ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
ប្លែកៗ

ចង្រិត ​របស់ញ៉ាំលេងសោះ មានប្រយោជន៍សុខភាពច្រើនដល់ម្លឹងផងហ្ហី?

ជាការពិតណាស់សត្វចង្រិតបំពង មិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយ នោះទេ តែវាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃដែលយើងពុំអាចរកបានពីផ្លែឈើ ឬបន្លែ នោះឡើយ។ សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃវិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់ចំណីអាហារតាមផ្លូវរំលាយអាហារ។ ជាពិសេសទៅទៀតនោះ សត្វចង្រិត ជាប្រភពនៃអាហារដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជំរុញឲ្យមានការបង្កបង្កើតពពួកបាត់តេរីល្អក្នុងពោះវៀន ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់ដែរ ដោយសារបាក់តេរីល្អទាំងនេះ មិនត្រឹមតែជួយដល់ការបំបែកអាហារ និងជួយដល់ដំណើរការនៃការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារប៉ុណ្ណោះទេ ពួកវាថែមទាំងជួយយើងប្រឆាំងនឹងការរលាកទាំងឡាយទៀតផង។ ជាពិសេសចង្រិតថែមទាំងជួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ ។បង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។ ដូច្នេះការទទួលទានសត្វចង្រិត ជាពិសេសចង្រិតបំពង មិនត្រឹមតែជួយបំពេញនូវរបបអាហារនៃប្រូតេអ៊ីនតែមួយមុខនោះទេ វាថែមទាំងជួយជំរុញសុខភាពនៃប្រព័ន្ធរំលាយអាហារផងដែរ៕

Kalib9 Recovered 41
សង្គម

តិច​និច​ធ្វើឱ្យ Ex ត្រឡប់​មក​រក​អ្នក​វិញ

នៅពេលដែលអ្នកបែបបាក់ស្នេហា អ្នកតែងតែប្រាថ្នាចង់ឱ្យគេត្រឡប់មករកអ្នកវិញ តើមែនទេ? ដោយសារអ្នកនៅតែស្រលាញ់គេ ដោយសារតែអនុស្សាវរីយ៍ជាច្រើនដែលធ្វើឱ្យអ្នកពិបាកនឹងបំភ្លេច ភាពកម្សត់កម្ររ ភាពរីករាយ ហើយអ្នកពិតជាអាចអភ័យបានគ្រប់រឿងរ៉ាវទាំងអស់ ឲ្យតែគេកែខ្លួន ហើយត្រឡប់មករកអ្នកវិញ? ប្រសិនបើអ្នកពិតជាចង់បានបែបនេះពិតមែន អ្នកគួរតែអនុវត្តនូវវិធីសាស្រ្តខាងក្រោមនេះ៖ រក្សាភាពស្ងប់ស្ងាត់៖ គូស្នេហ៍មួយចំនួននៅពេលដែលបែកបាក់គ្នា ពួកគេតែងបង្ហាញចេញមកតាមរយៈការផុសនៅក្នុងបណ្តាញសង្គម ឫការនិយាយយកត្រូវរៀងខ្លួននៅចំពោះមុខមិត្តភក្តិជាដើម។ ទង្វើបែបនេះ វាមិនបានធ្វើឱ្យដៃគូម្ខាងទៀត មើលឃើញពីចំណុចវិជ្ជមានរបស់អ្នកនោះទេ ផ្ទុយទៅវិញ វាគឺជាការបំផ្លាញកិត្តិយសទាំងសងខាង ហើយរិតតែធ្វើឲ្យអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាទៀត។ រក្សាសុភាព និងសម្រស់៖ មនុស្សមានលក្ខណៈមិនដូចគ្នានោះទេ អ្នកខ្លះពេលបែកបាក់ស្នេហា គាត់គិតតែពីខូចចិត្ត មិនញាំ មិនគេង មិនចង់ធ្វើអ្វីទាំងអស់ បាក់ទឹកចិត្ត ចង់តែបំផ្លាញខ្លួនឯង…

3
សង្គម

យើងមានតម្រូវការ និងការជ្រើសរើសដៃគូជីវិតខ្ពស់ពេក យើងខ្លួនឯងជាអ្នកលំបាក

អ្នកណា ក៏ប្រាថ្នាចង់បានដៃគូជីវិតដែលល្អដែរ រឹតតែស្រឡាញ់ ពេញចិត្តមនុស្សដែលល្អ ស្អាត ឆ្លាត ពូកែ … តែអ្វីដែលសំខាន់ នៅពេលដែលតម្រូវការស្នេហារបស់យើងខ្ពស់ពេក យើងប្រាថ្នាមនុស្សដែលល្អពេក វាបែរជាធ្វើឱ្យយើងពិបាកនឹងរកដៃគូជីវិត យើងរឹតតែមិនអាចទទួលបានមនុស្សដែលល្អដូចដែលចិត្តយើងចង់បានឡើយ។ ជាការពិត រាល់បំណងប្រាថ្នារបស់មនុស្សយើង មិនមែនសុទ្ធតែអាចក្លាយជាការពិតនោះឡើយ ហើយរឹតតែពិបាកជាងនេះ​ បើយើងមានតម្រូវការខ្ពស់ ចំពោះដៃគូរបស់យើង ច្បាស់ណាស់ថា មនុស្សដែលយើងត្រូវការនោះ គេក៏មានតម្រូវការខ្ពស់ចំពោះដៃគូរបស់គេដូចគ្នា … យើងរើសគេ គេក៏រើសយើង។ យើងប្រាថ្នាមនុស្សដែលល្អពេក ខ្ពស់ពេក ស្អាតពេក ពូកែពេក តែពេលខ្លះចំណុចល្អទាំងអស់របស់គេនេះហើយ ដែលធ្វើឱ្យយើងពិបាកនឹងឈោងចាប់គេណាស់។ ព្រោះថាមនុស្សដែលគេល្អជាងយើង…

4
ប្លែកៗ

តើចំណុចអ្វី ដែលជាចំណាប់អារម្មណ៍ដ៏យូរអង្វែងរបស់អ្នក?

តើ Cup cake ណាមួយដែលអ្នកចូលចិត្តជាងគេ ការជ្រើសរើសរបស់អ្នក វានឹងបង្ហាញពីចំណុចនៃចំណាប់អារម្មណ៍ដ៏យូរអង្វែងរបស់អ្នក។ A. បុគ្គលិកលក្ខណៈច្រើន អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈពហុមុខងារ ដូចជាក្លូននៃ “ពួកទេវតា និងពួកបិសាច” រួមបញ្ចូលគ្នា! ពេលខ្លះអ្នកមានភាពវាងវៃ រហ័សរហួន មានចំណេះដឹង និងមានអត្ថន័យជ្រាលជ្រៅ។ ប៉ុន្តែមានពេលខ្លះដែលគាត់និយាយលេងសើច និងវង្វេងដូចជាក្មេងគួរឱ្យស្រឡាញ់។ លើសពីនេះទៀត អ្នកក៏មានចរិតគួរឱ្យចាប់អារម្មណ៍ដែលអ្នកចូលចិត្តថែរក្សាអ្នកដទៃ ប៉ុន្តែក៏ត្រូវការការយកចិត្តទុកដាក់ និងខ្វាយខ្វល់ផងដែរ។ បុគ្គលិកលក្ខណៈរបស់អ្នកគឺស្មោះត្រង់ ទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដោយ។ អ្នកមិនចាំបាច់ធ្វើសកម្មភាពពណ៌ ឬចេតនាសំដៅលើអ្នកណាទេទាំងបុរស និងស្ត្រីទាំងចាស់ទាំងក្មេងនឹងមានអារម្មណ៍ចំពោះអ្នក។ អ្នកជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ធម្មជាតិ។ B. ទេពកោសល្យឆ្លាត អ្នកជាមនុស្សដែលមានទេពកោសល្យបំផុត…

3
ព័ត៌មានជាតិ

ដោយការអាណិតស្រឡាញ់ លោកឧកញ៉ា ស្រី ចាន់ថន​ ជួយកែប្រែខ្សែជីវិតថ្មីឱ្យប្អូនស្រី យ៉ុង ស្រីនីត

ខេត្ត មណ្ឌលគីរី ៖​ លោកឧកញ៉ា​ ស្រី​ ចាន់​ថន​ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរ ៖ ទី១. ចង់ឱ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ។ ទី២. នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង…។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី..…

2
PR

ការផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ផ្តល់សុវត្ថិភាពដល់យុវជនកម្ពុជានៅលើបណ្តាញអ៊ីនធើណេត

ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​កម្មវិធី​ផ្គូផ្គង​លក្ខណៈគ្រួសារ​របស់ Tik Tok នឹង​អាច​​ឲ្យ​ឪពុក​ម្តាយ​ធ្វើ​ការ​ជ្រើស​រើស​​ជម្រើស​ដែល​ល្អបំផុត​​ក្នុង​ការ​ណែនាំ​​​កូន​ៗ​​អំពី​ការប្រើប្រាស់​ Tik Tok! រាជធានីភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ៖ Tik Tok ដែល​ជា​កម្ម​វិធីវីដេអូ​​​ទូរស័ព្ទឈាន​មុខ​គេ​ បាន​ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃនេះ​អំពី​ការ​ពង្រឹង​គោល​ការណ៍​​ឯកជនភាព​​​​សម្រាប់​ការ​ប្រើ​ប្រាស់​ Tik Tok ​ជា​លក្ខណៈ​គ្រួសារ ដល់​​ប្រទេស​នានា​រួម​មាន​​​​ប្រទេស​កម្ពុជា​ផង​ដែរ​។​​ នាពេល​បច្ចុប្បន្ន ក្រុម​គ្រួសារ​ភាគច្រើន​បាន​ងាក​ទៅ​រក​​កម្មវិធី​​​លើ​បណ្តាញ​អ៊ីនធើណេត​ដូច​ជា​ Tik Tok ជាដើម សម្រាប់​​កំសាន្ត​ ទទួល​បាន​ព័ត៌មាន​​ និង​ភ្ជាប់ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​។​ ជាមួយ​នឹង​កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ​ ឪពុក​ម្តាយ​អាច​គ្រប់​គ្រង​និង​តាម​ដាន​កូន​ៗ​របស់​ពួក​គេ​នៅ​លើ​ Tik Tok…

យន្តហោះ
ពិភពលោក

អូទ្រីសចរចាលក់យន្ដហោះចម្បាំងEurofighter Typhoon ចំនួន ១៥ គ្រឿងទៅឥណ្ឌូនេស៊ី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃ​ប្រទេសអូទ្រីសបាននិយាយថារដ្ឋមន្រ្តីក្រសួងការពារជាតិអូទ្រីស Klaudia Tanner បានឆ្លើយតបជាផ្លូវការទៅនឹងសំណើរបស់ឥណ្ឌូនេស៊ីក្នុងការទិញយន្តហោះចម្បាំងម៉ាក Eurofighter Typhoon ចំនួន ១៥ គ្រឿង ។ លោកស្រី Tanner បាននិយាយថាលោកស្រីបានដឹកនាំបុគ្គលិកទូទៅឱ្យត្រៀមសម្រាប់ការចរចាជាមួយរដ្ឋាភិបាលនៃទីក្រុងហ្សាកាតាហើយ។ លោកស្រី បាននិយាយថាការលក់ចេញនូវយន្តហោះចម្បាំង Eurofighter Typhoon គឺជាគោលដៅដែលបានប្រកាសជាផ្លូវការហើយការលក់គឺស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់​ប្រទេសឥណ្ឌូនេស៊ី។ មានជម្រើសពីរសម្រាប់លក់ដើម្បីបន្ត ទីមួយ! សម្ព័ន្ធក្រុមហ៊ុន Eurofighter នឹងត្រូវចេញវិញ្ញាបនប័ត្រចុងក្រោយដល់ឥណ្ឌូណេស៊ី បន្ទាប់មកអូទ្រីសនឹងលក់យន្តហោះដោយផ្ទាល់ទៅឥណ្ឌូនេស៊ី។ ម៉្យាងវិញទៀតក្រុមហ៊ុន Eurofighter នឹងទិញយន្ដហោះត្រឡប់មកវិញ ដោយធ្វើ​ការ​កែលម្អនិង​បន្ទាន់សម័យកាល ហើយលក់ទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ណាមួយជំនួសវិញ។ Eurofighter Typhoon គឺ​ជា​យន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះ​ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើនយ៉ាង…

ហ្វីលីពីន
បច្ចេកវិទ្យា

ហ្វីលីពីន​ទទួលបាន​ជំនួយជាបរិក្ខាយោធាពី​អាមេរិក​សរុប​តម្លៃ​១៨លាន​ដុល្លារ

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីននឹងទទួលបានគ្រឿងបរិក្ខាយោធា​(គ្រាប់បែកទំនើប)​ដែល​មាន​តម្លៃចំនួន ១៨ លានដុល្លារពីអាមេរិកនៅខែក្រោយ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានការពារជាតិនៅភាគខាងត្បូងកំពង់ផែក្រុងម៉ានីលថា៖ “ពួកគេបានផ្តល់ឱ្យយើងនូវគ្រឿងបរិក្ខារយោធាដែលមានតម្លៃចំនួន ១៨ លានដុល្លារ (ដែលនឹងមកដល់) នៅខែក្រោយ។  បរិក្ខាយោធាទាំងនេះជាគ្រាប់កាំភ្លើងធុនធំប្រភេទថ្មីដែលមាន​ភាពជាក់លាក់ហើយ​បាញ់​ចំ​គោលដៅផង​ដែរ”។ នាវាចម្បាំងឈ្មោះ BRP Tarlac របស់​ហ្វីលីពីនត្រូវបានគេដាក់ពង្រាយនៅកោះ Catanduanes សម្រាប់បេសកកម្មជួយសង្គ្រោះពី​មហន្តរ៉ាយដោយព្យុះទីហ្វុង។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Lorenzana មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីបរិក្ខាយោធាទាំងនោះទេ។ លោកបាននិយាយថាថ្មីៗនេះលោកបានជួបជាមួយលោក​ John Law ភារធារីស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល ក្នុងពេលដែលពួកគេពិភា​ក្សាអំពីកិច្ចព្រមព្រៀងស្តីពីការធ្វើទស្សនកិច្ច ពីការព្រួយបារម្ភរបស់អាមេរិកលើសមុទ្រហ្វីលីពីនខាងលិច និងគោលនយោបាយការបរទេសរបស់អាមេរិក និងពិភាក្សាអំពីឧបករណ៍យោធាដែលពួកគេកំពុងផ្តល់ដល់ប្រទេសហ្វីលីពីន ព្រមទាំងជំនួយទាក់ទងនិងបរិក្ខាវេជ្ជសាស្រ្តការពារជំងឺរាតត្បាត៕

Untitled 1
សង្គម

ដំណឹងពិសេស! ឱកាសមកដល់ហើយ បានទាំងជំនាញ បានទាំងថវិកា សម្រាប់ចំណាយក្នុងកំឡុងពេលសិក្សាថែមទៀត!!!

ឱកាសសិក្សាវគ្គជំនាញពីវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីទទួលបានចំណេះដឹងផ្នែកជំនាញផ្សេងបានមកដល់ហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសឱ្យដឹងថា វិទ្យាស្ថានបានជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានជ្រាបថា: វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានជ្រើសរើសសិក្ខាកាមឱ្យចូលរៀនលើមុខជំនាញចំនួន៩មុខជំនាញ ព្រមទាំងទទួលបានអត្ថប្រយោជន៍ទាំងជំនាញ និងថវិកាថែមទៀតផង។ ចំពោះមុខជំនាញមានដូចខាងក្រោម៖ ១.ធ្វើម្ហូបខ្មែរ ២.ធ្វើម្ហូបថៃ ៣.ឆុងកាហ្វេ និងភេសជ្ជៈ ៤.ដុតនំប៉័ង ៥.ក្រឡុកស្រា ៦.កែសម្ផស្ស សំអាងកាយ និងសាឡន ៧.អ្នកគ្រប់គ្រងគេហកិច្ច ៨.ការកែច្នៃបន្លែ និងផ្លែឈើ ៩.ធុរកិច្ចទេសចរណ៍ និងសហគ្រិនភាព អត្ថប្រយោជន៍ដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលរួមមាន៖ -ទទួលបានសញ្ញាបត្របច្ចេកទេស…

Untitled 1
ប្លែកៗ

រូបថត ២៥ សន្លឹកមើលហើយបាស់រោម ដែលចាក់ចំបេះដូងរបស់អ្នក

រូបថតមួយសន្លឹកអាចពណ៌នាបានយ៉ាងច្រើនជាងមួយពាន់ពាក្យដែលមិនធ្លាប់មាន។ ដូច្នេះយើងបានដាក់បញ្ចូលរូបថតដែលមានឥទ្ធិពលបំផុតមួយចំនួន ដែលប្រិយមិត្តអាចរកបានថតនៅគ្រប់ទិសទីនៃពិភពលោក។ មិនមានតែមួយទេដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍រំភើប។ រូបភាពទាំងអស់ពោរពេញទៅដោយសេចក្តីស្នេហា ការលេងសើច សេចក្តីសប្បុរស ការរងទុក្ខ ភាពស្រស់ស្អាត ភាពក្លាហាន – ក្នុងរយៈពេលខ្លី អ្វីៗទាំងអស់ដែលយើងជួបប្រទះក្នុងជីវិត។ នៅពេលដែរក្តីសុបិនក្លាយជាការពិត បុរសម្នាក់នេះគាត់ពិតជាចង់បានកូនប្រុស២នាក់ណាស់…ដូច្នេះគាត់ព្យាយាមតាមយកកូនប្រុលរហូតគាត់ទទួលបានដូចក្តីបំណង! ក្តីស្រឡាញ់ដែលពិបាកក្នុងការពិពណ៌នា ទារកតូចអាយុ ៧ខែ និងលោកយាយអាយុ ១១១ឆ្នាំ ៦ ជំនាន់ក្នុងរូបថតមួយសន្លឹក៖ ចាប់ពីអាយុ ១១១ ឆ្នាំដល់ ៧ ខែ។ សួស្តី! ពិភពលោកដ៏ស្រស់ស្អាត! ម៉ែនៅក្បែរកូនគ្រប់ទីកន្លែង កម្រិតនៃការអត់ធ្មត់របស់ឪពុកម្តាយគឺអស់កល្បជានិច្ច ធ្វើអ្វីដែលបេះដូងរបស់អ្នកប្រាប់អ្នក…

KNONGSROK
សុខភាព

ទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ

មិនថាអ្នកស្គមឬមានរាងស្អាតទេអ្នកត្រូវយកចិត្តទុកដាក់កន្លែងដែលអ្នកផ្ទុកសារធាតុខ្លាញ់ក្នុងខ្លួនអ្នក។ នោះដោយសារតែវាផ្តល់ឱ្យអ្នកនូវសញ្ញាសុខភាពសំខាន់ៗ ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកដើម្បីឱ្យអ្នករស់នៅក្នុងជីវិតដែលល្អប្រសើរជាមួយនឹង ដើម្បីអោយមានតុល្យភាព។ យើងនឹងជួយអ្នករកឃើញថាតើផ្នែកនៃរាងកាយរបស់អ្នកមួយណា ដែលផ្ទុកទំងន់លើស និងបង្ហាញវិធីដើម្បីកាត់បន្ថយតំបន់ទាំងនោះ។ វិធីសម្គាល់ “កន្លែងលើសជាតិខ្លាញ់” នៅជុំវិញខ្លួនអ្នក។ © shutterstock.com សុដន់ និងដៃ៖ កោសិកាខ្លាញ់ពណ៌សរបស់អ្នកអាចត្រូវបានរក្សាទុកនៅបរិវេណសុដន់និងដៃរបស់អ្នកដោយសារតែហេតុផលហ្សែន ហើយជាតិខ្លាញ់នោះអាចរំលាយបានតែតាមរយៈការសម្រកទម្ងន់រាងកាយទាំងមូលទេ។ នោះហើយជាមូលហេតុដែលអ្នកគួរតែដឹងពីសន្ទស្សន៍ម៉ាសរាងកាយរបស់អ្នកជាមុនសិន។ របៀបគណនាទម្ងន់ BMI អាចត្រូវបានគណនាដើម្បីរកទម្ងន់តុល្យភាពរបស់អ្នក។ អ្នកអាចប្រើម៉ាស៊ីនគិតលេខ BMI របស់ក្រុមហ៊ុន NIH ដើម្បីស្វែងយល់ពីអ្នក។ សន្ទស្សន៍ម៉ាស់រាងកាយកម្រិត ៣០.០ ត្រូវបានគេចាត់ទុកថាជាកម្រិតធាត់ និងជុំរុញឱ្យមានការសម្រកទម្ងន់។•ពោះ៖ សម្រាប់មនុស្សស្រីទំហំចង្កេះលើសពី ៣៥ អ៊ីញឬ…

KNONGSROK
សេដ្ឋកិច្ច

ការស្រាវជ្រាវបង្ហាញថាភាពជោគជ័យរបស់បុរស គឺអាស្រ័យលើស្ត្រីដែលគាត់រៀបការជាមួយ

ក្រោយពេលយើងរៀបការ វាអាចធ្វេីឱ្យជីវិតយេីងល្អរឺអាក្រក់ជាងមុន ហេីយក៏នឹងអាចឱ្យយេីងក្រឬមានជាងមុនផងដែរ នេះអាចបង្ហាញថាការជ្រើសរើសដៃគូជីវិតត្រឹមត្រូវ គឺសំខាន់ខ្លាំងដល់ការជួយអ្នកអោយជោគជ័យ។ ឧទាហរណ៍៖ លោកបារ៉ាក់អូបាម៉ាបានចាត់ទុកការជោគជ័យផ្នែកនយោបាយរបស់គាត់ ដោយសារភរិយារបស់គាត់។ ហើយទីបំផុតអ្នកវិទ្យាសាស្ត្របានពន្យល់ថា ពាក្យទាំងនោះមិនមែនគ្រាន់តែជាពាក្យទទេនោះទេ វាគឺជាការពិត។ វាជាការគាំទ្រគ្នាទៅវិញទៅមក ប្រហែលជានៅកន្លែងណាមួយនៅខាងក្នុងខ្លួនយេីង ដែលគេសង្ស័យថាប្តីប្រពន្ធគឺដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យយេីងជោគជ័យឆាប់រហ័ស។ ហើយទីបំផុតការសិក្សាដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Carnegie Mellon បាននាំរឿងនេះទៅជាកម្រិតវិទ្យាសាស្ត្រ។ អ្នកវិទ្យាសាស្រ្តអះអាងថាស្វាមីដែលមានប្រពន្ធគាំទ្រខ្លាំងនឹងមានឱកាសខ្ពស់ក្នុងការទទួលជោគជ័យក្នុងជីវិត។ គូស្វាមីភរិយាចំនួន ១៦៣ គូបានចូលរួមក្នុងការពិសោធន៍មួយនេះ ដែលតម្រូវឱ្យដោះស្រាយនូវល្បែងផ្គុំរូបដែលងាយៗ ឬ ការប្រកួតប្រជែងលេីខ្លួនឯង ដេីម្បីឈ្នះរង្វាន់។ បន្ទាប់ពីការប្រកួតនេះ អ្នកស្រាវជ្រាវបានឃ្លាំមើល និងកត់ត្រានូវរបៀបដែលគូស្វាមីភរិយាទំនាក់ទំនងគ្នាមុនពេលពួកគេធ្វើការសម្រេចចិត្តលេីអ្វីមួយ។ មានអ្នកចូលរួមខ្លះដែលប្តីប្រពន្ធនឹងគ្នានៅតែបន្តលើកទឹកចិត្តឱ្យជ្រើសរើសដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់នោះ​ ទោះជាក្នុងពេលអស់សង្ឃឹមហេីយក៏ដោយ។ លើសពីនេះទៅទៀត…