
ការពិត ២០ ចំនុចអំពីភ្នាក់ងារសម្ងាត់ការពារប្រធានាធិបតីអាមេរិក គឺខុសគ្នាឆ្ងាយពីរឿងតហូលីវូដ
Secret Service គឺជាភ្នាក់ងារសំងាត់របស់សហរដ្ឋអាមេរិក ឬអង្គរក្សជាច្រើនដែលនៅចាំការពារប្រធានាធិបតីសហរដ្ឋអាមេរិក ដូចដែលអ្នកបានឃើញនៅក្នុងខ្សែភាពយន្ត ប៉ុន្តែនៅក្នុងជីវិតពិតវាខុសគ្នាឆ្ងាយពីខ្សែភាពយន្ត។ យោងតាមគេហទំព័រ Brightside បានធ្វើការបើកបង្ហាញរឿងរ៉ាវពិតមួយចំនួន របស់ភ្នាក់ងារសំងាត់ដែលចាំការពារប្រធានាធិបតីអាមេរិក ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងពីមុនមក។ ចង់ដឹងថារឿងរ៉ាវពិតរបស់ពួកគេយ៉ាងណា សូមប្រិយមិត្តអានទាំងអស់គ្នា: ១. ភ្នាក់ងារសំងាត់ការពារប្រធានាធិបតី មានច្រើនជាងអ្វីដែលអ្នកធ្លាប់គិត នៅពេលនិយាយពីចារកម្មមនុស្សជាច្រើននឹងគិតថាភ្នាក់ងារទាំងអស់នោះមានយ៉ាងច្រើន ១០០ នាក់ប៉ុណ្ណោះប៉ុន្តែតាមពិតមានប្រហែលជា ៦.៥០០ នាក់ ព្រមទាំងអង្គរក្សដែលនៅការពារផ្ទាល់ផងដែរ។ ២. ពួកគេមិនត្រឹមតែមានតួនាទីការការពារប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែភ្នាក់ងារសំងាត់ក៏មានតួនាទីការពារក្រុមគ្រួសាររបស់ប្រធានាធិបតី ភ្ញៀវរបស់ប្រធានាធិបតី ហើយនិងប្រជាជនដែលប្រធានាធិបតីចង់ការពារផងដែរ។ ៣. ភ្នាក់ងារទាំងអស់មាន ៣ ដំណាក់កាលនៃក្រុមការងារដែលធ្វើការជាមួយគ្នាយ៉ាងជិតស្និត នៅពេលចូលធ្វើជាភ្នាក់ងារសំងាត់លើកដំបូងត្រូវធ្វើការនៅក្នុងការិយាល័យរយៈពេលជាងបីឆ្នាំសិន…











