
ក្នុងផ្ទះនីមួយៗ គួរតែមានឧបករណ៍ផ្តល់សំណើមនេះ ពិតជាល្អខ្លាំង
Humidifiers ឬជាភាសាខ្មែរជាឧបករណ៍ផ្តល់សំណើម ដែលប្រជាជនយើងបច្ចុប្បន្នបានស្គាល់ និងទិញយកទៅប្រើប្រាស់។ វាត្រូវបានគេយកទៅប្រើនៅក្នុងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ការិយាល័យជាដើម។ តួនាទីចម្បងរបស់វា គឺផ្តល់សំណើមដល់បរិស្ថានដែលយើងកំពុងស្ថិតនៅ និងអាចប្រើជាឧបករណ៍សាយក្លិនក្រអូបបានផងដែរ។ តួយ៉ាងមានឧបករណ៍នេះគឺ វាមានលក្ខណៈសម្បត្តិ និងគុណវិបត្តិរបស់វា ហើយអ្វីដែលវាផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នោះរួមមាន ៖ ១. ផ្តល់សំណើម ដល់ខ្យល់បរិយាកាស ខ្យល់ស្ងួតវាបណ្តាលមកពី កង្វះជាតិទឹកនៅក្នុងខ្យល់ ហើយវាធ្វើឱ្យស្បែកយើងស្ងួត និងប្រះស្រកា អ្វីដែលបញ្ចៀសបញ្ហានេះគឺ ជាការផ្តល់សំណើរដល់ខ្យល់ដែលនៅជុំវិញយើង ដូចនេះការប្រើប្រាស់ឧបករណ៍ផ្តល់សំណើម ឬ Humidifiers វាជារឿងដល់សមស្របបំផុត ហើយអ្វីដែលយើងទទួលបានពីខ្យល់មានសំណើមនេះ គឺវាធ្វើឱ្យស្បែកយើងមានសំណើម ចៀសវាងភាពក្រហាយភ្នែក បង្ការការស្ងួតករ…











