
គួរឱ្យស្ដាយ! អាជ្ញាធរជប៉ុន សម្រេចកាត់ផ្កានៅសួនដ៏ល្បីរបស់ប្រទេសនេះចោល ដើម្បីបញ្ឈប់ការប្រមូលផ្ដុំរបស់អ្នកចូលទស្សនា
ជាធម្មតា សួនផ្កាស្រស់នៅទីក្រុងសាគូរ៉ា ភាគខាងកើតទីក្រុងតូក្យូ ជាតំបន់ទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ក្នុងការចូលទស្សនាផ្កាចម្រុះពណ៌ ក៏ជាសួនដ៏ធំ និងល្បីល្បាញផងដែរ។ ប៉ុន្តែព្រោះតែប្រទេសនេះ ប្រកាន់ខ្ជាប់នូវវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ អាជ្ញាធរក៏បានសម្រេចចិត្ដកាត់ផ្កានៅក្នុងសួនដ៏ល្បីល្បាញនេះចោល ដើម្បីបញឈប់អ្នកទេសចរ កុំឱ្យប្រមូលផ្ដុំក្នុងការចូលទស្សនាជាបន្តទៀត។ លោក Sakiho Kusano មន្ត្រីទេសចរណ៍ទីក្រុងបាននិយាយថា “ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅចុងសប្តាហ៍នៅពេលដែលផ្កានេះរីកពេញសួន។ វាបានក្លាយជាការប្រមូលផ្តុំគ្នា ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តកាត់ផ្កានោះចោលទេ៕ ប្រភព ៖ Daily Mail











