរឿងដែលធ្វើឱ្យសប្បាយចិត្ត។ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ធ្វើ​ឱ្យ​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត ជាជាង​ល្ងង់។ តើវាអស្ចារ្យប៉ុណ្ណាទៅ ប្រសិនបើយើងអាចចងចាំអ្វីដែលយើងគួរចងចាំ បំភ្លេចអ្វីដែលយើងគួរបំភ្លេច…

Cover Copy
ទស្សនៈ

មូលហេតុទាំង ៤ នេះហើយ ដែលធ្វើឱ្យមនុស្សខ្លះ មិនខ្វះអ្នករាប់អាន ទៅណាមកណាក៏មានតែអ្នកចូលចិត្ត អាណិត ស្រឡាញ់

ចង់ឱ្យខ្លួនឯងមានសំណាង មានញាតិមិត្ត ស្រឡាញ់ចូលចិត្តរាប់អានច្រើន គឺត្រូវចាប់ផ្ដើមពីខ្លួនយើងផ្ទាល់។ ដូច្នេះហើយមិនបាច់ឆ្ងល់ទេថា​ហេតុអ្វីអ្នកខ្លះមិនខ្វះញាតិ នេះដោយសារតែពួកគេមានលក្ខណៈពិសេសទាំងនេះ។ ១) ចេះ​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​តុល្យភាព ហើយ​រក្សា​ភាព​ស្ងប់ស្ងាត់​៖ តុល្យភាពក្នុងជីវិតមានសារៈសំខាន់ណាស់។ មនុស្សម្នាក់ដែលមិនអាចថ្លឹងថ្លែងបែងចែកបានល្អ វានឹងធ្វើឱ្យគាត់ហត់នឿយ និងធ្វើឱ្យមនុស្សជុំវិញខ្លួនមានធុញទ្រាន់។ តុល្យភាពខ្លួនឯងមានសារៈសំខាន់ណាស់។ នោះមកពីបុគ្គលិកលក្ខណៈដែលមានស្ថិរភាព និងស្ងប់ស្ងាត់។ នៅពេលដែលចិត្តមានស្ថិរភាព និងស្ងប់ស្ងាត់ មនុស្សដោះស្រាយបញ្ហាដោយភាពរីករាយ និងច្បាស់លាស់បំផុត។ ភាពស្ងប់ស្ងាត់ មិនទាក់ទាញការចាប់អារម្មណ៍ពីដំបូងឡើយ ប៉ុន្តែវានឹងបន្សល់ទុកនូវទំនុកចិត្តយ៉ាងជ្រាលជ្រៅនៅពេលក្រោយ។ នៅ​ក្នុង​ជីវិត​ដ៏​តានតឹង និង​នឿយហត់ ការ​នៅ​ជាមួយ​មនុស្ស​ដែល​មាន​តុល្យភាព ស្ងប់ស្ងាត់​ច្រើន​ជាង​ការ​នៅ​ជាមួយ​មនុស្ស​ដែល​តែងតែ​រញ៉េរញ៉ៃឡូឡា។ មនុស្ស​ដែល​មាន​ចរិត​ស្ងប់ស្ងាត់ និង​តែង​ខ្លួន​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ទុក​ចិត្ត ​ជីវិត​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ។ ភាពស្ងប់ស្ងាត់ តុល្យភាពបង្កើតបរិយាកាសជុំវិញដោយថាមពលវិជ្ជមាន…

Cover Copy Recovered
សង្គម

សញ្ញា៣យ៉ាងរបស់មនុស្សមានចិត្តពិសពុល ដែលអ្នករាល់គ្នាគួរតែប្រយ័ត្ន

មនុស្សដែលមានចេតនាអាក្រក់មើលទៅមានចិត្តល្អចំពោះខាងក្រៅ ប៉ុន្តែជារឿយៗតែងតែនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងរបស់ពួកគេ។ កុំល្ងង់ក្នុងការសេពគប់មនុស្សដែលមានសញ្ញាដូចខាងក្រោមនេះ ព្រោះមិនយូរមិនឆាប់អ្នកនឹងជួបបញ្ហា។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំ មនុស្សបុរាណបានទុកឱ្យយើងនូវលក្ខណៈវិនិច្ឆ័យមួយចំនួនដើម្បីអាចមើលដឹងពីមនុស្ស ដែលមានចិត្តអាក្រក់។ ប្រសិនបើមានមនុស្សនៅជុំវិញអ្នកដែលមានសញ្ញាទាំង 3 ខាងក្រោម យកល្អគួរតែរក្សាចម្ងាយរបស់អ្នក ហើយកុំទៅជិត ឬ សេពគប់ជាមួយពួកគេ។ ប្រសិនបើអ្នកមិនអាចជៀសវាងវាបាន អ្នកក៏ត្រូវប្រុងប្រយ័ត្នក្នុងអាកប្បកិរិយារបស់អ្នកផងដែរ ដើម្បីជៀសវាងការជួបបញ្ហាសម្រាប់ខ្លួនអ្នក៖ ១.មនុស្សដែលមានចិត្តសប្បុរស តែលួចលាក់៖ មនុស្សប្រភេទនេះច្រើនតែបង្ហាញភាពគួរសម ចិត្តល្អ និងស្វាហាប់នៅពេលជួបគ្នាដំបូងជាមួយនរណាម្នាក់។ ពេលជួបគ្នាលើកដំបូង គេនឹងផ្តល់ការសរសើរច្រើនដើម្បីបង្កើតភាពស្និទ្ធស្នាល។ ទោះជាយ៉ាងណាក៏ដោយយូរៗទៅធម្មជាតិពិតរបស់ពួកគេនឹងបង្ហាញចេញដោយខ្លួនឯងបន្តិចម្តងៗ។ ពួកគេអាចនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីអ្នកដោយចេតនា ដែលបណ្តាលឱ្យមានការប្រេះឆាក្នុងទំនាក់ទំនងជុំវិញខ្លួន។ មនុស្សទាំងនេះច្រើនតែបន្ថែមល្បើយ ដើម្បីបង្កើតភាពអវិជ្ជមាន ដោយមានបំណងរិះគន់ និងធ្វើបាបអ្នកដទៃ។ អ្វីដែលគួរឲ្យបារម្ភនោះ…

Cover Copy Recovered
សង្គម

៤ យ៉ាងដែលត្រូវធ្វើជាញឹកញាប់ នឹងជួយអ្នកប្រមូលគុណធម៌វិជ្ជមានសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ

រាល់ថ្ងៃអ្នកធ្វើអំពើល្អមិនទាមទារកេរ្តិ៍ឈ្មោះ ធ្វើអំពើល្អមិនទាមទារផលបុណ្យនោះទេ។ តាំងពីកុមារភាពមក យើងតែងតែត្រូវបានបង្រៀនថា យើងត្រូវប្រមូលគុណធម៌វិជ្ជមាន បើមិនមែនសម្រាប់ខ្លួនយើងទេ នោះសម្រាប់កូនៗ និងចៅៗរបស់យើង។ និយាយឲ្យសាមញ្ញទៅការធ្វើអំពើល្អគឺជាការប្រមូលនូវគុណធម៌ជីវិតសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ខាងក្រោមនេះគឺជាគុណធម៌វិជ្ជមាន៤យ៉ាងដែលអ្នកគួរតែព្យាយាមធ្វើឱ្យបានញឹកញាប់៖ ១.សមត្ថភាពក្នុងការបង្កើតទំនាក់ទំនងល្អ៖ ជោគវាសនាគឺអាស្រ័យលើទំនាក់ទំនងរវាងមនុស្ស។ កម្មផលល្អមានន័យថាកសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ មិនថាយើងចូលចិត្ត ឬ មិនចូលចិត្តទេ សត្វដែលមានមនោសញ្ចេតនាទាំងអស់ក្នុងលោកនេះ ត្រូវតែមានទំនាក់ទំនងល្អ ហើយនៅឱ្យឆ្ងាយពីទំនាក់ទំនងអាក្រក់។ កម្មផលល្អប្រៀបបាននឹងសាឡាងនៃជីវិត មានតែអ្នកធ្វើកម្មល្អដោយសប្បុរសទេ ទើបនឹងមានអនាគតល្អ។ នៅពេលដែលមនុស្សម្នាក់ដឹងពីរបៀបព្យាបាលមនុស្ស និងបង្កើតទំនាក់ទំនងសង្គម បុគ្គលនោះនឹងមានគុណសម្បត្តិកាន់តែច្រើនឡើង។ ២.ជឿលើហេតុនិងផល៖ កម្មផល លាភសំណាង និងអកុសលក្នុងលោក តែងមានវដ្ត និងបន្តទៅមុខឥតឈប់ឈរ។…

New Project 11
PR

Vietjet ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនសំបុត្រ Deluxe បញ្ចុះតម្លៃរហូតដល់ 50% សម្រាប់ជើងហោះហើរពីប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

*ប្រូម៉ូសិនសំបុត្រ Deluxe ថ្មីនេះផ្តល់ជូនភ្ញៀវធ្វើដំណើរនូវអត្ថប្រយោជន៍សេវាកម្ម 3 រួមបញ្ចូលគ្នាតែមួយ ភ្នំពេញ ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2024 – ឥឡូវនេះ ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ 50% (*) នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2024។…

Cover Copy Recovered
គ្រួសារ

ឪពុកម្តាយទោះខឹងយ៉ាងណាក៏ដោយ កុំនិយាយ៤ប្រយោគនេះដាក់កូន

សេចក្តីស្រឡាញ់គឺចាំបាច់សម្រាប់ការលូតលាស់របស់កុមារ ដែលជាប្រភពនៃភាពក្លាហានរបស់កុមារក្នុងការស្វែងយល់ពីពិភពលោកមួយនេះ។ នៅពេលដែលឪពុកម្តាយគម្រាមដកក្តីស្រឡាញ់ នោះពួកគេកំពុងតែអង្រួនអារម្មណ៍សុវត្ថិភាពរបស់កូនពួកគេ។ ដូច្នេះហើយមិនថាមានរឿងអ្វីកើតឡើង ឬ ទោះអ្នកខឹងនឹងកូនខ្លាំងប៉ុណ្ណាក៏ដោយ ហាមដាច់ខាតគឺនិយាយប្រយោគចាក់ដោតទាំង៤នេះដាក់កូន ព្រោះវាអាចបំបាក់ទឹកចិត្ត និងគំរាមគំហែងដល់អារម្មណ៍របស់ពួកគេ៖ ១.កូនគ្មានប្រយោជន៍អ្វីសោះ៖ នៅពេលដែលឪពុកម្តាយនិយាយពាក្យបែបនេះដោយកំហឹង វាពិតជាធ្វើអោយកូនឈឺចាប់ និងចាប់ផ្តើមស្អប់ខ្លួនឯង។ យូរៗទៅ កុមារអាចបញ្ចូលការវាយតម្លៃអវិជ្ជមាននេះហើយបន្តិចម្តងៗ កូនកាន់តែមិនសូវមានភាពជឿជាក់ និងក្លាយជាក្មេងដែលខ្លាចគេ មិនហ៊ានសូម្បីតែបញ្ចេញមតិ។ នេះមិនត្រឹមតែធ្វើឱ្យខូចតម្លៃរបស់កុមារប៉ុណ្ណោះទេ ថែមទាំងនាំឱ្យបាត់បង់ទំនុកចិត្តនៅពេលប្រឈមមុខនឹងបញ្ហានាពេលអនាគត។ ២.ប្រៀបធៀបកូននឹងក្មេងដទៃ៖ ការប្រៀបធៀបកូនរបស់អ្នកជាមួយអ្នកដទៃ គឺជាកំហុសរបស់ឪពុកម្តាយជាច្រើន។ នេះនឹងធ្វើឱ្យកុមារមានអារម្មណ៍ថាពួកគេដូចជាក្មេងបរាជ័យ និងមិនអាចបំពេញតាមការរំពឹងទុករបស់ឪពុកម្តាយរបស់ពួកគេ ដែលនាំឱ្យមានសម្ពាធខ្លាំងដល់ផ្លូវចិត្ត។ ជាពិសេសកុមារនឹងចាប់ផ្តើមយល់ថាខ្លួនជាមនុស្សអសមត្ថភាព មិនស្មើនឹងក្មេងដទៃនោះទេ។ ៣.សោកស្តាយដែលសម្រាលកូន៖ ការពោលពាក្យមួយប្រយោគនេះនឹងធ្វើឲ្យកុមាររងគ្រោះយ៉ាងខ្លាំង។ ពេលកូនគិតថាខ្លួនជាកម្មវត្ថុនៃការសោកស្ដាយរបស់ឪពុកម្ដាយ…