ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy Recovered
គ្រួសារ

រឿង២យ៉ាងដែលអ្នកមិនគួរធ្វើ ប្រសិនបើអ្នកចង់ឱ្យសមាជិកគ្រួសារមានភាពសុខដុមរមនា

រវាងសាច់ញាត្តិ យើងគួរតែរៀនរក្សាចម្ងាយជាក់លាក់មួយក្នុងករណីជាច្រើន ជាពិសេសនៅពេលមានចំណាប់អារម្មណ៍ ព្រោះញាត្តិខ្លះមិនសុទ្ធតែពេញចិត្តនឹងយើងនោះទេ ហើយក៏មានញាត្តិខ្លះចាំតែមើលងាយជាន់ពន្លិចយើងដែរ ដូច្នេះបើចង់រក្សាគ្រួសាររបស់អ្នកអោយមានភាពសុខដុមរមនា អ្នកគួរជៀសវាងធ្វើនូវរឿង២យ៉ាងខាងក្រោមនេះ៖ ១.កុំប្រៀបធៀបច្រើនពេក៖ រវាងសាច់ញាត្តិ យើងគួរតែរៀនរក្សាចម្ងាយជាក់លាក់មួយក្នុងករណីជាច្រើន ជាពិសេសនៅពេលមានចំណាប់អារម្មណ៍។ ក្នុងជីវិតមនុស្សម្នាក់ៗមិនស្មើគ្នាទេ មនុស្សម្នាក់ៗនឹងមានសមត្ថភាពខុសគ្នាទាំងស្រុង។ រឿងដែលខ្លាចបំផុតគឺចូលចិត្តប្រៀបធៀប ខឹងច្រណែន។ អ្នកខ្លះមាន អ្នកខ្លះក្រ អ្នកខ្លះមានទេពកោសល្យ អ្នកខ្លះមិនឆ្លាត។ ស្ទីល និងទស្សនៈជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា ដូច្នេះអ្នកមិនគួរប្រៀបធៀបទេ។ ការប្រៀបធៀប និងការខឹងសម្បារច្រើនពេកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងសមាជិកគ្រួសារ។ ២.កំណត់ទំនាក់ទំនង៖ ទោះបីអ្នកជាសាច់ញាតិក៏ដោយ មិនគួរប្រាប់ពួកគេនូវអាថ៌កំបាំងអ្នកទាំងអស់នោះទេ អ្នកត្រូវរក្សាចម្ងាយជាក់លាក់មួយទោះក្នុងស្ថានភាពបែបណាក៏ដោយ។ កុំគិតថាគ្រាន់តែនៅជិត ស្រលាញ់គ្នា និងធ្វើដំណើរច្រើនអ្នកនឹងយល់ពីគ្នា។ ការកំណត់ទំនាក់ទំនងគឺសំខាន់…

New Project 34
PR

Vietjet និង Honeywell ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលនេះបានបង្កើតព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញវិស័យអាកាសចរណ៍ឱ្យកាន់តែមានភាពបៃតង និងស្អាតជាងមុន

ភ្នំពេញ ថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong…

Untitled 1
កីទ្បា

កូនប្រុសរបស់ Zidane លាឈប់ពីបាល់ទាត់នៅអាយុ 29 ឆ្នាំ ដើម្បីផ្តោតលើគ្រួសារ និងអាជីវកម្ម

Enzo Zidane កូនប្រុសរបស់អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 29 ឆ្នាំ។ Enzo លេងឱ្យ Real Madrid ចន្លោះឆ្នាំ 2004 ដល់ 2017 ប៉ុន្តែភាគច្រើនជាកីឡាករក្នុងក្រុមយុវជន។ គាត់​បាន​បង្ហាញ​ខ្លួន​តែ​ម្តង​សម្រាប់​ក្រុម​ឈុតធំ ​ក្រោមការដឹកនាំរបស់​ឪពុក​របស់​គាត់​។ ក្នុងឆ្នាំ 2017 Deportivo Alaves បានចុះហត្ថលេខាលើ Zidane ខណៈដែលនាយកកីឡា Sergio Fernandez បាន​រំពឹងលើសក្តានុពលរបស់គាត់…

Cover Copy Recovered
សង្គម

ប្រយោគ៣ឃ្លា ដែលស្តាប់ហើយធ្វើឱ្យមនុស្សស្រីទន់ចិត្ត លង់ស្រលាញ់បុរសកាន់តែខ្លាំង

ធម្មតាមនុស្សស្រីគឺមានមនោសញ្ចេតនាច្រើនជាងមនុស្សប្រុស ដូច្នេះហើយសូម្បីតែពាក្យសម្តីរបស់អ្នកក៏អាចធ្វើអោយនាងញញឹមបានពេញមួយថ្ងៃផងដែរ។ ក្នុងនោះក៏មានប្រយោគ៣ឃ្លា ដែលអាចធ្វើអោយមនុស្សស្រីស្តាប់ហើយទន់ចិត្ត កាន់តែលង់ស្នេហ៍ជាមួយបុរសកាន់តែខ្លាំងព្រោះប្រយោគទាំងនេះត្បិតថាជាសម្តីសាមញ្ញធម្មតាតែវាអាចចាក់ចូលជ្រៅនៅក្នុងបេះដូងរបស់នាង៖ ១.ពាក្យថា កុំបារម្ភ ខ្ញុំនឹងមិនទៅណាចោលអ្នកទេ៖ ក្នុងនាមជាមនុស្សស្រី មនុស្សគ្រប់រូបតែងមានភាពអសន្តិសុខ សូម្បីតែបុរសនោះពូកែយកចិត្តទុកដាក់ និងស្មោះត្រង់ក៏ដោយ ស្ត្រីព្រួយបារម្ភថាគាត់នឹងចាកចេញពីនាង។ មនុស្សស្រីមិនចូលចិត្តឮពាក្យថា “ខ្ញុំស្រលាញ់អ្នក” ផ្ទុយទៅវិញពួកគេចង់ឮពាក្យរបស់បុរសដែលនិយាយថានឹងមិនចាកចេញពីពួកគេ។ ពាក្យនេះបង្ហាញពីការតាំងចិត្តរបស់បុរសចំពោះស្ត្រី ទោះមានអ្វីកើតឡើងក៏មិនចាកចេញពីមនុស្សស្រីនោះដែរ។ ២.ពាក្យថា ខ្ញុំមិនចង់ឃើញអ្នកពិបាក៖ ជាច្រើនដង បុរសមិនចាំបាច់បង្ហាញសេចក្ដីស្រឡាញ់តាមរយៈពាក្យសម្ដីទេ តែជំនួសដោយការយកចិត្តទុកដាក់ និងការប្រព្រឹត្ត។ ជាពិសេស ពេលនាងរវល់ អ្នកនិយាយទៅកាន់នាងថា កុំធ្វើច្រើនពេក ខ្ញុំអាណិតអ្នកណាស់ មិនចង់ឃើញអ្នកពិបាកទេ។ ប្រាកដណាស់ ស្ត្រីនោះនឹងមានចិត្តកក់ក្ដៅខ្លាំង…

Cover Copy Recovered
សង្គម

មនុស្សស្រី៣ប្រភេទនាំគ្រោះអាក្រក់ ជាផ្កាយដុះកន្ទុយ ហាមបុរសយកស្រីបែបនេះធ្វើប្រពន្ធ

បុរាណមានជំនឿថា ស្ត្រីទាំងបីប្រភេទនេះនាំតែគ្រោះមហន្តរាយ ហើយមិនចេះមើលថែគ្រួសារនោះឡើយ។ ដូច្នេះហើយ បុរសមិនគួររៀបការជាមួយនារីបែបនេះទេ ព្រោះទៅថ្ងៃមុខអាចនឹងទាញគ្រួសារទាំងមូលអោយបែកបាក់ ព្រាត់ប្រាស់ និងមានតែរឿងក្តីក្តាំងមិនចេះចប់មិនចេះហើយ។ មនុស្សស្រីដែលគេចាត់ទុកថាជាផ្កាយដុះកន្ទុយនេះគឺមានលក្ខណៈដូចខាងក្រោម៖ ១.មនុស្សស្រីមិនភ្លេចអតីតគូស្នេហ៍របស់ខ្លួន៖ អាពាហ៍ពិពាហ៍និងស្នេហាច្រើនតែអាត្មានិយម ជាពិសេសគឺមានលាយឡំជាមួយនឹងវត្តមានរបស់ជនទីបី។ ប្រសិនបើស្ត្រីនៅតែនឹកអតីតគូស្នេហ៍របស់នាង វាអាចជាសញ្ញព្រមានដ៏ធំបំផុត។ អនុស្សាវរីយ៍ពីអតីតកាលអាចធ្វើអោយចិត្តមនុស្សនៅមិនស្ងប់បាន ជាពិសេសនារីបែបនេះអាចនឹងមានបំណងចង់វិលរកអ្នកចាស់វិញថែមទៀតផង។ វត្ថុ និងអនុស្សាវរីយ៍ពីអតីតកាលអាចរំលេចអារម្មណ៍ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនាងនៅតែគិតជារឿយៗអំពីអតីតកាល បន្ទាប់ពីបែកគ្នា បុរសៗត្រូវប្រុងប្រយ័ត្ននៅពេលជ្រើសរើសនារីបែបនេះមករៀបការជាមួយ។ ២.ស្ត្រីកំណត់ការទាមទារខ្ពស់ពេក៖ ប្រសិនបើមនុស្សស្រីតែងតែកំណត់តម្រូវការខ្ពស់ពេក ដូចជាតម្រូវឱ្យអ្នកមានផ្ទះ មានឡាន និងប្រាក់សន្សំ អ្នកត្រូវគិតឱ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តរៀបការ ព្រោះវាមិនមែនជារឿងងាយស្រួលសម្រាប់បុរសក្នុងការស្វែងរកតាមស្តង់ដារទាំងនោះឡើយ។ ប្រសិនបើអ្នកជួបមនុស្សបែបនេះ យកល្អគួរតែពិចារណាក្នុងការបោះបង់ទំនាក់ទំនងនោះចោល។ ទោះបីជានាងសន្យាថានឹងនៅទីនោះសម្រាប់អ្នកនៅពេលអ្នកជោគជ័យក៏ដោយ…

Untitled 1
កីទ្បា

Vinicius Junior ដឹងថាគាត់បានឈ្នះ Ballon d’Or ឆ្នាំ 2024

Vinicius Junior បានដឹងរួចហើយអំពីការឈ្នះ Ballon d’Or ឆ្នាំ 2024 របស់គាត់ នេះបើយោងតាមអ្នក​សារព័ត៌មាន ​​Jose Felix Diaz របស់កាសែតអេស្ប៉ាញ Marca ។ កីឡាករសញ្ជាតិប្រេស៊ីល បក្ខពួករបស់គាត់ និងក្លិប Real Madrid សុទ្ធតែជឿជាក់ទាំងស្រុងថាគាត់នឹងទទួលបានពានរង្វាន់មួយនេះនៅថ្ងៃទី 28 ខែតុលា។ Nike បាន​រៀបចំ​ស្បែកជើង​បាល់ទាត់​ពណ៌​មាស​សម្រាប់​កីឡាករ​វ័យ ២៤ ឆ្នាំ​ពាក់​ក្នុង​ពិធី​នោះ​រួច​ហើយ។ ក្រៅ​ពី​នេះ ពួក​គេ​ត្រូវ​បាន​គេ​រាយការណ៍​ថា​គ្រោង​នឹង​បើក​ហាង​មួយ​ក្នុង​ទីក្រុង Madrid ឡើង​វិញ​ដើម្បី​គោរព​អ្នក​ខ្សែប្រយុទ្ធប្រេស៊ីលម្នាក់​នេះ។ កីឡាកររបស់ក្លិប…

Cover Copy Recovered
សង្គម

ចាប់ផ្តើមទម្លាប់ទាំង ៥ ឥឡូវនេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អ្នកនឹងក្លាយជាអ្នកមានបំផុត

ការគិតវិជ្ជមាន មិនមែននិយាយអំពីការព្រងើយកន្តើយចំពោះភាពអវិជ្ជមាន ឬ បញ្ហានោះទេ ប៉ុន្តែជាការចូលទៅជិតបញ្ហាទាំងនោះតាមរបៀបដែលមានផលិតភាព និងស្ថាបនា។ ខាងក្រោមនេះគឺជាទម្លាប់ល្អទាំង៥ ដែលអ្នកគួរតែចាប់ផ្តើមអនុវត្តពីពេលនេះតទៅឱ្យបានខ្ជាប់ខ្ជួន ដើម្បីអាចក្លាយជាអ្នកមាននៅអំឡុងពេល៥ឆ្នាំខាងមុខដោយរលូន៖ ១.សិក្សាជានិច្ច៖ ក្នុងការប្រណាំងដើម្បីឈានទៅមុខ មានទម្លាប់មួយដែលលេចធ្លោជាងអ្នកដទៃទៀតគឺការសិក្សាពេញមួយជីវិត។ យើងកំពុងរស់នៅក្នុងពិភពលោកដែលផ្លាស់ប្តូរច្រើន អ្វីដែលអ្នកបានអនុវត្តកាលពី ៥ ឆ្នាំមុនប្រហែលជាមិនអាចទៅរួចនោះទេនៅថ្ងៃនេះ។ ដូច្នេះការរៀនសូត្រគឺមានសារៈសំខាន់ខ្លាំងណាស់។ មនុស្សដែលជាអ្នកសិក្សាពេញមួយជីវិត ពួកគេទទួលយកវគ្គសិក្សា ចូលរួមសិក្ខាសាលា បន្តធ្វើបច្ចុប្បន្នភាព និងបំពេញជំនាញរបស់ពួកគេ។ ទម្លាប់នេះមិនត្រឹមតែទាក់ទងនឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានការរីកចម្រើនផ្ទាល់ខ្លួនដែរ។ ២.ផ្តល់អាទិភាពដល់សុខភាព៖ មនុស្សជាច្រើនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើអាជីពរបស់ពួកគេ ដែលធ្វើឱ្យពួកគេធ្វេសប្រហែសចំពោះសុខភាពរបស់ពួកគេ។ ពួកគេទទួលទានអាហារមិនល្អ គេងតិចពេក និងខ្ជិលហាត់ប្រាណ។ អ្នកត្រូវដឹងថា សុខភាពមិនមែនជាអ្វីដែលត្រូវមើលស្រាលនោះទេ…

Cover Copy Recovered
សង្គម

៥យ៉ាងដែលជាគុណវិបត្តិរបស់មនុស្សស្រីនៅក្នុងជីវិត

នៅក្នុងជីវិតសម័យទំនើប ស្ត្រីកាន់តែអះអាងតួនាទីសំខាន់ និងឯករាជ្យរបស់ពួកគេលើគ្រប់វិស័យ ពីការងារដល់គ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែធ្វើកំហុសដែលមិនចាំបាច់ ដែលនាំទៅរកគុណវិបត្តិ និងការលំបាកក្នុងការទទួលបានសុភមង្គល និងជោគជ័យដូចការរំពឹងទុក។ កំហុសទាំងនេះអាចកើតចេញពីការគិត ទម្លាប់ ឬ ឥទ្ធិពលសង្គម។ ខាងក្រោមនេះគឺជាកំហុសទូទៅមួយចំនួនដែលស្ត្រីតែងតែធ្វើដែលបណ្តាលឱ្យពួកគេទទួលរងនូវគុណវិបត្តិជាច្រើន៖ ១.លះបង់ច្រើនពេកដើម្បីអ្នកដទៃ៖ កំហុសមួយក្នុងចំណោមកំហុសទូទៅបំផុតដែលស្ត្រីតែងតែធ្វើគឺការលះបង់ច្រើនពេកសម្រាប់អ្នកដទៃ ជាពិសេសចំពោះប្តី និងកូន។ ពួកគេតែងតែដាក់តម្រូវការរបស់មនុស្សជាទីស្រលាញ់របស់ពួកគេជាមុនសិន តាំងពីការមើលថែស្វាមី និងកូន ដល់ការមើលថែឪពុកម្ដាយដែលមានវ័យចំណាស់ ដោយភ្លេចថាពួកគេក៏ត្រូវការពេលវេលា និងទីកន្លែងផ្ទាល់ខ្លួនដើម្បីមើលថែខ្លួនឯងផងដែរ។ ទោះបីជាការលះបង់ដើម្បីគ្រួសារមានតម្លៃក៏ដោយ ប្រសិនបើមិនមានតុល្យភាព ស្ត្រីអាចអស់កម្លាំង និងបាក់ស្មារតីបានយ៉ាងងាយ ហើយបាត់បង់ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ជំនួសឱ្យការផ្តោតតែលើការផ្គាប់ចិត្តអ្នកដទៃ ស្ត្រីត្រូវដឹងថាការថែរក្សាខ្លួនឯង និងបង្កើតកន្លែងផ្ទាល់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន…

Cover Copy Recovered
សង្គម

គុណសម្បត្ដិ ៦ យ៉ាងរបស់មនុស្សថ្លៃថ្នូរ ដែលជួយបង្កើនពរជ័យនិងសុភមង្គលក្នុងជីវិត

លើលោកនេះ បើជួបមនុស្សគ្រោះថ្នាក់ ឬ លំបាក អ្នកត្រូវតែចេះជួយគេ ដោយមិនគិតពីគុណសម្បត្តិ និងគុណវិបត្តិ នេះហើយជាសេចក្តីសប្បុរសដែលចេញពីចិត្តពិត។ ម្យ៉ាងទៀតការសាងកុសលមិនមែនចាំបាច់ទាល់តែអ្នកមានលុយច្រើនសម្រាប់បរិច្ចាកនោះទេ ទោះអំពើល្អបន្តិចបន្តួចក៏ជាផលបុណ្យល្អដែរ៖ ១.កុំយកប្រយោជន៍ពីអ្នកដទៃ៖ មនុស្សល្អប្រាកដជាមិនឆក់យកផលប្រយោជន៍អ្នកដទៃឡើយ ខុសពីមនុស្សតូចតាចដែលតែងតែរង់ចាំឱកាសចាក់នរណាម្នាក់ពីក្រោយដើម្បីប្លន់យកផលប្រយោជន៍របស់ខ្លួន។ នោះហើយជារបៀបដែលយើងឃើញមនុស្សដែលទោះបីជាមានតម្រូវការក៏ដោយក៏មិនលោភលន់ក្នុងស្ថានភាពណាមួយហើយតែងតែមានតម្លាភាពបើកចំហ និងមានផាសុកភាព។ ២.ដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពរបស់អ្នកដទៃ៖ ក្នុងលោកនេះបើជួបមនុស្សគ្រោះថ្នាក់ ឬ លំបាក អ្នកត្រូវតែជួយគេដោយមិនគិតពីគុណសម្បត្តិ។ មានតែមនុស្ស ដែលអាចដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃទេ ទើបអាចរស់នៅប្រកបដោយសុភមង្គល។ មនុស្សដែលរស់នៅដោយចិត្តល្អ គិតមុនហើយធ្វើក្រោយ ឲ្យតែគេអាចធ្វើដើម្បីអ្នកដទៃ គេនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ តាំងពីបុរាណរហូតមកដល់ពេលនេះ ពេលអ្នកសេពគប់ជាមួយមនុស្សចិត្តល្អ អ្នកមិនចាំបាច់មានការប្រុងប្រយ័ត្នអ្វីឡើយ។ ៣.ត្រូវចេះដឹងគុណ និងអរគុណអ្នកដទៃ៖…

Untitled 1
កីទ្បា

Trent Alexander-Arnold៖ «ខ្ញុំចង់ក្លាយជាកីឡាករ Liverpool យ៉ាងហោចណាស់ត្រឹមរដូវកាលនេះ»

Trent Alexander-Arnold បានបើកចំហរអំពីការសម្រេចចិត្តកំណត់អនាគតរបស់គាត់នៅ Liverpool។ គាត់បាននិយាយថា៖«ខ្ញុំចង់ក្លាយជាកីឡាករ Liverpool យ៉ាងហោចណាស់ នៅរដូវកាលនេះ។ នេះជាអ្វីដែលខ្ញុំចង់និយាយ»។ «ខ្ញុំចង់ឈ្នះពានរង្វាន់ ខ្ញុំជាកីឡាករដែលមានទឹកចិត្តខ្ពស់ក្នុងការឈ្នះពានជារួម​និង​ពានឯកត្តជន។ នោះជាកត្តាចម្បង ដែលខ្ញុំចង់ឈ្នះ”។ «មើលចុះ ខ្ញុំបាននៅក្លិបនេះ 20 ឆ្នាំហើយ។ ខ្ញុំបានចុះកិច្ចសន្យាបន្ត 4 ឬ 5 ហើយគ្មាននរណាម្នាក់ក្នុងចំណោមនោះត្រូវបាននិយាយជាសាធារណៈនោះទេ»។ សម្ដី​ទាំង​នេះ​បានបន្លឺឡើង ​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​អំពី​អនាគត​មិនច្បាស់លាស់នៅ Liverpool ពិសេស​ការ​ផ្ទេរ​ដទៅ Real Madrid។ ដូចដែល Trent បាននិយាយអញ្ចឹង! រដូវកាលនេះគាត់នៅតែជាកីឡាកររបស់…

Untitled 2
កីទ្បា

ខ្លាំងមែន! Haaland តាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ជាកីឡាករលឿនបំផុតដែលអាចធ្វើបែបនេះបាន

Erling Haaland បានស៊ុតបញ្ចូលទីគ្រាប់ទី 100 សម្រាប់ Man City ។ គ្រាប់​បាល់នេះបានកើតឡើងក្នុងការប្រកួតជាមួយក្រុម Arsenal កាលពីយប់មិញ ហើយវាក៏បានបានក្លាយជាគ្រាប់ទី 105 សម្រាប់គាត់ផងដែរ។ នេះមានន័យថា កីឡាករន័រវេសបាន​ក្លាយជាកីឡាករស៊ុត​បញ្ចូលទីបានលើសពី​១០០គ្រាប់​លឿន​ជាងគេ​នៅ Man City។ ស្ថិតិនេះ​ក៏​អាច​និយាយបានថា Haaland តាមកំណត់ត្រារបស់ Cristiano Ronaldo កាលនៅ Real Madrid ដោយ​គាត់អាច​រក​បាន 100 គ្រាប់ក្នុងការ​ចូល​លេង​ត្រឹម​តែ 105 ប្រកួត –…

Cover Copy
ទស្សន៍ទាយ

ទេវតាចារទុករួចហើយ! ម្ចាស់ឆ្នាំទាំង ៤ គ្រងតំណែងកំពូលឆ្នាំមហាសំណាងប្រចាំឆ្នាំ ២០២៥

អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ ជាប់ឈ្មោះក្នុងបញ្ជីជាឆ្នាំមហាសំណាងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ដូច្នេះហើយម្ចាស់ឆ្នាំទាំង ៤ កុំភ្លេចត្រៀមខ្លួនកើបយកលាភជ័យ ប្រមូលលុយឱ្យទាន់ទេវតាបើកឱកាសឱ្យ។ ១) ឆ្នាំកុរ៖ ទ្រព្យសម្បត្តិ និងសន្តិភាព – អត្តចរិត៖ អ្នក​កើត​ឆ្នាំ​ជ្រូក តែង​មាន​ចរិត​ស្លូតបូត ងាយ​ចុះសម្រុង ហើយ​តែងតែ​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​ជុំវិញ​ខ្លួន​។ មនុស្សឆ្នាំនេះមានសមត្ថភាពទំនាក់ទំនងល្អជាមួយមនុស្សក្នុងសង្គម ងាយស្រួលបង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នា។ – ជោគវាសនា៖ ក្នុង​អាជីព​ការងារ​អ្នក​កើត​ឆ្នាំ​ជ្រូក​ច្រើន​តែ​មាន​សំណាង ជាពិសេស​ក្នុង​វិស័យ​ជំនួញ​។ មនុស្សទាំងនេះមានសមត្ថភាពក្នុងការទទួលស្គាល់ឱកាស និងចាប់យកឱ្យបានយ៉ាងឆាប់រហ័ស។ ជាពិសេសនៅពេលដែលអ្នកឈានដល់វ័យកណ្តាល មនុស្សឆ្នាំនេះច្រើនតែមានទ្រព្យសម្បត្តិច្រើន និងរស់នៅប្រកបដោយភាពរីករាយ។ –…