
ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ
មនុស្សនៅតែនិយាយថា ការរៀបការគឺជារឿងប្ដីប្រពន្ធរស់នៅជាមួយគ្នា ឲ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែពេលរៀបការហើយ ការពិតគឺខុសគ្នាទាំងស្រុង ព្រោះជីវិតជាប្តីប្រពន្ធគឺនឹងមានឧបសគ្គច្រើនណាស់ មានទាំងជម្លោះរវាងរឿងលុយកាក់ ការប្រច័ណ្ឌហួងហែង ការខ្វែងគំនិតគ្នា ការមិនផ្តល់តម្លៃ ឬ ភាពស្មោះត្រង់ សូម្បីតែជម្លោះរវាងសាច់ថ្លៃ សុទ្ធតែជាបញ្ហាដែលនឹងកើតមានឡើយបន្ទាប់ពីរៀបការរួច។ តែបើប្តីប្រពន្ធសង្កេតឃើញថា នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកស្ថិតនៅក្នុងប្រភេទទាំង៤នេះ ជាសញ្ញាបង្ហាញថា ជីវិតគូអ្នកទាំង២រស់នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ៖ ១.ភាពត្រជាក់ក្នុងការរួមភេទ៖ ក្នុងជីវិតអាពាហ៍ពិពាហ៍ ការរួមភេទដើរតួយ៉ាងសំខាន់ និងមិនអាចខ្វះបាន។ វាគឺជាកាវដែលបិទភ្ជាប់អ្នកទាំងពីរជាមួយគ្នា។ តាមពិត ការរួមភេទជាវិធីមួយដើម្បីរក្សាសេចក្ដីស្រឡាញ់។ អាពាហ៍ពិពាហ៍កំពុងងាប់បន្តិចម្ដងៗនៅពេលដែលវាស្ងួត លែងចុះសម្រុងគ្នា ហើយលែងមានអារម្មណ៍ពេលនៅជាមួយគ្នា។ គ្មាននរណាម្នាក់អាចទ្រាំទ្រនឹងស្ថានភាពនេះបានទេ ដែលហេតុនេះផលនឹងនាំឱ្យមានការបែកបាក់។ ២.ជម្លោះម្តាយក្មេក…











